ព័ត៌មានអន្តរជាតិ

រលកកម្តៅ កំពុងវាយប្រហារភាគខាងជើង នៃ ប្រទេសអ៊ីតាលី

រូបភាពពី៖​ XINHUA

រ៉ូម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ថា យោងតាមក្រុមសេវាកម្មតាមដានអាកាសធាតុបានឲ្យដឹងថា កាលពីថ្ងៃចន្ទ រលកកម្ដៅដ៏ខ្លាំង ដែលបាននឹងកំពុងវាយប្រហារនៅក្នុងប្រទេសអ៊ីតាលី នៅភាគខាងជើងនៃប្រទេសនេះ។

រលកកម្តៅ ក៏ត្រូវបានផ្លាស់ប្តូរ ដោយប្រែជាមានព្យុះផ្គររន្ទះ និងធ្លាក់ព្រិល វិញដោយការព្រមានអំពីគ្រោះទឹកជំនន់កើតឡើង នេះបើយោងតាមគេហទំព័រ IlMeteo.it បានបង្ហាញឲ្យដឹងថា អាកាសធាតុនឹងនៅតែក្តៅ និងស្ងួតដដែល នៅតំបន់ភាគកណ្តាល និងភាគខាងត្បូងនៃប្រទេសអ៊ីតាលី ដែលនេះបានបង្កើតនូវកំណត់ត្រាថ្មីសម្រាប់សីតុណ្ហភាពខ្ពស់នៅក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ។

យ៉ាងណាមិញ អាំងតង់ស៊ីតេនៃរលកកម្តៅនឹងថយចុះបន្តិចវិញក្នុងសប្តាហ៍នេះ ។ គិតត្រឹមថ្ងៃពុធ ទីក្រុងធំៗចំនួន២៧របស់ប្រទេសអ៊ីតាលី នឹងស្ថិតនៅក្រោម “ការជូនដំណឹងសញ្ញាប្រុងប្រយ័ត្នពណ៌ក្រហម” ហើយធ្លាក់ចុះពីកម្រិត១៦កាលពីថ្ងៃចន្ទ និងលើសពីកម្រិត២០កាលពីសប្តាហ៍មុន ។

“សញ្ញាព្រមានពណ៌ក្រហម” មានន័យថា កម្តៅអាចតំណាងឱ្យហានិភ័យសុខភាពសូម្បីតែសម្រាប់មនុស្សវ័យក្មេងដែលមិនមានបញ្ហាសុខភាពក៏ដោយក៏អាចរងគ្រោះដោយសាររលកកម្តៅនេះបានដែរ ។

គិតចាប់ពីថ្ងៃព្រហស្បតិ៍តទៅ អាកាសធាតុនឹងចុះត្រជាក់ខ្លាំងវិញ សូម្បីតែនៅផ្នែកកណ្តាល និងភាគខាងត្បូងនៃប្រទេសអ៊ីតាលី ។ ទោះបីជា គេនឹងមិនត្រូវបានគេរំពឹងទុកថា នឹងអាចមានព្យុះភ្លៀងកើតឡើង ដែលនឹងវាយប្រហារនៅភាគខាងជើងក៏ដោយ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top