ភ្នំពេញ ៖ ស្ថានទូតកូរ៉េ ប្រចាំកម្ពុជា នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ បានរៀបចំកម្មវិធីតម្រង់ទិសសម្រាប់និស្សិតអាហារូបករណ៍ ឧបត្ថម្ភដោយរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ (GKS) ថ្នាក់ក្រោយឧត្តមសិក្សា ឆ្នាំ២០២៣ នៅសាលពហុបំណងជាន់ផ្ទាល់ដី នៃស្ថានទូតសាធារណរដ្ឋកូរ៉េ នៅរាជធានីភ្នំពេញ។ ឆ្នាំនេះ និស្សិតកម្ពុជាចំនួន២៨នាក់ (អនុបណ្ឌិត២៧នាក់ បណ្ឌិត១នាក់) ត្រូវបានជ្រើសរើសជានិស្សិត សម្រាប់កម្មវិធីអាហារូបករណ៍ឧបត្ថម្ភដោយរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ថ្នាក់ក្រោយឧត្តមសិក្សា...
ហាណូយ៖ សារព័ត៌មានក្នុងស្រុក Vietnam News បានរាយការណ៍ថា ឧស្សាហកម្មអាកាសចរណ៍របស់ប្រទេសវៀតណាម ប្រឈមនឹងការខ្វះខាតធនធានមនុស្សយ៉ាងធ្ងន់ធ្ងរ ដោយសារតែការងើបឡើងវិញ នៃវិស័យទេសចរណ៍ និងការពង្រីកព្រលានយន្តហោះនៅទូទាំងប្រទេស។ ប្រធាននាយកដ្ឋានសេដ្ឋកិច្ចដឹកជញ្ជូនផ្លូវអាកាស នៃបណ្ឌិត្យសភាអាកាសចរណ៍វៀតណាម បានឲ្យដឹងថា មានតម្រូវការយ៉ាងសំខាន់ សម្រាប់អ្នកជំនាញអាកាសចរណ៍នៅក្នុងក្រុមហ៊ុនអាកាសចរណ៍ និងអាកាសយានដ្ឋានធំៗដូចជា អាកាសយានដ្ឋានអន្តរជាតិ Tan Son Nhat និងអាកាសយានដ្ឋានអន្តរជាតិ Long...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានឲ្យដឹងថា ការលេចធ្លាយទឹក ដែលបំពុលដោយនុយក្លេអ៊ែរ ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima Daiichi បានធ្វើឱ្យមានការព្រួយបារម្ភជាអន្តរជាតិម្តងទៀត លើសមត្ថភាពរបស់ក្រុមហ៊ុនថាមពលអគ្គិសនីតូក្យូ (TEPCO) និងកង្វះបទប្បញ្ញត្តិប្រកបដោយប្រសិទ្ធភាពពីរដ្ឋាភិបាលជប៉ុន។ អ្នកនាំពាក្យចិនលោក Wang Wenbin បានធ្វើការកត់សម្គាល់នៅក្នុងសន្និសីទសារព័ត៌មានមួយ នៅពេលដែលត្រូវបានសួរឱ្យធ្វើអត្ថាធិប្បាយលើរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយដែលថា TEPCO ថ្មីៗនេះបានបញ្ជាក់ពីការលេចធ្លាយទឹកកខ្វក់នុយក្លេអ៊ែរពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima Daiichi...
ប៉េកាំង៖ ការឈ្លក់វង្វេងរបស់ក្រុងវ៉ាស៊ីនតោន ក្នុងការធ្វើឱ្យខូចកេរ្តិ៍ឈ្មោះរបស់ចិន គ្មានព្រំដែននោះទេ ហើយការអះអាងនាពេលថ្មីៗនេះរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ដែលថាសេដ្ឋកិច្ចចិន គឺជា “គ្រាប់បែកពេលវេលា” ដើរតួជាឧទាហរណ៍ចុងក្រោយបង្អស់។ លោក បៃដិន បានលើកឡើងថា សេដ្ឋកិច្ចចិន មានអនាគតដ៏អាក្រក់ ប៉ុន្តែប្រសិនបើសេដ្ឋកិច្ចធំទីពីរត្រូវបានចងនឹងផ្ទុះឡើងដូចជាគ្រាប់បែក ដែល “អាក្រក់” ដូចដែលប្រធានាធិបតីបានលើកឡើងនោះ ហេតុអ្វីបានជារដ្ឋាភិបាលរបស់លោក...
អ.ស.ប៖ ប្រភពពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ថា កាលពីថ្ងៃព្រហស្បតិ៍ប្រទេសកូរ៉េខាងជើងត្រូវបានចោទប្រកាន់នៅឯក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UN) ដោយបានចំណាយប្រាក់អស់យ៉ាងច្រើនលើកម្មវិធីអាវុធនុយក្លេអ៊ែរ របស់ខ្លួន ខណៈដែលប្រជាជនរបស់ខ្លួនកំពុងខ្វះស្បៀងអាហារហូប និងខ្វះសម្ភារៈប្រើប្រាស់ជាចាំបាច់ ។ លោក Volker Turk ឧត្តមស្នងការនៃអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សបានប្រាប់ដល់ក្រុមប្រឹក្សាយ៉ាងដូច្នេះថា ប្រជាជនដែលរស់នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ (កូរ៉េខាងជើង) បានប្រឈមនឹងការគាបសង្កត់ផ្នែកនយោបាយកាន់តែខ្លាំងឡើង ខណៈដែលស្ថានភាពសេដ្ឋកិច្ចកាន់តែអាក្រក់ទៅៗ ជាមួយនឹងការរំលោភសិទ្ធិមនុស្សជាប្រព័ន្ធយ៉ាងធ្ងន់ធ្ងរ...
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញបានឲ្យភាគីពាក់ព័ន្ធ អនុវត្តកិច្ចការសំខាន់ៗមួយចំនួន ក្នុងទិវាអក្ខរកម្មជាតិ៨កញ្ញាដែលនឹងប្រព្រឹត្តទៅក្រោមប្រធានបទ “អក្ខរកម្មជាមូលដ្ឋាន គ្រឹះនៃសហគ្រិនភាព និងសង្គមសេដ្ឋកិច្ច” ។ សេចក្តីណែនាំនាថ្ងៃ១៨ សីហា បានឲ្យដឹងថា រដ្ឋបាលខណ្ឌទាំង១៤ រដ្ឋបាលសង្កាត់ទាំង១០៥ មន្ទីរ-អង្គភាពជំនាញជុំវិញ រដ្ឋបាលរាជធានីភ្នំពេញ គ្រឹះស្ថានសិក្សា រោងចក្រ សហគ្រាស ក្រុមហ៊ុន និងមូលដ្ឋានទីតាំងអាជីវកម្មទាំងអស់ត្រូវរៀបចំតុបតែងលម្អទង់ជាតិ ទង់សាសនា...
ភ្នំពេញ ៖ ប្រធានសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធហៅកាត់ថា IDEA លោក វន់ ពៅហាក់បានបង្ហាញក្តីសង្ឃឹមដោយជឿជាក់ថា តុលាការនឹងផ្តល់ភាពយុត្តិធម៌ដល់រូបលោក ក្រោយរង់ចាំអស់រយៈពេលប្រមាណជា១០ឆ្នាំមក ។ ការបង្ហាញក្តីសង្ឃឹមថា បន្ទាប់ពីមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ កាលពីថ្ងៃ១៧ សីហា បានបើកសវនាការ ជំនុំជម្រះពីបទញុះញង់ឲ្យប្រព្រឹត្តអំពើ បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមពាក់ព័ន្ធករណីបាតុកម្មនៅមុខរោងចក្រយ៉ាកជីន ម្តុំផ្លូវវេងស្រេងកាលពីជាង៩ឆ្នាំមុន ។ លោក វន់ ពៅបានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនាថ្ងៃ១៨...
ភ្នំពេញ ៖ នៅតាមការដ្ឋានជួសជុលប្រាសាទនានាក្នុងរមណីយដ្ឋានអង្គរ ក្រៅតែពីឃើញមានបុរសនិងស្រ្តីជាប្រធានគ្រប់គ្រងការដ្ឋាន ក្នុងនោះក៏មានបុរស និងស្រ្តី ដែលជាកម្មការិនីចូលរួមធ្វើការងារនេះចម្រុះគ្នា។ តួយ៉ាង នៅការដ្ឋានជួសជុលប្រាសាទត្រពាំងល្ពៅ ឬត្រពាំងរពៅ គេឃើញមានស្រ្តីជាច្រើនជិតស្មើនិងក្រុមបុរស មានសកម្មភាពមមាញឹកបម្រើការងារលើវិស័យអភិរក្ស និងជួសជុលប្រាសាទឥដ្ឋ។ ករណីនេះបញ្ជាក់ឲ្យឃើញថា ស្រ្តីក៏ជាផ្នែកមួយសំខាន់ក្នុងការចូលរួមអភិរក្ស និងជួសជុលប្រាសាទបុរាណដែរ។ នេះបើតាមអាជ្ញាធរជាតិអប្សរា ។ ពលការិនីម្នាក់ក្នុងចំណោមអ្នកបម្រើការងារ នៅប្រាសាទត្រពាំងល្ពៅ អ្នកស្រី ម៉ែន...
ភ្នំពេញ ៖ ឱកាសជួបមន្រ្តីក្រោមឱវាទរបស់ក្រសួងទាំងអស់ មុនចាកចេញពីតំណែងជារដ្ឋមន្រ្តីមហាផ្ទៃសម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានសូមការយោគយល់អធ្យាស្រ័យ ប្រសិនបើសម្ដេច មានការឆ្គាំឆ្គង លើសលួស ខ្វះខាតកន្លែងណាមួយ ដោយអចេតនា ក្នុងការដឹកនាំក្រសួងមហាផ្ទៃ រយៈពេល ៣០ឆ្នាំកន្លងមកនេះ។ នាឱកាសអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ...
បរទេស៖ អគ្គលេខាធិកាអង្គការណាតូ លោក Jens Stoltenberg កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះបានធ្វើការលើកឡើងថា អង្គការណាតូ នឹងជួយគាំទ្រព្រមទាំងបំពាក់អាវុធដល់អ៊ុយក្រែន រហូតដល់រដ្ឋាភិបាលក្រុងគៀវ ទទួលបានជ័យជំនះនិងអាចមានសិទ្ធគ្រប់គ្រាន់ ក្នុងការចរចាជាមួយនឹងប្រទេសរុស្សី។ យោងតាមការចេញផ្សាយរបស់ RT សេចក្តីថ្លែងការណ៍របស់មេដឹកនាំណាតូរូបនេះបានធ្វើឡើងបន្ទាប់ពីទីប្រឹក្សារបស់លោក Stoltenberg បានលើកឡើងថាប្រទេសអ៊ុយក្រែនទំនឹងជានឹងត្រូវបង្ខំចិត្ត ក្នុងការបោះបង់ទឹកដីរបស់ខ្លួនមួយចំនួនចោលដើម្បីដោះដូរខ្លួនទៅជាសមាជិករបស់អង្គការណាតូ។ ថ្លែងទៅកាន់ក្រុមអ្នកកាសែតលោក Stoltenberg បានថ្លែងទៀតថា ណាតូ នឹងបន្តគាំទ្រអ៊ុយក្រែន...