វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន បានចុះហត្ថលេខាលើវិក័យប័ត្រកាលពីថ្ងៃចន្ទដើម្បីបញ្ចប់ភាពអាសន្នជាតិ នៃជំងឺកូវីដ-១៩ របស់ប្រទេសនេះ មួយខែមុនជាងរដ្ឋបាល បានគ្រោងទុក ដោយអ្នកឯកទេសខាង ជំងឺរាតត្បាតឈានមុខគេបានឲ្យដឹងថាការសម្រេចចិត្ត នេះបន្ថែមបន្ទុកដល់ប្រជាជនដែលមានបញ្ហាហិរញ្ញវត្ថុនៅក្នុងសហរដ្ឋអាមេរិក។ សេចក្តីព្រាងច្បាប់ថ្មីនេះបានបញ្ចប់ភ្លាមៗនូវភាពអាសន្នជាតិរបស់សហរដ្ឋអាមេរិកជុំវិញជំងឺកូវីដ-១៩ ដែលបានអនុម័តក្នុងអំឡុងពេលរដ្ឋបាលមុន និងបន្តតាមរយៈរដ្ឋបាលលោក បៃដិន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។ អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសភាពអាសន្នជាតិជុំវិញជំងឺកូវីដ-១៩...
កាលពីថ្ងៃទី១២ខែមេសា លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា ទស្សនៈរបស់លោក Emmanuel Macron ប្រធានាធិបតីបារាំងអំពីការដែលអឺរ៉ុបគួរតែប្រកាន់ខ្ជាប់យុទ្ធសាស្ត្រដោយម្ចាស់ការ ចៀសវាងធ្លាក់ចូលក្នុងរណ្តៅបដិបក្ខគ្នាជាក្រុមបានរងការរិះគន់មួយចំនួន ជាពិសេសគឺការរិះគន់ពីសហរដ្ឋអាមេរិក តែភាគីចិនមិនភ្ញាក់ផ្អើលអំពីរឿងនេះទេ ។ លោក Wang Wenbin បានលើកឡើងនៅពេលឆ្លើយសំណួរពាក់ព័ន្ធថា យើងចង់ប្រាប់អ្នកទាំងអស់គ្នាថា ប្រទេសមួយចំនួនមិនចង់ឃើញប្រទេសដទៃទៀតមានភាពឯករាជ្យម្ចាស់ការនោះទេ តែងតែចង់គំរាមកំហែងឱ្យប្រទេសដទៃទៀតធ្វើតាមបញ្ជារបស់ខ្លួន ប៉ុន្តែការប្រកាន់ខ្ជាប់យុទ្ធសាស្ត្រដោយម្ចាស់ការនឹងទទួលបានការគោរពកាន់តែច្រើននិងមិត្តភក្តិកាន់តែច្រើន ហើយការគំរាមកំហែងនិងការដាក់សម្ពាធវាបានត្រឹមតែរងការធ្វើពហិការនិងការប្រឆាំងកាន់តែច្រើនឡើងៗតែប៉ុណ្ណោះ...
“មានមិត្តភក្តិដូចអាមេរិកអ៊ីចឹង តើអ្នកណានៅត្រូវការសត្រូវទៀត?” ពាក្យសំដីរបស់លោក Donald Tusk អតីតប្រធានក្រុមប្រឹក្សាអឺរ៉ុបនេះ ត្រូវបានបញ្ជាក់ម្តងទៀតតាមរយៈហេតុការណ៍បែកធ្លាយការសម្ងាត់ថ្មីបំផុតរបស់អាមេរិក ។ ចាប់ពីដើមខែមីនាឬពេលមុននេះ នៅតាមបណ្តាញអ៊ីនធឺណែត ក៏បានចាប់ផ្តើមលេចចេញជាបន្តបន្ទាប់នូវឯកសារព័ត៌មានចារកម្មយោធាដែលមានភាពសម្ងាត់កម្រិតខ្ពស់របស់អាមេរិក ។ ឯកសារទាំងនេះមានចំនួនយ៉ាងច្រើន ប្រហែលមានចំនួនជាង១០០ច្បាប់ ហើយមានខ្លឹមសារគួរឱ្យអ្នកផងភ្ញាក់ផ្អើល ដែលពាក់ព័ន្ធនឹងករណីជាច្រើន ដូចជារដ្ឋាភិបាលអាមេរិកលូកដៃចូលការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែនយ៉ាងស៊ីជម្រៅ ការលួចស្តាប់និងឃ្លាំមើលយ៉ាងដិតដល់ចំពោះមន្ត្រីជាន់ខ្ពស់របស់អ៊ុយក្រែន កូរ៉េខាងត្បូងនិងអ៊ីស្រាអែលជាដើម ។ ឆ្លងតាមរយៈការផ្សព្វផ្សាយអស់រយៈពេលជាងមួយខែ ពិភពលោកទាំងមូលសុទ្ធតែដឹង“ហេតុការណ៍បែកធ្លាយការសម្ងាត់”របស់មន្ទីរបញ្ចកោណនៃក្រសួងការពារជាតិអាមេរិកហើយដែលបានក្លាយជាហេតុការណ៍ដ៏ធ្ងន់ធ្ងរជាងគេគិតតាំងពីរហេតុការណ៍បែកធ្លាយការសម្ងាត់របស់...
តូក្យូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ថា រដ្ឋាភិបាលជប៉ុន បានដកបទបញ្ជាជម្លៀសប្រជាជន នៅភាគខាងជើងនៃកោះហុកកៃដូ ដោយបានលើកឡើងថា ប្រព័ន្ធព្រមាន គ្រាអាសន្នបានព្យាករណ៍ខុសថា មីស៊ីលដែលបាញ់ចេញពីកូរ៉េខាងជើងនឹងធ្លាក់នៅជិតកោះនេះ ។ រដ្ឋាភិបាលជប៉ុន បានជំរុញឱ្យប្រជាជននៅកោះហុកកៃដូ ចួលរកកន្លែងជ្រកកោននៅព្រឹកថ្ងៃព្រហស្បតិ៍ បន្ទាប់ពីការ បាញ់មីស៊ីលរបស់កូរ៉េខាងជើង ប៉ុន្តែមន្ត្រីក្នុងតំបន់ក្រោយមកបានលើកឡើងថា...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិនបានឲ្យដឹងថា ប្រទេសចិនជំរុញឱ្យភាគីសហរដ្ឋអាមេរិក ផ្តល់ការពន្យល់ដល់សហគមន៍អន្តរជាតិ សម្រាប់ការលេចធ្លាយឯកសារយោធារបស់សហរដ្ឋអាមេរិក។ យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិក ឯកសារដែលសង្ស័យថា បានចាត់ថ្នាក់មន្ទីរប៉ង់តាហ្គោន មួយចំនួនត្រូវបានផ្សព្វផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមនាពេលថ្មីៗនេះ។ ឯកសារលេចធ្លាយទាំងនេះ បង្ហាញថា រដ្ឋាភិបាលសហរដ្ឋអាមេរិក មានការពាក់ព័ន្ធយ៉ាងខ្លាំងនៅក្នុងជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន ហើយបានធ្វើចារកម្មលើសម្ព័ន្ធមិត្តរបស់ខ្លួន។ នេះមិនមែនជាលើកទីមួយនោះទេសម្រាប់រឿងអាស្រូវបែបនេះដែលត្រូវលាតត្រដាង។ ជាការឆ្លើយតបទៅនឹងសំណួរពាក់ព័ន្ធ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានប្រាប់សន្និសីទ...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថាប្រទេសកូរ៉េខាងត្បូង បានយល់ព្រមក្នុងការផ្តល់ កំចីទៅឲ្យរដ្ឋាភិបាល ក្រុងវ៉ាស៊ិនតោន ជាក្បាលគ្រាប់កាំភ្លើងធំទំហំ 155mm ប្រមាណទៅដល់៥០ម៉ឺនគ្រាប់ខណៈ ដែលស្តុករបស់អាមេរិក កំពុងមានចំនួនខ្វះខាតដោយសារការផ្តល់ជំនួយឲ្យទៅអ៊ុយក្រែន។ ប្រភពដដែលបានបន្តទៀតថាកិច្ចព្រមព្រៀងដែលបានធ្វើឡើងនិងចុះ ហត្ថលេខាកាលពីខែមុនហើយក្នុងុរូបរាងជាកំចី ជាជាងការទិញលក់ពីព្រោះថាកូរ៉េខាងត្បូងនឹងអាចធានាបាន នូវស្ថេរភាពអាវុធក្នុងស្តុករបស់ ខ្លួនបានដូចគ្នាក្នុងគ្រាដែលខ្លួនក៏កំពុង បញ្ជូនជំនួយយោធាមួយចំនួនឲ្ យទៅអ៊ុយក្រែនដែរនោះ។ ទំហំក្បាលគ្រាប់នេះត្រូវបានគេមើលឃើញថា មានចំនួនស្ទើរស្មើទៅនឹងពាក់ កណ្តាលគ្រាប់ដែលអាមេរិកផ្តល់ទៅឲ្យ ប្រទេសអ៊ុយក្រែនកាលពីឆ្នាំទៅនិងស្មើទៅនឹង៥ដង...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា នាយករដ្ឋមន្ត្រីនៃប្រទេសអ៊ុយក្រែន លោក Denys Shmyhal និងរដ្ឋមន្ត្រីការពារជាតិនៃប្រទេសអាមេរិកលោក Lloyd Austin លើប្រធានបទផ្តល់ជំនួយ យោធាឲ្យមកអ៊ុយក្រែន។ សរសេរចេញផ្សាយនៅលើបណ្តាញសង្គម Telegram លោកនាយករដ្ឋមន្ត្រីអ៊ុយក្រែន បានពោលថា៖ ពួកយើងបានពិភាក្សាគ្នាអំពីព័ត៌មាន លំអិតនិងបន្ទាន់អំពីតំរូវការចាំបាច់របស់អ៊ុយក្រែន ដើម្បីធ្វើយ៉ាងណា ឲ្យអាចទទួលបានជ័យជំនះនៅក្នុងការវាយបកដណ្តើម យកទឹកដីរបស់ខ្លួនពីប្រទេសរុស្សីមកវិញ។ នៅក្នុងនោះផងដែរលោកនាយករដ្ឋមន្ត្រីក៏បាន លើកឡើងអំពីភាពចាំបាច់ដែលអ៊ុយក្រែន ត្រូវការជាពិសេស...
កំពង់ចាម ៖ ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការសាលាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី ១៣ ខែមេសា ឆ្នាំ ២០២៣ នេះ អភិបាល ខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានក្រើនរំលឹកដល់មន្ត្រីរាជការទាំងអស់ឲ្យពង្រឹងសមត្ថភាព ធ្វើកិច្ចការបម្រើសេវាជូនប្រជាពល រដ្ឋឲ្យកាន់តែមានទំនុកចិត្ត និងជាក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម ។ លោកអភិបាលខេត្ត បានថ្លែងថា ឆ្នាំចាស់កន្លងទៅនេះ...
ភ្នំពេញ៖ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ប្រគល់ឋានន្តរស័ក្តិថ្នាក់នាយឧត្តមសេនីយ៍ដល់លោកស្រី ដាំ ដារ៉ានី រដ្ឋលេខាធិការក្រសួងការពារជាតិ និងថ្នាក់ឧត្តមសេនីយ៍ឯកដល់លោកស្រី ម៉ាលី សុជាតា អនុរដ្ឋលេខាធិការក្រសួងការពារជាតិ។ ពាក់ព័ន្ធការប្រគល់ឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ដល់នាយទាហានជាស្រ្តី២រូបនេះ ត្រូវបានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបញ្ជាក់តាមរយៈបណ្ដាញសង្គមតេឡេក្រាមថា«ក្នុងគោលដៅរក្សាស្ត្រី២រូបនេះបម្រើវិស័យការពារជាតិរយៈពេលវែងចាំបាច់ត្រូវរៀបចំជានាយទាហានអាជីពតែម្តង»៕
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានធ្វើការណែនាំឱ្យក្រសួងអប់រំ យុវជន និងកីឡា បន្តកម្មវិធីយុវជនស្ម័គ្រចិត្ត ចុះជួយដល់មូលដ្ឋាននៅតាមសហគមន៍ ព្រមទាំងបន្តបណ្តុះបណ្តាលជំនាញបច្ចេកទេស និងជំនាញទន់ដល់ យុវជន។ នាឱកាសអញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មីរបស់ក្រសួងអប់រំ យុវជន និងកីឡា ប្រារព្ធធ្វើឡើង នៅសាលសន្និសីទវិទ្យាស្ថានបច្ចេកទេសកម្ពុជា នារសៀលថ្ងៃទី១២ ខែមេសា...