ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា និងពិនិត្យអំពីវឌ្ឍនភាព នៃការសាងសង់មន្ទីរពេទ្យកោះធំ ជាមួយសប្បុរសជន និងភាគីពាក់ព័ន្ធ។ បច្ចុប្បន្នភាពចុងក្រោយ នៃការរៀបចំមន្ទីរពេទ្យតេជោសែនកោះធំ...
ភ្នំពេញ ៖ លោក យូន ស៊ក យ៉ល (Yoon Sok Yeol) ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ បានសន្យាជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាថា នឹងពិចារណាបង្កើនកូតាសម្រាប់ពលករកម្ពុជា និងបន្តលើកទឹកចិត្តដល់ក្រុមហ៊ុនកូរ៉េ មកវិនិយោគនៅកម្ពុជា ខណៈបច្ចុប្បន្នមានពលករកម្ពុជាដែលកំពុងធ្វើការនៅកូរ៉េខាងត្បូងនេះមានចំនួនជិត៥ម៉ឺននាក់ លើវិស័យឧស្សាហកម្ម កសិកម្ម និងសំណង់ ដែលអាណត្តិការងារមានរយៈពេល...
ប៉ារីស៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣ថា ជាមួយនឹងកំណើនដែលមិនបានរំពឹងទុកគឺ០,៥ភាគរយនៅក្នុងត្រីមាសទី២នៃ២០២៣នេះ អាជ្ញាធរស្ថិតិបារាំង បានកែប្រែការព្យាករណ៍កំណើនផលិតផលក្នុងស្រុកសរុបប្រចាំឆ្នាំរបស់ខ្លួន ហៅកាត់ថា (GDP) ដល់ទៅ០,៩ភាគរយសម្រាប់ពេញមួយឆ្នាំ គឺនៅក្នុងឆ្នាំ២០២៣នេះ ។ យ៉ាងណាមិញ ការព្យាករណ៍របស់វិទ្យាស្ថានជាតិស្ថិតិ និងការសិក្សាសេដ្ឋកិច្ច ហៅកាត់ (INSEE) នៅតែទាបជាងទិសដៅកំណើនប្រចាំឆ្នាំ១ភាគរយដែលបានប្រកាសកាលពីខែកក្កដា ដោយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចរបស់ប្រទេសបារាំង Bruno...
ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណាកត់សម្គាល់ថា សម្ដេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីកម្ពុជា បានក្លាយជាតួអង្គមេដឹកនាំ ដ៏លេចធ្លោនៅគ្រប់វេទិកា និងគ្រប់កិច្ចប្រជុំកំពូលអាស៊ាន ។ ការលើកឡើងរបស់អ្នកនាំពាក្យរាជរដ្ឋាភិបាលនេះ បន្ទាប់ពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់ បានអញ្ជើញធ្វើមាតុភូមិនិវត្តន៍ មកដល់រាជធានីភ្នំពេញវិញ នាយប់ថ្ងៃទី៧...
អ.ស.ប៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣ថា លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) បានថ្លែអកាលពីថ្ងៃព្រហស្បតិ៍ថា ការបំពុលបរិយាកាស បង្កជាគ្រោះអាសន្នដល់សកលលោក ហើយលោក Antonio Guterres បានជំរុញឱ្យសហគមន៍អន្តរជាតិធ្វើសកម្មភាពរួមគ្នាដើម្បីធ្វើឲ្យបរិយាកាសមានខ្យល់បរិសុទ្ធល្អ ។លោក Guterres បានអំពាវនាវនៅក្នុងសាររបស់គាត់ក្នុងពិធីប្រារព្ធទិវាអន្តរជាតិ នៃបរិយាកាសខ្យល់បរិសុទ្ធសម្រាប់មេឃពណ៌ខៀវដែលបានប្រព្រឹត្តទៅនៅថ្ងៃទី៧...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា រដ្ឋាភិបាលហ្វាំងឡង់បានប្រកាសអំពីបំណង ក្នុងការបង្កើនការផលិតអគ្គិសនីក្នុងស្រុករបស់ខ្លួនឲ្យបានទ្វេដងនាពេលខាងមុខ ដើម្បីជំរុញកំណើនថាមពលស្អាតឡើងវិញនៅទូទាំងប្រទេស។ សេចក្តីថ្លែងការណ៍ដែលត្រូវបានធ្វើឡើងដោយមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាល កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញដោយក្នុងនោះលោកបាននិយាយថា ៖វាមានសារៈសំខាន់បំផុតក្នុងការធានាការផ្គត់ផ្គង់ ដែលអាចទុកចិត្តបាននៅក្នុងទីផ្សារថាមពល ដោយសារចំណែក នៃថាមពលកកើតឡើងវិញដែលប្រែប្រួលកំពុងកើនឡើងហើយ ក្នុងនោះយើងនឹងជំរុញការវិនិយោគលើថាមពលពន្លឺព្រះអាទិត្យ និងថាមពលខ្យល់។ វិស័យថាមពលខ្យល់នៅប្រទេសហ្វាំងឡង់កំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័ស ដោយកសិដ្ឋានខ្យល់នៅតាមច្រាំងទន្លេងជាច្រើនកំពុងដំណើរការ។ គួរឲ្យដឹងដែរថាគិតត្រឹមចុងខែមិថុនាឆ្នាំ២០២៣ហ្វាំងឡង់ មានតួប៊ីនខ្យល់ចំនួន១៤៦៨ នៅក្នុងប្រទេសហ្វាំងឡង់ ដែលមានថាមពលសរុបជាង៦០០០មេហ្គាវ៉ាត់។ នៅដំណាច់ឆ្នាំនេះ សមត្ថភាពនេះត្រូវបានគេរំពឹងថានឹងកើនឡើងដល់ប្រហែល ៧២០០...
ប៉េកំាង៖ ប្រភពពីទីភ្នាក់ងារ Reuters បានផ្សព្វផ្សាយនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ថា ព្យុះទីហ្វុង Haikui បានធ្វើឱ្យតំបន់នៅក្នុងប្រទេសចិន មានភាពរាំងស្ងួតរយៈពេល៣ថ្ងៃចាប់តាំងពីបានបោកបក់ ខណៈដែលដុំពពកដែលផ្ទុកសំណើមបានបង្អុរទឹកភ្លៀងធ្លាក់ចុះនៅតំបន់ភាគខាងត្បូងរបស់ប្រទេសនេះ បើទោះបីជាខ្យល់ព្យុះនេះ បានប្រែក្លាយជា ព្យុះស៊ីក្លូន ដែលបានចុះខ្សោយឥទ្ធិពលរបស់វាក្តី ។ខណៈនេះដែលក្រុមអ្នកព្យាករណ៍បានបន្តការព្រមានពីភ្លៀងធ្លាក់នៅក្នុងខេត្ត Fujian ហើយព្យុះនេះក៏បាន និងកំពុងធ្វើដំណើរឆ្ពោះទៅតំបន់ភាគខាងលិច គឺទៅកាន់ខេត្ត Guangdong ដែលជាខេត្តមួយនៅក្នុងចំណោមខេត្តដែលមានជាងគេបំផុតរបស់ប្រទេសចិន...
រដ្ឋមន្រ្ដីអភិវឌ្ឍន៍ជនបទ ឲ្យសិក្សាបង្កើតភូមិគំរូមានសក្ដានុពល និងអំណោយផល នៅសហគមន៍ជនជាតិដើមភាគតិចhttps://dap-news.com/?p=356863 ឧបនាយករដ្ឋមន្ដ្រី ស សុខា ណែនាំអាជ្ញាធរបន្ដដោះស្រាយ ឬការទាមទារតវ៉ារបស់ពលរដ្ឋhttps://dap-news.com/?p=356923 វ៉ាក់សាំងជំងឺឆ្កែឆ្កួត ក្លែងក្លាយ៣៥១ប្រអប់ រកឃើញដាក់លក់ក្នុងឱសថស្ថានមួយកន្លែង កណ្ដាលក្រុងភ្នំពេញhttps://dap-news.com/?p=356943 ចិន ដាក់បម្រាមមន្ត្រីពីការប្រើប្រាស់ទូរស័ព្ទ iPhonehttps://dap-news.com/?p=356849 ប្រធានក្រុមប្រឹក្សា សន្តិសុខជាតិ អ៊ុយក្រែន ៖ សង្គ្រាមលោកលើកទី៣ គឺបានចាប់ផ្តើមរួចទៅហើយhttps://dap-news.com/?p=356893...
ភ្នំពេញ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣នេះ បានប្រកាសទទួលស្គាល់សមាសភាព ក្រុមប្រឹក្សាភិបាល ការិយាល័យប្រតិបត្តិ អគ្គលេខាធិការដ្ឋាន ហេរញ្ញឹក និងហេរញ្ញឹករង របស់សភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា អាណត្តិទី៤ នីតិកាលទី២ ឆ្នាំ២០២៣-២០២៤ ។
បាងកក៖ អ្នកសង្កេតការណ៍បានលើកឡើងយ៉ាងដូច្នេះថា ករណីរបស់លោក ថាក់ស៊ីន ណាវ៉ាត្រា ដែលជាអតីតនាយករដ្ឋមន្ត្រីថៃ ដែលត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារនោះ គឺប្រហែលជាមិនយូរប៉ុន្មាននោះទេ ហើយអាចវិលត្រឡប់មកកាន់អំណាចរបស់គាត់នៅក្នុងឆាកនយោបាយថៃវិញ ក្រោយពីការកាត់ទោសដាក់ពន្ធនាគាររបស់គាត់យ៉ាងឆាប់រហ័ស និងទទួលបានការគួរឱ្យកត់សម្គាល់ពីព្រះមហាក្សត្រនោះ ។ អ្នកសង្កេតការណ៍បានលើកឡើងថា នេះមានន័យថា លោក ថាក់ស៊ីន អាចនឹងត្រូវបានគេដោះលែងឲ្យមានសេរីភាពវិញនៅក្នុងពេលឆាប់ៗនេះ ដោយពិចារណាលើវ័យចំណាស់របស់គាត់ ដោយការជាប់ពន្ធនាគារមានរយៈពេលខ្លី និងល្បឿននៃការកាត់ទោសដំបូងរបស់គាត់ពី៨ឆ្នាំមកត្រឹមតែមួយសប្តាហ៍មុនប៉ុណ្ណោះ ។ ប៉ុន្តែអនាគតនយោបាយរបស់មហាសេដ្ឋីវ័យ៧៤ឆ្នាំរូបនេះ...