ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានអនុញ្ញាតឲ្យសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា បន្តសកម្មភាព ជាបណ្ដោះអាសន្ន រហូតដល់មានការសម្រេចជាថ្មីរបស់តុលាការ។ តាមរយៈសេចក្ដីសម្រេចរបស់ ក្រសួងមហាផ្ទៃ នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣នេះ ថា «អនុញ្ញាតឲ្យ សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា មានអាសយដ្ឋានទីស្នាក់ការកណ្តាលនៅភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ បន្តសកម្មភាពជាបណ្ដោះអាសន្ន រហូតដល់មានការសម្រេចជាថ្មីរបស់តុលាការ»៕
ភ្នំពេញ ៖ ស្ថានបេសកម្មអចិន្ដ្រៃយ៍នៃកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្ដរជាតិនានា នៅទីក្រុងហ្ស៊ីណែវ បានឲ្យដឹងថា លំហរពលរដ្ឋ និងនយោបាយនៅកម្ពុជា មានភាពសេរី និងបើកចំហរ ក្នុងនោះ តួនាទីដ៏រស់រវើកប្រកបដោយភាពស្ថាបនានៃអង្គការមិនមែនរដ្ឋាភិបាល។ តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានបេសកម្មអចិន្ដ្រៃយ៍ស្ដីពី «កិច្ចខិតខំប្រឹងប្រែង និងវឌ្ឍភាពរបស់កម្ពុជា លើវិស័យសិទ្ធិមនុស្ស ត្រូវបានលើកបង្ហាញក្នុងក្រុមប្រឹក្សាសិទ្ធមនុស្ស» ចេញផ្សាយនាថ្ងៃទី១៦ កក្កដាបញ្ជាក់ថា «លំហរពលរដ្ឋ និងនយោបាយនៅកម្ពុជាមានភាពសេរីនិងបើកចំហរ...
“នេះជាគំរូដែលអាចយោងបាន ។” កាលពីថ្ងៃទី១៣ខែកក្កដា ខណៈពេលអញ្ជើញចុះទៅទស្សនាភូមិវប្បធម៌តែ Huanglongxian នៃខេត្ត Jiangsu លោក Manasseh Sogavare នាយករដ្ឋមន្ត្រីប្រទេសប្រជុំកោះសាឡូម៉ូនបានឮថា តំបន់នេះពឹងផ្អែកទៅលើទឹកភ្នំនិងប្រភពធនធានចំការតែ នាំឱ្យភូមិក្រីក្រកាលពីមុនក្លាយទៅជាភូមិដ៏ស្រស់ស្អាតរបស់ចិន លោកបានបញ្ចេញឧទានដូចពោលខាងលើនេះ ។ ចំណតបន្ទាប់ក្នុងដំណើរទស្សនកិច្ចនៅប្រទេសចិនរបស់លោកគឺខេត្ត Guangdong ។ អាណិកជនចិននៃប្រជុំកោះសាឡូម៉ូនភាគច្រើនគឺមកពីក្រុង Jiangmen ខេត្ត Guangdong...
ថ្ងៃទី១៣ ខែកក្កដា តាមម៉ោងក្នុងតំបន់ លោក WangYi ប្រធានការិយាល័យនៃគណៈកម្មការកិច្ចការបរទេសមជ្ឈិមចិនបានចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសចិននិងអាស៊ាន (១០បូក១) នៅទីក្រុងហ្សាកាតា ក្នុងនោះរដ្ឋមន្ត្រីការបរទេសនៃបណ្តាប្រទេសអាស៊ាន អ្នកសង្កេតការណ៍អាស៊ាននិងអគ្គលេខាធិការអាស៊ានក៏បានចូលរួមកិច្ចប្រជុំនេះដែរ។ លោកWang Yiបានថ្លែងថា ប្រទេសចិននិងអាស៊ានបានអនុវត្តយ៉ាងសកម្មនូវកម្មវត្ថុនិងគោលការណ៍នៃ《សន្ធិសញ្ញាមិត្តភាពនិងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍》ពង្រីកកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមកដោយគ្រប់ជ្រុងជ្រោយ និងទទួលបានជោគជ័យលើផ្លូវត្រឹមត្រូវមួយដែលមានភាពសុខដុមរមនានិងមេត្រីភាពជាមួយប្រទេសជិតខាងក្នុងរយៈពេលយូរ និងទទួលបានការអភិវឌ្ឍនិងភាពរុងរឿងថ្កុំថ្កើងជាមួយគ្នា។ ភាគីទាំងពីររួមគ្នាជំរុញកិច្ចកសាងសហគមន៍រួមវាសនា រួមគ្នាកសាង”ខ្សែក្រវាត់និងផ្លូវ” រួមគ្នាជំរុញការធ្វើសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ និងរួមគ្នាពង្រឹងមូលដ្ឋានគ្រឹះនៃសន្តិភាពនិងស្ថិរភាព។ ដោយអនុលោមតាមទស្សនៈជិតស្និទ្ធ ស្មោះត្រង់ ផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងបរិយាបន្នដែលត្រូវបានលើកឡើងដោយលោកXi...
ភ្នំពេញ ៖ ក្រមស៉ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួនមន្រ្តីជាន់ខ្ពស់គណបក្សភ្លើងទៀន២នាក់។ នេះបើតាមដីការរបស់លោក សេង សុជាតិ ចៅក្រមស៉ើបសួរសាលាដំបូងរាជធានីភ្នំពេញនាថ្ងៃ១៦ កក្កដា។ មន្រ្តីទាំង២រូបនោះរួមមាន ៖ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនលោកប៊ុន ខេត ប្រធានស្តីទីគណៈកម្មាធិការ ប្រតិបត្តិគណបក្សភ្លើងទៀន រាជធានីភ្នំពេញ និងលោក លី រី សមាជិកគណៈកម្មាធិការនាយក និងជាសមាជិក ក្រុមការងារគណបក្សភ្លើងទៀន...
បរទេស៖ ប្រធានាធិបតីរុស្សី លោក Vladimir Putin កាលពីថ្ងៃម្សិលមិញនេះបានព្រមានថា ប្រសិនបើអ៊ុយក្រែន ប្រើប្រាស់គ្រាប់បែកចង្កោមដែលអាមេរិក បានផ្គត់ផ្គង់នៅលើសមរភូមិនោះរុស្សី នឹងប្រើប្រាស់សិទ្ធរបស់ខ្លួនក្នុងការសងសឹងតាមគ្រប់រូបភាពវិញជាមិនខាន។ យោងតាមការចេញផ្សាយរបស់ RT លោក Putin ក៏បានលើកឡើងផងដែរអំពីការសម្រេចចិត្ត របស់រដ្ឋបាលលោកប្រធានាធិបតីអាមេរិក Joe Biden ក្នុងការផ្គត់ផ្គង់គ្រាប់បែកចង្កោមទៅឲ្យប្រទេសអ៊ុយក្រែន នោះគឺជាទង្វើខុសច្បាប់និងជាសកម្មភាពឧក្រិដ្ឋកម្ម ធ្ងន់ធ្ងរប្រឆាំងនឹងមនុស្សជាតិនិងក៏ដូចជាកិច្ចព្រមព្រៀង ដែលបានធ្វើឡើងដោយក្រុមប្រទេសទាំងជាង១០០នោះផងដែរ។...
បរទេស៖ មិនដល់រយៈពេល១ខែផងក្រោយការធ្វើការបះបោល ដោយយោធានៅក្នុងប្រទេសរុស្សី សមាជិក នៃក្រុមទាហានស៊ីឈ្នួល Wagner កំពុងមានវត្តមាននៅក្នុងប្រទេសបេឡារូស និងចាប់ផ្តើមធ្វើការហ្វឹកហាត់ និងចែករំលែកបទពិសោធនៅសមរភូមិជូនក្រុមកងកម្លាំងយោធាបេឡារូស ផងដែរ។ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងទៀតថា កងកម្លាំងយោធាបេឡារូសនិងក្រុមអ្នកជំនាញរបស់ Wagner ក៏បានធ្វើការរួមគ្នារៀបចំផែនទីបង្ហាញផ្លូវ Road Map សម្រាប់កិច្ចការងារហ្វឹកហាត់និងចែករំលែកបទពិសោធដូចគ្នានេះទៅវគ្គក្រោយៗផងដែរ។ គួរឲ្យដឹងដែរថា កងទ័ព Wagner...
មន្រ្តីជាន់ខ្ពស់អ៊ុយក្រែន ប្រាប់សមាជិកសភា អាល្លឺម៉ង់ឱ្យទៅនរក ដែលបានរិះគន់រឿង គ្រាប់បែកចង្កោមhttps://dap-news.com/?p=344662 ប្រធានាធិបតីអាល្លឺម៉ង់ មិនហ៊ានមាត់ក ជុំវិញការសម្រេចចិត្ត របស់អាមេរិក ក្នុងការផ្គត់ផ្គង់គ្រាប់បែក ចង្កោមឱ្យអ៊ុយក្រែនhttps://dap-news.com/?p=344698 អ៊ីរ៉ង់ថា កងទ័ពជើងទឹកអាមេរិក កាងអ្នករត់ពន្ធប្រេងhttps://dap-news.com/?p=344961 ឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា ប្រកាសចូលនិវត្តន៍ ក្រោយកាន់អំណាច៩ឆ្នាំ តាមរយៈរដ្ឋប្រហារយោធាhttps://dap-news.com/?p=344999 ក្រុមហ៊ុនផលិត អាវុធអាល្លឺម៉ង់...
ព្រះមហាក្សត្រផ្តល់គោរមងារឧកញ៉ា ម៉ៅ ចំណាន ជា “អ្នកឧកញ៉ា” និងកូនប្រុសច្បងជា “ឧកញ៉ា”https://dap-news.com/national/2023/07/10/344678/ ពេលជាប់ឆ្នោត លោក ញឹក ប៊ុនឆៃ នឹងបិទការនាំចូលបន្លែ ត្រី សាច់ មានជាតិគីមីhttps://dap-news.com/politic/2023/07/10/344689/ ស្រ្តីខ្មែរដំបូង៣រូប បានបញ្ចប់ការសិក្សា ផ្នែកនុយក្លេអ៊ែរ ពីរុស្ស៊ីដោយជោគជ័យhttps://dap-news.com/national/2023/07/11/344931/ សម្តេចតេជោ ៖ ការបញ្ចេញ...
បរទេស៖ តាមរយៈការបញ្ជាឱ្យដាក់ពង្រាយកងទ័ពបម្រុងចំនួន ៣ ០០០នាក់បន្ថែមទៀតទៅកាន់ទ្វីបអឺរ៉ុប គឺប្រធានាធិបតីអាមេរិក លោក Joe Biden កំពុងរៀបចំដើម្បីប្រយុទ្ធប្រឆាំងនឹងកងកម្លាំងរុស្ស៊ីនៅលើដីនៅអ៊ុយក្រែន។ នេះបើតាមការលើកឡើងរបស់បេក្ខជនប្រធានាធិបតី មកពីគណបក្សប្រជាធិបតេយ្យលោក Robert F. Kennedy Jr.។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក...