ព័ត៌មានអន្តរជាតិ

អាមេរិក ត្រៀមផ្គត់ផ្គង់មីស៊ីល ATACMS ឲ្យអ៊ុយក្រែន

រូបភាពពី៖​ AFP

បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិក បានរាយការណ៍កាលពីថ្ងៃសុក្រម្សិលមិញ ដោយដកស្រង់សម្តីមន្ត្រីជាច្រើនដែលដឹងអំពីបញ្ហានេះថាទីក្រុងវ៉ាស៊ីនតោន ត្រូវបានគេរំពឹងថានឹងផ្តល់ចំនួនតិចតួច នៃមីស៊ីលរយៈចម្ងាយឆ្ងាយ ATACMS ពីប្រទេសរបស់ខ្លួនទៅកាន់ប្រទេសអ៊ុយក្រែន។

យោងតាមការចេញផ្សាយរបស់ RT ការសន្យានេះត្រូវបានរាយការណ៍ថាធ្វើឡើងដោយប្រធានាធិបតីអាមេរិក Joe Biden ក្នុងអំឡុងពេលជួបជាមួយសមភាគីអ៊ុយក្រែនលោក Vladimir Zelensky កាលពីមួយថ្ងៃមុន។

ប្រភពដដែលបានសរសេរថាមន្ត្រីដែលបាននិយាយទៅកាន់ NBC News ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះទោះបីជាយ៉ាងណាក្តី មិនបានបង្ហាញពីពេលណាដែលការប្រកាសអំពីកញ្ចប់ ATACMS នឹងត្រូវធ្វើឡើង ឬនៅពេលណាដែលមីស៊ីលនឹងបាញ់ដល់អ៊ុយក្រែនពិតប្រាកដនោះទេ ដោយគ្រាន់តែពណ៌នាចំនួនគ្រាប់ដែលត្រូវបញ្ជូនថាមានចំនួនតិច។

គួរឲ្យដឹងដែរថាមីស៊ីល ATACMS មានរយៈចម្ងាយប្រហែល១៩០ម៉ាយ ឬជាង ៣០០គីឡូម៉ែត្រជាមួយនឹងការបញ្ជូនដែលបានរំពឹងទុករបស់ពួកគេ ត្រូវបានគេរំពឹងថានឹងពង្រឹងបន្ថែមទៀតនូវសមត្ថភាពរយៈចម្ងាយឆ្ងាយរបស់អ៊ុយក្រែន៕ ប្រែសម្រួល៖ស៊ុនលី

To Top