ភ្នំពេញ៖ ឆ្នាំនេះជាគម្រប់ខួប២៨ ឆ្នាំរបស់ណាហ្គាវើលដ៍ ដើម្បីអបអរខួបអនុស្សាវរីយ៍ នៃភាពជោគជ័យ និងឧត្តមភាពសេវាកម្មនៃវិស័យបដិសណ្ឋារកិច្ច ណាហ្គាវើលដ៍ផ្តល់ជូននូវកម្មវិធីប្រូម៉ូសិនពិសេស ជាច្រើនក្នុងអំឡុងខែឧសភានេះ និងសូមគោរពអញ្ជើញអតិថិជនរីករាយ ជាមួយការផ្តល់ជូនដ៏អស្ចារ្យនេះនៅណាហ្គាវើលដ៍។ ណាហ្គាវើលដ៍មានដាក់លក់នំដ៏ឈ្ងុយឆ្ងាញ់ច្រើនជម្រើសច្នៃដោយមេចុងភៅជាតិ និងអន្តរជាតិដ៏ចំណាន ដូចជា នំខាប់ខេក នំស្នូលផ្អែម នំស្នូលប្រៃ និងនំស្នូលរសជាតិការីជាច្រើនប្រភេទ។ នំរសជាតិស្ត្របឺរីរូបគ្រាប់ឡុកឡាក់ និងនំរសជាតិស្វាយរូបផូកឃើ មានតម្លៃចាប់ពី ៤ ដុល្លារ...
កាធុម៖ ជម្លោះនៅក្នុងប្រទេសស៊ូដង់ បានឈានចូលដល់សប្តាហ៍ទី៣ បើទោះបីជាការបន្តបទឈប់បាញ់រយៈពេល ៧២ ម៉ោងបានឈានដល់មួយថ្ងៃមុនក៏ដោយ។ នៅព្រឹកថ្ងៃសៅរ៍កន្លងទៅនេះ រដ្ឋធានីកាធុម និងទីក្រុងដែលនៅជាប់នោះ Bahri និង Omdurman ត្រូវបានវាយប្រហារ ដោយការវាយប្រហារតាមអាកាស អាវុធប្រឆាំងយន្តហោះ និងកាំភ្លើងធំ។ ជម្លោះរយៈពេលជាច្រើនសប្តាហ៍រវាងក្រុមយោធារបស់ស៊ូដង់ បានបង្កឱ្យមានវិបត្តិមនុស្សធម៌ក្នុងប្រទេស បានបញ្ជូន រលកភូមិសាស្ត្រនយោបាយ ដែលវិលវល់ជុំវិញតំបន់ ហើយបានជំរុញឱ្យប្រទេសជាច្រើន...
សេអ៊ូល៖ ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងជើង បានចុះផ្សាយថា ដំណើរទស្សនកិច្ចចុងក្រោយបង្អស់របស់ ប្រធានាធិបតី កូរ៉េខាងត្បូងលោក Yoon Suk-yeol គឺជា “ដំណើរដ៏អរិភាព ឈ្លានពាន និងបង្កហេតុ និងគ្រោះថ្នាក់បំផុតសម្រាប់ សង្គ្រាមនុយក្លេអ៊ែរ” ។ នៅក្នុងការអត្ថាធិប្បាយមួយ ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) បានសម្តែងការរិះគន់យ៉ាងចាស់ដៃ និងការព្រមានយ៉ាងម៉ឺងម៉ាត់ ដោយបានរិះគន់ទៅលើឯកសារ និងវោហាសាស្ត្រ...
កាធុម៖ កងទ័ពស៊ូដង់ និងកងកម្លាំងគាំទ្ររហ័សប៉ារ៉ាយោធា (RSF) កាលពីថ្ងៃអាទិត្យ បានប្រកាសពីការប្តេជ្ញា ចិត្តរបស់ពួកគេ ចំពោះបទឈប់បាញ់មនុស្សធម៌ថ្មីរយៈពេល ៧២ ម៉ោង ដែលមានប្រសិទ្ធភាព គិតត្រឹមពាក់កណ្តាល អធ្រាត្រថ្ងៃអាទិត្យ។ កងទ័ពបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ដោយផ្អែកលើការខិតខំប្រឹងប្រែង និងសំណើនៃការសម្រុះសម្រួល អារ៉ាប៊ីសាអូឌីត-អាមេរិក កងកម្លាំងប្រដាប់អាវុធបានយល់ព្រមបន្តបទឈប់បាញ់រយៈពេល ៧២ម៉ោងបន្ថែមទៀត ដើម្បីចាប់ផ្តើមនៅចុងបញ្ចប់នៃសម័យបច្ចុប្បន្ន” ។ កងទ័ពបានសម្តែងក្តីសង្ឃឹមថា...
ភ្នំពេញ៖ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ឲ្យ ដឹងថាកម្ពុជារងឥទ្ធិពលខ្សោយពីទ្រនុងសម្ពាធខ្ពស់ពី ចិននិងជ្រលង សម្ពាធទាបពីឥណ្ឌា និងខ្យល់មូលសុងដែលធ្វើឲ្យតំបន់មួយចំនួនរបស់ កម្ពុជាកើនកម្តៅព្រមទាំង មានភ្លៀងធ្លាក់លាយ ឡំនឹងបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ផងដែរដូច្នេះសូមប្រជាពលរដ្ឋប្រុងប្រយ័ត្ន។ យោងតាមសេចក្តីជូនដំណឹងស្ដីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣ របស់ក្រសួង ធនធានទឹក នៅថ្ងៃទី២ ឧសភា...
បរទេស៖ រុស្ស៊ីបានបើកការវាយប្រហារដោយមីស៊ីល និងកាំភ្លើងធំជាបន្តបន្ទាប់ទៅលើអ៊ុយក្រែន ដែលជាការវាយ ប្រហារ មុនថ្ងៃរះជាលើកទីពីរក្នុងរយៈពេលបីថ្ងៃមកនេះ។ មនុស្សម្នាក់បានស្លាប់នៅក្នុងតំបន់ Kherson ហើយមនុស្ស ២៥ នាក់រួមទាំងកុមារ ៣ នាក់បានរងរបួសនៅក្នុងទីក្រុង Dnipropetrovsk ។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា កងកម្លាំងប្រដាប់អាវុធ...
ដាម៉ាស់៖ ប្រធានាធិបតីស៊ីរី លោក Bashar al-Assad បានសាទរចំពោះជំហរគាំទ្ររបស់ ចិនចំពោះស៊ីរី និងតួនាទីរបស់ខ្លួនក្នុងការដោះ ស្រាយបញ្ហាក្នុងតំបន់សំខាន់ៗ រួមទាំងការផ្សះផ្សាអ៊ីរ៉ង់ និងអារ៉ាប៊ីសាអូឌីតផងដែរ។ លោក Assad បានធ្វើការកត់សម្គាល់នេះ ក្នុងអំឡុងកិច្ចប្រជុំរបស់លោកជាមួយបេសកជនពិសេសរបស់ប្រទេសចិន ទទួលបន្ទុកកិច្ចការមជ្ឈិមបូព៌ា លោក Zhai Jun ក្នុងរដ្ឋធានីដាម៉ាស់កាលពីថ្ងៃសៅរ៍។ លោក Assad...
ភ្នំពេញ៖ នៅចុងសប្តាហ៍នេះ សមាគមកាយឫទ្ធិនារីកម្ពុជា បានរៀបចំពិធីសច្ចាបញ្ចូលសមាជិកថ្មី លើកទី៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការ និងមានការអញ្ជើញចូលរួមពីសំណាក់សហស្ថាបនិក និងទីប្រឹក្សាជាន់ខ្ពស់ សមាជិកា សមាជិកសរុបប្រមាណជាង៤០០ នាក់នៅមជ្ឈមណ្ឌលសុភមង្គល ខេត្តបាត់ដំបង។ លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា បានបង្ហាញ...
ភ្នំពេញ៖ នាល្ងាចថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានអញ្ជើញចូលរួម ក្នុងពិធីពិសារអាហារសាមគ្គីរបស់គណៈចលនាមហាជនទូទាំងប្រទេស នៃគណបក្សប្រជាជនកម្ពុជា នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ រាជធានីភ្នំពេញ។ ថ្លែងក្នុងឱកាសដែលប្រកបដោយភាពអធិកអធម និងរីករាយនោះ លោកបណ្ឌិត បានសម្តែងនូវការអរគុណចំពោះវត្តមានរបស់ថ្នាក់ដឹកនាំ សមាជិក សមាជិការចនាសម្ព័ន្ធគណៈចលនាមហាជនទូទាំងប្រទេស នៃគណបក្សប្រជាជនកម្ពុជាទាំងអស់ ដែលពិតជាបង្ហាញយ៉ាងច្បាស់អំពីស្មារតី និងការប្តេជ្ញាចិត្តរួមនៅក្នុងការពង្រឹងឧត្តមភាព...
ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថនរោត្តម សីហមុនីព្រះមហាក្សត្រកម្ពុជា ចេញព្រះរាជក្រឹត្យ តែងតាំងគោរមងារ ព្រះមហាវិមលធម្ម ពិន សែម ឲ្យឡើងជា «សម្តេចព្រះព្រហ្មរតនមុនី» គណៈមហានិកាយ កម្ពុជា៕