ព័ត៌មានអន្តរជាតិ

ការទាក់ទាញទីផ្សារចិន នឹងមិនថយចុះនោះទេ បើទោះជាមានការលាបពណ៌ របស់​អាមេរិក ក៏ដោយ

រូបភាពពី៖​ XINHUA

ប៉េកាំង៖ ការ​ឈ្លក់វង្វេង​របស់​ក្រុង​វ៉ាស៊ីនតោន ​ក្នុងការ​ធ្វើឱ្យ​ខូច​កេរ្តិ៍ឈ្មោះ​របស់​ចិន ​គ្មាន​ព្រំដែននោះ​ទេ ហើយការអះអាងនាពេលថ្មីៗនេះរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ដែលថាសេដ្ឋកិច្ចចិន គឺជា “គ្រាប់បែកពេលវេលា” ដើរតួជាឧទាហរណ៍ចុងក្រោយបង្អស់។

លោក បៃដិន បានលើកឡើងថា សេដ្ឋកិច្ចចិន មានអនាគតដ៏អាក្រក់​ ប៉ុន្តែប្រសិនបើសេដ្ឋកិច្ចធំទីពីរត្រូវបានចងនឹងផ្ទុះឡើងដូចជាគ្រាប់បែក ដែល “អាក្រក់” ដូចដែលប្រធានាធិបតីបានលើកឡើងនោះ ហេតុអ្វីបានជារដ្ឋាភិបាលរបស់លោក ទើបតែដាក់បម្រាមវិនិយោគថ្មី ប្រឆាំងនឹងប្រទេសចិន ហើយអស់សង្ឃឹមក្នុងការទប់ស្កាត់សេដ្ឋកិច្ចចិន?

ពាក្យសម្តី និងទង្វើផ្ទុយគ្នានេះ បានបង្ហាញពីរបៀប ដែលអាមេរិក កំពុងភ័យស្លន់ស្លោ ចំពោះប្រទេសចិន ដែលកាន់តែធំឡើងក្នុងផ្លូវនៃអនុត្តរភាពរបស់សហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ប៉ុន្តែការលាបពណ៌ និងគោលនយោបាយទប់ស្កាត់ នឹងមិនកាត់បន្ថយការអំពាវនាវរបស់ទីផ្សារចិនចំពោះវិនិយោគិនសកលនោះទេ ដែលដឹងច្បាស់ពីកន្លែង ដែលពួកគេអាចទទួលបានអត្ថប្រយោជន៍ និង តួលេខនិយាយដោយខ្លួនឯង។

យោងតាមទិន្នន័យផ្លូវការបានឱ្យដឹងថា ឆមាសទីមួយនៃឆ្នាំនេះ ឃើញថាចំនួនសហគ្រាសវិនិយោគបរទេស ដែលទើបបង្កើតថ្មី នៅក្នុងប្រទេសចិន កើនឡើងគួរឱ្យកត់សម្គាល់ ៣៥,៧ ភាគរយដល់ ២៤,០០០ ទោះបីជាមានការបង្កាច់បង្ខូច និងការបង្ខិតបង្ខំពីសហរដ្ឋអាមេរិកក៏ដោយ។

គួរឱ្យចាប់អារម្មណ៍ ការវិនិយោគបរទេសនៅក្នុងឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់បានឃើញកំណើន ៧,៩ ភាគរយ ការវិនិយោគនៅក្នុងប្រទេសចិន ពីប្រទេសបារាំង អង់គ្លេស ជប៉ុន និងអាល្លឺម៉ង់ បានកត់ត្រានូវអត្រាកំណើនយ៉ាងច្រើន ១៧៣,៣ភាគរយ ១៣៥,៣ ភាគរយ ៥៣ភាគរយ និង ១៤,២ ភាគរយរៀងគ្នា។

ទោះបីជាមានការរំខានដោយការកើនឡើងនូវលទ្ធិគាំពារសកល និងការរាតត្បាតនៃជំងឺកូវីដ-១៩ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះក៏ដោយ អត្រាការត្រឡប់មកវិញនៃការវិនិយោគបរទេសរបស់ប្រទេសចិន មានចំនួន ៩,១ភាគរយក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ ដែលខ្ពស់ជាងចំនួនប្រហែល ៣ភាគរយនៃសហរដ្ឋអាមេរិក និងប្រទេសដែលមានសេដ្ឋកិច្ច កំពុងរីកចម្រើនផ្សេងទៀត។

ទាំងអស់នេះជំរុញទំនុកចិត្តរបស់វិនិយោគិនបរទេសនៅក្នុងប្រទេសចិន ហើយនៅក្នុងទីផ្សារសេរី និងសកលភាវូបនីយកម្ម ប្រទេសចិនមិនគួរត្រូវបានបិទដោយសហរដ្ឋអាមេរិកនោះទេ។ក្នុងនាមជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់ប្រទេស និងតំបន់ជាង ១៤០ ប្រទេសចិនមានឧស្សាហកម្មដ៏ទូលំទូលាយបំផុត ប្រព័ន្ធឧស្សាហកម្មពេញលេញបំផុត ហើយក៏ជាក្រុមវណ្ណៈកណ្តាលដ៏ធំបំផុតនៅលើពិភពលោកផងដែរ។

ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ការរួមចំណែករបស់ប្រទេសចិន ចំពោះកំណើនសេដ្ឋកិច្ចសកលទាំងមូលនៅតែមានប្រហែល ៣០ ភាគរយ ហើយចំណែករបស់វា នៃសេដ្ឋកិច្ចពិភពលោកមានចំនួន ១៨ ភាគរយ៕ ប្រែសម្រួល ឈូក បូរ៉ា

To Top