ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃ៣១ កក្កដា នេះ បានប្រកាសថា ទឹកទន្លេមេគង្គនឹងហក់ឡើងក្នុងរយៈពេលពី៣ទៅ៤ថ្ងៃ ខាងមុខនេះ ។ ក្នុងនោះនៅភាគខាងលើកម្ពុជា រួមមាន ៖ ខេត្តស្ទឹងត្រែងទឹកនឹងអាចឡើងដល់កម្ពស់៧,៦៥ ម៉ែត្រ , ខេត្តក្រចេះ ទឹកនឹងអាចឡើងដល់កម្ពស់១៦,៧០ម៉ែត និងខេត្តកំពង់ចាម ទឹកនឹងអាចឡើងដល់កម្ពស់៩,៩០ ម៉ែត្រ...
បរទេស៖ រដ្ឋាភិបាលអាមេរិក កំពុងស្វែងរកកូដកុំព្យូទ័រដែលគ្រោះថ្នាក់ ដែលខ្លួនជឿថា ពួក Hacker ចិនអាចបង្កើតបណ្តាញគ្រប់គ្រងបណ្តាញអគ្គិសនី ប្រព័ន្ធទំនាក់ទំនង និងការផ្គត់ផ្គង់ទឹកនៅមូលដ្ឋានទ័ពអាមេរិកទាំងក្នុង និងក្រៅប្រទេស , នេះបើតាមមន្ត្រីអាមេរិកបានប្រាប់កាសែត New York Times (NYT ) យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣...
កំពង់ចាម ៖ ក្នុងពិធីរុក្ខទិវា ៩ កក្កដា នៅអនុវិទ្យាល័យអន្លង់អក ក្នុងភូមិអន្លង់អកកើត ឃុំសូគង ស្រុកកងមាស នាព្រឹកថ្ងៃទី ៣១ ខែកក្កដាឆ្នាំ ២០២៣ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានចលនាឱ្យអាជ្ញាធរ ដែនដីក៏ដូចជាប្រជាពលរដ្ឋ ចូលរួមស្រឡាញ់ និងនាំគ្នាដាំដើមឈើ តាមមុខផ្ទះឲ្យបានគ្រប់គ្នា...
ប៉ាគីស្ថាន៖ ទីភ្នាក់ងារព័ត៌មាន AFP បានផ្សព្វផ្សាយនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ថា យ៉ាងហោចណាស់មនុស្សចំនួន៤៤នាក់បានស្លាប់ និងជាង១០០នាក់ផ្សេងទៀតបានរងរបួសកាលពីថ្ងៃអាទិត្យដោយការបំផ្ទុះគ្រាប់បែកអត្តឃាតនៅឯការទីតាំងជួបជុំពិភាក្សារឿងនយោបាយមួយកន្លែងរបស់គណបក្សឥស្លាមឈានមុខគេស្ថិតនៅភាគពាយព្យនៃប្រទេសប៉ាគីស្ថាន ។ គេបានដឹងថា ការបំផ្ទុះនេះសំដៅទៅលើគណបក្ស Jamiat Ulema-e-Islam-F (JUI-F) ដែលជាដៃគូចម្រុះរដ្ឋាភិបាលដឹកនាំដោយបព្វជិតដ៏មានឥទ្ធិពលម្នាក់ ខណៈដែលអ្នកគាំទ្ររាប់រយនាក់បានប្រមូលផ្តុំគ្នានៅក្រោមដំបូលផ្ទះនៅទីក្រុង Khar ជិតព្រំដែននៃប្រទេសអាហ្វហ្គានីស្ថាន ។ លោក Abdullah Khan...
បរទេស៖ យោងតាមប្រភពពីគណបក្សភឿថៃ និងប៉ូលីសភូមិន្ទថៃ (RTP) បានឱ្យដឹងថា បំណងរបស់អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ក្នុងការវិលត្រឡប់មកប្រទេសវិញ នៅថ្ងៃទី១០ ខែសីហា គឺមិនបានផ្លាស់ប្តូរទេ បន្ទាប់ពីរយៈពេល ១៧ឆ្នាំ ក្នុងការនិរទេសខ្លួន។ យោងតាមសារព័ត៌មានថៃ បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣...
ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងបើកប្រាក់ឧបត្ថម្ភជូនកម្មករនិយោជិត ចំនួន ៧,៦៩៦នាក់ នៃរោងចក្រទាំង១៥ នៃវិស័យវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូបដែលទទួលបានការអនុញ្ញាតព្យួរកិច្ចសន្យាការងារស្របតាមស្មារតី នៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល។ តាមរយៈសេចក្ដីជូនដំណឹងរបស់ក្រសួងការងារ នាពេលថ្មីៗនេះ បានឲ្យដឹងថា «ប្រាក់ឧបត្ថម្ភនេះ នឹងត្រូវបើកផ្តល់ជាប្រាក់រៀល និងអាស្រ័យលើចំនួនថ្ងៃនៃការព្យួរកិច្ចសន្យាការងារ ក្នុងនោះ ចំនួន ៨១...
តៃប៉ិ៖ ប្រទេសចិន បានចោទប្រកាន់សហរដ្ឋអាមេរិកថា បានប្រែក្លាយកោះតៃវ៉ាន់ទៅជា “ឃ្លាំងអាវុធ” ក្រោយពីសេតវិមានបានប្រកាសកញ្ចប់ជំនួយយោធាចំនួន៣៤៥លានដុល្លារសម្រាប់ដែនកោះមួយនេះ ។ ការិយាល័យទទួលបន្ទុកកិច្ចការកោះតៃវ៉ាន់ របស់ប្រទេសចិន បានចេញសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃសៅរ៍ ប្រឆាំងនឹងជំនួយយោធាដល់កោះតៃវ៉ាន់ ដែលប្រទេសចិន បានអះអាងថា ជាទឹកដីរបស់ខ្លួន ។ លោក Chen Binhua អ្នកនាំពាក្យការិយាល័យទទួលបន្ទុកកិច្ចការកោះតៃវ៉ាន់បានលើកឡើងថា “មិនថាឡើយ លុយបង់ពន្ធរបស់ប្រជាជនសាមញ្ញប៉ុន្មាននោះទេ តែកងកម្លាំងបំបែកខ្លួនរបស់កោះតៃវ៉ាន់...
ឥស្លាម៉ាបាដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ ២០២៣ថា ការបំផ្ទុះគ្រាប់បែក បានវាយប្រហារមកលើកន្លែងជួបជុំពិភាក្សាកិច្ចការនយោបាយមួយ កាលពីរសៀលថ្ងៃអាទិត្យ នៅក្នុងស្រុក Bajaur ស្ថិតនៅភាគពាយ័ព្យនៃប្រទេសប៉ាគីស្ថាន បានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ចំនួន១០នាក់ស្លាប់ និងជាង៥០នាក់ផ្សេងទៀតបានរងរបួស ។ អ្នកនាំពាក្យនៃអង្គការសង្គ្រោះដែលគ្រប់គ្រងដោយរដ្ឋហៅថា Rescue 1122 នៅខេត្ត Khyber Pakhtunkhwa បានឲ្យដឹងថា...
ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ដកំពត នៅព្រឹកថ្ងៃទី៣១ កក្កដា នេះបានដឹកនាំកងកម្លាំងមានសមត្ថកិច្ចបន្តសកម្មភាព ចាប់ផ្តើមស្វែងរកយុវតីម្នាក់ដែលជាអ្នករងគ្រោះនៅលើជ្រោះឱមាល់ ស្ថិតនៅឃុំម៉ាក់ប្រាង ស្រុកទឹកឈូក ខេត្តកំពត ដោយដើរតាមជ្រោះពីក្រោមឡើងទៅលើភ្នំវិញម្តង។ នេះបើតាមផេករបស់លោកស្នងការផ្ទាល់តែម្តង ។ យុវតីដែលបាត់ខ្លួននេះ ក្រោយក្រុមពួកគេមានគ្នាប្រហែលជា៣នាក់ បាននាំគ្នាទៅបោះតង់នៅលើជ្រោះឱមាល់ កាលពីរាត្រីថ្ងៃ២៩ កក្កដា ប៉ុន្តែដោយសារតែនៅលើជ្រោះមានភ្លៀងធ្លាក់ជោគជាំខ្លាំងពេកធ្វើឲ្យពួកគេបានជាប់នៅក្នុងតង់...
បរទេស៖តាមផែនការនៅខែសីហាខាងមុខនេះរដ្ឋាភិបាល ទីក្រុងគៀវនិងរដ្ឋាភិបាលទីក្រុងវ់ាស៊ិនតោននឹងចូលរួមកិច្ចប្រជុំមួយដើម្បីផ្តោតសំខាន់ទៅលើកិច្ចការងារធានាដល់សន្តិសុខ សម្រាប់ប្រទេសអ៊ុយក្រែននាពេលអនាគត។ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថាកិច្ចពិភាក្សានេះ រំពឹងទុកថានឹងធ្វើឡើងនៅដើមខែសីហាឬដើមសប្តាហ៍នេះដែលវាត្រូវបានចាត់ទុកថាគឺជាធានាដល់សន្តិសុខជូនអ៊ុយក្រែន រហូតដល់ប្រទេសនេះអាចចូលរួមជាមួយសមាជិកណាតូជាផ្លូវការ។ កញ្ចប់វិធានការសម្រាប់ធានាដល់សន្តិសុខអ៊ុយក្រែននេះ ត្រូវបានគេរាយបញ្ជីនៅក្នុងកិច្ចព្រមព្រៀងទ្វេភាគីនាពេលអនាគតរវាងទីក្រុងគៀវ និងវ៉ាស៊ីនតោន ដែលមានដូចជាការពាក់ព័ន្ធនឹងជំនួយយោធា និងហិរញ្ញវត្ថុសម្រាប់អ៊ុយក្រែន និងក៏ដូចជា ទណ្ឌកម្ម និងការដាក់ទណ្ឌកម្មសម្រាប់អ្នកឈ្លានពានផងដែរ។ ប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែនបានរាយការណ៍ថា កិច្ចព្រមព្រៀងដែលសម្រេចបានដោយអ៊ុយក្រែន និងប្រទេស G7 មិនពាក់ព័ន្ធនឹងយន្តការគាំទ្រជាក់លាក់ណាមួយទេ ប៉ុន្តែមានតែកិច្ចព្រមព្រៀង...