បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិកបានរាយការណ៍នៅថ្ងៃចន្ទដោយដកស្រង់ប្រភពនានាថា បញ្ជាការយោធាអ៊ុយក្រែនបានធ្វើវិសោធនកម្មផែនការយោធាមួយចំនួន ដោយសារតែការលេចធ្លាយឯកសារស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិកដែលបានចាត់ថ្នាក់។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា ប្រភពស្និទ្ធនឹងប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានប្រាប់សារព័ត៌មានថា រដ្ឋាភិបាលទីក្រុងគៀវ បានផ្លាស់ប្តូរផែនការយោធាមួយចំនួនរបស់ខ្លួនរួចហើយ ដោយសារតែការលេចធ្លាយឯកសារនេះ។ ទោះបីជាប្រព័ន្ធផ្សព្វផ្សាយមិនបានបញ្ជាក់ពីអ្វីដែលត្រូវបានផ្លាស់ប្តូរក៏ដោយ ក៏វាបានកត់សម្គាល់ថា នៅចុងខែកុម្ភៈ លោក...
ថ្ងៃទី១០ ខែមេសា ពិព័រណ៍ទំនិញប្រើប្រាស់ចិនអន្តរជាតិលើកទី៣ បានសម្ពោធបើកនៅក្រុងហៃខូវ ខេត្តហៃណាន ប្រទេសចិន ។ បើប្រៀបធៀបនឹងពិព័រណ៍ពីរលើកនៅកាលពីមុន ពិព័រណ៍ទំនិញប្រើប្រាស់ចិនអន្តរជាតិឆ្នាំនេះ បានកើនចំនួនយ៉ាងខ្លាំងទាំងផ្ទៃដាក់តាំងបង្ហាញនិងម៉ាកទំនិញដែលចូលរួមការតាំងពិព័រណ៍ ក្រៅពីនេះ សហគ្រាសនិងសមាគមន៍មុខរបរនានានៃខេត្តហៃណានក៏បានចូលរួមការតាំងពិព័រណ៍លើកនេះយ៉ាងសកម្ម ក្នុងន័យធ្វើការតភ្ជាប់និងការផ្លាស់ប្តូរជាមួយសហគ្រាសទាំងជាតិនិងអន្តរជាតិតាមរយៈវេទិកាពិព័រណ៍ទំនិញប្រើប្រាស់ចិនអន្តរជាតិ ក៏ដូចជាធ្វើកិច្ចខិតខំប្រឹងប្រែង ដើម្បីសម្រេចបាននូវការផ្តល់ផលប្រយោជន៍ដល់គ្នានិងឈ្នះ-ឈ្នះ ។ សូមបញ្ជាក់ថា ធុរកិច្ចអេឡិចត្រូនិចឆ្លងដែន ជាមុខរបរថ្មីដែលខេត្តហៃណាននឹងផ្តល់ការគាំទ្រដល់ការអភិវឌ្ឍរបស់មុខរបរនេះ ឧទ្យានឧស្សាហកម្មធុរកិច្ចអេឡិចត្រូនិចឆ្លងដែនក្រុងសានយ៉ា ដែលចូលរួមពិព័រណ៍ទំនិញប្រើប្រាស់ចិនអន្តរជាតិជាលើកដំបូង បានធ្វើការតាំងបង្ហាញទំនិញប្រើប្រាស់ជាង១០ប្រភេទ...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប៉ាន់ប្រមាណថា ក្នុងចំណោមប្រជាពលរដ្ឋគោលដៅ ១លាន ៥សែននាក់ ដែលនឹងត្រូវជ្រើសរើសបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនោះ អាចនឹងយកពីវិស័យសហគ្រាសធុនតូច និងមធ្យមប្រមាណ ១លាននាក់។ ក្នុងពិធីជួបសំណេះសំណាល និងពិសារអាហារសាមគ្គី ជាមួយម្ចាស់សហគ្រាសធុនតូច និងមធ្យម នារសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣នេះ សម្ដេចតេជោ...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកទឹកចិត្តឱ្យសហគ្រិន ក្នុងវិស័យសហគ្រាស ធុនតូច និងមធ្យម និងសិប្បកម្មកម្ពុជា បង្កើនសមត្ថភាពពង្រឹងភាពប្រកួតប្រជែងរបស់ខ្លួន។ ក្នុងពិធីជួបសំណេះសំណាល និងពិសារអាហារសាមគ្គី ជាមួយម្ចាស់សហគ្រាសធុនតូច និងមធ្យម នារសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំដល់ក្រសួងពាណិជ្ជកម្ម ត្រូវដឹកនាំសម្របសម្រួលបង្កើតក្រុមការងារបច្ចេកទេសអន្ដរក្រសួង-ស្ថាប័ន ដើម្បីលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្មសំដៅកាត់បន្ថយថ្លៃ នៃការធ្វើពាណិជ្ជកម្ម។ ក្នុងពិធីជួបសំណេះសំណាល និងពិសារអាហារសាមគ្គី ជាមួយម្ចាស់សហគ្រាសធុនតូច និងមធ្យម នារសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ក្រសួងពាណិជ្ជកម្ម...
ឯកឧត្តម កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និងបុគ្គលិកទាំងនៃធនាគារ ARDB សូមសម្ដែងអំណរសាទរ និងគោរពជូនពរ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសដែលត្រូវបានព្រះមហាក្សត្រ សព្វព្រះរាជហឫទ័យប្រោសព្រះរាជទានគោរមងារជា សម្ដេចកិត្តិសង្គហបណ្ឌិត សូមសម្ដេចកិត្តិសង្គហបណ្ឌិត ទទួលបាននូវសព្ទសាធុការពរជ័យ បវរមហាប្រសើរថ្លៃថ្លា...
ភ្នំពេញ ៖ កូនប្រុសកម្ររកបាន សម្រេចចិត្តដុតផ្ទះឆេះអស់គ្មានសល់ ដោយសារខឹងម្ដាយមិនបំពេញតាមបំណងទិញម៉ូតូឲ្យជិះមុនបុណ្យចូលឆ្នាំខ្មែរសម្រាប់ដើរលេង។ ហេតុការណ៍នេះ កើតឡើងកាលពីម៉ោង១២និង៤៥នាទីថ្ងៃ៩ មេសា ។ ករណីអគ្គិភ័យឆេះផ្ទះ១ខ្នងនេះស្ថិតនៅភូមិចាស់ ឃុំពេជមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទំហំ៨×៩ ម៉ែត្រ ធ្វើអំពីឈើប្រក់ក្បឿង មានជញ្ចាំងក្ដារឈើលើ ថ្មខាងក្រោមរៀបឥដ្ឋ កម្មសិទ្ធិឈ្មោះ ឆឹង លីម ភេទស្រី...
ភ្នំពេញ៖ ដើម្បីពន្លឿនការប្រថាប់ត្រា លិខិតឆ្លងដែនជូនពលករកម្ពុជា ធ្វើដំណើរចូលមកលេងកំសាន្ត នារដូវចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឱ្យបានរហ័ស និងទាន់ពេលវេលា កាត់បន្ថយការរង់ចាំយូរ នៅច្រកទ្វារព្រំដែនអន្តរជាតិខ្លងលឹក អនុវត្តតាមការណែនាំរបស់លោកឧត្ដមសេនីយ៍ត្រី នាយប៉ុស្តិ៍ និងដោយមានការឯកភាពពីភាគីថៃ ក្រុមការងាររបស់ប៉ុស្តិ៍ សហការជាមួយអាជ្ញធរក្រុង បានយករថយន្តដឹកជញ្ជូនពលករខ្មែរដែលមកដល់ច្រកទ្វារព្រំដែនអន្តរជាតិខ្លងលឹក ហើយរង់ចាំយូរ ដោយមូលហេតុ មកពីនគរបាលអន្តោប្រវេសន៍ថៃ នៅច្រកទ្វារផ្ដល់ទិដ្ឋាការ RE-ENTRY PERMIT ជូនគាត់មិនទាន់(ម៉ាស៊ីនមានតែមួយ)...
បរទេស៖ កាសែត Washington Post បានអះអាងកាលពីថ្ងៃអាទិត្យ ដោយដកស្រង់ឯកសារថ្មីពីឃ្លាំងសម្ងាត់មួយ ដែលទើបលេចធ្លាយពីមន្ទីរប៉ង់តាហ្គោនថា ប្រទេសរុស្ស៊ី និងអង្គការណាតូ គឺគ្រាន់តែជាជំហានមួយឆ្ងាយពីសង្រ្គាមដ៏មានសក្តានុពលកាលពីឆ្នាំមុនប៉ុណ្ណោះ បន្ទាប់ពីយន្តហោះចម្បាំងរុស្ស៊ី ស្ទើរតែបានបាញ់ទម្លាក់យន្តហោះឈ្លបយកការណ៍របស់ចក្រភពអង់គ្លេសទៅហើយ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា កាសែតនេះបានរាយការណ៍ថា ឧប្បត្តិហេតុដែលបានកើតឡើងនៅចុងខែកញ្ញា ឆ្នាំ ២០២២...
ភ្នំពេញ ៖ អង្គប្រជុំព្រឹទ្ធសភានៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣នេះ បានឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋរវាង កម្ពុជា-ឡាវ។ យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផល នៃការបន្តសម័យប្រជុំលើកទី១០ ព្រឹទ្ធសភា នីតិកាលទី៤ នៅថ្ងៃ១០ មេសា ក្រោមអធិបតីភាពសម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា ដោយមានសមាជិកព្រឹទ្ធសភា មានវត្តមានចំនួន ៥៨រូប...