ភ្នំពេញ៖ បណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្ពោធឆ្លងឧបដ្ឋានសាលា និងសមិទ្ធផលនានា ក្នុងវត្តព្រហ្មកេរ្តិ៍ ស្ថិតក្នុងភូមិសំរុងក្រោម ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣។...
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងស្តីពីការដង្ហែព្រះអគ្គិជ័យកីឡា នៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅថ្ងៃ២៨ មេសាខាងមុខពេលមកដល់ភូមិសាស្ត្ររាជធានីភ្នំពេញ។ ក្បួនដង្ហែព្រះអគ្គិជ័យកីឡានាថ្ងៃ២៤ មេសា បានធ្វើដំណើរមកក្រុងវៀងច័ន្ទន៍ ប្រទេសឡាវហើយ។ ដូច្នេះប្រជាពលរដ្ឋកម្ពុជាត្រៀមខ្លួនចូលរួមអបអរសាទរការវិលត្រឡប់នៃព្រះអគ្គិជ័យកីឡាមកពីប្រទេសសមាជិកអាស៊ានក្នុងរយៈពេលប្រមាណជា១ខែមកនេះដែលនឹងដង្ហែពីប្រទេសឡាវឆ្ពោះមកទឹកដីកម្ពុជា តាមច្រកព្រំដែនអន្តជាតិត្រពាំងគ្រាល ខេត្តស្ទឹងត្រែង នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ខាងមុខ ក្នុងនាមកម្ពុជាជាម្ចាស់ផ្ទះ ៕
ភ្នំពេញ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រកាសថា ក្នុងមួយថ្ងៃនាថ្ងៃទី ២៤ ខែមេសាឆ្នាំ ២០២៣នេះ ការចែកសំបុត្រដោយឥតគិតថ្លៃ សម្រាប់ការចូលទស្សនាការប្រកួតកីឡាសុីហ្គេម នៅថ្ងៃទី២៩ ខែមេសា នោះគឺបានចែកចាយឲ្យពលរដ្ឋអស់ហើយ។ ចំពោះព័ត៌មាននៃចែកសំបុត្រ បន្តទៀតឬយ៉ាងណានោះ សហព័ន្ធនឹងធ្វេីការផ្ដល់ព័ត៌មាន ដល់ពលរដ្ឋនៅថ្ងៃស្អែក ប្រសិនបេីសហព័ន្ធទទួលបានសំបុត្របន្ថែមពីគណៈកម្មការរៀបចំការប្រកួតកីឡាសុីហ្គេម។ ចំពោះចែកបានប៉ុន្មានសន្លឹកនោះសហព័ន្ធកីឡាបាល់ទាត់កម្ពុជាមិនទាន់បានប្រកាសពីតួលេខនៅឡើយទេ ។ ប៉ុន្តែបើតាមប្រភពមួយបង្ហើបថា សម្រាប់ការចូលទស្សនាស៊ីហ្គេមនៅពហុកីឡដ្ឋានអូឡាំពិតអនុញ្ញាតឲ្យ៣ម៉ឺននាក់៕
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្ហាញការជឿជាក់ថា សិក្ខាកាមនគរបាលកម្ពុជា កំពុងសិក្សានៅវៀតណាមនាឱកាសនេះ នឹងប្រឹងប្រែងសិក្សារៀនសូត្រ ដើម្បីយកចំណេះដឹងមកបម្រើប្រទេសជាតិ។ ក្នុងពិធីជួបសំណេះសំណាលថ្នាក់ដឹកនាំសាលា និងសិក្ខាកាមនគរបាលកម្ពុជាចំនួន ២៤១នាក់ កំពុងសិក្សានៅតាមសាលាបណ្ដុះបណ្ដាលនគរបាល នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣នេះ សម្ដេច...
បរទេស៖ យោងតាមសារព័ត៌មាន USA Today បានឲ្យដឹងថា ស្របតាមកំណើននៃជនអនាថាគ្មានផ្ទះសម្បែង នៅទូទាំង សហរដ្ឋអាមេរិក បានកើនឡើង ទីក្រុង និងរដ្ឋកាន់តែច្រើនៗ បានចាត់វិធានតាមផ្លូវច្បាប់ ដោយកំណត់និងចាត់ ទុកថា សកម្មភាពរស់នៅក្នុងតង់ និងរថយន្ត ឬដេកនៅកន្លែងសាធារណៈគឺជាបទល្មើស។ ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ យុត្តាធិការជាង១០០តំបន់នៅទូទាំងសហរដ្ឋអាមេរិក បានអនុម័តនូវបម្រាមបែបនេះ, នេះបើយោងតាមមជ្ឈមណ្ឌលច្បាប់សម្រាប់ជនអនាថាទូទាំងសហរដ្ឋអាមេរិក។ ក្នុងរយៈពេលប៉ុន្មានខែចុង...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានស្នើវៀតណាម បន្តទទួលការបណ្ដុះបណ្ដាលសិក្ខាកាមនគរបាលរបស់កម្ពុជា នៅឆ្នាំបន្តបន្ទាប់ទៀត។ នាឱកាសអញ្ជើញជួបសំណេះសំណាលជាមួយ ឧត្ដមសេនីយ៍ត្រី បណ្ឌិត ដ័ន មិញលី នាយកមហាវិទ្យាល័យសន្តិសុខប្រជាជនវៀតណាម នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣នេះ សម្ដេច ស ខេង...
ភ្នំពេញ ៖ អាជ្ញាធរខេត្តកណ្ដាល បានឲ្យដឹងថា ករណីបាក់ច្រាំងទន្លេបាសាក់ ស្ថិតនៅឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣នេះ បណ្ដាលឲ្យផ្ទះប្រជាពលរដ្ឋខូចខាតចំនួន ៤០ខ្នង។ ក្នុងនោះ ផ្ទះដែលរលំទាំងស្រុងមានចំនួន ២ខ្នងផ្ទះ, ផ្ទះដែលប៉ះពាល់ធ្ងន់ធ្ងរមានចំនួន ២៨ខ្នងផ្ទះ, ផ្ទះដែលប៉ះពាល់ស្រាលមានចំនួន ១០ខ្នងផ្ទះ។ យោងតាមលិខិតរបស់ រដ្ឋបាលខេត្តកណ្ដាល...
វ៉ាស៊ីនតោន៖ កាសែត Financial Times បានរាយការណ៍ថា សហរដ្ឋអាមេរិក បានស្នើឱ្យកូរ៉េខាងត្បូង ជំរុញក្រុមហ៊ុនផលិតបន្ទះឈីបរបស់ខ្លួន កុំឱ្យបំពេញចន្លោះទីផ្សារណាមួយនៅក្នុងប្រទេសចិន ប្រសិនបើទីក្រុងប៉េកាំង ហាមឃាត់ក្រុមហ៊ុនផលិតបន្ទះឈីបអង្គចងចាំ Micron Technology ពីការលក់បន្ទះឈីប។ ដំណឹងនេះកើតមានមុនដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk-yeol ទៅកាន់សហរដ្ឋអាមេរិក នៅថ្ងៃចន្ទនេះ សម្រាប់ជំនួបកំពូលជាមួយប្រធានាធិបតីលោក ចូ បៃដិន។...
នៅប៉ុន្មានឆ្នាំចុងក្រោយនេះ កីឡាអេឡិចត្រូនិច (E-Sports) នៅកម្ពុជាមានការរីកចម្រើនគួរឲ្យកត់សម្គាល់ ដោយយើងសង្កេតឃើញថា មានការប្រកួតថ្នាក់ជាតិ និងអន្តរជាតិជាបន្តបន្ទាប់។ លើសពីនេះទៅទៀត កីឡាករកម្ពុជាម្នាក់ៗកាន់តែយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍសមត្ថភាពរបស់ខ្លួនឲ្យកាន់តែលេចធ្លោ ដើម្បីប្រកួតប្រជែងលើឆាកអន្ដរជាតិ។ យ៉ាងណាមិញ ការប្រកួតថ្នាក់ជាតិវិញ្ញាសា Mobile Legend Professional League រដូវកាល Spring Split 2023 (2023 MPL-KH...
កម្មវិធី Medpro តភ្ជាប់អ្នកជម្ងឺកម្ពុជា ជាមួយនិង បណ្ដារមន្ទីពេទ្យឈានមុខគេនៅវៀតណាម បន្ដនូវការជោគជយ័នៃប្រពន្ធ័កំណត់កាលវិភាគពិនិត្យជម្ងឺ Medpro ឲ្យប្រជាជនវៀតណាម។ Medpro ទើបបើកដំណើរការជាផ្លូវការកម្មវិធីជាភាសាខ្មែរ និង Fanpage https://www.facebook.com/Medpro.Cambodia ដើម្បីជួយប្រជាជនកម្ពុជាមានភាពងាយស្រួលកំណត់កាលវិភាគពិនិត្យ នៅជាង 30 មន្ទីពេទ្យឈានមុខគេនៅវៀតណាម ក៏ដូចជាផ្ដល់នូវបណ្ដារសេវាកម្មជំនួយពិសេសដោយឡែកឲ្យអ្នកជម្ងឺកម្ពុជា ដូចជា ជ្រើសរើសមន្ទីសមស្រប បកប្រែ ការធ្វើដំណើរ...