ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងមន្ត្រីរាជការទាំងអស់ សូមគោរពជូនពរ និងអបអរសាទរ ចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបចម្រើនជន្មាយុគម្រប់ ៧៣ឆ្នាំ ដែលឈានចូលមកដល់នៅថ្ងៃចន្ទ ១កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៥...
ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ព្រមទាំងមន្ត្រីរាជការទាំងអស់ សូមគោរពជូនពរ និងអបអរសាទរ ចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបចម្រើនជន្មាយុគម្រប់ ៧៣ឆ្នាំ ដែលឈានចូលមកដល់នៅថ្ងៃចន្ទ ១កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៥...
ក្មេងទំនើង០៥នាក់ រួមជាមួយម៉ូតូចំនួន៣គ្រឿង ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌជ្រោយចង្វារ និងខណ្ឌឬស្សីកែវ សហការគ្នាចុះបង្រ្កាប ពាក់ព័ន្ធករណីបង្ហោះម៉ូតូ នាវេលាម៉ោង ២២:០០នាទី ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ នៅចំណុចមុខហាងហ្គោលឌែនមាស ផ្លូវប៉េតុង ក្រុមហ៊ុនOCIC ស្ថិតនៅភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ និងចំណុចសួនច្បារឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ យុវជនទាំង០៥នាក់ មានមុខរបរកម្មករសំណង់...
នៅវេលាម៉ោង ២៣ និង ៤៥នាទីទាបភ្លឺ ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ មានយុវជនទំនើង ០៦នាក់ ម៉ូតូ០៤គ្រឿង បានចេញពីជួបជុំគ្នាផឹកទឹកត្នោតជូរ ក៏បបួលគ្នាជិះម៉ូតូទៅម្ដុំបឹងកក់ដើម្បីថតរូបលេង ប៉ុន្តែពេលទៅដល់បឹងកក់ ឃើញថាស្ងាត់ល្អក៏នាំគ្នាធ្វើសកម្មភាពបង្ហោះម៉ូតូយ៉ាងអនាធិបតេយ្យ ចៃដន្យអី បានមួយសន្ទុះក្រោយមក ស្រាប់តែមានសមត្ថកិច្ចកងរាជអាវុធហត្ថខណ្ឌដូនពេញ ចុះធ្វើការឃាត់សួរនាំពីបញ្ហាបង្ហោះម៉ូតូ និងនាំយកទៅកាន់ទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីធ្វើការអប់រំនិងធ្វើកិច្ចសន្យាបញ្ឈប់ទង្វើទំនើងទៅថ្ងៃក្រោយទៀត។ យុវជនទាំង០៦នាក់នេះ ជាអ្នកធ្វើការរោងចក្រនៅភ្នំពេញជាមួយគ្នា...
ភ្នំពេញ៖ នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ នេះ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានសហការជាមួយក្រុមហ៊ុន Smart Axiata ដែលជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេមួយនៅកម្ពុជា ដើម្បីរៀបចំ “វេទិកាសុវត្ថិភាពលើប្រព័ន្ធអនឡាញ” នៅឯសណ្ឋាគារ Hyatt Regency ភ្នំពេញ។ វេទិកានេះបានសបញ្ជាក់អំពីសារៈសំខាន់នៃសុវត្ថិភាពអនឡាញខណៈដែលប្រទេសកម្ពុជាកំពុងខិតខំជំរុញសង្គមឌីជីថល និងធានាបាននូវប្រព័ន្ធអនឡាញដែលមានសុវត្ថិភាពជាងមុនសម្រាប់ប្រជាជនកម្ពុជាគ្រប់រូប។ វេទិកាសុវត្ថិភាពអនឡាញឆ្នាំ២០២៤ នេះ បានប្រារព្ធឡើងក្រោមប្រធានបទ “ទាំងអស់គ្នាឆ្ពោះទៅសុវត្ថិភាពលើអុីនធឺណិត”...
កាលពីល្ងាច ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ អាវុធហត្ថរាជធានីភ្នំពេញ បានទទួលព័ត៌មានពីប្រជាពលរដ្ឋ តាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ ដើម្បីសុំកិច្ចអន្តរាគមន៍លើករណីបុរសជនជាតិបរទេសម្នាក់ ដែលមានសភាពដូចមនុស្សបែកថ្នាំ ដោយបិទបន្ទប់ចាក់សោរពីខាងក្នុង បំផ្លាញរបស់របរ ហើយឈរតោងសំយ៉ាប ខុនដូរ TimeSqare3 ជាន់ទី៦ ផ្លូវ៣១៧ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ បង្ករការភ្ញាក់ផ្អើលដល់បុគ្គលិកខុនដូរ ក៏ដូចជាអ្នករស់នៅដ៏ទៃទៀត។...
ក្រុមក្មេងទំនើងសរុបចំនួន ២២នាក់ រួមនិងម៉ូតូ១២គ្រឿង ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ធ្វើការបង្ក្រាបបាន កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ នៅលើដងផ្លូវនៃកោះដាច់ ស្ថិតភូមិចុងកោះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ខណៈដែលកំពុងធ្វើការបង្ហោះម៉ូតូ ដោយគិតថាស្ងាត់និងមិនមានសមត្ថកិច្ចទៅដល់ ហើយក៏មិនខ្វល់ពីហានិភ័យ នៃអាយុជីវិតផ្ទាល់ខ្លួន ក៏ដូចជាសុវត្ថិភាពរបស់អ្នកធ្វើដំណើរតាមដងផ្លូវផងដែរ។ សកម្មភាពទំនើងទាំងឡាយណាដែលបង្ករការភ័យខ្លាចដល់អ្នកជុំវិញ ក៏ដូចជាបង្ករភាពអនាធិបតេយ្យក្នុងសង្គម...
ភ្នំពេញ ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២៤ – ក្រុមហ៊ុន Vietjet Aviation Joint Stock Company (HOSE: VJC) បានចេញផ្សាយរបាយការណ៍ហិរញ្ញវត្ថុរបស់ខ្លួនសម្រាប់ឆមាសទីមួយនៃឆ្នាំ ២០២៤ (H1/2024) ដោយរាយការណ៍ពីកំណើនប្រាក់ចំណូលរបស់ខ្លួន។ ក្នុងរយៈពេលប្រាំមួយខែដំបូងនៃឆ្នាំ ២០២៤ ប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន...
នៅវេលាម៉ោងប្រមាណ ០០និង៣០នាទី ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ មានមនុស្សប្រុសស្រីមួយក្រុម បាននាំគ្នាចូលក្លឹបកំសាន្ត Central.X ដោយហៅស្រា Hennessy ០២ដប ផឹកស៊ីយ៉ាងហ៊ឺហា សម្ញែងឬកបែបអភិជន ដោយក្នុងនោះបុរសម្នាក់ដែលអ្នកផ្សេងក្នុងក្រុមហែរហមលើកតម្កើងជាមនុស្សសំខាន់ជាងគេ បានដកកាំភ្លើងខ្លីមួយដើមចេញពីចង្កេះ អាមេបញ្ចូលគ្រាប់ កាន់រេចុះឡើង សម្ញែងទៅលើទៅក្រោម ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ភ្ញៀវដ៏ទៃទៀតដែលនៅសាឡុងក្បែរៗនោះ។ ដោយឃើញសភាពបែបនេះ មេការក្លឹបបានតាមអង្វរបុរសម្នាក់នោះ សុំឲ្យយកកាំភ្លើងទៅទុកក្នុងឡាន...
ក្នុងរយៈកាលចុងក្រោយនេះ គេបានឃើញសកម្មភាពអាវុធហត្ថនិងនគរបាល បានធ្វើការបង្ក្រាប ក្មេងទំនើងខ្ទង់ពាន់នាក់ ធ្វើការអប់រំនិងមានបញ្ជូនទៅតុលាការផ្តន្ទាទោសផងដែរ រហូតធ្វើឲ្យសកម្មភាពភាពក្មេងទំនើងត្រូវបានស្ងប់ស្ងាត់ ទទួលបានការគាំទ្រនិងសាទរពីមហាជនគ្រប់មូលដ្ឋាន ស្រាប់តែនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ មានសិស្សសាលា ០៦នាក់ បាននាំគ្នាបំពានបម្រាម ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌដង្កោ ធ្វើការបង្ក្រាប បញ្ជូនទៅទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីអប់រំនៅចំពោះមុខអាណាព្យាបាលនិងឲ្យធ្វើកិច្ចសន្យា បញ្ឈប់រាល់សកម្មភាពទំនើងដែលនាំឲ្យប៉ះពាល់ដល់ការសិក្សា បំផ្លាញទ្រព្យសម្បត្តិនិងកិត្តិយសគ្រួសារ បង្ករការភ័យខ្លាចដល់អ្នកជុំវិញ ក៏ដូចជាបង្ករភាពអនាធិបតេយ្យក្នុងសង្គមផងដែរ។ តាមការបញ្ជាក់របស់សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ...