ភ្នំពេញ៖ លោក ស៊ី ជីនពីង (Xi Jiping) ប្រធានាធិបតីចិន បានអះអាងថា លោកនៅតែផ្ដល់សារៈសំខាន់ខ្លាំង ចំពោះការអភិវឌ្ឍទំនាក់ទំនងចិន-កម្ពុជា និងត្រៀមខ្លួនជាស្រេច ក្នុងការខិតខំប្រឹងប្រែងរួមគ្នា ដើម្បីនាំមកជោគជ័យ និងផលប្រយោជន៍ជាក់ស្ដែងបន្ថែមទៀត ជូនប្រជាជនប្រទេសទាំងពីរ។ តាមរយៈសារលិខិតថ្វាយ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ក្នុងឱកាសខួបលើកទី៦៥...
តាកែវ ៖ លោក ប៊ិន ឈិន ប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តតាកែវ នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣នេះ បានដឹកនាំពិធីដង្ហែក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ របស់គណប្សប្រជាជនកម្ពុជា នៅមណ្ឌលខេត្តតាកែវ៕
ភ្នំពេញ៖ លោក លី ឈាង ( Li Qiang) នាយករដ្ឋមន្រ្តីចិន បានប្រកាសថា ត្រៀមខ្លួនជាស្រេច ធ្វើការជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពូជា ដើម្បីជំរុញកិច្ចសហការកាន់តែជិតស្និទ្ធ លើគ្រប់វិស័យនិងគ្រប់មូលដ្ឋាន នៃប្រទេសទាំងពីរ ក្នុងគោលបំណង ធ្វើឲ្យសម្រេចបានលទ្ធផលផ្លែផ្កាបន្ថែមទៀត តាមរយៈកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ ចិន-កម្ពុជា...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអះអាងថា ក្នុងកាលៈទេសៈ នៃការប្រឈមបញ្ហាធំៗ នៅក្នុងពិភពលោក គឺយុទ្ធសាស្ត្រទំនាក់ទំនងកម្ពុជា-ចិន ពិតជាមានសារៈសំខាន់ ជាងពេលណាៗទាំងអស់។ ក្នុងឱកាសខួបអនុស្សាវរីយ៍ លើកទី៦៥ នៃការបង្កើតទំនាក់ទំនង ការទូតរវាងកម្ពុជា-ចិន សម្ដេចតេជោ បានលើកឡើងថា ទំនាក់ទំនងការទូតរវាងកម្ពុជា-ចិន ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៥៨ ប៉ុន្តែតាមពិតចំណងទាក់ទងជាប្រពៃណីនេះ បានកើតមានតាំងពីរាប់សតវត្សរ៍មុនមកម្ល៉េះ។...
រ៉ាម៉ាឡា៖ មន្ត្រីជាន់ខ្ពស់ប៉ាឡេស្ទីន បានឲ្យដឹងថា ការបញ្ឈប់ការពង្រីកការតាំងទីលំនៅ និងការបញ្ចប់ការកាន់កាប់របស់អ៊ីស្រាអែល លើទឹកដីប៉ាឡេស្ទីន គឺជាកញ្ចប់រួមបញ្ចូលគ្នាមួយ សម្រាប់ការសម្រេចបាននូវសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។ លោក Nabil Abu Rudeineh អ្នកនាំពាក្យប្រធានាធិបតីប៉ាឡេស្ទីន បានឲ្យដឹងថា បើគ្មានការផ្លាស់ប្តូរគោលនយោបាយរបស់អ៊ីស្រាអែល ក្នុងការពង្រីក ការបញ្ចូល និងបន្តការកាន់កាប់ទេ “តំបន់ទាំងមូលនឹងស្ថិតនៅផ្លូវបំបែកជាប្រវត្តិសាស្ត្រ និងជាយុទ្ធសាស្ត្រដ៏គ្រោះថ្នាក់”។ លោក...
បរទេស៖ គណបក្សឆ្ពោះទៅមុខ ឬ Move Forward កាលពីថ្ងៃព្រហស្បតិ៍បានដាក់ពង្រាងច្បាប់មួយដើម្បីស្វែងរកការលុបចោលបញ្ជាការប្រតិបត្តិការសន្តិសុខផ្ទៃក្នុង (Isoc) ដែលគណបក្សនេះបានស្តីបន្ទោសចំពោះជម្លោះនៅក្នុងតំបន់ភាគតិចមូស្លីមនៅភាគខាងត្បូង ប្រទេសថៃ។ យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក រ៉ូម៉ាដុន ប៉ាន់ជូ (Romadon Panjor) សមាជិកសភាក្នុងបញ្ជីគណបក្ស...
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានណែនាំឲ្យផ្អាកការលក់ដូរ និងពិសាគ្រឿងស្រវឹងមួយថ្ងៃមុនថ្ងៃបោះឆ្នោត និងថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ គឺថ្ងៃ២២-២៣ កក្កដា . យោងតាមសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាលថ្មីៗនេះ បានឲ្យដឹងថា កន្លងមកសង្កេតឃើញការពិសាគ្រឿងស្រវឹងគ្រប់ប្រភេទ ភាគច្រើន អាចបង្កឲ្យមានអំពើហិង្សា គ្រោះថ្នាក់ចរាចរណ៍ គ្រោះថ្នាក់សង្គម ការប្រព្រឹត្តបទល្មើសនានា ឬករណីខ្លះអាចបណ្តាលឲ្យបាត់សណ្ដាប់ធ្នាប់សាធារណៈថែមទៀតផង។ ដើម្បីឲ្យដំណើរការបោះឆ្នោតជ្រើស តាំងតំណាងរាស្ត្រ...
ញូវយ៉ក៖ អគ្គកុងស៊ុលចិន នៅទីក្រុងញូវយ៉ក លោក Huang Ping បានឲ្យដឹងថា ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសចិន និងសហរដ្ឋអាមេរិក បានតភ្ជាប់ភាគីទាំងពីរ នៃមហាសមុទ្រប៉ាស៊ីហ្វិក ហើយមិនអាចបំបែកបានដូចជា “ខ្សែអំបោះ និងម្ជុល” ដូច្នោះដែរ ។ លោក Huang បានឲ្យដឹងនៅក្នុងពិធីបើកសម្ពោធមជ្ឈមណ្ឌល ពាណិជ្ជកម្មលើកទី២៤ នៅទីក្រុងញូវយ៉ក...
តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir-Abdollahian បានឲ្យដឹងថា ការចូលរួមក្នុងក្រុម BRICS នឹងក្លាយជាជំហានបន្ទាប់របស់អ៊ីរ៉ង់ ក្នុងការប្រកាន់ខ្ជាប់ នូវពហុភាគីនិយម និងការប្រឆាំងនឹងការដាក់ទណ្ឌកម្ម។ លោកបានធ្វើការកត់សម្គាល់នៅក្នុងបទសម្ភាសន៍ជាមួយបណ្តាញព័ត៌មានសាធារណៈរដ្ឋឥស្លាមអ៊ីរ៉ង់ ដែលត្រូវបានផ្សាយផ្ទាល់កាលពីយប់ថ្ងៃអង្គារ ដោយបានអត្ថាធិប្បាយអំពីគុណសម្បត្តិ ដែលអ៊ីរ៉ង់ អាចទទួលបានពីការចូលរួមក្នុងអង្គការក្នុងតំបន់ដូចជា អង្គការសហប្រតិបត្តិការសៀងហៃ (SCO) និង BRICS ហើយយន្តការសហប្រតិបត្តិការទីផ្សារ...
ភ្នំពេញ ៖ ក្រុមអ្នកនាំពាក្យគណ:កម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឆ្លើយតបទៅនឹងអ្នកសង្កេតការណ៍អន្ដរជាតិថា គណបក្សនយោបាយចំនួន២ មិនបានបំពេញលក្ខខណ្ឌតាមច្បាប់ និងនីតិវីធី ក្នុងការចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ ឆ្នាំ២០២៣នេះ។ នេះបេីយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់គ.ជ.ប។ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ ក្រុមប្រឹក្សាធម្មនុញ្ញ បានសម្រេចបដិសេធចោលបណ្តឹងរបស់ គណបក្សភ្លើងទៀន និងគណបក្សមហាសាមគ្គីជាតិខ្មែរ ជុំវិញការមិនចុះបញ្ជីឈ្មោះចូលរួមបោះឆ្នោតជ្រើស តាំងតំណាងរាស្ត្រ ពីសំណាក់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត...