ភ្នំពេញ៖ ថ្មីៗនេះមានការកើនឡើងគួរឲ្យកត់សម្គាល់នូវករណីជ្រៀតចូល និងផ្ទេរសិទ្ធិកាន់កាប់គណនី Telegram (ផ្លាស់ប្តូរលេខទូរស័ព្ទជនរងគ្រោះ) ពីសំណាក់ជនអនាមិក។ ក្រុមការងារបច្ចេកទេសនាយកដ្ឋានព័ត៌មានវិទ្យា នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានបង្ហាញជាថ្មីជូនម្តងទៀតអំពីល្បិចដែលជនអនាមិកឧស្សាហ៍ប្រើប្រាស់ក្នុងការបោកបញ្ឆោតឲ្យ អ្នកប្រើប្រាស់ផ្តល់លេខកូដសំងាត់ដើម្បីចូលគណនីដោយមិនដឹងខ្លួនដូចខាងក្រោម៖ ទី១. បោកបញ្ឆោតឲ្យថតផ្ទាំងសន្ទនាកម្មវិធីTelegram ( screenshots chat screen ) ៖ ជនអនាមិកប្រើប្រាស់គ្រប់មធ្យោបាយដើម្បីសន្ទនាជាមួយជនរងគ្រោះ (chat) និងទាមទារឲ្យជនរងគ្រោះថតផ្ទាំងសន្ទនានៃកម្មវីធីតេឡេក្រាមរបស់អ្នក...
បរទេស៖ សមាជិកព្រឹទ្ធសភាភាគច្រើនមិនទាន់សម្រេចចិត្តថាតើពួកគេនឹងគាំទ្រមេដឹកនាំ គណបក្ស Move Forward (MFP) លោក Pita Limjaroenrat ធ្វើជានាយករដ្ឋមន្ត្រី ឬយ៉ាងណានោះទេ, នេះបើតាមលោក វ៉ាន់ឆៃ សនសេរី (Wanchai Sornsiri) សមាជិកព្រឹទ្ធសភា បាននិយាយ ។ យោងតាមសារព័ត៌មានថៃ បាងកក ប៉ុស្តិ៍...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបង្ហាញក្តីសង្ឃឹមថា អង្គការយូនីសេហ្វ នឹងបន្ដគាំទ្រដល់កិច្ចការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ នៅកម្ពុជា ដោយផ្សារភ្ជាប់យ៉ាងជិតស្និទជាមួយនឹងគោលនយោបាយ។ នាឱកាសអនុញ្ញាតឱ្យលោក Will Parks នាយកអង្គការយូនីសេហ្វ (UNICEF) ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាថ្ងៃទី២៤...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា ចាប់ពីឆ្នាំ២០២៤ តទៅ រាជរដ្ឋាភិបាល នឹងផ្ទេរមុខងារក្នុងវិស័យអប់រំមួយចំនួន ទៅរដ្ឋបាលថ្នាក់ក្រោមជាតិ បន្ទាប់ពីជោគជ័យក្នុងការអនុវត្តសាកល្បងនាពេលកន្លងមក។ នាឱកាសអញ្ជើញទទួលជួប លោក SANUI Kazumasa ប្រធានតំណាង នៃអង្គការ JICA ថ្មី...
បរទេស៖ពលរដ្ឋក្នុងតំបន់ Kozinka នៃទីក្រុង Belgorod ត្រូវបានបាត់បង់ជីវិត និងជាច្រើននាក់ទៀតរងរបួស នៅក្នុងហេតុការណ៍វាយប្រហារដោយកង កម្លាំងយោធារបស់ប្រទេសអ៊ុយក្រែ នាកាលពីថ្ងៃម្សិលមិញ។ យោងតាមការអះអាងដោយអភិបាលក្រុង Belgorod និងត្រូវបានយកមកចេញផ្សាយដោយ RT បានឲ្យដឹងថាកងកម្លាំងយោធាអ៊ុយក្រែនបានបើកប្រតិបត្តិការ វាយប្រហារចូលទៅដល់ភូមិមួយកន្លែង និងបានសម្លាប់បុរសម្នាក់ជាជនស៊ិវិលខណៈដែលប្រពន្ធរងគ្រោះ ធ្ងន់ត្រូវបានបញ្ជូណទៅកាន់មន្ទីរពេទ្យ។ ក្នុងហេតុការណ៍នេះផងដែរពលរដ្ឋស៊ីវិលក្នុងភូមិ Kozinka ប្រមាណជាជាង១០០នាក់ ត្រូវបានជន្លៀសរកកន្លែងសុវត្ថិភាពក្នុងពេលដែលមាន ការបាញ់តបតគ្នាប៉ុន្តែមកដល់ពេលនេះ...
ភ្នំពេញ ៖ ក្រសួងបរិស្ថានបានកត់សម្គាល់ឃើញថា បណ្តាញអង្គការចាត់តាំងខុសច្បាប់ដែលប្រើឈ្មោះ «មាតាធម្មជាតិ» ដឹកនាំដោយបុគ្គលសញ្ជាតិអេស្ប៉ាញឈ្មោះ Alejandro Gonzalez Davidson មិនមានលក្ខណៈសម្បត្តិជាអង្គការមិនមែនរដ្ឋាភិបាល។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងបរិស្ថាន នាថ្ងៃ២៤ ឧសភា ។ ការមិនមានលក្ខណៈសម្បត្តិគ្រាប់ គ្រាន់ដូចដែលក្រសួងអះអាង ដោយសារអង្គការនេះ ត្រូវបានគេដឹងថា លោក អាឡិច ជាជនជាតិអេស្ប៉ាញនិយាយខ្មែរឡើងច្បាស់នោះបានអះអាងថា ខ្លួនគឺជាអ្នកការពារខាងផ្នែកបរិស្ថានរហូតមកដល់បច្ចុប្បន្នទោះបីជាលោកបានចាក់...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានដាក់ចំៗឈ្មោះក្រុមហ៊ុនតែម្តង ក្នុងបង្កើតប្រព័ន្ធអ៊ីនធើណេតនៅកម្ពុជាដែលមានសេវាអន់ជាងគេគឺ «ហូមអ៊ីនធើណេត» ជាពិសេសបុគ្គលិកតែម្តង បើធៀបនឹងក្រុមហ៊ុនអ៊ីនធើណេតផ្សេង ។ ជាមួយនឹងការរិះគន់លើសេវាក្រុមហ៊ុនផ្តល់សេវាអ៊ីនធើណេតឈ្មោះ «ហូមអ៊ីនធើណេត»នេះ សម្តេចក៏មិនភ្លេចដាស់តឿនដល់ម្ចាស់បុរីនានាត្រូវគិតពីសេវាអ៊ីនធើណេតឡើងវិញ ព្រោះនៅតាមបុរីសេវានៅតែខ្សោយ។ នេះជាការថ្លែងចេញពីក្នុងពិធីសម្ពោធទីតាំងថ្មី នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ នាព្រឹកថ្ងៃ២៤ ឧសភា ។ សម្តេចតេជោបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមអំពាវនាវដល់ម្ចាស់បុរីទាំងអស់ដែលជាអ្នករកស៊ីត្រូវគិតពីសេវាអ៊ីនធើណេតឡើងវិញ...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT កាលពីថ្ងៃម្សិលមិញនេះបានឲ្យដឹងថាអ្នករាយការណ៍ម្នាក់របស់កាសែតWSJគឺលោក Evan Gershkovich ដែលត្រូវបានចាប់ខ្លួននៅប្រទេសរុស្ស៊ី កាលពីចុងខែមីនា និងត្រូវបានចោទប្រកាន់ពីបទចារកម្មនឹងនៅតែស្ថិតក្រោមការឃុំឃាំង តុលាការក្រុងមូស្គូបន្តទៀត។ តុលាការបានផ្តល់សំណើរឲ្យអាចបន្តទម្រង់ នៃការឃុំខ្លួនរហូតដល់ថ្ងៃទី ៣០ ខែសីហាចំពោះអ្នកកាសែតវ័យ៣១ឆ្នាំរូបនេះ។ការចាប់ខ្លួនដំបូងដែលធ្វើឡើង ក្នុងរយៈពេលជិតមួយឆ្នាំទៅហើយនៅត្រង់ចំណុច ទីតាំងក្បែរទៅនឹងមូលដ្ឋានទ័ពយោធារបស់រុស្សីក្នុងទីក្រុង Yekaternburg ដោយទីភ្នាក់ងារសំងាត់រុស្សី FSB។ FSB បានចោទប្រកាន់បុរសជនជាតិអាមេរិករូបនេះថា បានគាត់បានព្យាយាមស្វែងរកព័ត៌មាន ដែលទាក់ទងនឹងការសម្ងាត់រដ្ឋអំពីសកម្មភាពរបស់...
បរទេស៖បណ្តាមេដឹកនាំមកពីតំបន់អាហ្វ្រិកជាច្រើន នាក់បានធ្វើការអំពាវនាវឲ្យប្រទេសរុស្សី និងប្រទេសអ៊ុយក្រែនក្នុងការចូលរួមធ្វើការជាមួយគ្នា ដើម្បីអាចឆ្ពោះទៅសម្រេចឲ្យបាននូវកិច្ចព្រម ព្រៀងសន្តិភាពនាពេលខាងមុខ។ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថាការអំពាវនាវនេះធ្វើឡើងបន្ទាប់ពីលោក ប្រធានាធិបតីអាហ្វ្រិកខាងត្បូង Cyril Ramaphosa បានប្រកាសកាលពីសប្តាហ៍មុនហើយថា មេមដឹកនាំអាហ្វ្រិកចំនួន៦រូប នឹងធ្វើដំណើរទៅកាន់ទីក្រុងមូស្គូនិងទីក្រុងគៀវ នៅខែក្រោយដើម្បីជំរុញឲ្ យមានការកិច្ចសន្ទនាគ្នាដើម្បីសន្តិភាពរវាងភាគីទាំងពីរ។ អ្នកនាំពាក្យរបស់ប្រធានាធិបតីអាហ្វ្រិកខាងត្បូង បានថ្លែងថា៖បេសកកម្មទី១របស់មេដឹកនាំទាំង៦រូប នោះគឺដំបូងទីមួយគឺការបញ្ឈប់អរិភាព ហើយទីពីរគឺជាបង្កើតឲ្យបាននូវ ក្របខណ្ឌសន្តិភាពយូរអង្វែង។ មេដឹកនាំទាំង៦រូបនោះមានដូចជាប្រធានាធិបតីអេហ្ស៊ីប...
ម៉ូស្គូ៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ថា អ្នកស្រុកនៅតំបន់ Belgorod របស់ប្រទេស រុស្ស៊ី ត្រូវបានឲ្យធ្វើការភៀសខ្លួនចេញពីផ្ទះសម្បែង ដោយសារការប្រយុទ្ធគ្នានៅទីនោះ ត្រូវបានជំរុញកុំឱ្យពួកគេវិលត្រលប់ទៅវិញភ្លាមៗឡើយ ។ ក្រុមមន្ត្រីរុស្ស៊ីបានឲ្យដឹងថា កាលពីថ្ងៃចន្ទ ក្រុមប្រដាប់អាវុធ “បំផ្លិចបំផ្លាញ” បានឆ្លងពីប្រទេសអ៊ុយក្រែន ហើយបានវាយប្រហារស្រុក Grayvoronsky តាមព្រំដែន...