ព័ត៌មានអន្តរជាតិ

អ្នកការទូត ​ជើងចាស់​អាមេរិក អំពាវនាវ​ឲ្យ​មាន​ការស្ដារទំនាក់ទំនង​រវាង​អាមេរិក និង​ចិន​ ឡើងវិញ

រូបភាពពី៖​ AFP

វ៉ាស៊ីនតោន៖ អ្នកការទូតជើងចាស់អាមេរិកបានធ្វើការអំពាវនាវរួបរួមគ្នា សម្រាប់ការស្តារទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិននៅក្នុងពិធីជប់លៀងអបអរសាទរខួបលើកទី៧៤ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន។

ថ្លែងនៅក្នុងព្រឹត្តិការណ៍ដែលបានធ្វើឡើងកាលពីល្ងាចថ្ងៃពុធ លោក Robert Hormats អាយុ ៨០ឆ្នាំ អតីតរដ្ឋលេខាធិការ សម្រាប់កំណើនសេដ្ឋកិច្ច ថាមពល និងបរិស្ថាន បានសម្ដែងការសោកស្ដាយ ចំពោះស្ថានភាពបច្ចុប្បន្ន។

លោកបានលើកឡើងថា “ជាអកុសល នេះមិនមែនជាពេលវេលាដ៏ល្អនោះទេ។ នេះគឺជាពេលវេលាដ៏លំបាកមួយ ហើយវាជាពេលវេលាដ៏សោកសៅបំផុត សម្រាប់យើងទាំងអស់គ្នា ដែលជឿជាក់លើទំនាក់ទំនង” ។

លោក Hormats បានបន្ដថា “ប៉ុន្តែវាមិនមែនជាពេលដែលយើងអាចបោះបង់ចោល និងគ្រាន់តែធ្វើអ្វីបាននោះទេ ដោយលើកឡើងពីភាពចាំបាច់នៃការសន្ទនាដោយផ្អែកលើ ភាពស្មោះត្រង់ លើ កំហឹងក្នុងការដោះស្រាយបញ្ហាលំបាកខ្លាំង រវាងប្រទេសទាំងពីរ”។

លោកបន្ដថា “មានភាពខុសប្លែកគ្នាក្នុងការពិភាក្សាដោយផ្អែកលើភាពស្មោះត្រង់ និងការពិភាក្សាដោយផ្អែកលើកំហឹង ខ្ញុំគិតថា សម្លេងដែលយើងឮពេលខ្លះ ជាប្រភេទសម្លេងខឹងសម្បារ នៅពេលអ្នកឃើញរឿងនេះនៅក្នុងសារព័ត៌មាន ក្នុងចំណោមអ្នកនយោបាយមួយចំនួន មិនមែនជាប្រភេទនៃអ្វីដែលនឹងនាំយើងទៅគ្រប់ទីកន្លែង” ។

លោក Daniel Russel អនុប្រធានផ្នែកសន្តិសុខអន្តរជាតិ និងការទូតនៅវិទ្យាស្ថានគោលនយោបាយសង្គមអាស៊ី (ASPI) បានបន្ទរពីមនោសញ្ចេតនានៃក្តីសង្ឃឹមនេះ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក Russel ដែលថ្មីៗនេះបានបម្រើការជាជំនួយការរដ្ឋមន្ត្រីការបរទេសទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បានលើកឡើងថា ពិភពលោករំពឹងថា ប្រទេសមហាអំណាចនឹងធ្វើការរួមគ្នា ដើម្បីដោះស្រាយបញ្ហាប្រឈមធំៗ៕ ប្រែសម្រួល ឈូក បូរ៉ា

To Top