រ៉ូម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ថា យោងតាមក្រុមសេវាកម្មតាមដានអាកាសធាតុបានឲ្យដឹងថា កាលពីថ្ងៃចន្ទ រលកកម្ដៅដ៏ខ្លាំង ដែលបាននឹងកំពុងវាយប្រហារនៅក្នុងប្រទេសអ៊ីតាលី នៅភាគខាងជើងនៃប្រទេសនេះ។ រលកកម្តៅ ក៏ត្រូវបានផ្លាស់ប្តូរ ដោយប្រែជាមានព្យុះផ្គររន្ទះ និងធ្លាក់ព្រិល វិញដោយការព្រមានអំពីគ្រោះទឹកជំនន់កើតឡើង នេះបើយោងតាមគេហទំព័រ IlMeteo.it បានបង្ហាញឲ្យដឹងថា អាកាសធាតុនឹងនៅតែក្តៅ និងស្ងួតដដែល នៅតំបន់ភាគកណ្តាល និងភាគខាងត្បូងនៃប្រទេសអ៊ីតាលី...
ភ្នំពេញ ៖ ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន(គ ប ម) លោក យ៉េង វីរៈ បានបង្ហាញការសោកស្តាយដែលមិនអាចទទួលបានសំឡេងគ្រប់គ្រាន់ដើម្បីទទួលបានអាសនៈនៅរដ្ឋសភានីតិកាលទី៧នេះ ។ ការបង្ហាញពីអារម្មណ៍ស្តាយស្រណោះនេះ ធ្វើឡើងក្នុងហ្វេសប៊ុកផ្ទាល់ខ្លួនលោក នាថ្ងៃ២៤ កក្កដា ក្រោយបោះឆ្នោត១ថ្ងៃ ។ លទ្ធផលយ៉ាងណាក៏ដោយ ក៏លោកថ្លែងអំណរគុណដល់ពលរដ្ឋបោះឆ្នោតបក្សលោកផងដែរ “ហើយក៏សូមចូលរួមសោកស្តាយដែលមិនអាចទទួលបានសំឡេងគ្រប់គ្រាន់ ដើម្បីទទួលបានអាសនៈ នៅរដ្ឋសភានីតិកាលទី៧នេះ” ។...
ប៉េកាំង៖ លោក ស៊ី ជីនពីង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន (CPC) បានសង្កត់ធ្ងន់លើតម្រូវការក្នុងការពង្រឹងអភិបាលកិច្ចយោធាគ្រប់ជ្រុងជ្រោយ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ធ្វើជាអធិបតីក្នុងសម័យប្រជុំសិក្សាជាក្រុម នៃការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិម CPC កាលពីថ្ងៃច័ន្ទ លោក ស៊ី ជីនពីង បានអំពាវនាវឱ្យមានការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៃកងកម្លាំងប្រដាប់អាវុធជាមួយនឹងអភិបាលកិច្ចកម្រិតខ្ពស់។សម័យប្រជុំត្រូវបានប្រជុំនៅមុនថ្ងៃទិវាកងទ័ពរបស់ចិន ដែលត្រូវនឹងថ្ងៃទី០១ ខែសីហា។ យោងតាមឯកសារផ្ទៃក្នុងបានឱ្យដឹងថា ប្រធានាធិបតីចិនលោក ស៊ី...
ម៉ូស្គូ៖ មេដឹកនាំលោកខាងលិចនៅក្នុងការសន្ទនាឯកជន បានធ្វើឱ្យមានការងឿងឆ្ងល់អំពីហាងឆេង នៃការឈ្នះរបស់ទីក្រុងគៀវ នៅវេទិកាសន្តិសុខ Aspen បើទោះបីជាពីមុនបានសាទរ ចំពោះវឌ្ឍនភាព ដែលត្រូវបានចោទប្រកាន់របស់អ៊ុយក្រែន នៅលើសមរភូមិក៏ដោយ នេះបើយោងតាមសារព័ត៌មានលោកខាងលិច។ លោក Earl Rasmussen ដែលជាវរសេនីយ៍ទោនៃកងទ័ពអាមេរិកចូលនិវត្តន៍ និងជាទីប្រឹក្សាអន្តរជាតិ បានប្រាប់ Sputnik ថា ទាំងមន្ត្រីលោកខាងលិច និងអ្នកខាងក្នុងរបស់ទីក្រុងវ៉ាស៊ីនតោន...
ប៉េកាំង៖ លោក វ៉ាង យី ប្រធានការិយាល័យគណៈកម្មាធិការមជ្ឈិម បក្សកុម្មុយនិស្តចិន ទទួលបន្ទុកកិច្ចការបរទេសបានជួបជាមួយ លោក Nikolai Patrushev លេខាក្រុមប្រឹក្សាសន្តិសុខនៃ សហព័ន្ធរុស្ស៊ី នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ក្នុងជំនួបនោះ លោក វ៉ាង យី បានឲ្យដឹងថា ទំនាក់ទំនងចិន-រុស្ស៊ី បានទប់ទល់នឹងការសាកល្បងនៃការផ្លាស់ប្តូរអន្តរជាតិ ហើយកាន់តែមានភាពចាស់ទុំ មានភាពធន់...
ដាម៉ាស់៖ នាយករដ្ឋមន្ត្រីស៊ីរីលោក Hussein Arnous បានឲ្យដឹងថា ភាពចលាចលសេដ្ឋកិច្ចរបស់ប្រទេសនេះកាន់តែអាក្រក់ទៅៗ នៅពេលដែលរូបិយប័ណ្ណជាតិបន្តធ្លាក់ចុះ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Arnous បានធ្វើការកត់សម្គាល់ក្នុងអំឡុងពេលកិច្ចប្រជុំបន្ទាន់មួយ ដើម្បីដោះស្រាយស្ថានភាពសេដ្ឋកិច្ចកាន់តែអាក្រក់ ដែលលោកបានលើកឡើងថា បាននាំឱ្យមានការបង្ខូចទ្រង់ទ្រាយនៃយន្តការកំណត់តម្លៃ ដែលបណ្តាលឱ្យមានអតិផរណាខ្ពស់ និងការជាប់គាំងក្នុងវិស័យជាច្រើន។ នៅព្រឹកថ្ងៃនោះ ធនាគារកណ្តាលនៃប្រទេសស៊ីរី បានវាយតំលៃប្រាក់ផោនស៊ីរីប្រហែល ៣០ភាគរយ ដោយប្រាក់ដុល្លារអាមេរិកបានប្តូរទៅ ៨៥៤២...
វ៉ាស៊ីនតោន៖ រលកកំដៅដែលអូសបន្លាយអស់ជាច្រើនសប្តាហ៍ នៅក្នុងសហរដ្ឋអាមេរិក នៅតែបន្តបោកបក់មកលើតំបន់ដ៏ធំនៃប្រទេសនេះ ខណៈដែលផ្នែកខ្លះត្រូវបានវាយប្រហារដោយព្យុះផ្គររន្ទះខ្លាំង នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ សេវាអាកាសធាតុជាតិសហរដ្ឋអាមេរិក (NWS) បានចេញការជូនដំណឹងអំពីកំដៅ ដែលចូលជាធរមាននៅថ្ងៃចន្ទសម្រាប់ប្រជាជនអាមេរិកចំនួន ៤០ លាននាក់នៅទូទាំងរដ្ឋ យ៉ាងហោចណាស់រាប់សិបចាប់ពីម៉ុនតាណារហូតដល់រដ្ឋតិចសាស់ និងផ្លរីដា។ យោងតាមការព្យាករណ៍អាកាសធាតុចុងក្រោយបង្អស់បានឱ្យដឹងថា សីតុណ្ហភាពក្តៅខ្លាំងនឹងបន្តនៅភាគនិរតីនៃសហរដ្ឋអាមេរិក ខណៈពេលដែលកាន់តែខ្លាំងនៅភាគខាងលិចនៃសប្តាហ៍នេះ។ លំហកំដៅដែលស្ថិតនៅលើភាគនិរតីត្រូវបានគេរំពឹងថា នឹងលាតសន្ធឹងចូលទៅភាគកណ្តាល ភាគខាងលិច នៅថ្ងៃចន្ទសប្ដាហ៍ក្រោយ។ សីតុណ្ហភាពត្រូវបានព្យាករណ៍ថានឹងឡើងដល់...
តេអេរ៉ង់៖ ទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA បានរាយការណ៍ថា មន្ត្រីសន្តិសុខកំពូលអ៊ីរ៉ង់ម្នាក់បានឲ្យដឹងថា សហរដ្ឋអាមេរិក កំពុងប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណេត ដែលគ្របដណ្ដប់ ដើម្បីជ្រៀតជ្រែកក្នុងការគ្រប់គ្រងរបស់ប្រទេសផ្សេងៗ។ លោក Ali Akbar Ahmadian អគ្គលេខាធិការនៃក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់បានឲ្យដឹងថា នៅពីក្រោយភាពជាម្ចាស់នៃវេទិកាអ៊ីនធឺណិតសកល ដូចជា Google, Twitter និង Instagram សហរដ្ឋអាមេរិក គិតថាអ៊ីនធឺណែតអន្តរជាតិជា...
បរទេស៖កាលពីថ្ងៃចន្ទម្សិលមិញនេះក្រុមប៉ូលីសបាន ប្រកាសហើយថាសាកសពបុរសម្នាក់ដែលត្រូវបានគេប្រទះឃើញអណ្តែតចេញពីក្នុងទឹកខាងក្រៅនិងក្បែរទៅនឹងលំនៅ ដ្ឋានដែលអតីតប្រធានាធិបតីអាមេរិកលោក Barack Obama កំពុងរស់នៅបច្ចុប្បន្ននោះគឺជាចុងភៅប្រចាំគ្រួសាររបស់លោក Obama តែម្តង។ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថាបុរសជនជាតិស្បែកខ្មៅអាហ្វ្រិកកាត់អាមេរិក ដែលបានស្លាប់នោះមានឈ្មោះថា Tafari Campbell មានវ័យ៤៣ឆ្នាំ ហើយត្រូវបានប៉ូលីសអះអាងថាបានស្លាប់ដោយសារ លង់ទឹកក្រោយលេងកីឡាលើកទឹកកំសាន្តប្រភេទ paddleboarding។ ក្រោយទទួលបានដំណឹងនេះភរិយាលោក Obama និងលោក Obama...
ភ្នំពេញ ៖ គណបក្សខ្មែរតែមួយ បានប្រកាសគាំទ្រលទ្ធផលនៃការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ដែលរៀបចំដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ។ គណបក្សខ្មែរតែមួយចាត់ទុកការបោះឆ្នោតបានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌។ តាមរយៈសេចក្ដីថ្លែងការណ៍ នាថ្ងៃទី២៤ កក្កដា គណបក្សខ្មែរតែមួយ បានសង្កេតឃើញថា បរិយាកាសនៅក្នុងអំឡុងពេលធ្វើយុទ្ធនាការឃោសនារកសម្លេងឆ្នោត ចាប់ពីថ្ងៃទី១ ដល់ ២១...