ភ្នំពេញ ៖ រឿងរ៉ាវពាក់ព័ន្ធនឹងកីឡាករប្រដាល់ជនជាតិប្រេស៊ីល Thiago Teixeira ដែលបានចេញទៅប្រកួតតំណាងគុនខ្មែរ រហូតទទួលបានជ័យជំនះ និងទទួលខ្សែក្រវាត់ WMO ដែលការណ៍នេះ ធ្វើឲ្យពលរដ្ឋកម្ពុជាមានការសប្បាយរីករាយជាអនេក ប៉ុន្តែផ្ទុយទៅវិញ ខាងស្ថាប័ន WMO បែរជាមិនពេញចិត្ត ថែមទាំងសម្រេចចិត្តដកហូតខ្សែក្រវាត់ WMO ពីThiago Teixeira និងមិនព្រមផ្តល់ប្រាក់សម្រាប់ការប្រកួតទៅឲ្យកីឡាកររូបនេះទៀត។ បន្ទាប់ពីមានហេតុការណ៍នេះកើតឡើង ឃើញថា...
ភ្នំពេញ ៖ លោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានអញ្ជើញដាក់បាច់ផ្កានៅស្តូបរំលឹកវិញ្ញាណក្ខន្ធ លោកណាកាតា អាត់ស៊ូហ៊ីតុ កាលពីថ្ងៃ៨ មេសា ។ ស្តូបបុរសជនជាតិរូបនេះ បានដាក់តម្កល់នៅក្នុងវត្តឧណ្ណាលោម ក្នុងរាជធានីភ្នំពេញ។ កាលពី៣០ឆ្នាំមុន នាថ្ងៃទី៨ ខែមេសា លោក ណាកាតា អាត់ស៊ូហ៊ីតុ ដែលបានបម្រើការងារក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅកម្ពុជាពីឆ្នាំ១៩៩២...
ប៉េកាំង៖ ប្រទេសចិន បានជំរុញឱ្យមន្ត្រីអង្គការសុខភាពពិភពលោក (WHO) ត្រឡប់ទៅរកវិទ្យាសាស្ត្រវិញ និងយុត្តិធម៌ និងមិនត្រូវចុះចាញ់ ឬសុខចិត្តចុះមកធ្វើជាឧបករណ៍នៃនយោបាយរបស់ប្រទេសមួយចំនួន បន្ទាប់ពីអង្គការអន្តរជាតិមួយចំនួនបានលាបពណ៌ចិនថាខ្វះតម្លាភាពក្នុងការចែករំលែកទិន្នន័យ អំពីប្រភពដើមនៃ កូវីដ-១៩ ហើយអ្នកជំនាញបានឲ្យដឹងថា ការប្រើប្រាស់ភ័ស្តុតាងក្លែងក្លាយ និងមិនពេញលេញ ដើម្បីបង្កាច់បង្ខូចប្រទេសចិន អំពីប្រភពដើមនៃជំងឺកូវីដ-១៩ នឹងធ្វើឱ្យប៉ះពាល់ដល់ភាពជឿជាក់របស់ស្ថាប័នអន្តរជាតិ និងធ្វើឱ្យការស៊ើបអង្កេតលើមេរោគនេះធ្លាក់ចុះ។ អ្នកជំនាញខាងរោគរាតត្បាតដែលជិតស្និទ្ធនឹងក្រុមកិច្ចការតាមដានប្រភពដើមនៃមេរោគកូវីដ-១៩ របស់ប្រទេសចិន បានប្រាប់ Global...
បរទេស៖យោងតាមការអះអាងដោយរដ្ឋមន្ត្រីក្រសួងការពារជាតិ របស់ប្រទេសស្លូវ៉ាគីលោក Jaroslav Nad កាលពីថ្ងៃសុក្រម្សិលមិញនេះបានឲ្យដឹងថាយន្តហោះចម្បាំង សល់ពីសម័យសូវៀត MiG-29 មួយចំនួនដែលជាកម្មសិទ្ធរបស់ប្រទេសស្លវ៉ាគីទំ និងជាត្រូវបានបំផ្លាញដោយចេតនាពីសំណាក់ ក្រុមអ្នកវិស្វកររុស្សីដែលធ្លាប់បានធ្វើការឲ្យពួកគេកាលពីពេលចុងក្រោយនេះ។ ការបំផ្លាញម៉ាស៊ីនដោយក្រុមវិស្វកម្មរុស្សីអាចធ្វើឡើងនៅចន្លោះ ពេលដែលពួកគេធ្វើការឲ្យកងកម្លាំងយោធាស្លូវ៉ាគីមុនពេលដែលយន្តហោះចម្បាំងទាំងនោះត្រូវបានប្រគល់ទៅឲ្យប្រទេសអ៊ុយក្រែន តាមការសន្យារវាងរដ្ឋាភិបាលនិងរដ្ឋាភិបាល។ គួរឲ្យដឹងដែរថាស្លូវ៉ាគីបានដាក់ឲ្យយន្តហោះចម្បាំង MiG-29 ជាច្រើនគ្រឿងចូលនិវត្តកាលពីរដូវក្តៅកន្លងមកហើយពួកវាភាគច្រើនមិនបានទាន់បំពេញប្រតិបត្តិការណាមួយនៅឡើយ ប៉ុន្តែក្រោយការប្រកាសយន្តហោះចម្បាំងចំនួន១០គ្រឿងឲ្យអ៊ុយក្រែនបែរជាមានយន្តហោះខ្លះ មិនអាចហោះហើរបានឬត្រូវបានបំផ្លាញម៉ាស៊ីនពីខាងក្នុង។ លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថាយន្តហោះចម្បាំង ដែលមិនអាចហោះហើរបានទាំងនោះ ទំនងជាត្រូវបានបំផ្លាញដោយវិស្វកររុស្សីដែលធ្លាប់បានធ្វើការឲ្យកងកម្លាំងស្លូវ៉ាគីមុនពេល នៃការប្រគល់យន្តហោះឲ្យអ៊ុយក្រែនតាំងតែពីឆ្នាំកន្លងទៅមកម្ល៉េះ៕...
បរទេស៖ក្ រុមគណៈប្រតិភូរបស់ប្រទេសអារ៉ាប៊ីសាអូឌីត និងគណៈប្រតិភូរបស់ប្រទេសអូម៉ង់បានធ្វើដំណើរ មកដល់រដ្ឋធានី Sanaa ប្រទេសយេមែនហើយកាលពី ថ្ងៃចុងសប្តាហ៍កន្លងមកនេះដើម្បីអាចចូលរួមកិច្ចប្រជុំ ដើម្បីបង្កើតបទឈប់បាញ់ដែលនឹងឈានទៅដល់ការបញ្ចប់សង្គ្រាមស៊ីវិល នៅក្នុងប្រទេសនេះដែលកើតឡើងតាំងតែឆ្នាំ២០១៤នោះមកបាន។ ការធ្វើសង្គ្រាមដែលដំបូងឡើយគឺធ្វើឡើងរវាងរដ្ឋាភិបាល យេមែន ដែលមានការគាំទ្រពីក្រោយដោយអារ៉ាប៊ីសាអូឌីតជាមួយនឹងក្រុមសកម្មប្រយុទ្ធ Houthi ដែលភាគីទាំងពីរតែងតែបានព្យាយាមក្នុងការទាមទារ ធ្វើជាអ្នកដឹកនាំប្រទេសយេមែនដូចគ្នាហើយក្រោយមក ក៏មានការចូលរួមដោយភាគីសម្ព័ន្ធមិត្ត ជាច្រើនផ្សេងទៀតផងដែរ។ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថា ប្រេសិតពិសេសទាំងអារ៉ាប៊ីសាអូឌីតនិងអូម៉ង់ បានធ្វើដំណើរមកដល់រដ្ឋធានី...
ភ្នំពេញ ៖ ធនាគារ វីង (ខេមបូឌា) ម.ក ដែលជាធនាគារសម្រាប់ប្រជាជនកម្ពុជាគ្រប់រូប បានបង្កើតភាពជា ដៃគូដ៏មានតម្លៃជាមួយក្រុមហ៊ុន ហ្វរ៉េសអ៊ិនធឺអ៊ែកទីវ កម្ពុជា ដោយផ្តល់ជូននូវប័ណ្ណអេឡិចត្រូនិចដែលអាចចូល ប្រើបាន និងតម្លៃសមរម្យសម្រាប់អ្នកប្រើប្រាស់នៅលើកម្មវិធីទូរស័ព្ទរបស់ពួកគេ រួមមានទាំងទីផ្សារហ្គេមកំសាន្ត ដែលកំពុងរីកចម្រើន និង ពេញនិយមជាច្រើន ។ តាមរយៈភាពជាដៃគូ អតិថិជនរបស់ធនាគារ វីង...
ក្នុងរយៈពេលពីរថ្ងៃ គឺថ្ងៃទី ៨ និងទី ៩ ខែមេសា កម្មវិធី “អង្គរសង្ក្រាន្ត រត់និងជិះកង់” ត្រូវបានប្រារព្ធឡើងក្នុងបរិវេណឧទ្យានជាតិអង្គរវត្តនៅខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងអបអរនិងផ្សព្វផ្សាយគម្រប់ខួប ១០ ឆ្នាំនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តដល់សាធារណជន ជាពិសេសការប្រារព្ធពិធីចូលឆ្នាំខ្មែរនិងជួបជុំគ្រួសារខ្មែរ ដែលនឹងមកដល់នាពេលខាងមុខនេះ។ ពិធីបើកកម្មវិធី “អង្គរសង្ក្រាន្ត រត់និងជិះកង់” នេះត្រូវបានប្រារពឡើងកាលពីព្រឹកថ្ងៃទី ០៨ ខែមេសា...
ថ្មីៗនេះ ក្រុមហ៊ុន ទ្រូម៉ាន់នី កម្ពុជា មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសពីភាពជាដៃគូជាមួយផលិតកម្ម បារមី និងលោក វណ្ណដា តារាចម្រៀងរ៉េបជាទូតសុឆន្ទៈ។ ក្រុមហ៊ុន ទ្រូម៉ាន់នី គឺជាក្រុមហ៊ុន Fintech ដ៏ធំបំផុតមួយនៅអាស៊ីអាគ្នេយ៍បានជ្រើសរើស តារាចម្រៀងរ៉េបវណ្ណដា ជាទូតសុឆន្ទះរបស់ខ្លួន ។ លោកស្រី ឃួន ហ្វ្រង់ដារ៉ា ដែលជា អគ្គនាយិការស្ដីទីរបស់ក្រុមហ៊ុន...
លោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល និងលោកជំទាវ ព្រមទាំងមន្ត្រីក្រោមឱវាទទាំងអស់ សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក តាមជួយបីបាច់ថែរក្សា និងប្រសិទ្ធិពរជ័យបវរមហាប្រសើរជូន លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ក្នុងឱកាស ព្រះមហាក្សត្រប្រោសព្រះរាជទាន គោរមងារ ជា សម្តេចកិត្តិសង្គហបណ្ឌិត។ សូមបួងសួងចំពោះគុណបុណ្យព្រះរតនត្រ័យនិងវត្ថុសក្ដិសិទ្ធិទាំងឡាយក្នុងលោក...
ដើម្បីចូលរួមថែរក្សាប្រពៃណីទំនៀមទំលាប់ដ៏ល្អរបស់ខ្មែរយើង ជាពិសេសដើម្បីបង្កលក្ខណៈសប្បាយរីករាយ អំណឆ្នាំថ្មីប្រពៃណីជាតិ ជូនដល់ថ្នាក់ដឹកនាំ បុគ្គលិក សាស្រ្តាចារ្យ និងនិស្សិតនៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ នៅថ្ងៃទី៧ និងទី៨ ខែមេសា ឆ្នាំ២០២៣ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានរៀបចំ “សង្រ្កាន្តសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ” ដើម្បីអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី...