បរទេស៖រដ្ឋមន្ត្រីក្រសួងការបរទេស នៃប្រទេសអាហ្សង់ទីនលោក Santiago Cafiero កាលពីចុងសប្តាហ៍ កន្លងមកបានធ្វើការថ្លែងបញ្ជាក់ ទៅកាន់បណ្តាក្រុមសារព័ត៌មាន ទាំងឡាយថាការធ្វើទណ្ឌកម្ម នឹងមិនអាចជួយឲ្យយើងទទួលបានកិច្ចសន្ទនា គ្នាមួយដែលឆ្ពោះទៅរកសន្តិភាពងាយៗ ឡើយហើយបញ្ជាក់ថាប្រទេសរបស់លោក នឹងមិនចូលរួមដាក់ការរឹតត្បិតទាំងនេះទៅលើប្រទេស រុស្សីនោះដែរ។ មន្ត្រីការទូតជាន់ខ្ពស់រូបនេះ ដែលកំពុងមានវត្តមាន នៅក្នុងទីក្រុងរ៉ូមប្រទេសអ៊ីតាល បានធ្វើការថ្លែងការណ៍បែបនេះ ទៅកាន់សមភាគី អ៊ីតាលី លោករដ្ឋមន្ត្រីការបរទេស Luigi Di...
ភ្នំពេញ ៖ អនុវត្តតាមបទបញ្ជា របស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដែលតែងដាក់ចេញនូវបទបញ្ជាទប់ស្កាត់រាល់បទល្មើសឆ្លងដែនខុសច្បាប់ ដូចជាបទល្មើសសេដ្ឋកិច្ច បទល្មើសគ្រឿងញៀននិងប្រជាពលរដ្ឋលួចឆ្លងដែនទៅប្រទេសជិតខាងដោយខុសច្បាប់ ។ យោងតាម អគ្គស្នងការនគរបាលជាតិ បានឱ្យដឹងថា ជាក់ស្តែង នៅវេលាម៉ាង១៦និង០០នាទី ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ លោកវរសេនីយ៍ឯក សួង សៅ...
បរទេស៖ចាប់តាំងតែពីហេតុការណ៍ វាយប្រហារទៅលើប្រទេសអ៊ុយក្រែន ដោយប្រទេសរុស្សី មកទណ្ឌកម្មនានាក៏ចាប់ផ្តើមកើតឡើងចំពោះរដ្ឋាភិបាលក្រុងមូស្គូជាពិសេសក្នុងនោះប្លុកអឺរ៉ុប បាននាំគ្នាធ្វើការប្តេជ្ញាចិត្តថា នឹងបញ្ចប់ការពឹងផ្អែកទៅលើធនធានហ្គាសនិង ប្រេងរបស់រុស្សីឲ្យបានត្រឹមឆ្នាំ២០២៧។ ទោះបីជាយ៉ាងណាក្តីកាលពីថ្ងៃម្សិលមិញនេះរដ្ឋមន្ត្រីថាមពល នៃប្រទេសអូទ្រីស ដែលជាសមាជិកមួយរបស់ អឺរ៉ុបដែលនោះបានធ្វើការលើកឡើង និងត្រូវបានយក មកចេញផ្សាយដោយ rt.com ថាការហាមឃាត់ថាមពលហ្គាស របស់រុស្សីមិនឲ្យនាំចេញទៅកាន់ បណ្តាប្រទេសនានាជាពិសេស អូទ្រីសនៅពេលនេះគឺជារឿងដែល មិនអាចទៅរួចនោះឡើយ។ លោករដ្ឋមន្ត្រីថាមពល Leonore Gewessler...
ប៉ារីស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅព្រឹកថ្ងៃចន្ទនេះបានឲ្យដឹងថាប្រធានាធិបតីបារាំង លោក Emmanuel Macron ជាផ្លូវការគឺ បានជាប់ឆ្នោតជាប្រធានាធិបតីអាណត្តិថ្មីម្តងទៀតហើយ សម្រាប់ការបោះឆ្នោតក្នុងឆ្នាំ២០២២នេះ។ លោក Macron បានទទួលសម្លេងការគាំទ្រ ដល់ទៅ៥៨,៦ភាគរយនេះបើយោងតាមការបង្ហាញ តួលេខដំបូងកាលពីយប់ថ្ងៃអាទិត្យម្សិលមិញនេះហើយលោកស្រីMarine Le Pen ដែលជាគូប្រជែងមកពី គណបក្សស្តាំនិយមបានទទួល សម្លេងគាំទ្រត្រឹមតែ៤១,៤ភាគរយ។ ថ្លែងទៅកាន់ក្រុមអ្នកគាំទ្រនៅក្រោយ ទទួលបានព័ត៌មាននេះហើយនោះលោក Macron បានថ្លែងបញ្ជាក់អំពីមហិច្ឆិតារបស់លោកសម្រាប់រយៈពេល...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២នេះ បានអញ្ជើញទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ AstraZeneca ចំនួន១,០៥៦,០០០ដូស ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនអ៊ីតាលី៕
ភ្នំពេញ៖ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ លោកបណ្ឌិតកៅ ថាច ប្រតិភូរដ្ឋាភិបាល ទទួលបន្ទកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការី បានអញ្ជើញចុះពិនិត្យការដាំបន្លែ ស្ថិតនៅឃុំ ព្រះប្រសប់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ក្នុងឱកាសនេះលោកបណ្ឌិត បានផ្សព្វផ្សាយពីមូលនិធិពិសេសរបស់រដ្ឋាភិបាលដំណាក់កាលទី២ ដល់ប្រជាកសិករ ដែលបានចូលរួម ប្រមាណ ៦៦នាក់។ មូលនិធិពិសេសនេះគាំទ្រដល់ការដាំដុះបន្លែ...
នៅវេលាម៉ោង១១:៤៤នាទីព្រឹក ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌខណ្ឌសែនសុខ ឃាត់ខ្លួនបានជនសង្ស័យម្នាក់ នៅចំណុចក្នុងទីតាំងអ៊ិនធើណែតមួយកន្លែង ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ពាក់ព័ន្ធធាក់ផ្តួលប្លន់យកម៉ូតូ នៅចំណុចផ្លូវ៥៨ប៉េ ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ជនសង្ស័យមានឈ្មោះ វ៉ាន់ សុខវិច្ឆិកា ភេទ ប្រុស អាយុ...
ចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២២ ខែមេសា សន្និសីទតំណាងភូមិភាគស្វយ័ត Guangxi ជនជាតិ Zhuang នៃបក្សកុម្មុយនិស្តចិនបានរៀបចំនៅក្រុង Nanning ដែលបានជ្រើសរើសតំណាងនៃភូមិភាគស្វយ័ត Guangxi ជនជាតិ Zhuang ដែលចូលរួមសមាជបក្សកម្មុយនិស្តចិនលើកទី ២០ ។ លោក Xi Jinping បេក្ខជនឈរឈ្មោះតំណាងដែលត្រូវបានលើកឈ្មោះដោយគណៈកម្មាធិការមជ្ឈិមបក្សនិងបានចូលរួមការជ្រើសរើសនៅភូមិភាគស្វយ័ត...
ភ្នំពេញ ៖ នៅរសៀលថ្ងៃសៅរ៍ ទី២៣ ខែមេសា ឆ្នាំ២០២២នេះ ក្រោយពីជំនួបទ្វេភាគី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោក Kishida Fumio នាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធីចុះហត្ថលេខា លើអនុស្សារណៈ នៃការយោគយល់គ្នា រវាងក្រសួងធនធានទឹក និងឧតុនិយម...
ថ្ងៃទី ២១ ខែ មេសា លោក Xi Jinping ប្រធានរដ្ឋចិនបានថ្លែងសន្ទរកថាគន្លឹះដែលមានចំណងជើងថា《ចាប់ដៃគ្នាដើម្បីប្រឈមមុខនឹងបញ្ហាប្រឈមនិងសហការគ្នាដើម្បីកសាងអនាគត》ក្នុងសន្និសីទប្រចាំឆ្នាំ ២០២២ នៃវេទិកា Boao សម្រាប់អាស៊ី ។ លោកបានគូសបញ្ជាក់ថា ឱ្យតែអាស៊ីល្អប្រសើរ ទើបពិភពលោកអាចកាន់តែល្អប្រសើរ ។ តើអនាគតអាស៊ីនឹងទៅជាយ៉ាងណា ? លោក Xi Jinping បានលើកឡើងពីពាក្យគន្លឹះទាំងនេះ ។ ពាក្យគន្លឹះទី ១ ៖ អច្ឆរិយៈ ក្នុងរយៈពេលប៉ុន្មានទស្សវត្សន៍កន្លងមកនេះ ស្ថានការណ៍តំបន់អាស៊ីបានរក្សាស្ថិរភាពជាទូទៅ កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពនិងឆាប់រហ័ស ហើយសម្រេចបាន”អច្ឆរិយៈនៅអាស៊ី”។ ឱ្យតែអាស៊ីល្អប្រសើរ ទើបពិភពលោកអាចកាន់តែល្អប្រសើរ។ យើងត្រូវបន្តអភិវឌ្ឍនិងកសាងអាស៊ីឱ្យបានល្អ បង្ហាញពីភាពធន់ ប្រាជ្ញានិងភាពរឹងមាំរបស់អាស៊ី ហើយបង្កើតជាយុថ្កានៃសន្តិភាពនិងស្ថិរភាពពិភពលោក ប្រភពសន្ទុះនៃកំណើននិងកម្ពស់ថ្មីនៃកិច្ចសហប្រតិបត្តិការ ។ ពាក្យគន្លឹះទី ២ ៖ ការអត់ឱន រួមគ្នាជំរុញសាមគ្គីភាពនៅអាស៊ី ប្រើប្រាស់ការសន្ទនានិងកិច្ចសហប្រតិបត្តិការជំនួសល្បែងផលបូកសូន្យ ប្រើប្រាស់បើកចំហនិងបរិយាប័ន្នជំនួសការបិទជិតនិងភាពផ្តាច់មុខ ហើយប្រើប្រាស់ការផ្លាស់ប្តូរនិងការរៀនសូត្រទៅវិញទៅមកជំនួសការយកខ្លួនឯងជាធំ នេះជាអ្វីដែលអាស៊ីគួរតែមាន ។ ពាក្យគន្លឹះទី ៣៖នាវាយក្ស ប្រទេសនានាលើពិភពលោកបានជិះក្នុងនាវាយក្សមួយនិងរួមវាសនាតែមួយ ប្រសិនបើឆ្លងកាត់សមុទ្រដែលមានព្យុះរលកបោកបក់និងឆ្ពោះទៅកាន់អនាគតដ៏ភ្លឺស្វាង ចាំបាច់ត្រូវរួមសុករួមទុក្ខ រាល់ការប៉ុនប៉ងចង់ទម្លាក់នរណាទៅក្នុងសមុទ្រ គឺមិនអាចទទួលយកបានទេ៕ ពាក្យគន្លឹះទី ៤ ៖ម៉ាស៊ីន សហគមន៍អន្តរជាតិដែលអភិវឌ្ឍមកដល់បច្ចុប្បន្នបានក្លាយទៅជាម៉ាស៊ីនមួយប្រកបដោយភាពស្មុគស្មាញនិងប្រណីត ការរុះរើគ្រឿងបន្លាស់ណាមួយ អាចធ្វើឱ្យម៉ាស៊ីនទាំងមូលដំណើរការដោយសភាពពិបាកធ្ងន់ធ្ងរ អ្នកដែលត្រូវបានគេរុះរើនឹងខូចខាត ហើយអ្នកដែលរុះរើក៏នឹងខូចខាតដូចគ្នាដែរ៕ ពាក្យគន្លឹះទី ៥ ៖ វ៉ាក់សាំង ត្រូវប្រកាន់ខ្ជាប់ថាវ៉ាក់សាំងការពារជំងឺកូវីដ១៩ ជាផលិតផលសាធារណៈសម្រាប់ពិភពលោក ធានាជាក់លាក់ថាប្រទេសកំពុងអភិវឌ្ឍន៍អាចទទួលបានរកទិញបានវ៉ាក់សាំង។ ប្រទេសចិនបានផ្តល់វ៉ាក់សាំងចំនួនលើសពី ២១០០ លានដូសដល់ប្រទេសនិងអង្គការអន្តរជាតិចំនួនជាង ១២០ ។ មិនថាការផ្គត់ផ្គង់វ៉ាក់សាំងទៅក្រៅប្រទេសឬផលិតវ៉ាក់សាំងនៅក្រៅប្រទេស ប្រទេសចិននិយាយម៉ាត់ណាម៉ាត់ហ្នឹង ហើយធ្វើរហូតដល់ទទួលបានផ្លែផ្កា។ ប្រទេសចិននឹងបន្តផ្តល់ជំនួយជាវ៉ាក់សាំងចំនួន ៦០០ លានដូស និង ១៥០ លានដូសទៅឱ្យទ្វីបអាហ្វ្រិកនិងអាស៊ានដោយឡែកពីគ្នា ដើម្បីរួមចំណែកបង្រួមគម្លាតក្នុងការចែកចាយវ៉ាក់សាំង។ ពាក្យគន្លឹះទី ៦ ៖ មហាគ្រួសារ...