អូតាវ៉ា៖ រដ្ឋមន្ត្រីការបរទេសកាណាដា លោកស្រី Mélanie Joly បានប្រកាសថា ប្រទេសកាណាដា កំពុងដាក់ទណ្ឌកម្មយោធា និងវប្បធម៌បន្ថែមប្រឆាំងនឹងប្រទេសរុស្ស៊ី នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ រដ្ឋមន្ត្រីបានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ទណ្ឌកម្មទាំងនេះបានកំណត់គោលដៅបុគ្គលចំនួន ២០ និងអង្គភាពចំនួន ២១ ដែលភ្ជាប់ទៅនឹងបរិវេណឧស្សាហកម្មយោធារបស់ប្រទេសរុស្ស៊ី ក៏ដូចជាបុគ្គលចំនួន ១៩ នាក់ និងអង្គភាពចំនួន ៤ នៅក្នុងវិស័យវប្បធម៌...
បាងកក៖ គណបក្ស Move Forward របស់ប្រទេសថៃ បានឲ្យដឹងថា ខ្លួននឹងដើរចេញ ដើម្បីអនុញ្ញាតឱ្យដៃគូចម្រុះគណបក្សភឿថៃ ដឹកនាំក្នុងការបង្កើតរដ្ឋាភិបាលថ្មី បន្ទាប់ពីមេដឹកនាំរបស់ខ្លួនលោក Pita Limjaroenrat បរាជ័យក្នុងការទទួលបានតំណែងនាយករដ្ឋមន្ត្រីរបស់លោក។ អគ្គលេខាធិការរបស់គណបក្ស លោក Chaithawat Tulaton បានឲ្យដឹងថា គណបក្ស Move Forward នឹងតែងតាំងបេក្ខជនបក្សភឿថៃជានាយករដ្ឋមន្ត្រី...
គៀវ៖ ក្រសួងការពារជាតិអ៊ុយក្រែន បានឲ្យដឹងថា ខ្លួននឹងពិចារណាលើនាវាទាំងអស់ ដែលធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ី និងតំបន់គ្រប់គ្រងដោយរុស្ស៊ី ក្នុងប្រទេសអ៊ុយក្រែន តាមរយៈសមុទ្រខ្មៅថា ជានាវាផ្ទុកទំនិញយោធា ដែលមានសក្តានុពល។ ក្រសួងបានឲ្យដឹងនៅក្នុងសារបង្ហោះនៅលើបណ្ដាញ Telegram ថា “នាវាទាំងអស់ដែលធ្វើដំណើរក្នុងដែនទឹកនៃសមុទ្រខ្មៅ ក្នុងទិសដៅនៃកំពង់ផែសមុទ្រ នៃសហព័ន្ធរុស្ស៊ី និងកំពង់ផែសមុទ្រ អ៊ុយក្រែន ដែលមានទីតាំងនៅលើទឹកដី នៃអ៊ុយក្រែន ដែលកាន់កាប់ជាបណ្តោះអាសន្នដោយរុស្ស៊ី អាចត្រូវបានចាត់ទុកដោយអ៊ុយក្រែន...
ឥស្លាម៉ាបាដ៖ រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន Bilawal Bhutto Zardari បានសង្កត់ធ្ងន់លើសារៈសំខាន់នៃដំណោះស្រាយ ដោយសន្តិវិធី នៃជម្លោះរុស្ស៊ី-អ៊ុយក្រែន តាមរយៈការសន្ទនា និងការចូលរួម។ លោក Zardari បានឲ្យដឹងនៅទីនេះកាលពីថ្ងៃព្រហស្បតិ៍ ក្នុងអំឡុងសន្និសីទសារព័ត៌មានរួមគ្នារបស់លោក ជាមួយរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Dmytro Kuleba ថាជម្លោះដ៏អូសបន្លាយនាំមកនូវការលំបាក និងការឈឺចាប់យ៉ាងខ្លាំងដល់ប្រជាជនស៊ីវិល។ លោក Zardari បានលើកឡើងថា...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋន្ដ្រីនៃកម្ពុជា បានថ្លែងឱ្យដឹងថា សាលាក្រុងភ្នំពេញ ត្រៀមឡានក្រុងចំនួន ៣៥០គ្រឿង នៅតាមទីតាំងទាំង១០ ក្នុងរាជធានី ភ្នំពេញ ដើម្បីជួយដឹកជញ្ជូនកម្មករ កម្មការនី និយោជិត និងប្រជាពលរដ្ឋពីរាជធានីភ្នំពេញ ទៅតាមបណ្តាខេត្តនានា ដើម្បីចូលរួមបោះឆ្នោតនៅថ្ងៃអាទិត្យថ្ងៃទី ២៣ ខែ កក្កដា...
គ.ជ.ប ប្រាប់អ្នកសង្កេតការណ៍អន្ដរជាតិថា បក្សនយោបាយ២ មិនបានបំពេញលក្ខខណ្ឌតាមច្បាប់ ក្នុងការចុះបញ្ជីឈរឈ្មោះបោះឆ្នោតhttps://dap-news.com/?p=347030 រាជរដ្ឋាភិបាល ឲ្យផ្អាកលក់ដូរ និងពិសាគ្រឿងស្រវឹង មួយថ្ងៃមុនបោះឆ្នោត និងថ្ងៃបោះឆ្នោតhttps://dap-news.com/?p=347047 នាយករដ្ឋមន្រ្តីចិន ប្រកាសត្រៀមខ្លួនជាស្រេច សម្រាប់ធ្វើការជាមួយកម្ពុជាhttps://dap-news.com/?p=347061 លោក ស៊ី ជីនពីង ផ្ដល់សារៈសំខាន់ខ្លាំង ចំពោះការអភិវឌ្ឍទំនាក់ទំនងចិន-កម្ពុជាhttps://dap-news.com/?p=347087 មតិជុំវិញការបោះឆ្នោត លើកទី៧របស់កម្ពុជាអះអាងថា នឹងមានពលរដ្ឋចំនួនច្រើនទៅបោះឆ្នោតhttps://dap-news.com/?p=347175 ពាក្យថា...
ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា ស្ថានភាពទូទៅ នៃដំណើរការឃោសនាបោះឆ្នោតជ្រើសរើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ របស់គណបក្សនយោបាយ នៅថ្ងៃចុងក្រោយនេះ ប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ និងគ្មានអំពើហិង្សា។ តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ បានលើកឡើងថា ថ្ងៃទី២១...
ប៉ារីស៖ ទីភ្នាក់ងារចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ថា ការិយាល័យប្រធានាធិបតីបារាំង កាលពីថ្ងៃព្រហស្បតិ៍ បានប្រកាសថា រដ្ឋាភិបាលដែលទើបនឹងផ្លាស់ប្តូរថ្មី នៅតែដឹកនាំដោយនាយករដ្ឋមន្ត្រីបារាំង Elizabeth Borne ជាមួយនឹងការដឹកនាំរបស់ក្រសួងសំខាន់ៗ ភាគច្រើនមិនផ្លាស់ប្តូរនោះទេ ។ លោក Aurelien Rousseau ជាប្រធានបុគ្គលិករបស់នាយករដ្ឋមន្ត្រីបារំាង Borne បានបម្រើការអស់រយៈពេល១ឆ្នាំដោយបានកាន់កាប់ Francois...
ម៉ានីល៖ ទីភ្នាក់ងារចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ថា នៅថ្ងៃសុក្រនេះ ក្រុមអ្នកស្រាវជ្រាវភ្នំភ្លើងហ្វីលីពីន បានអំពាវនាវឱ្យមានការប្រុងប្រយ័ត្ន ព្រោះថា នឹងមានព្យុះត្រូពិចមួយខិតជិតមកដល់ ដែលអាចនឹងវិវត្តន៍ទៅជាព្យុះទីហ្វុងដ៏ខ្លាំងក្លាមួយ និងធ្វើឱ្យមានភ្លៀងធ្លាក់ចុះយ៉ាងខ្លាំង នៅតំបន់ក្បែរភ្នំភ្លើងដែលកំពុងផ្ទុះនៅភាគអាគ្នេយ៍នៃទីក្រុងម៉ានីល ។ រដ្ឋបាលសេវាកម្មបរិយាកាស ភូគព្ភសាស្ត្រ និងតារាសាស្ត្រហ្វីលីពីន ហៅកាត់ថា (PAGASA) បានព្រមានថា ព្យុះត្រូពិចនឹងនាំមកនូវភ្លៀងធ្លាក់ចុះយ៉ាងខ្លាំងចាប់ពីថ្ងៃអាទិត្យ ដោយបង្កឲ្យមានគ្រោះទឹកជំនន់...
មហាសន្និបាតអភិរក្សបរិស្ថានអេកូឡូស៊ីទូទាំងប្រទេសចិនបានប្រារព្ធឡើងនៅទីក្រុងប៉េកាំងពីថ្ងៃទី១៧ ដល់ថ្ងៃទី ១៨ ខែកក្កដាឆ្នាំ២០២៣។ មេដឹកនាំកំពូលរបស់ចិន លោក Xi Jinpingបានអញ្ជើញចូលរួមកិច្ចប្រជុំនេះ ហើយបានដាក់ពង្រាយវិធានការសំខាន់ៗសម្រាប់កិច្ចកសាង”ប្រទេសចិនដ៏ស្រស់ស្អាត” ដែលបានលើកឡើងនូវការបង្កើតប្រព័ន្ធសេដ្ឋកិច្ចវដ្ដបៃតងនិងកាបូនទាប ធ្វើឱ្យការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់កាន់តែមានភាពបៃតង ពន្លឿនទំនើបកម្មនៃការរួមរស់ដោយសុខដុមរមនារវាងមនុស្សនិងធម្មជាតិ។តើ”ប្រទេសចិនដ៏ស្រស់ស្អាត”ជាអ្វី? តើធ្វើដូចម្តេច ដើម្បីធ្វើឱ្យការអភិវឌ្ឍប្រកបដោយលក្ខណៈបៃតង? តើមានការរួមចំណែកអ្វីចំពោះពិភពលោក? តើ “ប្រទេសចិនដ៏ស្រស់ស្អាត” ជាអ្វី? មេឃខៀវ ពពកស ផ្កាយភ្លឺផ្លិចៗ ទឹកថ្លាឆ្វង់ច្រាំងពណ៌បៃតង...