ព័ត៌មានអន្តរជាតិ

Update៖ ស្លាប់និងរបួសជាង១០នាក់ ក្នុងពេលមានអំពើបាញ់ប្រហារ គ្នានៅរដ្ឋតិចសាស់

Xinhua

ហាវស្តុន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣ថា យ៉ាងហោចណាស់មានមនុស្សចំនួន៣នាក់បានស្លាប់ និង៨នាក់ផ្សេងទៀតបានរងរបួស នៅក្នុងការបាញ់ប្រហារមួយនៅមុនពាក់កណ្តាលអធ្រាត្រថ្ងៃចន្ទ នៅទីក្រុង Fort Worth រដ្ឋតិចសាស់ ស្ថិតនៅភាគកណ្តាលសហរដ្ឋអាមេរិក ។

នាយកដ្ឋានប៉ូលិសក្រុង Fort Worth បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ជនរងគ្រោះមានមនុស្សពេញវ័យចំនួន១០នាក់ និងសល់ប៉ុន្មានទៀតជាអនីតិជន ។

ប៉ូលិសបានឲ្យដឹងថា មន្រ្តីបានឆ្លើយតបទៅនឹងរបាយការណ៍ នៃការបាញ់ប្រហារមួយនៅក្នុងអំឡុងពេលការជួបជុំសហគមន៍ប្រចាំឆ្នាំដែលគេដឹងគ្រប់គ្នាថា “ComoFest” ហើយនៅពេលនោះដែលពួកគេបានទៅដល់ ពួកគេបានរកឃើញជនរងគ្រោះដោយការបាញ់ប្រហារ ជាច្រើនគ្រាប់នៅក្នុងកន្លែងចតរថយន្ត ។

លោក Capt Shawn Murray អ្នកនាំពាក្យរបស់នាយកដ្ឋានប៉ូលិសក្រុង Fort Worth បានលើកឡើងថា “កាំភ្លើងធំត្រូវបានបាញ់ចេញ ហើយមនុស្សជាច្រើនគ្រាន់តែព្យាយាមរត់ចេញពីតំបន់នោះ ដោយគេចចេញពីការបាញ់ប្រហារជាច្រើនគ្រាប់ ដូច្នេះវាពិតជាលំបាកសម្រាប់ពួកគេក្នុងការរុករក បានឆាប់រហ័សចូលទៅក្នុងតំបន់នោះ” ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top