ព័ត៌មានអន្តរជាតិ

កោះតៃវ៉ាន់ រាយការណ៍ថា សកម្មភាពយោធារបស់ចិន ជាថ្មីនៅជុំវិញកោះនេះ

រូបភាពពី៖​ XINHUA

តៃប៉ិ៖ ប្រភពពីទីភ្នាក់ងារ Reuters បានផ្សព្វផ្សាយនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ថា ក្រសួងការពារជាតិរបស់កោះតៃវ៉ាន់ បានរាយការណ៍ពីសកម្មភាពយោធារបស់ចិន ជាថ្មីនៅជុំវិញដែនកោះនេះនៅថ្ងៃសុក្រនេះ រួមទាំងយន្តហោះចំនួន១៣ គ្រឿងចូលមកក្នុងតំបន់ “ឆ្លើយតប” របស់កោះតៃវ៉ាន់ និងនាវាចំនួន៥គ្រឿងដែលកំពុងធ្វើការល្បាតត្រៀមខ្លួនប្រយុទ្ធ ។

ប្រទេសចិន ដែលបានចាត់ទុកកោះតៃវ៉ាន់ ជាទឹកដីរបស់ខ្លួន គ្រប់គ្រងតាមបែបប្រជាធិបតេយ្យ បានត្អូញត្អែរសម្រាប់រយៈពេល៣ឆ្នាំចុងក្រោយនេះ នៃសម្ពាធយោធាកើនឡើងពីទីក្រុងប៉េកាំង ។

កាលពីថ្ងៃសៅរ៍ ប្រទេសចិន បានធ្វើសមយុទ្ធមួយថ្ងៃនៅជុំវិញដែនកោះតៃវ៉ាន់ ក្នុងការឆ្លើយតបដ៏ខឹងសម្បារចំពោះការបញ្ឈប់រយៈពេលខ្លីនៅក្នុងខែនេះ ដោយលោកអនុប្រធានាធិបតី William Lai មានវត្តមាននៅលើទឹកដីសហរដ្ឋអាមេរិក ។

ក្រសួងខាងលើបានឲ្យដឹងថា ចាប់ពីម៉ោងប្រហែល៧ព្រឹក គេបានរកឃើញយន្តហោះចិនចំនួន២២គ្រឿង យន្តហោះចម្បាំង យន្តហោះទម្លាក់គ្រាប់បែក យន្តហោះព្រមានទុកជាមុន និងយន្តហោះគ្មានមនុស្សបើក ដែលក្នុងនោះ ចំនួន១៣គ្រឿងបានហោះចូលទៅក្នុងតំបន់ “ឆ្លើយតប” របស់កោះតៃវ៉ាន់ ទោះបីជាវាមិនបានផ្តល់ព័ត៌មានលម្អិតក្តី ។

ចំពោះករណីខាងលើនេះដែរ កោះតៃវ៉ាន់ បានបញ្ជូនយន្តហោះ និងនាវារបស់ខ្លួនដើម្បីត្រួតពិនិត្យមើលផងដែរ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top