ព័ត៌មានអន្តរជាតិ

អាមេរិក​ ឃើញការវិវត្តគួរឲ្យកត់សំគាល់ នៃប្រតិបត្តិការវាយបកអ៊ុយក្រែន នៅភាគខាងត្បូង

រូបភាពពី៖​ AFP

បរទេស៖ យោងតាមការចេញផ្សាយរបស់ទូរទស្សន៍ BBC បានឲ្យដឹងថាកងកម្លាំងយោធា នៃប្រទេសអ៊ុយក្រែន បានប្រតិបត្តិការគួរឲ្យកត់សំគាល់ទៅលើទីតាំងឈរជើងយ៉ាងរឹងម៉ាំរបស់រុស្សី ដែលស្ថិតនៅភាគខាងត្បូង។

ប្រភពដដែលបានអះអាងថា នេះគឺជាការលើកឡើងរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដោយក្នុងនោះអ្នកនាំពាក្យរបស់សេតវិមានលោក John Kirby បាននិយាយថាការរុញច្រានទៅមុខ បានធ្វើឡើងគួរឲ្យចាប់អារម្មណ៍ក្នុងរយៈពេល៧២ម៉ោងចុងក្រោយនេះនៅភាគខាងត្បូងតំបន់ Zaporizhzhia។

កាលពីដើមសប្តាហ៍នេះ យោធាអ៊ុយក្រែន បាននិយាយថា ខ្លួនបានដណ្តើមយកភូមិ Robotyne ក្នុងតំបន់ Zaporizhzhia ដោយឡែកនៅភាគ​ឦសាន រុស្ស៊ី​ បាន​ប្រមូល​កម្លាំង​យ៉ាង​ច្រើន​ដើម្បី​ដណ្តើម​យក​ទឹកដី​ដែល​អ៊ុយក្រែន​បាន​រំដោះ​នៅ​ភាគ​ខាង​កើត​នៃ​ក្រុង Kharkiv។

គួរឲ្យដឹងដែរថានៅភាគខាងត្បូង នេះប្រទេសរុស្ស៊ី ត្រូវបានសាងសង់ប្រព័ន្ធលេណដ្ឋាន និងផ្លូវរូងក្រោមដីដ៏ល្អិតល្អន់ ដែលត្រូវបានការពារដោយគ្រាប់មីន ក៏ដូចជាទីតាំងកាំភ្លើងធំ និងអ្វីដែលគេហៅថា “ធ្មេញរបស់នាគឬ Dragons’teeth” ព្រមទាំងរបាំងបេតុងប្រឆាំងរថក្រោះផងដែរ៕​ប្រែសម្រួល៖ស៊ុនលី

To Top