ភ្នំពេញ ៖ អភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំកងកម្លាំងនគរបាលជាតិ ត្រូវអនុវត្តជាប់ជាប្រចាំ មិនថាយប់ មិនថាថ្ងៃ ដើម្បីបម្រើ ការពារជូនប្រជាពលរដ្ឋ។ ក្នុងពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងស្នងការដ្ឋាននគរបាលជាតិរាជធានី-ខេត្ត នារសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣នេះ នៅទីស្ដីការក្រសួង លោកឧបនាយករដ្ឋមន្ដ្រី ស...
ថ្ងៃទី២៩ ខែសីហា លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិន បានថ្លែងក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃថា តបតាមការអញ្ជើញរបស់លោក WangYi សមាជិកការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តនិងជារដ្ឋមន្ត្រីក្រសួងការបរទេសចិន លោកJames Cleverly រដ្ឋមន្ត្រីក្រសួងការបរទេសនិងការអភិវឌ្ឍអង់គ្លេស នឹងបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសចិន នៅថ្ងៃទី៣០ ខែសីហា ខាងមុខនេះ។ លោក Wang Wenbin បានលើកឡើងថា...
ភ្នំពេញ ៖ ខេត្ដយូណាន របស់ប្រទេសចិន បានជំរុញការផ្សព្វផ្សាយទេសចរណ៍ វប្បធម៌ និងភាពយន្ដជាមួយកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២ឲ្យកាន់តែរឹងមាំថែមទៀត។ ការជំរុញរបស់ខេត្តចិនមួយនេះ ស្របឆ្នាំ២០២៣គឺជាខួបអនុស្សវរីយ៍លើកទី ៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិន-កម្ពុជា និង “ឆ្នាំមិត្តភាពចិន-កម្ពុជា” ហើយក៏ជាខួបអនុស្សវរីយ៍លើកទី១០នៃគំនិតផ្តួចផ្តើមខ្សែ ក្រវាត់និងផ្លូវ”។ លោក Zhai Yulong អនុប្រធានមន្ទីរឃោសនាគណៈកម្មាធិការបក្សកុំម្មុយនីស្ដចិន នៃខេត្តយូណាន និងជាប្រធានមន្ទីរភាពយន្ដខេត្ដយូណាន...
កំពង់ចាម៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា និងលោក គឹម សាវឿន អគ្គនាយករង សុខភាពសត្វ និងផលិតកម្មសត្វ នៅព្រឹកថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០២៣ នេះ បានអញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺឆ្លងសត្វពាហនៈ ជូនប្រជាកសិករ នៅភូមិកំពង់ត្រុំក្រោម ឃុំកោះមិត្ត ស្រុកកំពង់សៀម ។...
រ៉ាម៉ាឡា៖ នាយករដ្ឋមន្ត្រីប៉ាឡេស្ទីនលោក Mohammed Ishtaye បានអំពាវនាវដល់សហគមន៍អន្តរជាតិ ឱ្យចាត់វិធានការចាំបាច់ ដើម្បីបញ្ឈប់ការរំលោភបំពានរបស់អ៊ីស្រាអែល ប្រឆាំងនឹងប៉ាឡេស្ទីននៅតំបន់វេសបែង ។ លោក Ishtaye បានធ្វើការអំពាវនាវនេះក្នុងអំឡុងពេលកិច្ចប្រជុំប្រចាំសប្តាហ៍ នៃគណៈរដ្ឋមន្ត្រីរបស់អាជ្ញាធរប៉ាឡេស្ទីន ដែលធ្វើឡើងនៅទីក្រុងរ៉ាម៉ាឡា ដើម្បីឆ្លើយតបទៅនឹងការលើកឡើងរបស់រដ្ឋមន្ត្រីសន្តិសុខជាតិអ៊ីស្រាអែលស្តាំនិយមលោក Itamar Ben Gvir ។ លោកបានលើកឡើងថា “ពិភពលោកមិនចាំបាច់ស្តាប់សេចក្តីថ្លែងការណ៍របស់លោករដ្ឋមន្ត្រី Ben...
ភ្នំពេញ ៖ រដ្ឋសភាកម្ពុជាបានចេញសេចក្តីជូនដំណឹងអំពីការបន្តសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ខាងមុខនេះ ក្រោមអធិបតីលោកស្រី ឃួន សុដារី លើរបៀបវារៈចំនួន២ ៕
ភ្នំពេញ៖ សហរដ្ឋអាមេរិក បានសម្ដែងនូវការអបអរសាទរ ជូនកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលនេះជាការបើកទំព័រថ្មីមួយ ឈានទៅរកការធ្វើឲ្យប្រសើរឡើង នៃទំនាក់ទំនងកម្ពុជា-អាមេរិក ។ នេះជាការបញ្ជាក់របស់គណៈប្រតិភូមន្ត្រីព្រឹទ្ធសភាអាមេរិក ដឹកនាំដោយលោក អាឡិច ខាន (Alex Carnes) ក្រឡាបញ្ជីនៃក្រុមភាគច្រើនរបស់ អនុគណៈកម្មាធិការស្តីពីប្រតិបត្តិការរបស់រដ្ឋ និងបរទេស និងកម្មវិធីពាក់ព័ន្ធនានារបស់គណ:កម្មាធិការគ្រប់គ្រង និងបែងចែកថវិកាជាតិរបស់ព្រឹទ្ធសភាអាមេរិក...
ភ្នំពេញ ៖ កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ប្រាប់ទៅប្រតិភូអាមេរិកថា កម្ពុជាពិតជាចង់បានទំនាក់ទំនងល្អជាមួយអាមេរិក ដោយឈរលើមូលដ្ឋាននៃការគោរពគ្នា និងការផ្ដល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក ដោយសំលឹងទៅមុខឲ្យលើសពីផលប្រយោជន៍នយោបាយតែមួយមុខ ។ ក្នុងជាមួយប្រតិភូព្រឹទ្ធសភាអាមេរិក ដឹកនាំដោយលោក អាឡិច ខានស៍ ក្រឡាបញ្ជីនៃក្រុមភាគច្រើនរបស់ អនុគណៈកម្មាធិការស្តីពីប្រតិបត្តិការរបស់រដ្ឋ និងបរទេស និងកម្មវិធីពាក់ព័ន្ធនានា របស់គណៈកម្មាធិការគ្រប់គ្រង និងបែងចែកថវិកាជាតិរបស់ព្រឹទ្ធសភាអាមេរិក...
ភ្នំពេញ៖ កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងទៅកាន់អ្នកដែលបន់ស្រន់ កុំឲ្យសហរដ្ឋអាមេរិកចេញវីសាជូនពរបណ្ឌិត និងដែលថាអាមេរិកមិនទទួលស្គាល់រដ្ឋាភិបាលកម្ពុជាថ្មី ដេកអេះពោះទៅ ពីព្រោះទាំងតំណាងសភា និងរដ្ឋាភិបាលអាមេរិក បានមកជួបនៅវិមានសន្តិភាព ហើយហៅលោកបណ្ឌិតថា ជានាយករដ្ឋមន្ត្រីកម្ពុជាពេញៗមាត់ ។ បណ្ឌិតហ៊ុន ម៉ាណែតអះអាងថា គ្រប់គ្រាន់ហើយដែលតំណាងស្ថាប័នទាំង២របស់អាមេរិកមកមកជួបបណ្ឌិតជាង២ម៉ោងនាថ្ងៃ២៨ សីហា ដែលបានហៅនាយករដ្ឋមន្រ្តីកម្ពុជាពេញមាត់ ។ នេះសបញ្ជាក់ថា...
ភ្នំពេញ ៖ កិត្តិទេសាភិបាល ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាថ្មីបានឌឺដងទៅក្រុមបុគ្គលតាំងខ្លួនជាបណ្ឌិត ជាអ្នកវិភាគថា “មានអ្នកខ្លះថា ខ្ញុំដាក់ចេញគោលនយោបាយអត់ន័យ ដូច្នេះខ្ញុំមិនចេះដល់អស់លោកអ្នកវិភាគទេ” ។ ប៉ុន្តែទោះបីជាយ៉ាងណា កិត្តិទេសាភិបាលក៏បានបកស្រាយថា សម្រាប់គោលនយោបាយក្នុងអាណត្តិទី៧ ក្រោមការដឹកនាំរបស់លោកបណ្ឌិត អ្នកតាក់តែគោលនយោបាយដែលដាក់ចេញនេះ សុទ្ធតែក្រុមបណ្ឌិតមានជំនាញច្បាស់លាស់ខាងសេដ្ឋកិច្ចដែលពួកគាត់បានសិក្សាមកពីបរទេស ។ យ៉ាងហោចណាស់ កិត្តិទេសាភិបាលថា “ខ្ញុំមិនចេះដល់លោកបណ្ឌិតវិភាគទេ តែខ្ញុំក៏បានបញ្ចប់PHD...