ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣៖ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកា នៃក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន និង គណៈគ្រប់គ្រង បានចុះត្រួតពិនិត្យដំណើរការសាងសង់នៅតាមគម្រោងនីមួយៗដោយផ្ទាល់ ដើម្បីឆ្លើយតបតម្រូវការនៃការសាងសង់អោយស្របទៅតាមគុណភាព បច្ចេកទេស និងស្តង់ដា ដែលបានកំណត់ ទាំងលំនៅឋាន និងហេដ្ឋារចនាសម្ព័ន្ធក្នុងគម្រោង ជាមួយការប្តេជ្ញាចិត្ត ក្នុងការបំពេញបេសកម្មផ្តល់ជូនលំនៅឋានដែលមានទំនុកចិត្ត...
ភ្នំពេញ ៖ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣នេះ អភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីភាពជួបសំណេះសំណាលជាមួយ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដោយមានការចូលរួមពី លោក សក់ សេដ្ឋា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស នាស្ដីទីការក្រសួង៕
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជានៅថ្ងៃ២៤ សីហា បានចេញអនុក្រឹត្យ ស្តីពី ការបង្កើតអគ្គនាយកដា្ឋនធនធានមនុស្ស ចំណុះក្រសួងមហាផ្ទៃ ។អគ្គនាយកដ្ឋាននេះ មានតួនាទីធ្វើជាសេនាធិការជូនក្រសួងមហាផ្ទៃ លើការងារគ្រប់គ្រងមន្រ្តីនគរបាលជាតិ មន្រ្តីរាជការស៊ីវិល និងមន្រ្តីពន្ធនាគារ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងអគ្គនាយកដ្ឋាននានា ចំណុះក្រសួង និងសមាជិកក្រុមប្រឹក្សានៅរដ្ឋបាលថ្នាក់ក្រោមជាតិ ស្របតាមច្បាប់កំណត់ ព្រមទាំងអភិវឌ្ឍន៍ធនធានមនុស្ស៕
ភ្នំពេញ៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានធ្វើការណែនាំ ក៏ដូចជាជំរុញមន្ដ្រីជំនាញមន្ទីរធនធានទឹក និងឧតុនិយមខេត្ដកណ្ដាល ឱ្យយកចិត្ដទុកដាក់សិក្សាបន្ថែមទៀត ក្នុងការបើកមុខទឹកដើម្បីបញ្ចៀសជំនន់ទឹកភ្លៀង និងទឹកហូរមកពីផ្នែកខាងលើ ស្ទឹងព្រែកត្នោត។ ការជំរុញនេះ ធ្វើឡើងក្នុងឱកាសដែល លោករដ្ឋមន្រ្តី បានបន្តចុះទៅពិនិត្យមើលប្រឡាយសំខាន់ៗមួយចំនួន សម្រាប់ជួយបញ្ចៀសជំនន់ទឹកភ្លៀង ដែលស្ថិតនៅផ្នែកខាងក្រោមនៃស្ទឹងព្រែកត្នោត នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣...
ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់យាងទៅពិនិត្យព្រះរាជសុខភាព នៅទីក្រុងប៉េកាំង ប្រទេសចិន ចាប់ពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣។ នៅក្នុងឱកាសព្រះរាជអវត្តមានរបស់ព្រះអង្គនៅក្នុងប្រទេស ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង...
ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ បន្តដឹកនាំប្រតិភូ និងមន្រ្ដីជំនាញចុះពិនិត្យវឌ្ឍនភាពការងារ ស្ថាបនាហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងសំណង់សិល្បការ្យ នៅតំបន់អភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក ស្ថិតនៅក្នុងភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី និងតំបន់អភិវឌ្ឍន៍តំបន់ពាក់ស្នែង ស្ថិតនៅក្នុងឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប បន្ទាប់ពីគម្រោងទាំងពីរនេះ ត្រូវបានអនុវត្ត...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹថា ជនជាតិរុស្សីម្នាក់ និងប្រពន្ធរបស់ខ្លួនត្រូវបានប៉ូលីសចាប់ឃាត់ខ្លួននៅឯអាកាសយានដ្ឋានអន្តរជាតិ Beirut ក្នុងពេលដែលពួកគេកំពុងព្យាយាមចាកចេញពីប្រទេស។ ប្រភពដដែលបានឲ្យដឹងទៀតថា ការចាប់ខ្លួនបានធ្វើការបកស្រាយដោយអជ្ញាធរជាតិកិច្ចការងារសន្តិសុខជាតិ របស់ប្រទេសលីបង់ ដែលជឿជាក់ថា ២នាក់ប្តីប្រពន្ធនេះគឺជាបណ្តាញចារកម្មដ៏សកម្មរបស់ប្រទេសអ៊ីស្រាអ៊ែល។ ប្រភពចេញផ្សាយនេះក៏បានសរសេរដែរថា ក្រោយការចាប់ខ្លួនប្តីប្រពន្ធទាំងពីរបានសារភាពថា ពិតជាបានប្រព្រឹត្តិអំពីនេះពិតមែនដោយបុរសជាប្តីបានសារភាពនៅចំពោះមុខអជ្ញាធរហើយប្រពន្ធបានសារភាពថា បានជួយលាក់បាំងនូវទង្វើរបស់ប្តីផង។ នៅក្នុងការសារភាពនោះបុរសជាជនជាតិរុស្សី បានបញ្ជាក់ថា គាត់ត្រូវបានជ្រើសរើសដោយទីភ្នាក់ងារអ៊ីស្រាអ៊ែល និងត្រូវបានណែនាំឲ្យមកធ្វើការងារចារកម្មនេះនៅក្នុងប្រទេសលីបង់ ដែលទីនេះគាត់នឹងត្រូវផ្តល់នូវផែនទីតាមទីតាំងសំខាន់និងទីតាំងនៃចលនា...
បរទេស៖ រដ្ឋជាច្រើននៅអឺរ៉ុប បានស្នើសុំទិញដោយអនាមិក នូវយន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់, នេះបើតាមអ្នកនាំពាក្យក្រសួងការពារជាតិរបស់ប្រទេសអ៊ីរ៉ង់ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ។ កាលពីដើមសប្តាហ៍នេះ អ៊ីរ៉ង់បានបង្ហាញយន្តហោះគ្មានមនុស្សបើកវាយប្រហារដែលផលិតក្នុងស្រុកចុងក្រោយបង្អស់របស់ខ្លួន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាមសារព័ត៌មាន Tasnim News ដែលបានរាយការណ៍កាលពីថ្ងៃសៅរ៍ថា ឧត្តមសេនីយ៍ទោ Reza Talaee Nik បាននិយាយថា...
នារសៀល ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក ហង្ស ណារិទ្ធ មេបញ្ជាការមូលដ្ឋានអាវុធហត្ថខណ្ឌជ្រោយចង្វារ បានចាត់តំណាងប្រគល់ថវិកាដែលប្រមូលបានពី នាយ-នាយរង នៃអាវុធហត្ថខណ្ឌជ្រោយចង្វារ ក្នុងស្មារតីសាមគ្គីភាព សរុបចំនួន ២,៦១០,០០០រៀល (ពីរលានហុកសិបមួយម៉ឺនរៀល) ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំដល់គ្រួសារ លោកអនុសេនីយ៍ត្រី ម៉ៅ ប៊ុនថា ជំនួយការមូលដ្ឋានខណ្ឌ ដែលឪពុករបស់លោកបានទទួលមរណៈភាព កាលពីថ្ងៃទី០៥...
តូក្យូ៖ លោក Haruo Ono អ្នកនេសាទនៅក្នុងទីក្រុងស៊ិនឈិ ក្នុងខេត្តហ្វូគូស៊ីម៉ា របស់ប្រទេសជប៉ុន បាននេសាទនៅក្នុងសមុទ្រអស់រយៈពេល ៥៦ឆ្នាំចាប់តាំងពីលោកមានអាយុ ១៥ឆ្នាំ ដោយលោកបានរិះគន់រដ្ឋាភិបាលជប៉ុន ដែលក្បត់សន្យាថា មិនបញ្ចេញទឹកវិទ្យុសកម្មចូលសមុទ្រ។ ទីក្រុងស៊ិនឈិ មានទីតាំងនៅភាគខាងកើត នៃខេត្តហ្វូគូស៊ីម៉ា ទល់មុខនឹងមហាសមុទ្រប៉ាស៊ីហ្វិក។ ទឹកនៅទីនេះជាកន្លែងដែលចរន្ត Kuroshio ក្តៅប៉ះនឹងចរន្តទឹកត្រជាក់ Oyashio ដូច្នេះជាកន្លែងនេសាទធម្មជាតិគុណភាពខ្ពស់។...