វ៉ាស៊ីនតោន៖ លោក ដូណាល់ ត្រាំ បានអះអាងម្តងហើយម្តងទៀតថា លោកនឹងអាចបញ្ចប់សង្គ្រាមបានលឿនរវាងរុស្ស៊ី និងអ៊ុយក្រែន ដោយនិយាយជាមួយប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Newsweek។ នៅក្នុងបទសម្ភាសន៍ជាមួយបណ្តាញផ្សព្វផ្សាយខាងស្ដាំ អតីតប្រធានាធិបតីសហរដ្ឋអាមេរិកបាននិយាយម្តងទៀតថា ការលុកលុយរបស់រុស្ស៊ី “នឹងមិនចាប់ផ្តើមទេ” ប្រសិនបើគាត់នៅតែនៅសេតវិមាន ជំនួសឱ្យលោកប្រធានាធិបតី ចូ បៃដិន ។ លោក...
គៀវ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាន “វាយតម្លៃខ្ពស់” លើសមត្ថភាពយោធារបស់លោក ក្នុងការចាប់យកតំបន់ Donetsk និង Luhansk ទាំងអស់របស់អ៊ុយក្រែន យ៉ាងឆាប់រហ័ស នេះបើយោងតាមវិទ្យាស្ថានសម្រាប់ការសិក្សាសង្រ្គាម (ISW)។ ការវាយតម្លៃលើការវាយលុកដែលចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ដោយ ISW ដែលជាអ្នកគិតដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក រក្សាថាមិនមានភស្តុតាងណាមួយដែលរុស្ស៊ីមាន “ថាមពលប្រយុទ្ធគ្រប់គ្រាន់” ដើម្បីដណ្តើមយកបានច្រើនជាង ៤២ភាគរយនៃទីក្រុង Donetsk ដែលនៅតែស្ថិតនៅក្រោមការគ្រប់គ្រងរបស់អ៊ុយក្រែនទាន់ពេល...
ភ្នំពេញ៖ ក្រោយទទួលបានការសាទរពីប្រជាពលរដ្ឋ ជុំវិញវិធានការ ឆែកឆេរពិនិត្យលើច្បាប់ ស្តីពីទីតាំងបញ្ចាំនៅរាជធានីភ្នំពេញនៅពេលនេះ លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញបានប្រកាសនូវវិធានការថ្មីមួយទៀត ដោយនឹងចុះរឹតបន្តឹងគុណភាពសំណងនានា ជាពិសេសលំនៅឋានក្នុងបុរី ។ ក្នុងវីដេអូឃ្លីបមួយ ដែលបង្ហាញពីសកម្មភាព របស់លោក ឃ្លាំង ហួត កំពុងបំពេញភារកិច្ច នាពេលថ្មីៗនេះ លោកបានលើកឡើងថា អ្នកសាងសង់គួរណាអាណិត ដល់ពលរដ្ឋដែលមានលទ្ធភាពតិចតួច...
ភ្នំពេញ៖ លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ ក្នុងឱកាសទទួលស្គាល់សាខាគណបក្ស ក្រុមហ៊ុន ពិភពដីមាស គ្រុបចំនួន៣៥០នាក់ នារនៅថ្ងៃទី០៣ កុម្ភៈ ឆ្នាំ២០២៣ នៅមន្ទីរបក្សរាជធានីភ្នំពេញ បានលើកឡើងថា ប្រទេសជាតិមានសន្តិភាពពេញលេញ ទើបគ្រប់គ្នា មានឱកាសរកស៊ីទទួលទាន និងកសាងអភិវឌ្ឍន៍ប្រទេសឲ្យរីកចំរើនរុងរឿងបាន ដូច្នេះត្រូវគ្នារក្សាសន្តិភាពនេះ ឲ្យបានគង់វង្ស។ លោក...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានអំពាវនាវឱ្យប្រជាពលរដ្ឋដែលមានអត្តសញ្ញាណប័ណ្ណអស់សុពលភាពមកបំពេញបែបបទ ដើម្បីទទួលបានអត្តសញ្ញាណប័ណ្ណថ្មីយកទៅប្រេីប្រាស់។ យោងតាមសេចក្ដីជូនដំណឹង របស់ក្រសួងមហាផ្ទៃនាថ្ងៃទី៣ កុម្ភៈ បានបញ្ជាក់ថា “ប្រជាពលរដ្ឋដែលមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរអស់សុពលភាព មេត្តារួសរាន់មកបំពេញបែបបទ ដើម្បីទទួលបានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា ដោយហេតុថាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរអស់សុពលភាព នឹងគ្មានតម្លៃប្រើប្រាស់ សម្រាប់ការទទួលយកសេវារដ្ឋបាលផ្សេងៗ ជាពិសេសមិនអាចបំពេញសិទ្ធិក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខទេ”។ ក្រសួងមហាផ្ទៃណែនាំប្រជាពលរដ្ឋដែលធ្វើចំណាកស្រុកហើយមកបំពេញការងារជាកម្មករកម្មការិនី ឬការងារផ្សេងៗ...
នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់ឲ្យតំណាង ដែលមានលោក ឧត្តមសេនីយ៍ត្រី ម៉ក់ សាវុទ្ធី មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ នាំយកថវិកាចំនួន ៥លានរៀល, អង្ករចំនួន...
ភ្នំពេញ៖ ប្រជាពលរដ្ឋប្រមាណជាង១២០០ គ្រួសារ រស់នៅក្នុងអគារបុរីកីឡាទាំង៨ អគារ បានបង្ហាញពីក្តីរំភើបរីករាយចិត្តយ៉ាងខ្លាំង ក្រោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចផ្តល់ប័ណ្ណកម្មសិទ្ធិ លើចំណែកឯកជន ជាមួយនឹងការលើកលែង ការបង់ពន្ធប្រថាប់ត្រា ពន្ធអចលនទ្រព្យ និងពន្ធអាករផ្សេងៗថែមទៀតនោះ។ ការបង្ហាញពីក្តីរំភើបរីករាយចិត្តពីសំណាក់ប្រជាពលរដ្ឋជាង១២០០គ្រួសារនេះ ក្នុងឱកាសលោកឃួង ស្រេង អភិបាលជធានីភ្នំពេញ ចុះសំណេះសំណាល និងរៀបចំយុទ្ធនាការចុះបញ្ជី...
បរទេស៖ប្រេសិតពិសេសប្រចាំនៅអង្គការសហប្រជាជាតិកាលពីថ្ងៃម្សិលមិញនេះបានធ្វើការលើកឡើងថាអ៊ីស្រាអ៊ែលគឺជាអ្នកនៅពីក្រោយនៃការវាយប្រហារដោយដ្រូនកាលពីយប់ថ្ងៃសៅរ៍ទៅលើទីតាំងយោធាក្នុងទីក្រុង Isfahan ។ លោក Amir Saeid Iravai បានធ្វើការចោទប្រកាន់នេះនៅក្នុងការឆ្លើយតបមួយជាមួយ នឹងបណ្តាមន្ត្រីសំខាន់ៗ របស់អង្គការ សហប្រជាជាតិហើយបញ្ជាក់ថានៅក្នុងលទ្ធផលបឋម នៃការស្រាវជ្រាវរកឃើញថាអ៊ីស្រាអ៊ែល គឺជាអ្នកដែល នៅពីក្រោយការវាយប្រហារមួយនេះ។ លោកប្រេសិតពិសេសក៏បានធ្វើការថ្កោលទោសផងដែរចំពោះហេតុការណ៍វាយប្រហារលើកនេះនិងបានលើកឡើងវិញអំពីការថ្លែងការណ៍របស់មន្ត្រីរដ្ឋាភិបាលអ៊ីស្រាអ៊ែលនិងនាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែលដែលបានធ្វើឡើងកាលពីសប្តាហ៍កន្លងមកនោះផងដែរ។ គួរឲ្យដឹងដែរថាការវាយប្រហារដោយប្រើប្រាស់ដ្រូនប្រយុទ្ធចំនួន៣បានធ្វើឡើងពីទីតាំងដែលមានចំងាយជិតទៅនឹងគោលដៅប៉ុន្តែទោះបីជាយ៉ាងណាក្តីមិនមានរបាយការណ៍នៃអញនកបាត់បង់ជីវិតនិងរបួសនោះឡើយ៕ ប្រែសម្រួល៖ស៊ុនលី
វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក កំពុងត្រៀមខ្លួនជាស្រេចនូវជំនួយយោធា ដែលមានតម្លៃជាង ២ ពាន់លានដុល្លារសម្រាប់ អ៊ុយក្រែន ដែលត្រូវបានគេរំពឹងថា នឹងរួមបញ្ចូលគ្រាប់រ៉ុក្កែតរយៈចម្ងាយឆ្ងាយជាលើកដំបូង ក៏ដូចជាគ្រាប់រំសេវ និងសព្វាវុធ ផ្សេងទៀត ដោយដកស្រង់សម្តីមន្ត្រីអាមេរិកពីររូបដែលបានធ្វើបទបង្ហាញស្តីពី ផែនការ។ ក្រុមមន្ត្រីបានឲ្យដឹងថា ជំនួយនេះត្រូវបានគេរំពឹងថា នឹងត្រូវបានប្រកាសឱ្យបានឆាប់ក្នុងសប្តាហ៍នេះ។ ពួកគេបន្ថែមថា វាក៏ត្រូវបានគេរំពឹងថា នឹងរួមបញ្ចូលឧបករណ៍ជំនួយសម្រាប់ប្រព័ន្ធការពារដែនអាកាស Patriot អាវុធយុទ្ធភណ្ឌ...
ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្មកម្ពុជា និងក្របខណ្ឌពង្រឹង សមាហរណកម្ម (EIF) បានប្តេជ្ញាចិត្តក្នុងការបន្តពង្រឹង កិច្ចសហប្រតិបត្តិការ តាមរយៈជំនួយពាណិជ្ជកម្ម សំដៅជំរុញការអភិវឌ្ឍវិស័យពាណិជ្ជកម្មកម្ពុជា ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ។ ការប្ដេជ្ញាបន្តពង្រឹកកិច្ចសហប្រតិបត្តិការនេះ ធ្វើឡើងក្នុងជំនួបរវាងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា និងលោកបណ្ឌិត Ratnakar Adhikari នាយកប្រតិបត្តិនៃក្របខណ្ឌពង្រឹង សមាហរណកម្ម...