ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានត្រាស់បង្គាប់ផ្តល់គោរមងារ «អភិសន្តិបណ្ឌិត» នៃបណ្ឌិត្យសភានគរបាលកម្ពុជា ជូន លោកបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៕
ភ្នំពេញ៖ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣នេះ នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការ ក្រសួងការពារជាតិ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងអបអរសាទរ ខួបលើកទី១៣ នៃថ្ងៃកំណើតកងពលតូចដឹកជញ្ជូនលេខ៩៩ អគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ ក្រសួងការពារជាតិ (២៦ សីហា ២០១០/២៦ សីហា ២០២៣) ។...
ប្រទេស BRICS បានបន្ថែមចំនួនសមាជិកហើយ ! នាព្រឹកថ្ងៃទី ២៤ ខែសីហា តាមម៉ោងក្នុងតំបន់ កិច្ចជំនួបលើកទី ១៥ នៃថ្នាក់ដឹកនាំប្រទេស BRICS បានបើកធ្វើសន្និសីទសារព័ត៌មានពិសេសនៅទីក្រុង Johannesburg ប្រទេសអាហ្វ្រិកខាងត្បូងដោយបានប្រកាសថា អញ្ជើញប្រទេសអារ៉ាប៊ីសាអូឌីត អេហ្ស៊ីប អេមីរ៉ាតអារ៉ាប់រួម អាហ្សង់ទីន អ៊ីរ៉ង់និងអេត្យូពីឱ្យចូលជាសមាជិកប្រទេស BRICS ជាផ្លូវការ...
ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង និងផ្ដល់ឋានៈ លោកបណ្ឌិត ប្រាំង ជលសា ជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា ឋានៈស្មើរដ្ឋលេខាធិការ។
ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង ឧត្តមសេនីយ៍ឯក សុខ វាសនា ជាអគ្គនាយក នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍និងឧត្តមសេនីយ៍ឯក តុប នេត ជាអគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម៕
តូក្យូ៖ ប្រភពពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ថា នៅថ្ងៃសុក្រនេះប្រទេសជប៉ុន នឹងធ្វើការផ្សព្វផ្សាយអំពីលទ្ធផលគំរូបឋម រយៈពេលមួយថ្ងៃបន្ទាប់ពីខ្លួនបានចាប់ផ្តើមបង្ហូរទឹកកាកសំណល់ចេញពីរោងចក្រនុយក្លេអ៊ែរ Fukushima ក្នុងគោលបំណងដើម្បីធានាដល់អ្នករិះគន់ឡើងវិញថា ប្រតិបត្តិការនេះមានសុវត្ថិភាព ។សម្រាប់ការបញ្ចេញទឹកមួយចំនួនក្នុងចំណោម១,៣៤លានតោនដែលប្រមូលបាននៅនឹងកន្លែងក្នុងរយៈពេល១២ឆ្នាំគិតចាប់តាំងពីរោងចក្រនេះត្រូវបានលិចដោយរលកយក្សស៊ូណាមិ បានជំរុញឱ្យប្រទេសចិន កាលពីថ្ងៃព្រហស្បតិ៍ដើម្បីហាមឃាត់ការនាំចូលអាហារសមុទ្រជប៉ុនទាំងអស់ ។ ប្រតិបត្តិកររោងចក្រ TEPCO បានយកអ្វីដែលគេហៅថា ជាការធ្វើតេស្តរហ័សនៅរសៀលថ្ងៃព្រហស្បតិ៍ បន្ទាប់ពីការបង្ហូរចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ។...
SAN ANTONIO៖ ប្រភពពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ថា នៅថ្ងៃសុក្រនេះ កងទ័ពរបស់ប្រទេសអូស្ត្រាលី និងហ្វីលីពីន បានធ្វើសមយុទ្ធ នៅជិតចំណុចសំខាន់ នៃដែនទឹកសមុទ្រចិនខាងត្បូង ដែលទាមទារដោយប្រទេសចិន ដោយប្រធានាធិបតីហ្វីលីពីន Ferdinand Marcos បានសាទរពួកគេថា ជាគំរូ “ដ៏សំខាន់ខ្លាំងណាស់” នៃកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ។...
តៃប៉ិ៖ ប្រភពពីទីភ្នាក់ងារ Reuters បានផ្សព្វផ្សាយនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ថា ក្រសួងការពារជាតិរបស់កោះតៃវ៉ាន់ បានរាយការណ៍ពីសកម្មភាពយោធារបស់ចិន ជាថ្មីនៅជុំវិញដែនកោះនេះនៅថ្ងៃសុក្រនេះ រួមទាំងយន្តហោះចំនួន១៣ គ្រឿងចូលមកក្នុងតំបន់ “ឆ្លើយតប” របស់កោះតៃវ៉ាន់ និងនាវាចំនួន៥គ្រឿងដែលកំពុងធ្វើការល្បាតត្រៀមខ្លួនប្រយុទ្ធ ។ ប្រទេសចិន ដែលបានចាត់ទុកកោះតៃវ៉ាន់ ជាទឹកដីរបស់ខ្លួន គ្រប់គ្រងតាមបែបប្រជាធិបតេយ្យ បានត្អូញត្អែរសម្រាប់រយៈពេល៣ឆ្នាំចុងក្រោយនេះ នៃសម្ពាធយោធាកើនឡើងពីទីក្រុងប៉េកាំង ។...
ភ្នំពេញ ៖ ក្រោយក្រុមក្មេងស្រីៗដែលជាសិស្សសាលារៀនមួយកន្លែង ក្នុងស្រុកជុំគីរីដែលបានបង្កការវាយទាត់ធាក់គ្នានៅលើទីសាធារណៈ ត្រូវបានហៅមកធ្វើការអប់រំណែនាំនៅចំពោះមុខឪពុកម្តាយលោកនាយកសាលា និងមុខអធិការស្រុកជុំគិរី ក្នុងខេត្តកំពតហើយ ។ នេះបើតាមការផ្សព្វផ្សាយរបស់ស្នងការខេត្តកំពតនារសៀលថ្ងៃ២៥ សីហា ។ តាមរយៈវិដេអូក្បែរ១០នាទីបង្ហាញក្នុងផេកស្នងការខេត្តកំពតបានបង្ហាញមានក្មេងស្រីៗ២ក្រុមវាយតប់គ្នា ដោយមិនដឹងមានមូលហេតុអ្វីនោះទេ ៕
លោក កែម ចេងថាវរៈ នឹងភរិយា សូមអបអរសាទរដោយស្មោះនិងគោរពជូនពរ លោកជំទាវ ជប់ វណ្ណារី ក្នុងឱកាស ព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់សព្វព្រះរាជហប្ញទ័យប្រោសព្រះរាជទាននូវគ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ មហាសេរីវឌ្ឍន៍។ យើងខ្ញុំទាំងអស់គ្នាសូមលើកហត្ថបួងសួង វត្ថុស័ក្ដិសិទ្ធិទាំងឡាយ សូមជួយអភិបាលគ្រងរក្សា ប្រោះព្រំ ប្រសិទ្ធពរ...