សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៣១ ខែឧសភា ឆ្នំា២០២៣ថា ក្រុមអ្នកជំនាញផ្នែកសុវត្ថិភាពនុយក្លេអ៊ែររបស់កូរ៉េខាងត្បូង ដែលបានទៅបំពេញទស្សនកិច្ចនៅឯរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima ដែលបានបំផ្លាញរបស់ប្រទេសជប៉ុន បានឲ្យដឹងនៅថ្ងៃពុធនេះថា ការវិភាគលម្អិត គឺចាំបាច់ដើម្បីផ្ទៀងផ្ទាត់ផែនការរបស់ប្រទេសជប៉ុន នៅក្នុងការបញ្ចេញទឹកកខ្វក់រាប់តោនពីរោងចក្រនេះបង្ហូរចូលទៅក្នុងសមុទ្រ ។ ស្ថានីយ៍នុយក្លេអ៊ែរ Fukushima Daiichi ដែលមានចម្ងាយប្រហែល២២០គីឡូម៉ែត្រភាគឦសាននៃទីក្រុងតូក្យូ ត្រូវបានបំផ្លាញដោយគ្រោះរញ្ជួយដី...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានណែនាំដល់អាជ្ញាធរត្រូវខិតខំដោះស្រាយបញ្ហាប្រឈម និងសំណូមពររបស់ប្រជាពលរដ្ឋប្រកបដោយយុត្តិធម៌ និងសុច្ចរិតភាពដោយមិនមានការរើសអើងនិន្នាការនយោបាយ។ ក្នុងពិធីបញ្ចុះខណ្ឌសីមា ឆ្លងព្រះវិហារ និងសម្ពោធសមិទ្ធផលនានានៅវត្តបឹងដោល ស្ថិតក្នុងភូមិបឹងដោល ឃុំបឹងដោល ស្រុកព្រះស្តេច ខេត្តព្រៃវែង នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ សម្ដេច ស ខេង...
បរទេស៖ ការវិវឌ្ឍន៍ថ្មីៗបង្ហាញថា អ្នកគាំទ្រគណបក្ស Move Forward អាចធានាបានថា គណបក្ស ភឿថៃ នឹងមិនក្បត់បក្សរបស់ពួកគេ ហើយទៅបង្កើតរដ្ឋាភិបាលចម្រុះផ្សេងទៀតនោះទេ។ យោងតាមសារព័ត៌មានថៃ The Nation ចេញផ្សាយកាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា ការរំពឹងទុកជាខ្លាំងថា គណបក្ស ភឿថៃ នឹងបោះបង់សម្ព័ន្ធភាពដឹកនាំដោយគណបក្ស Move...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានថ្លែងឲ្យដឹងថា អ្វីក៏ដោយក៏ត្រូវការរស់ក្រោមសន្ដិភាពទាំងអស់ ព្រោះសូម្បីតែពួកអ្នកប្រឆាំង ក៏ត្រូវសន្ដិភាពដែរ។ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ស្ពានបេតុងខ្សែកាប ឆ្លងកាត់ទន្លេសាប និងស្ពានអាកាសឫស្សីកែវ ស្ថិតក្នុងរាជធានីភ្នំពេញ នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ សម្ដេចតេជោគូសបញ្ជាក់ថា «ខ្ញុំ នៅតែបញ្ជាក់ថា កីឡារស់នៅក្រោមសន្ដិភាព...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានឲ្យបុរសម្នាក់ដែលសម្តេច បានដាក់រហ្សនាមថា ជាថៅកែដឹកនាំបាតុកម្ម ល្មមយកប្រពន្ធហើយ ដើម្បីឲ្យបានអ្នកបន្តពូជ ។ សម្តេចតេជោថា អ្នកខ្លះជាថៅកែធ្វើបាតុកម្ម ពូកែណាស់ខាងដឹកនាំបាតុកម្ម។ ដូច្នេះសូមថៅកែនោះ ល្មមយកប្រពន្ធហើយ ដើម្បីបានអ្នកបន្តពូជ។ សម្តេចក៏បានព្រមានថា បើអ្នកពូកែខាងដឹកនាំបាតុកម្មនោះ គឺមានសិទ្ធិវៃខ្នោះអ្នកដាក់ពន្ធនាគារផងដែរ។ ទោះបីជាសម្តេចមិនសំដៅចំឈ្មោះថា...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានកំណត់ថា នៅថ្ងៃណាមួយដែលទំនេរពីកិច្ចការងារនានា នឹងយកពេលវេលាឡើងលើអាគារខ្ពស់ៗក្នុងរាជធានីភ្នំពេញ ដើម្បីមើលទិដ្ឋភាពទីក្រុងថា មានការរីកចម្រើនប៉ុណ្ណា។ សម្តេចតេជោបន្តថា រាល់ការមើលទិដ្ឋភាពពីក្រុងភ្នំពេញ ដែលមានការរីកចម្រើនជាបន្តបន្ទាប់នោះ គឺសម្តេចបានតែទស្សនាតាមរយៈរូបថត និងវិដេអូប៉ុណ្ណោះដែលគេផ្ញើមកសម្តេច ដោយសម្តេចពុំដែលបានដើរទៅលើអាគារខ្ពស់ៗនោះទេ ។ សម្តេចថា បើមានឱកាសមើលទិដ្ឋភាពស្អាតៗតាមរយៈឡើងលើអាគារខ្ពស់ៗនោះ សម្តេចនឹងថតរូបខ្លួនឯងដើម្បីឲ្យឃើញថា រីកចម្រើនប៉ុណ្ណា...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT កាលពីយប់ថ្ងៃអង្គារម្សិលមិញនេះបានឲ្យដឹងថា ការអំពើហិង្សាដោយការបាញ់បោះដ៏អាក្រក់មួយទៀត បានកើតឡើងនៅក្នុងប្រទេសអាមេរិក ហើយកាលពីចុងសប្តាហ៍កន្លងមកនេះ។ ប្រភពដដែលបានឲ្យដឹងដែរថា តួលេខចុងក្រោយដែលអជ្ញាធរទីក្រុង Chicago ទទួលបាននោះគឺមនុស្ស១១នាក់បាន បាត់បង់ជីវិតនៅក្នុងហេតុការណ៍សម្លាប់រង្គាលលើកនេះ និងប្រមាណជា៥៨នាក់ទៀតរងរបួស ហើយក្នុងនោះក៏មានកុមារតូចៗ២នាក់ផងដែរ។ ហេតុការណ៍បាញ់ប្រហារកើតឡើង នៅវេលាម៉ោងប្រមាណជា៦យប់ថ្ងៃសុក្រនិង១២យប់ថ្ងៃសុក្រហើយើជនរងគ្រោះ មានអាយុចាប់ពី២ឆ្នាំដល់៧៧ឆ្នាំយោងតាមការបញ្ជាក់របស់ប៉ូលីស។ ហេតុការណ៍នេះត្រូវបានគេចាត់ទុកថា ថ្ងៃដែលគួរឲ្យសោកសៅបំផុតនៅចុងសប្តាហ៍ មិនធ្លាប់មានអស់រយៈពេល៨ឆ្នាំចុងក្រោយនេះ និងក៏ជាសប្តាហ៍ដំបូងបន្ទាប់ពីលោកអភិបាលក្រុងថ្មីលោក Brandon...
បរទេស៖ នាយករដ្ឋមន្ដ្រីជិតផុតអាណត្តិរបស់ប្រទេសថៃ លោក ប្រាយុទ្ធ ចាន់អូចា បាននិយាយកាលពីថ្ងៃអង្គារថា លោកបានណែនាំគ្រប់ក្រសួងទាំងអស់ ឱ្យចងក្រងរបាយការណ៍សម្រាប់រដ្ឋាភិបាលបន្ទាប់ អំពីការងារដែលបានធ្វើដោយរដ្ឋបាលរបស់លោក ដើម្បីធានាឱ្យមានការផ្លាស់ប្តូរអំណាចដោយរលូន។ យោងតាមសារព័ត៌មានថៃ The Nation ចេញផ្សាយកាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក ប្រាយុទ្ធថា លោកមិនមានអារម្មណ៍ថា លោកត្រូវបានលងបន្លាចដោយនាយករដ្ឋមន្ត្រីស្រមោលឡើយ។ លោក Prayut...
ម៉ួស្គូ៖ រុស្ស៊ីបានឲ្យដឹងថា យន្តហោះដ្រូនបានវាយប្រហារទីក្រុងមូស្គូ នៅថ្ងៃអង្គារនេះ ប៉ុន្តែត្រូវបានអព្យាក្រឹត រុស្ស៊ី បានឲ្យដឹងនៅក្នុងអ្វីដែលអ្នកនយោបាយមួយហៅថា ការវាយប្រហារដ៏អាក្រក់បំផុតលើរដ្ឋធានីរបស់ខ្លួន ចាប់តាំងពីសង្គ្រាមលោកលើកទី២ ខណៈដែលទីក្រុងគៀវ ក៏ត្រូវបានវាយប្រហារពីលើអាកាសជាលើកទី៣ ក្នុងរយៈពេល ២៤ ម៉ោង។ ចាប់តាំងពីរុស្ស៊ីបានលុកលុយប្រទេសជិតខាងរបស់ខ្លួនកាលពីខែកុម្ភៈ ឆ្នាំមុន សង្រ្គាមបានវាយលុកយ៉ាងទូលំទូលាយនៅក្នុង ប្រទេសអ៊ុយក្រែន ទោះបីជាទីក្រុងម៉ូស្គូ បានរាយការណ៍អំពីការវាយប្រហារមួយចំនួនលើទឹកដីរបស់ខ្លួន និងបានស្តីបន្ទោសពួកគេលើអ៊ុយក្រែន រួមទាំងការប៉ុនប៉ងធ្វើឃាត...
ប៉េកាំង៖ នៅថ្ងៃដែលអ្នកតំណាងពិសេសរបស់រដ្ឋាភិបាលចិន ទទួលបន្ទុកកិច្ចការអឺរ៉ាស៊ី លោក Li Hui បានធ្វើទស្សនកិច្ចនៅទីក្រុងមូស្គូ ក្នុងជើងចុងក្រោយនៃដំណើរកម្សាន្តអឺរ៉ុបរបស់លោក កាសែត Wall Street Journal (WSJ) បានចេញផ្សាយអត្ថបទមួយ ដែលផ្ទុយទាំងស្រុងពីការពិត និងមានតែរឿងប្រឌិត។ អាកប្បកិរិយាបែបនេះដែលប៉ុនប៉ងដាក់ទស្សនៈ និងការអនុវត្តរបស់ខ្លួនលើអ្នកដទៃ តាមពិតជាការរារាំងដល់ដំណោះស្រាយដោយសន្តិវិធីនៃជម្លោះរុស្ស៊ី-អ៊ុយក្រែន។ ហេតុការណ៍បានបង្ហាញថា ការដុតភ្លើងដោយខ្វាក់ភ្នែកអាចធ្វើឱ្យជម្លោះកាន់តែតានតឹង និងបង្កគ្រោះថ្នាក់ដល់មនុស្សជាតិថែមទៀត...