សម្ដេចតេជោ ព្រមានគ្រប់មន្ដ្រី កុំអាងអំណាច ធ្វើបាបអ្នកទន់ខ្សោយ ក្រោយបញ្ចប់តំណែង អគ្គនាយករងអាកាសចរស៊ីវិល យកកាំភ្លើងភ្ជង់ពលរដ្ឋhttps://dap-news.com/national/2023/04/11/324776/ ឯម រាម សូមអភ័យទោសដែលសរសេរខុសអត្ថន័យ១លានបេះដូងhttps://dap-news.com/entertianment/2023/04/11/324808/ អំឡុងពេលចូលឆ្នាំ កម្ពុជានឹងមានភ្លៀងធ្លាក់https://dap-news.com/national/2023/04/11/324832/ រយៈពេលបុណ្យចូលឆ្នាំខ្មែរ សាំងឡើងថ្លៃ៤.៤៥០រៀលhttps://dap-news.com/national/2023/04/11/324852/ តំណាងស្ថាប័ន Guinness World Records មកដល់សៀមរាប ដើម្បីរាប់បេះដូង ច្រើនជាងគេលើពិភពលោកhttps://dap-news.com/international/2023/04/11/324859/ អាមេរិក...
សាកលវិទ្យាល័យបៀលប្រាយ បានរៀបចំកម្មវិធីសង្ក្រាន្តបៀលប្រាយ កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣ ដោយមានការអញ្ជើញចូលរួមពីគណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ និងនិស្សិត ដោយមានពិធីសូត្រមន្តលើករាសី ប្រគេនទេយ្យទានដល់ព្រះសង្ឃ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ខាងមុខនេះ ក៏ដូចជាបង្ករនូវភាពសប្បាយរីករាយ និងស្និតស្នាល សាកលវិទ្យាល័យបៀលប្រាយ រាជធានី-ខេត្ត បានរៀនចំកម្មវិធីសង្ក្រាន្តបៀលប្រាយ...
បរទេស៖ នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Mateusz Morawiecki កំពុងចាប់ផ្តើមនៅថ្ងៃអង្គារនេះ ក្នុងដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃរបស់សហរដ្ឋអាមេរិក ដែលនឹងរួមបញ្ចូលការជួបជាមួយអនុប្រធានាធិបតីលោកស្រី Kamala Harris និងដំណើរទេសចរណ៍របស់ក្រុមហ៊ុនផលិតអាវុធដ៏កំពូលរបស់អាមេរិក។ លោក Morawiecki នៅតែជាអ្នករិះគន់រុស្ស៊ីជាប់លាប់បំផុតចាប់តាំងពីការលុកលុយអ៊ុយក្រែននៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ដោយសំដៅលើ “ភាពឃោរឃៅ” និងទង្វើជាច្រើននៃអំពើប្រល័យពូជសាសន៍ របស់ខ្លួននៅក្នុងកាសែត Newsweek op-ed ដែលបានបោះពុម្ពផ្សាយក្នុងខួបមួយឆ្នាំនៃសង្គ្រាម។ ចំណុចសំខាន់មួយនៃអំណះអំណាងរបស់លោក Morawiecki...
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក អញ្ជើញចូលរួម ក្នុងពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែង ជូននាយទាហានជាន់ខ្ពស់ តំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង យោធភូមិភាគទី១ នាខេត្តស្ទឹងត្រែង នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣។ លោកនាយឧត្តមសេនីយ៍ សូមចូលរួមអបអរសាទរជាមួយលោកវរសេនីយ៍ឯក តន ឆៃ ដែលទទួលបានការទុកចិត្តពីក្រសួងការពារជាតិ, អគ្គបញ្ជាការដ្ឋាន...
ក្នុងរយៈពេលជាងបីឆ្នាំកន្លងទៅ ទោះបីស្ថិតនៅក្នុងបរិបទកូវីដក្តី តែសេដ្ឋកិច្ចចិននៅតែអាចរក្សាកំណើនក្នុងចន្លោះសមរម្យដដែល ។ ពិសេសក្នុងឆ្នាំ ២០២២ ក្នុងខណៈពេលដែលប្រទេសលោកខាងលិចជាច្រើនប្រឈមនឹងវិបត្តិអតិផរណាខ្ពស់ និងវិបត្តិផ្សេងទៀត សេដ្ឋកិច្ចចិនបានបង្ហាញពីភាពធន់របស់ខ្លួនដោយសម្រេចបានកំណើនផលិតផលក្នុងស្រុកសរុបចំនួន ៣% ដែលនេះជាកំណើនបានមកដោយមិនងាយទេក្នុងបរិបទដែលពិភពលោកកំពុងកើតមានវិបត្តិសេដ្ឋកិច្ចបែបនេះ ។ តើកត្តាអ្វីដែលនាំឱ្យសេដ្ឋកិច្ចចិនមានភាពធន់និងរស់រវើកបែបនេះ ? ជាបឋមគឺទីផ្សារដ៏ធំដែលមានចំនួនប្រជាជនចំនួន ១៤០០ លាននាក់ ដែលជាឧត្តមភាពមួយមិនអាចជំនួសបាន ព្រោះគ្រាន់តែតម្រូវការក្នុងស្រុកក៏ជាយុថ្កាសម្រាប់លំនឹងសេដ្ឋកិច្ចជាតិប្រកបដោយប្រសិទ្ធភាព ដែលក្នុងនេះការប្រើប្រាស់នៅតែបង្ហាញពីសក្តានុពលយ៉ាងធំធេងទោះស្ថិតក្នុងវិបត្តិជំងឺឆ្លងក្តី ។ ទីពីរយើងមកមើលពីគោលនយោបាយសេដ្ឋកិច្ចរបស់ចិន...
ភ្នំពេញ ៖ លោកស្រីតំណាងស្ថាប័ន Guinness World Records បានមកដល់ទឹកដីក្រុងសៀមរាប ខេត្តសៀមរាបហើយ នាព្រឹកថ្ងៃ១១ ខែមេសា ឆ្នាំ២០២៣ ដើម្បីត្រួតពិនិត្យ និងរាប់ “បេះដូងច្រើនជាងគេលើពិភពលោក” ដែលតាំងបង្ហាញនៅប្រាសាទអង្គរវត្ត ដើម្បីដាក់បញ្ចូលក្នុងការបំបែកឯតទគ្គកម្ម។ ការមកដល់របស់លោកស្រីតំណាងស្ថាប័ន Guinness World Records ត្រូវបានទទួលស្វាគមយ៉ាងកក់ក្តៅពីលោក ហ៊ុន...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន បានឲ្យដឹងថា លោកគ្រោងនឹងឈរឈ្មោះ សម្រាប់ការបោះឆ្នោតឡើងវិញនៅឆ្នាំ២០២៤ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក បៃដិន បានប្រាប់ Al Roker នៃកម្មវិធី “Today” របស់កាសែត NBC ក្នុងបទសម្ភាសន៍មួយនៅសេតវិមាន មុនពេលពិធីបុណ្យ Easter ប្រចាំឆ្នាំនៅលើវាលស្មៅខាងត្បូងនៅពេលព្រឹកថា “ខ្ញុំគ្រោងនឹងប្រកួតប្រជែងយកតំណែងប្រធានាធិបតីអាមេរិកជាថ្មី”...
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសថា ចាប់ពីថ្ងៃទី១២-១៨មេសាដែលជាពេលវេលាដ៏សប្បាយរីករាយរបស់ប្រជាពលរដ្ឋខ្មែរ ក្នុងឱកាសកម្ពុជាប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នឹងមានភ្លៀងធ្លាក់ពីតិច ទៅមធ្យម ដោយមានការលាយរំលាយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ផងដែរ ។ ចំពោះករណីនេះ ក្រសួងក៏បានដាស់តឿនក្រើនរំលឹកឲ្យពលរដ្ឋប្រុងប្រយ័ត្នផងដែរ ចំពោះបាតុភូតធម្មជាតិដែលអាចកើតមានឡើងជាយថាហេតុ៕
ភ្នំពេញ៖ អស់រយៈពេល ២ថ្ងៃ គឺចាប់ពីថ្ងៃទី០៩និងថ្ងៃទី១០-០៤-២០២៣ លោក រ័ត្ន ស្រ៊ាង ប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះជួយខណ្ឌដង្កោ បានចាត់ឱ្យក្រុមការងារ នាំយករថយន្តដឹកទឹកស្អាត យកទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋ រស់នៅភូមិត្រពាំងចក សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលកំពុងជួបនូវការខ្វះខាតទឹក ប្រើប្រាស់យ៉ាងខ្លាំង ព្រោះតែប្រព័ន្ធទឹកហូរមិនដល់។ សកម្មភាពផ្គត់ផ្គង់ទឹកប្រើប្រាស់នេះ នឹងបន្តដឹកយកទៅចែកជូន...
ភ្នំពេញ ៖ លោក ឯម រាម ដែលបានធ្វើឲ្យទស្សនិកជនភ្ញាក់ផ្អើលម្តងទៀត រឿងសរសេរសារក្នុងហ្វេសប៊ុកខ្លួនធ្វើឲ្យប៉ះពាល់ដល់ការបត់រូបជាបេះដូងជាង១លានក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តក្នុងខួប១០ឆ្នាំនោះ នាព្រឹកថ្ងៃនេះ លោកបានបញ្ចេញសារធ្វើការសូមអភ័យទោសពីប្រជាពលរដ្ឋខ្មែរហើយ ។ ន័យសារសរសេរសូមទោសនោះគឺ “សូមអភ័យទោសពីបងប្អូនន័យដែលខ្ញុំបានសរសេរ Caption (ចំណងជើង) ខុសអត្តន័យរបស់១លានបេះដូងកាត់បត់ កាលម្សិលមិញ ហើយខ្ញុំក៏បានកែសម្រួលរួច Caption ឡើងវិញហើយ ។ ដូចនេះហើយសូមខន្តី និងអភ័យផង...