ភ្នំពេញ៖ គណៈប្រតិភូទីក្រុងហុងហឺ នៃខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន ចង់ផ្លាស់ប្តូរសេដ្ឋកិច្ចទីក្រុងទាំង២ (ទីក្រុងហុងហឺ-ទីក្រុងភ្នំពេញ) ឲ្យកាន់តែរីកចំរើនមួយកម្រិតថែមទៀត តាមរយៈការបង្កើនវិស័យទេសចរណ៍កាន់តែច្រើន ។ ការបង្ហាញជំហរបែបនេះ បានធ្វើឡើង នារសៀលថ្ងៃទី៥ មិថុនានេះ ខណៈគណៈប្រតិភូទីក្រុងហុងហឺ ដឹកនាំដោយលោកស្រី លូ ភីង អភិបាលនៃរដ្ឋាភិបាលប្រជាជនទីក្រុងហុងហឺ ខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន ជួបពិភាក្សាការងារ ជាមួយលោក...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងប្រាប់ទូតបារាំង និងអាល្លឺម៉ង់ ប្រចាំកម្ពុជា ថា ឆ្លងតាមបទពិសោធន៍ការបោះឆ្នោតបន្តបន្ទាប់ កម្ពុជាបានអនុវត្តន៍ការងារថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ មានភាពល្អប្រសើរ និងគ្មានអំពើហិង្សា។ សម្ដេច ស ខេង លើកបែបនេះនាឱកាសអនុញ្ញាតជូនលោក Jacques PETTET...
Cambodia has successfully hosted the 32nd Southeast Asia Games (SEAGAMES) for the first time after 64 years. This historical event was open...
បរទេស៖មន្ត្រីជាន់ខ្ពស់របស់តំបន់ Crimea លោក Sergey Aksyonov កាលពីថ្ងៃអាទិត្យម្សិលមិញនេះបានអះអាងថាយន្តហោះដ្រូនចំនួន៥គ្រឿងត្រូវបានបាញ់ទំលាក់និង៤គ្រឿងទៀតត្រូវបានបាញ់ស្ទាក់ជោគជ័យទាំងកណ្តាលយប់ខណៈដែលវាកំពុងព្យាយាមហោះហើរនិងវាយប្រហារមកលើតំបន់។ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងទៀតដែរថាយន្តហោះដ្រូនមួយក្នុងចំណោមនោះបានហៅធ្លាក់ក្នុងទីក្រុង Dzhankoy ស្ថិតនៅភាគខាងជើងហើយបានបំផ្លាញផ្ទះសំបែងពលរដ្ឋចំនួន៣ខ្នងនិងរថយន្តជាច្រើនគ្រឿងផងដែរ។ យន្តហោះដ្រូនផ្សេងទៀតបានធ្លាក់ទៅក្នុងតំបន់ផ្សេងនិងបានធ្វើឲ្យពលរដ្ឋជាច្រើនគ្រួសារត្រូវជន្លៀសខ្លួនចេញប៉ុន្តែមិនមានរបាយការណ៍នៃអ្នកស្លាប់និងរបួសនោះទេ។ គួរឲ្យដឹងដែរថាទីក្រុង Sevastopol ដែលជារដ្ឋធានីធំបំផុតរបស់តំបន់ Crimea និងជាទីកន្លែងសម្រាប់កងកម្លាំងជើងទឹករុស្សីដ៏សំខាន់សម្រាប់តំបន់សមុទ្រខ្មៅផងនោះគឺជាគោលដៅវាយប្រហារជារឿយៗពីសំណាក់កងកម្លាំងកងទ័ពអ៊ុយក្រែនគិតចាប់តាំងតែពីពេលដែលជម្លោះរវាងគ្នាបានកើតឡើងកាលពីឆ្នាំ២០២២មក៕ ប្រែសម្រួល៖ស៊ុនលី
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានស្នើឲ្យសាធារណជននានាបញ្ឈប់ ប្រតិកម្មជុំវិញបទចម្រៀង “មរណភាពព្រះស្វាមី ជ័យវរ្ម័នទី៧” ។ បទចម្រៀងនេះ ទាំងនិពន្ធនិងច្រៀងដោយអ្នកនាងមាស សុខ សោភា ។ ក្រោយចម្រៀងចេញមិនបានមួយថ្ងៃស្រួលបួលផងនាថ្ងៃ៤ មិថុនា ត្រូវបានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ស្នើឲ្យលុបចោលភ្លាមៗ ។...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី បានបង្ហាញជំនឿថា កម្ពុជានឹងចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចនៅក្នុងឆ្នាំ២០២៧ ខាងមុខ ទោះបីជាមានភាពមិនច្បាស់លាស់នូវ បញ្ហាការប្រែប្រួលអាកាសធាតុ ជំងឺរាតត្បាត និងភូមិសាស្រ្ដនយោបាយក៏ដោយ ។ ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតបញ្ចប់ នាថ្ងៃ៥ មិថុនា សម្ដេចតេជោមានប្រសាសន៍ថា កំណើនសេដ្ឋកិច្ចរបស់កម្ពុជាបាននិងកំពុងមានសព្វថ្ងៃនេះ ផ្ដល់ឱកាសឲ្យកម្ពុជាឈានទៅសម្រេច គោលដៅចេញផុតពីប្រទេសអភិវឌ្ឍន៍តិចតួច។ នាយករដ្ឋមន្ដ្រីមានប្រសាសន៍ថា...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានបង្ហាញពីសុឆន្ទៈថា ពិភពលោកនឹងខិតខំរិះរកការស្រុះស្រួលគ្នាមួយ ដើម្បីឈានទៅដល់ការគ្រប់គ្រងទំនាក់ទំនង ជាពិសេសភាពតានតឹងរវាងអាមេរិក ជាមួយចិន ព្រោះសង្គ្រាមត្រជាក់បានបញ្ចប់រួចទៅហើយ ។ ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច នាថ្ងៃ៥ មិថុនា សម្ដេចតេជោថ្លែងថា បញ្ហាភូមិសាស្ដ្រនយោបាយក្លាយទៅជាប្រធានបទដ៏ក្ដៅគគុកគឺសង្គ្រាម តែមិនមែនជាបញ្ហាសង្គ្រាមរវាង រុស្ស៊ី និងអ៊ុយក្រែនទេ។...
បរទេស៖ អគ្គស្នងការនគរបាលជាតិរបស់ថៃគឺ ឧត្តមសេនីយ៍ Damrongsak Kittiprapas បានបញ្ជាឱ្យមន្ត្រីទូទាំងប្រទេសអនុវត្តច្បាប់លើរថយន្តដឹកទំនិញលើសទម្ងន់កំណត់ បន្ទាប់ពីមានព័ត៌មានបានផ្សាយកាលពីសប្តាហ៍មុនថា អ្នកបើកបររថយន្តទាំងនោះបានបង់ប្រាក់ “សំណូក” ។ យោងតាមសារព័ត៌មានថៃ បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា រឿងអាស្រូវសំណូកស្ទីគ័រ បានលេចចេញឡើងបន្ទាប់ពីលោក Wiroj Lakkhanaadisorn សមាជិកសភាក្នុងបញ្ជីគណបក្ស...
ញូវដេលី៖ រដ្ឋមន្ត្រីផ្លូវដែកសហព័ន្ធឥណ្ឌាលោក Ashwini Vaishnaw បានបញ្ជាក់ថា មូលហេតុនៃគ្រោះថ្នាក់រថភ្លើងបុកគ្នាដ៏សាហាវបំផុតនៅរដ្ឋ Odisha ភាគខាងកើតប្រទេសឥណ្ឌា គឺដោយសារតែការផ្លាស់ប្តូរ ម៉ាស៊ីនចង្អុលបង្ហាញ និងប្រព័ន្ធប្រទាក់អេឡិចត្រូនិច ឬហៅថា interlocking។ គ្រោះថ្នាក់រថភ្លើងបុកគ្នានេះ បានបណ្តាលឱ្យមនុស្សស្លាប់ ២៨៨នាក់ និងរបួសជាង១.០០០នាក់ ។ ប្រព័ន្ធអេឡិចត្រូនិច interlocking គឺជាវិធានការសុវត្ថិភាព ដែលត្រូវបានរចនាឡើង...
បរទេស៖ សម្ភារៈយោធា និងអាវុធធុនតូចដែលផ្តល់ដោយ ប្រទេសមួយចំនួនរបស់អង្គការណាតូ រួមទាំងសហរដ្ឋអាមេរិក បានបញ្ចប់នៅក្នុងដៃរបស់ពួកសកម្មប្រយុទ្ធ ដែលបានបើកការវាយឆ្មក់ឆ្លងព្រំដែនចូលទៅក្នុងតំបន់ Belgorod របស់រុស្ស៊ី កាលពីខែឧសភា, នេះបើតាមកាសែត Washington Post បានរាយការណ៍កាលពីថ្ងៃសៅរ៍ដោយដកស្រង់ប្រភពដែលមានទំនាក់ទំនងជាមួយទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា ប្រភពបានប្រាប់ Washington...