ប៉ុន្មានថ្ងៃកន្លងទៅនេះ លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញចុះត្រួតពិនិត្យការងារនៅភូមិភាគស្វយ័តម៉ុងហ្គោលីក្នុង។ លោកបានគូសបញ្ជាក់ថា ត្រូវបន្តអនុវត្តទស្សនៈអភិវឌ្ឍន៍ថ្មីដោយត្រឹមត្រូវនិងគ្រប់ជ្រុងជ្រោយ ផ្តោតសំខាន់លើភារកិច្ចចម្បង នៃការជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ចាត់ទុកមនសិការកសាងសហគមន៍រួមវាសនាប្រជាជាតិចិន ឱ្យកាន់តែរឹងមាំជាភារកិច្ចសំខាន់ ប្រកាន់ខ្ជាប់ទាំងការអភិវឌ្ឍនិងសន្តិសុខ ចាត់ទុកការអភិរក្សអេកូឡុស៊ីជាអាទិភាព ការអភិវឌ្ឍបៃតងជាទិសដៅ បន្តចូលរួមយ៉ាងសកម្មក្នុងការបង្កើតនិម្មាបនកម្មអភិវឌ្ឍថ្មី ខិតខំតស៊ូដើម្បីចារទំព័រថ្មីនៃការធ្វើទំនើបកម្មតាមបែបផែនចិននៅម៉ុងហ្គោលីក្នុង។ កាលពីថ្ងៃទី៧និងទី៨ខែមិថុនា លោក Xi Jinping បានចុះត្រួតពិនិត្យការងារនៅក្រុងBayan Nur...
ភ្នំពេញ ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល ជួបសំណេះសំណាលជាមួយក្រុមការងារយុវជន គណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង នាថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣។ លោកបណ្ឌិត លើកឡើងថា បច្ចុប្បន្ន កម្ពុជាត្រូវបានប្រជាជនចាត់ទុកជាផ្ទះដ៏សុខសាន្ត ដែលអាចរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ សុភមង្គល និងមោទនភាពជាតិ។ ទាំងនេះ...
ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ថា ទីភ្នាក់ងារឧតុនិយម អាកាសធាតុ និងភូគព្ភសាស្ត្រ របស់ប្រទេសឥណ្ឌូនេស៊ី បានឲ្យដឹងថា កាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះ មានគ្រោះរញ្ជួយដីមួយកម្រិត៦,០រ៉ិចទ័របានវាយប្រហារមកលើខេត្តជ្វាខាងកើត ដែលស្ថិតនៅភាគខាងលិចនៃប្រទេសឥណ្ឌូនេស៊ី តែមិនមានសក្តានុពលណាមួយបង្កឲ្យកើតមានរលកយក្សស៊ូណាមិ នៅឡើយទេ ។ ទីភ្នាក់ងារអាកាសធាតុខាងលើនេះបានរាយការណ៍មកថា គ្រោះរញ្ជួយដីនេះបានកើតឡើងនៅម៉ោង០០និង០៤នាទីព្រឹកថ្ងៃព្រហស្បតិ៍នេះ ម៉ោងនៅទីក្រុងហ្សាការតា ត្រូវនឹងម៉ោង១៧និង០៤នាទីយប់ថ្ងៃពុធ ។ ចំណុចកណ្តាលនៃគ្រោះរញ្ជួយដីនេះគឺស្ថិតនៅចម្ងាយ១១៧គីឡូម៉ែត្រភាគនិរតីនៃស្រុក...
បរទេស៖ រដ្ឋបាលអាកាសចរណ៍សហព័ន្ធអាមេរិក (FAA) កាលពីថ្ងៃពុធ បានពន្យារពេលជើងហោះហើររាប់រយជើង ពីអាកាសយានដ្ឋានទីក្រុងញូវយ៉ក និងទីក្រុង ហ្វីឡាដែលហ្វៀ ដោយសារតែផ្សែងដ៏ខ្លាំងដែលមានប្រភពមកពីភ្លើងឆេះព្រៃនៅក្នុងប្រទេសកាណាដា។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា FAA បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ឥឡូវនេះ រដ្ឋបាលអាកាសចរណ៍សហព័ន្ធអាមេរិក កំពុងពន្យាពេលចរាចរណ៍ពី East Coast...
តៃប៉ិ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ថា នៅថ្ងៃព្រហស្បតិ៍នេះ កោះតៃវ៉ាន់ បានរៀបចំប្រព័ន្ធការពាររបស់ខ្លួនយ៉ាងសកម្ម ក្រោយពីមានការរាយការណ៍មកថា យន្តហោះយោធាចិនចំនួន ៣៧គ្រឿងបានហោះហើរចូលទៅក្នុងតំបន់ការពារដែនអាកាសរបស់ខ្លួន ហើយមួយចំនួនបានហោះចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច ដែលនេះគឺជាការឈ្លានពានដ៏ធំបំផុតរបស់ក្រុងប៉េកាំង ។ ប្រទេសចិន បានចាត់ទុកកោះតៃវ៉ាន់ជាដែនដីរបស់ខ្លួន ដែលគ្រប់គ្រងតាមបែបប្រជាធិបតេយ្យ ក្នុងរយៈពេល៣ឆ្នាំចុងក្រោយមកនេះ ហើយបានធ្វើការហោះហើរជាទៀងទាត់នូវកម្លាំងទ័ពអាកាសរបស់ខ្លួនលើផ្ទៃមេឃនៅក្បែរកោះមួយនេះ...
ភ្នំពេញ ៖ ក្នុងជំនួបជាមួយកម្មករជាថ្មីទៀត សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានប្រាប់កម្មករ-កម្មការិនីថា គោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា គឺភាពមានច្បាស់លាស់ ប្រាកដនិយម មិនមែនឆក់កណ្តៀត ឬគ្រាន់តែសន្យាផ្តល់ប្រាក់ឈ្នួលខ្ពស់នោះទេ តែធ្វើពិតប្រាកដ។ នាឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ជិត ២ម៉ឺននាក់ ក្នុងខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃ៨ មិថុនា សម្ដេចតេជោមានប្រសាសន៍រំលឹកថា...
តូក្យូ ៖ ក្រសួងការពារជាតិជប៉ុន បានឲ្យដឹងថា យន្តហោះទម្លាក់គ្រាប់បែកចិន និងរុស្សីសរុបចំនួន ៤គ្រឿងបានធ្វើការហោះហើររួមគ្នាមួយនៅពីលើដែនទឹកក្បែរប្រទេសជប៉ុន ដោយកងកម្លាំងស្វ័យការពារដែនអាកាសរបស់ខ្លួន បានចេញការព្រមានវាយលុកយន្តហោះចម្បាំងជាការឆ្លើយតប។ ខណៈពេលដែលដែនអាកាសរបស់ប្រទេសជប៉ុន មិនត្រូវបានរំលោភបំពាន ក្រសួងបានបង្ហាញពីការព្រួយបារម្ភយ៉ាងខ្លាំងរបស់ខ្លួន ទៅកាន់ប្រទេសចិន និងរុស្ស៊ីតាមរយៈបណ្តាញការទូត ដោយចាត់ទុកទង្វើនេះថា ជាការបង្ហាញពីកម្លាំងច្បាស់លាស់។ ថ្មីៗនេះ ប្រទេសចិន និងរុស្ស៊ី បាននិងកំពុងចូលរួម ក្នុងប្រតិបត្តិការយោធារួមគ្នា កាន់តែសកម្មនៅក្នុងការដេញថ្លៃជាក់ស្តែងមួយ...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានឲ្យដឹងថា ប្រទេសចិន បានអំពាវនាវឱ្យសហរដ្ឋអាមេរិក អង់គ្លេស និងអូស្ត្រាលី យកចិត្តទុកដាក់ ចំពោះការព្រួយបារម្ភ របស់សហគមន៍អន្តរជាតិ និងបញ្ឈប់សកម្មភាពនៃការរីក សាយភាយនុយក្លេអ៊ែរ ដូចជាកិច្ចសហប្រតិបត្តិការនាវាមុជទឹកនុយក្លេអ៊ែររបស់ពួកគេ។ យោងតាមរបាយការណ៍ លោកនាយករដ្ឋមន្ត្រីកម្ពុជាសម្ដេច ហ៊ុន សែន ថ្លែងក្នុងសុន្ទរកថាកាលពីថ្ងៃចន្ទថា “សម្ព័ន្ធភាពខ្នាតតូចពាក់ព័ន្ធនឹងនាវាមុជទឹកដើរ...
ភ្នំពេញ ៖ ត្រឹមតែរយៈពេល៦ថ្ងៃដំបូង នៃយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” សម្រាប់កុមារកម្ពុជា ដែលមានរយៈពេល៣០ថ្ងៃ (ពេញមួយខែមិថុនា) មូលនិធិគន្ធប្ផាកម្ពុជា បានទទួលថវិកាបរិច្ចាគរហូតដល់ជាង ៨៣ ម៉ឺនដុល្លារ ពីសម្បុរសជនជាង១៨ម៉ឺននាក់ ។ បើតាមមូលនិធិគន្ធប្ផាកម្ពុជា ចំនួនទឹកប្រាក់ជិត១លានដុល្លារនេះ សបញ្ជាក់ពីទឹកចិត្ត និងស្មារតី “ខ្មែរជួយខ្មែរ” កំពុងតែផុលផុស និងរស់រវើកក្នុងចំណោមពលរដ្ឋខ្មែនៅគ្រប់ទិសទី៕
បរទេស ៖ គណបក្ស Move Forward កាលពីថ្ងៃពុធបានបដិសេធរបាយការណ៍ដែលចោទប្រកាន់ថា ខ្លួនមានគោលនយោបាយធ្វើមាតុភូមិនិវត្តន៍ពលករ ចំណាកស្រុកមកពីប្រទេសជិតខាង។ យោងតាមសារព័ត៌មានថៃ បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា គណបក្សដែលទទួលបានអាសនៈច្រើនជាងគេក្នុងការបោះឆ្នោតថ្ងៃទី ១៤ ឧសភា គឺគណបក្ស Move Forward បានឆ្លើយតបទៅនឹងការអះអាងរបស់នាយករដ្ឋមន្ត្រីកម្ពុជា...