បរទេស៖ ទីក្រុងព្យុងយ៉ាងបានជូនដំណឹងដល់ទីក្រុងតូក្យូអំពីផែនការរបស់ខ្លួនក្នុងការបាញ់បង្ហោះផ្កាយរណបទៅកាន់គន្លងតារាវិថី ដែលជាផ្នែកមួយនៃកម្មវិធីអវកាសរបស់កូរ៉េខាងជើង ដោយកំណត់ការបាញ់បង្ហោះចន្លោះពីថ្ងៃទី ៣១ ឧសភា ដល់ថ្ងៃទី ១១ ខែមិថុនា។ នេះបើតាមឆ្មាំសមុទ្រជប៉ុនបានថ្លែងកាលពីថ្ងៃចន្ទ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា ក្រសួងការពារជាតិជប៉ុនបានប្រកាសថា រាល់មីស៊ីលរបស់កូរ៉េខាងជើងដែលរំលោភលើទឹកដីរបស់ប្រទេសនឹងត្រូវបំផ្លាញចោល។ សេចក្តីថ្លែងការណ៍នេះត្រូវបានធ្វើឡើងបន្ទាប់ពីទីក្រុងព្យុងយ៉ាងបានជូនដំណឹងដល់ឆ្មាំឆ្នេរសមុទ្រជប៉ុន អំពីការបាញ់បង្ហោះដែលបានគ្រោងទុកទៅកាន់គន្លងតារារណបរបស់ខ្លួននៅប៉ុន្មានថ្ងៃខាងមុខនេះ។ ក្រសួងការពារជាតិជប៉ុនបាននិយាយថា “យើងនឹងចាត់វិធានការបំផ្លិចបំផ្លាញប្រឆាំងនឹងគ្រាប់ផ្លោង...
ប៉េកាំង៖ បន្ទាប់ពីបញ្ចប់សមយុទ្ធយោធារួមជាមួយឡាវ រដ្ឋាភិបាលចិន គ្រោងនឹងធ្វើសមយុទ្ធពហុជាតិជាមួយប្រទេសអាស៊ីអាគ្នេយ៍ បន្ដទៀត នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Aljazeera។ ក្រុមអ្នកវិភាគបានឲ្យដឹងថា អន្តរកម្មបរទេសដ៏ខ្លាំងក្លា របស់កងទ័ពរំដោះប្រជាជនចិន (PLA) បម្រើដល់ការជំរុញកិច្ចសហប្រតិបត្តិការ បង្កើនការជឿទុកចិត្ត និងការពារសន្តិភាព និងស្ថិរភាពក្នុងតំបន់ ដែលជាការផ្ទុយស្រឡះពីសមយុទ្ធយោធារួមគ្នាដែលដឹកនាំដោយសហរដ្ឋអាមេរិក ដែលបង្ហាញពីការប្រឈមមុខដាក់គ្នានៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ គណៈប្រតិភូយោធាមកពីប្រទេសចិន កម្ពុជា ឡាវ ម៉ាឡេស៊ី ថៃ...
ភ្នំពេញ ៖ នៅថ្ងៃទី៣ និងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ខាងមុខ នឹងមានការរៀបចំពិធីបើក និងពិធីបិទព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដែលស្ថិតនៅភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។ ព្រឹត្តិការណ៍នេះ នឹងប្រារព្ធឡើងក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា...
បូរ៉ាតូក្យូ៖ ឆ្មាំឆ្នេរសមុទ្រជប៉ុនបានឲ្យដឹងនៅថ្ងៃចន្ទនេះថា វាត្រូវបានគេជូនដំណឹងថា កូរ៉េខាងជើង គ្រោងនឹងបាញ់បង្ហោះផ្កាយរណបនៅចន្លោះថ្ងៃទី៣១ ខែឧសភាដល់ថ្ងៃទី១១ ខែមិថុនា នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។ កូរ៉េខាងជើង ត្រូវបានគេជឿថា កំពុងត្រៀមខ្លួនសម្រាប់ ការបាញ់មីស៊ីលរយៈចម្ងាយឆ្ងាយ។ ក្រុងព្យុងយ៉ាង បានឲ្យដឹងថា ខ្លួននឹងគូសបញ្ជាក់ពីតំបន់គ្រោះថ្នាក់ដែនសមុទ្រ ដែលវត្ថុអាចធ្លាក់ក្នុងអំឡុងពេលនោះ។ ការិយាល័យនាយករដ្ឋមន្ត្រីជប៉ុនបានឲ្យដឹងនៅក្នុងសារមួយថា ខ្លួននឹងសហការជាមួយសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងប្រទេសពាក់ព័ន្ធផ្សេងទៀត ហើយអំពាវនាវឱ្យមានការអត់ធ្មត់។ ការិយាល័យបានឲ្យដឹងថាខ្លួននឹងប្រមូលនិងវិភាគព័ត៌មាន...
បរទេស៖ អនុស្សរណៈនៃការយោគយល់ គ្នាដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២២ ខែ ឧសភា ឆ្នាំ២០២៣ ដោយគណបក្សទាំងប្រាំបីដែលសង្ឃឹមថា នឹងបង្កើតរដ្ឋាភិបាលចម្រុះ កំណត់របៀបវារៈកំណែទម្រង់ប្រកបដោយមហិច្ឆតា រួមមាន “ជំរុញកំណែទម្រង់ការិយាធិបតេយ្យ ប៉ូលីស កងកម្លាំងប្រដាប់អាវុធ និងប្រព័ន្ធយុត្តិធម៌” និង “លើកកម្ពស់វប្បធម៌តម្លាភាព ដើម្បីដោះស្រាយអំពើពុករលួយ”។ យោងតាមសារព័ត៌មានថៃ Bangkok Post ចេញផ្សាយនៅថ្ងៃទី២៩ ខែឧសភា...
ភ្នំពេញ ៖ បន្ទាប់ពីបញ្ចប់ការសាងសង់ និងបានដាក់ឲ្យប្រជាពលរដ្ឋឆ្លងកាត់ ធ្វើដំណើរជាបណ្តោះអាសន្ន នាពេលកន្លងមក ស្ពានបេតុងខ្សែកាបឆ្លងទន្លេសាប និងស្ពានអាកាសឬស្សីកែវ នឹងដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃ៣០-៣១ ឧសភា ។ ដើម្បីឲ្យកម្មវិធីសម្ពោធនេះ ប្រព្រឹត្តិទៅដោយរលូន រក្សាបានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ...
ភ្នំពេញ៖ ក្រសួងធម្មការ និងសាសនា នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ នឹងរៀបចំពិធីសម្ពោធដាក់ ឲ្យប្រើប្រាស់ អាគារសិក្សាពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ស្ថិតក្នុងវត្តស្វាយពពែ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយមានការបិទផ្លូវជុំវិញទីតាំងប្រារព្ធ។ ពិធីសម្ពោធខាលើនេះ ប្រារព្ធឡើង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ។...
ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ត្រូវបាន RECEF បោះឆ្នោតគាំទ្រជាសមាជិកពេញសិទ្ធិជាឯកច្ឆន្ទ នាពេលថ្មីៗនេះ នៅទីក្រុងប៉ារីស ប្រទេសបារាំង។ ក្រោយកម្ពុជាចូលជាសមាជិកពេញហើយ បណ្តាញRECEFនេះ ក៏បានសន្យាថា នឹងចូលរួមសង្កេតការណ៍សម្រាប់ការបោះឆ្នោត ថ្នាក់ជាតិនៅកម្ពុជាផងដែរ ។ RECEF មានន័យថា បណ្តាញពង្រឹងសមត្ថភាពរៀបចំការបោះឆ្នោត នៃប្រទេសនិយាយភាសាបារាំង។ យោងតាមសេចក្ដីជូនដំណឹងរបស់គ.ជ.ប នាថ្ងៃទី២៨...
បរទេស៖ អគ្គរដ្ឋទូតរុស្សី ប្រចាំនៅប្រទេសអង់គ្លេសលោក Andrey Kelin កាលពីថ្ងៃចុងសប្តាហ៍ម្សិលមិញនេះបានលើកឡើងថាលទ្ធផលយ៉ាងណានៃជម្លោះ នៅប្រទេសអ៊ុយក្រែន គឺវាអាស្រ័យទៅ នឹងកម្រិតនៃការខិតខំប្រឹងប្រែងរបស់ណាតូដើម្បីផ្គត់ផ្គង់អាវុធ ទៅឲ្យរដ្ឋាភិបាលទីក្រុងគៀវប៉ុណ្ណោះ។ ថ្លែងប្រាប់ទៅកាន់ទូរទស្សន៍ BBC លោកបានឆ្លើយតបទៅនឹងសំណួរថា តើនឹងត្រូវការពេលវេលាប៉ុន្មាន ដើម្បីអាចបញ្ឈប់ការវាយប្រហារដាក់គ្នានោះលោក Kelin បាននិយាយថាវាគឺអាស្រ័យ ទៅនឹងការបង្កហេតុសង្គ្រាម ដោយអង្គការណាតូនិងសម្ព័ន្ធមិត្តប៉ុណ្ណោះ ជាពិសេសក៏មានអង់គ្លេសផងដែរ។ បេសកជនរូបនេះក៏បានបន្តនិយាយទៀតថា វាជាកំហុសឆ្គងដ៏ធំមួយដែលពួកគេបានគិតថាអ៊ុយក្រែន...
ភ្នំពេញ៖ លោក សូវ ស្ចៈសម្បត្តិ អគ្គនាយកក្រុមហ៊ុន VIP Cam Cooperation បានសម្តែងនូវការអបអរសាទរ យ៉ាងស្មោះអស់ពីដួងចិត្ត ជូនចំពោះឧកញ៉ា ទៀ វិចិត្រ ដែលត្រូវបានព្រះករុណព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់ផ្ដល់គោរមងារជា «អ្នកឧកញ៉ា»។ ព្រះរាជទានត្រាស់បង្គា ប់ផ្តល់គោរមងារ អ្នកឧកញ៉ានេះ...