ព័ត៌មានអន្តរជាតិ

ចិន ចោទអាមេរិក ថា យកកោះតៃវ៉ាន់ ធ្វើជាឃ្លាំងអាវុធរបស់ខ្លួន

រូបភាពពី៖​ AFP

តៃប៉ិ៖ ប្រទេសចិន បានចោទប្រកាន់សហរដ្ឋអាមេរិកថា បានប្រែក្លាយកោះតៃវ៉ាន់ទៅជា “ឃ្លាំងអាវុធ” ក្រោយពីសេតវិមានបានប្រកាសកញ្ចប់ជំនួយយោធាចំនួន៣៤៥លានដុល្លារសម្រាប់ដែនកោះមួយនេះ ។

ការិយាល័យទទួលបន្ទុកកិច្ចការកោះតៃវ៉ាន់ របស់ប្រទេសចិន បានចេញសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃសៅរ៍ ប្រឆាំងនឹងជំនួយយោធាដល់កោះតៃវ៉ាន់ ដែលប្រទេសចិន បានអះអាងថា ជាទឹកដីរបស់ខ្លួន ។

លោក Chen Binhua អ្នកនាំពាក្យការិយាល័យទទួលបន្ទុកកិច្ចការកោះតៃវ៉ាន់បានលើកឡើងថា “មិនថាឡើយ លុយបង់ពន្ធរបស់ប្រជាជនសាមញ្ញប៉ុន្មាននោះទេ តែកងកម្លាំងបំបែកខ្លួនរបស់កោះតៃវ៉ាន់ បានចំណាយលុយ ទោះជាអាវុធរបស់អាមេរិកប៉ុន្មានក៏ដោយ វានឹងមិនអាចរង្គោះរង្គើដល់ការតាំងចិត្តរបស់យើងក្នុងការដោះស្រាយបញ្ហាកោះតៃវ៉ាន់ ឬធ្វើឱ្យឆន្ទៈរឹងមាំរបស់យើងដើម្បីសម្រេចបាននូវការបង្រួបបង្រួមរបស់យើងឡើងវិញនោះទេ” ។

សេចក្តីថ្លែងការណ៍មួយបានឲ្យដឹងថា “សកម្មភាពរបស់ពួកគេកំពុងប្រែក្លាយកោះតៃវ៉ាន់ទៅជាឃ្លាំង និងឃ្លាំងអាវុធ ដោយធ្វើឱ្យមានការគំរាមកំហែងសង្គ្រាមនៅច្រកសមុទ្រកោះតៃវ៉ាន់កាន់តែធ្ងន់ធ្ងរឡើងៗ” ។

គួររំលឹកថា កាលពីថ្ងៃសុក្រ សហរដ្ឋអាមេរិកបានបង្ហាញកញ្ចប់ជំនួយយោធាដែលគិតជាទឹកប្រាក់ចំនួន៣៤៥លានដុល្លារសម្រាប់កោះតៃវ៉ាន់ដែលត្រូវបានរចនាឡើងដើម្បីពង្រឹងសមត្ថភាពរបស់កោះមួយនេះយ៉ាងឆាប់រហ័សក្នុងការទប់ស្កាត់ការឈ្លានពានរបស់ប្រទេសចិន ដែលអាចកើតមានឡើង ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top