[ភ្នំពេញ – ថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០២៣] ក្រុមហ៊ុន RMA (Cambodia) PLC ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខរថយន្ត Ford ក្នុងទីផ្សារប្រទេសកម្ពុជាបានប្រារព្ធពិធីប្រគល់-ទទួលអំណោយរថយន្តគិលានសង្គ្រោះចំនួន ២ គ្រឿង ជូនទៅដល់កាកបាទក្រហមកម្ពុជា សាខាខេត្តពោធិ៍សាត់ ដែលកម្មវិធីនេះត្រូវបានប្រារព្ធឡើង ក្រោមអធិបតីភាពរបស់ ឯកឧត្តម កែវ...
ភ្នំពេញ៖ ក្រុមអង្គរក្សឯកជន៤នាក់ ដែលជិះម៉ូតូការពារ រថយន្តចៅហ្វាយនាយរបស់ខ្លួន ហើយបង្កររឿងដល់អ្នកធ្វើដំណើរ នៅតាមបណ្ដោយផ្លូវជាតិលេខ២ ត្រូវបានសមត្ថកិច្ចកោះហៅ មកសួរនាំ និងសុំទោសជាសាធារណៈ។ តាមរយៈវីដេអូជាង១នាទី ក្រុមអង្គរក្សឯកជនទាំង៤នាក់ បានព្រមទទួលស្គាល់កំហុស និងលើកដៃសំពះសុំទោសដល់សាធារណៈជន អ្នកលេងបណ្ដាញសង្គម ព្រមទាំងបានសន្យាថា ឈប់ធ្វើនូវទង្វើមិនគប្បីនេះ ទៀតឡើងនាពេលខាងមុខ។ សូមស្ដាប់ការបកស្រាយបំភ្លឺដូចខាងក្រោម៖
ថ្ងៃទី១២ ខែកក្កដា តាមម៉ោងក្នុងតំបន់ កិច្ចប្រជុំកំពូល នៃអង្គការណាតូនៅក្រុង Vilnius បានបិទបញ្ចប់ ។ សេចក្តីប្រកាសរួមដែលកិច្ចប្រជុំកំពូលលើកនេះ បានចេញផ្សាយនៅថ្ងៃទី១១ ខែកក្កដា បានលើកឡើងដល់ប្រទេសចិនជាង១០លើក ព្រមទាំងបានអះអាងម្តងទៀតថា ចិនបានបង្កជា “ការប្រកួតប្រជែងជាប្រព័ន្ធ” ចំពោះសន្តិសុខអឺរ៉ុប-មហាសមុទ្រអាត្លង់ទិក ។ បើប្រៀបធៀបនឹងឯកសារ “គំនិតយុទ្ធសាស្ត្រ” ដែលកិច្ចប្រជុំកំពូលម៉ាឌ្រីដបានអនុម័តនៅខែមិថុនាឆ្នាំ២០២២នោះ សេចកី្តប្រការរបស់កិច្ចប្រជុំកំពូលលើកនេះ បានលើកឡើងដល់ប្រទេសចិន...
កាលពីថ្ងៃទី១២ខែកក្កដា លោក Dai Bing តំណាងរងចិនប្រចាំជាអចិន្ត្រៃយ៍ នៅអង្គការសហប្រជាជាតិបានថ្លែងថា ការគ្រោងផែនការទូទៅស្តីពីសន្តិសុខស្បៀងអាហារ និងការអភិវឌ្ឍដោយស៊ីចង្វាក់គ្នារវាងទីក្រុងនិងជនបទជាបញ្ហាដ៏សំខាន់ នៅចំពោះមុខប្រទេសនានា សហគមន៍អន្តរជាតិគួរតម្កល់ទុកសន្តិសុខស្បៀងអាហារ ក្នុងឋានៈអាទិភាព នៃរបៀបវារៈអន្តរជាតិ ហើយជំរុញឱ្យអង្គការស្បៀងនិងកសិកម្ម នៃអង្គការសហប្រជាជាតិដើរតួនាទីយ៉ាងពេញលេញ ក៏ដូចជាគាំទ្រប្រទេសនានាស្វែងរកដំណោះស្រាយប្រកបដោយប្រសិទ្ធភាព ។ ថ្ងៃដដែល លោក Dai Bing បានថ្លែងក្នុងសន្និសីទពិសេសស្តីពីការចេញផ្សាយរបាយការណ៍ក្រោមចំណងជើងថា “សភាពការណ៍សន្តិសុខស្បៀងអាហារនិងអាហារូបត្ថម្ភពិភពលោក”ថា...
បរទេស៖ នាយករដ្ឋមន្ត្រីចាំផ្ទះរបស់ថៃ លោកឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា ប៉ូលិសបានរឹតបន្តឹងសន្តិសុខនៅជុំវិញសភាអំឡុងពេលនៃការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី ហើយលោកមិនព្រួយបារម្ភអំពីការល្មើសច្បាប់ និងសណ្តាប់ធ្នាប់ណាមួយឡើយ។ យោងតាមសារព័ត៌មាន The Nation របស់ថៃ ចេញផ្សាយនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា លោកឧត្តមសេនីយ៍ ប្រាយុទ្ធ បាននិយាយទៅកាន់អ្នកកាសែតបែបនេះ នៅអគារការិយាល័យកណ្តាលថវិកាថ្មីនៅផ្លូវ Phaholyothin។...
បរទេស៖ ការជជែកដេញដោល នៅថ្ងៃព្រហស្បតិ៍លើការបោះឆ្នោតសភាជ្រើសរើសនាយករដ្ឋមន្ត្រីបានចាប់ផ្តើមជាមួយនឹងការវាយប្រហារ លើការប្តេជ្ញាចិត្តរបស់បេក្ខជននាយករដ្ឋមន្ត្រី គឺលោក Pita Limjaroenrat ដើម្បីធ្វើវិសោធនកម្មមាត្រា ១១២ (ច្បាប់ប្រមាថព្រះមហាក្សត្រ) ដែលជំរុញឱ្យលោក Pita ឆ្លើយតបថា វិសោធនកម្មណាមួយនឹងត្រូវបានសម្រេចនៅក្នុងសភា មិនមែនដោយរដ្ឋាភិបាលនោះទេ។ យោងតាមសារព័ត៌មានThe Nation របស់ថៃ ចេញផ្សាយនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា...
បរទេស៖ មេបញ្ជាការកំពូល និងប្រធានកងកម្លាំងប្រដាប់អាវុធទាំងបី ក្នុងប្រទេសថៃ នឹងជាប់រវល់ជាមួយបេសកកម្មផ្សេងទៀតគ្នា ហើយមិនអាចចូលរួមសភារួមគ្នាដើម្បីបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីបន្ទាប់ នៅថ្ងៃព្រហស្បតិ៍នេះទេ។ យោងតាមសារព័ត៌មានថៃ បាងកក ប៉ុស្តិ៍ ចេញផ្សាយកាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងដោយយោងតាមប្រភពនានាថា អគ្គមេបញ្ជាការកំពូល គឺ ឧត្តមសេនីយ៍ Chalermpol Srisawat នឹងជាប់រវល់ជាមួយភារកិច្ចនៅឯខេត្ត Phitsanulok ខណៈដែលអគ្គមេបញ្ជាការកងទ័ពជើងគោកលោក...
ភ្នំពេញ ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ពិនិត្យឃើញថា គណបក្សនយោបាយដែលចូលរួមការបោះឆ្នោត ជ្រើសរើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ សុទ្ធតែគណបក្សប្រកួតប្រជែង មិនមែនអត់មានឡើយ ។ សម្ដេច ស ខេង ឆ្លើយតបបែបនេះក្រោយមានមន្ដ្រីគណបក្សភ្លើងទៀន...
បរទេស៖ រដ្ឋាភិបាលចិនបានជំរុញឱ្យអង្គការណាតូ កុំពង្រីកខ្លួនទៅកាន់តំបន់អាស៊ីប៉ាស៊ីហ្វិក ដោយព្រមានថា ចិននឹងសងសឹកចំពោះការបង្កើនវត្តមានយោធារបស់លោកខាងលិចនៅក្នុងតំបន់នេះ បន្ទាប់ពីសម្ព័ន្ធភាពយោធាលោកខាងលិចនេះ បានរិះគន់ទីក្រុងប៉េកាំងក្នុងអំឡុងពេលកិច្ចប្រជុំកំពូលរបស់ខ្លួននៅក្នុងប្រទេសលីទុយអានី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា បេសកកម្មរបស់ប្រទេសចិនប្រចាំនៅសហភាពអឺរ៉ុប បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារដើម្បីឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍រួមរបស់អង្គការណាតូ ដែលបានចោទទីក្រុងប៉េកាំងថា បានបន្ត “គោលនយោបាយបង្ខិតបង្ខំ” ដែល “ប្រកួតប្រជែង” ផលប្រយោជន៍លោកខាងលិច។ អ្នកការទូតចិនបាននិយាយថា...
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេច ចេញសេចក្តីសម្រេច ស្តីពីការបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីជំរុញដំណើរការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញ ទៅកាន់ខេត្តសៀមរាប ។ គណៈកម្មការនេះ មានលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន ជាប្រធាន និងអនុប្រធាន៣រូប គឺលោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា...