ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ថា លោក Mikhail Mishustin នាយករដ្ឋមន្ត្រីរុស្ស៊ី បានថ្លែងកាលពីយប់ថ្ងៃអង្គារថា សេដ្ឋកិច្ចរបស់ប្រទេសរុស្ស៊ី កំពុងងើបឡើងវិញជាលំដាប់ពីផលប៉ះពាល់នៃទណ្ឌកម្ម និងបញ្ហាប្រឈមផ្សេងៗទៀត ជាមួយគ្នានេះដែរ នឹងមានកំណើនផលិតផលក្នុងស្រុកសរុប រឺហៅកាត់ថា ជីឌីភីចំនួន០,៦ភាគរយគិតនៅក្នុងរយៈពេល៥ដំបូងនៃឆ្នាំ២០២៣នេះ ។ នៅក្នុងអំឡុងពេលជួបជាមួយប្រធានាធិបតី លោក វ្ល៉ាឌីមៀ ពូទីន...
តូក្យូ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ថា ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍មកថា មូលដ្ឋានទ័ព Yokota របស់សហរដ្ឋអាមេរិក ប្រចាំនៅតំបន់ភាគខាងលិច នៃទីក្រុងតូក្យូ របស់ប្រទេសជប៉ុន បានទទួលស្គាល់អំពីឧប្បត្តិហេតុចំនួន៣លើក នៃការលេចធ្លាយពាក់ព័ន្ធនឹងបំពង់ពន្លត់អគ្គីភ័យ ដែលមានផ្ទុកសារធាតុម្យ៉ាង ហៅកាត់ថា PFAS ដែលជាក្រុម នៃសមាសធាតុហ្វ្លុយអូរីនសរីរាង្គ ដែលវាបង្កើនការបារម្ភដល់សុខភាព ។...
កំពង់ចាម ៖ មន្ត្រីរដ្ឋបាលខេត្តកំពង់ចាមបានឲ្យដឹងថា ផ្លូវ ១ខ្សែ មានប្រវែង២៧ គីឡូម៉ែត្រ ឆ្លងកាត់ឃុំចំនួន ៣ ស្ថិតក្នុងស្រុកកងមាស ស្ថាបនាបាន ៦៥ % ហើយ និងអាចស្ថាបនាបញ្ចប់ នៅចុងឆ្នាំ ២០២៣ ខាងមុខនេះ ។ មន្ត្រីរូបនោះបានឲ្យដឹង នៅថ្ងៃទី ៦...
សម្តេចតេជោ ស្នើគណបក្សនយោបាយ អប់រំពលរដ្ឋគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវhttps://dap-news.com/?p=343658 លោកស្រី ពោធិតី សាវត្ថី មេបក្សធម្មាធិបតេយ្យ នឹងលុបបំបាត់ អំពើពុករលួយ ឲ្យមានប្រសិទ្ធភាពខ្ពស់https://dap-news.com/?p=343700 រដ្ឋបាលរាជធានីភ្នំពេញ ប្រគល់ប្លង់កម្មសិទ្ធិ ជូនពលរដ្ឋជាង២០០គ្រួសារ ក្នុងសង្កាត់ទួលសង្កែទី២https://dap-news.com/?p=343716 អ៊ុយ រិទ្ធី អ្នកត្រូល ឆាវ ឆាវ ត្រូវបានតែងតាំងជាសមាជិកក្រុមលេខាសម្តេចតេជោhttps://dap-news.com/?p=343753 រដ្ឋសភា នឹងបិទបញ្ចប់...
យេរ៉ូសាឡឹម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣ថា កងទ័ពអ៊ីស្រាអ៊ែល បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នៅព្រឹកថ្ងៃពុធនេះ ក្រុមសកម្មប្រយុទ្ធនៅតំបន់ហ្គាហ្សាស្ទ្រីប បានបាញ់រ៉ុក្កែតចំនួន៥គ្រាប់ ចូលទៅក្នុងទឹកដីស្ថិតនៅភាគខាងត្បូង នៃប្រទេសអ៊ីស្រាអ៊ែល ហើយត្រូវបានស្ទាក់ចាប់ដោយប្រព័ន្ធការពារដែនអាកាស Iron Dome របស់អ៊ីស្រាអ៊ែល ។ គ្រាប់រ៉ុក្កែតបានបង្កសំឡេងស៊ីរ៉ែននៅក្នុងទីក្រុង Sderot ដែលស្ថិតនៅជាប់ព្រំដែនហ្គាហ្សា និងនៅក្នុងតំបន់ជុំវិញ នៃតំបន់ឆ្នេរសមុទ្រ...
ត្រឡប់មកវិញហើយ! CamboJob បានរៀបចំឡើងនូវពិព័រណ៍ការងារបែបចិនដែលជាឱកាសដ៏ល្អសម្រាប់ អ្នកស្វែងរកការងារ និងនិស្សិតដែលជិតបញ្ចប់ការសិក្សាគ្រប់រូប។ ព្រឹត្តិការណ៍ពិព័រណ៍ការងាររបស់ CamboJob នឹងធ្វើឡើងចំនួន ២ថ្ងៃគឺនៅថ្ងៃទី 5-6 សីហា 2023 នៅផ្សារទំនើបអូឡាំព្យាមានការចូលរួមពីក្រុមហ៊ុនជាង 50+ ជាមួយនឹងមុខតំណែង 3000+ ដែលជាឱកាសដ៏ល្អសម្រាប់អ្នកចូលរួមទទួលបានការ។ ក្រុមហ៊ុនដែលចូលរួមល្បីៗរួមមាន៖ Canadia Bank, OCIC,...
ភ្នំពេញ ៖ លោកអ៊ុយ រិទ្ធី ដែលជាអ្នកជំនាញខាង ត្រូល ឆាវឆាវដែលល្បីស្ទើរពេញមួយប្រទេស ត្រូវបានរាជរដ្ឋាភិបាលនាថ្ងៃ៣ កក្កដា ចេញអនុក្រឹត្យតែងតាំងជាសមាជិកក្រុមលេខាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី មានឋាន:ស្មើប្រធាននាយកដ្ឋាន។ មួយរយៈនេះ ឃើញថា ក្រុមត្រូល ឆាវ ឆាវ នេះ បានបញ្ចូលសំឡេងឲ្យប្រជាពលរដ្ឋទៅបោះឆ្នោត គ្រប់គ្នាចំពោះអ្នកគ្រប់អាយុ...
ឡុងដ៌៖ ក្នុងចំណោមប្រជាជន ២,៣ លាននាក់ ដែលរស់នៅក្នុងប្រជុំកោះប៉ាស៊ីហ្វិក ហើយពឹងផ្អែកលើមហាសមុទ្រ សម្រាប់អាហារ និងប្រាក់ចំណូល មនុស្សជាច្រើនមានការព្រួយបារម្ភ ចំពោះផែនការរបស់ប្រទេសជប៉ុន ក្នុងការបញ្ចេញទឹកសំណល់វិទ្យុសកម្មជាង ១ លានតោនចូលទៅក្នុងសមុទ្រ។ ទឹកភាគច្រើនត្រូវបានប្រើប្រាស់ដើម្បីធ្វើឱ្យត្រជាក់ម៉ាស៊ីនរ៉េអាក់ទ័រ បន្ទាប់ពីរោងចក្រនុយក្លេអ៊ែរ Fukushima Daiichi ត្រូវបានវាយប្រហារដោយការរញ្ជួយដី និងរលកយក្សស៊ូណាមិក្នុងឆ្នាំ២០១១ ដែលនាំឱ្យមានការរលាយក្នុងម៉ាស៊ីនរ៉េអាក់ទ័រចំនួន ៣ របស់វានៅក្នុងឧបទ្ទវហេតុនុយក្លេអ៊ែរដ៏អាក្រក់បំផុតរបស់ពិភពលោក។...
ហាវស្តុន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣ថា យ៉ាងហោចណាស់មានមនុស្សចំនួន៣នាក់បានស្លាប់ និង៨នាក់ផ្សេងទៀតបានរងរបួស នៅក្នុងការបាញ់ប្រហារមួយនៅមុនពាក់កណ្តាលអធ្រាត្រថ្ងៃចន្ទ នៅទីក្រុង Fort Worth រដ្ឋតិចសាស់ ស្ថិតនៅភាគកណ្តាលសហរដ្ឋអាមេរិក ។ នាយកដ្ឋានប៉ូលិសក្រុង Fort Worth បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ជនរងគ្រោះមានមនុស្សពេញវ័យចំនួន១០នាក់ និងសល់ប៉ុន្មានទៀតជាអនីតិជន ។ ប៉ូលិសបានឲ្យដឹងថា...
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡានឹងរៀបចំ «យុទ្ធនាការគាំទ្រការអប់រំឌីជីថល សម្រាប់សិស្សានុសិស្សនៅគ្រឹះស្ថានមធ្យម សិក្សារាជធានីភ្នំពេញ» ក្នុងខែកក្កដា ឆ្នាំ២០២៣ នៅគ្រប់វិទ្យាល័យរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ។ យុទ្ធនាការនេះ ធ្វើឡើងក្នុងគោលដៅលើកកម្ពស់លទ្ធផលនៃការសិក្សារបស់សិស្សឲ្យបានកាន់តែប្រសើរ និងប្រកបដោយគុណភាព ក្នុងយុគសម័យឌីជីថល។ តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ នាថ្ងៃទី៤ កក្កដា បានឲ្យដឹងថា យុទ្ធនាការនេះ នឹងត្រូវអនុវត្តដោយមជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថលនិងការអប់រំពីចម្ងាយ ដោយមានកិច្ចសហការពីវិទ្យាស្ថានជាតិអប់រំ...