កន្លងមក គណៈកម្មាធិការជាតិ CAMSOC-CAMAPGOC បានផ្តល់ជូន សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ លោកឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា សាធារណជនជាតិ-អន្តរជាតិ នូវលិខិតអញ្ជើញ ដោយភ្ជាប់ជាមួយបណ្ណ ចូលទស្សនា និងបណ្ណរថយន្ត សម្រាប់ចូលរួមទាំងពិធីបើក និងពិធីបិទជាផ្លូវការព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣។ ពិធីបើកជាផ្លូវការ...
ភ្នំពេញ ៖ គណៈកម្មាធិការរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ សម្រេចបោះពុម្ពបណ្ណថ្មី សម្រាប់ប្រើប្រាស់ក្នុងពិធីបិទផ្លូវការនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ខាងមុខ ក្រោមអធិបតីភាពរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នៅវិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ៕
វ៉ាស៊ីនតោន៖ ការប្រកាសអាសន្នផ្នែកសុខភាពសាធារណៈ (PHE) របស់សហរដ្ឋអាមេរិក នឹងត្រូវផុតកំណត់នៅថ្ងៃព្រហស្បតិ៍នេះ ហើយវិធានការនេះនឹងនាំមកនូវផលប៉ះពាល់សង្គមយ៉ាងខ្លាំង នាំឱ្យខ្វះការយកចិត្តទុកដាក់ជាសាធារណៈលើការត្រៀមខ្លួន និងការឆ្លើយតបនៃជំងឺរាតត្បាត និងបន្ថែមបន្ទុកដល់ប្រជាជនក្រីក្រ និងជនជាតិភាគតិច នេះបើតាមអ្នកជំនាញខាងរោគរាតត្បាតឈានមុខគេបានប្រាប់ស៊ីនហួរកាលពីថ្ងៃពុធ។ ប្រភពពី PHE ត្រូវបានប្រកាសដោយលេខាធិការផ្នែកសុខភាព និងសេវាមនុស្ស (HHS) របស់សហរដ្ឋអាមេរិក លោក Alex Azar ក្នុងខែមករា ឆ្នាំ២០២០...
ភ្នំពេញ ៖ គិតត្រឹមម៉ោង ៦និង៣៥នាទីល្ងាចថ្ងៃទី១១ ខែឧសភានេះ កម្ពុជាបានឈរលេខ២ ក្នុងតារាងមេដាយមាស បន្ទាប់ពីវៀតណាម នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។ មេដាយមាសកម្ពុជាទទួល៥៦ គ្រឿង ខណៈវៀតណាមក៏ទទួលបាន៥៦ដូចគ្នា តែមេដាយសរុបច្រើនជាង៕
ភ្នំពេញ៖នៅថ្ងៃនេះក្រុមហ៊ុន Visa ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់ តាមប្រព័ន្ធឌីជីថលឈានមុខគេ បានចេញផ្សាយការសិក្សារចុងក្រោយរបស់ខ្លួន ដោយបានបញ្ជាក់ថា ប្រជាជនកម្ពុជាកំពុងទទួលយកទម្រង់ថ្មីលើការទូទាត់ដែលមិនប្រើប្រាស់សាច់ប្រាក់សុទ្ធ ខណៈពេលដែលជម្រើសការប្រើប្រាស់ក្រដាសប្រាក់នៅតែបន្ត។ បន្ទាប់ពីបានធ្លាក់ចុះមកនៅប្រមាណត្រឹម ៦៤ភាគរយ នៅឆ្នាំ២០២១ ការចូលរួមស្ទង់មតិក្នុងឆ្នាំ២០២២ បានបញ្ជាក់ថា ៨៦ភាគរយ នៃអ្នកប្រើប្រាស់បានប្រើសាច់ប្រាក់សុទ្ធជាជម្រើសក្នុងការទូទាត់ ដែលទិន្នន័យនេះគឺជាភាគរយដូចគ្នាទៅនឹងឆ្នាំ២០២០ដូច្នោះដែរ។ តាមរយៈចម្លើយរបស់អ្នកចូលរួមស្ទង់មតិដដែលនោះ ប្រមាណ ៦៥ភាគរយ បាននិយាយថាការទូទាត់តាមរយៈសាច់ប្រាក់សុទ្ធ នៅតែជាវិធីសាស្ត្រទូទាត់ដ៍ពេញនិយមសម្រាប់ពួកគេ បន្ទាប់មកគឺការទូទាត់តាមរយៈការស្កេន...
ភ្នំពេញ ៖ នាវាកងទ័ពជើងទឹកឥណ្ឌា២គ្រឿងឈ្មោះ INS DELHI (D61) និង INS SATPURA (F84) បានចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១១-១៤ ខែឧសភា ឆ្នាំ២០២៣ ។ នាវា ឈ្មោះ INS DELHI (...
ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំកំពូលចង្អៀត នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ នាថ្ងៃទី១០ ឧសភា នៅឥណ្ឌូណេស៊ីដែល មានការចូលពីប្រមុខរដ្ឋាភិបាលកម្ពុជាដែលនោះ បណ្តាមេដឹកនាំអាស៊ាននៅតែបន្តបង្ហាញក្តីបារម្ភ យ៉ាងខ្លាំងលើអំពើ ហិង្សានៅមីយ៉ាន់ម៉ា និងជំរុញឲ្យមានការបញ្ឈប់បទឈប់បាញ់រាល់ទម្រង់ និងការប្រើប្រាស់កម្លាំងទ័ព ដើម្បីបង្កើតបរិយាកាសសុវត្ថិភាព។ ក្នុងកិច្ចប្រជុំកំពូលចង្អៀតនោះ មេដឹកនាំបានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយអំពាវនាវជាថ្មីឲ្យមីយ៉ាន់ម៉ា បញ្ឈប់អំពើហិង្សាគ្រប់ទម្រង់។ មិនតែប៉ុណ្ណោះ មេដឹកនាំអាស៊ាន ក៏បានបង្ហាញការគាំទ្រលើសេចក្តីថ្លែងការណ៍ របស់ប្រធានាធិបតីឥណ្ឌូណេស៊ី...
ភ្នំពេញ៖ លោក បណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ពោធឆ្លងព្រះវិហារថ្មី នៅវត្តសន្ទុកក្រៅ ស្ថិតនៅភូមិ សន្ទុកក្រៅ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ នាថ្ងៃទី១០...
បរទេស៖ អតីតនាយករដ្ឋមន្ត្រី លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលរត់គេចខ្លួនទៅក្រៅប្រទេស បានប្រកាសវិលត្រលប់ទៅ ប្រទេសថៃវិញ សរុប១៨ដងហើយ ចាប់តាំងពីឆ្នាំ២០០៩មក។ យោងតាមសារព័ត៌មានថៃ The Nation ចេញផ្សាយនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា រដ្ឋាភិបាលរបស់ លោកថាក់ស៊ីនត្រូវបានទម្លាក់ដោយរដ្ឋប្រហារ យោធាដែលដឹកនាំដោយឧត្តមសេនីយ Sonthi Boonyaratglin...
បរទេស៖ អគ្គស្នងការរងនគរបាលជាតិបាននិយាយថា ប៉ូលីសបានតាមដានគណនីធនាគារជាច្រើនដែលមាន ទឹកប្រាក់សរុបចំនួន ៧៨ លានបាតដែលជាប់ពាក់ព័ន្ធនឹងការសង្ស័យថា ជា “ឃាតករដោយដាក់ថ្នាំបំពុល” Sararat “Am” Rangsiwuthaporn ។ យោងតាមសារព័ត៌មាន The Nation របស់ថៃ ចេញផ្សាយនៅថ្ងៃទី១០ ខែ ឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា ឧត្តមសេនីយ...