ម៉ាឌ្រីដ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ថា ប្រទេសអេស្ប៉ាញគ្រោងនឹងបញ្ជូនរថពាសដែក Leopard 2A4 ដែលផលិតដោយប្រទេសអាល្លឺម៉ង់ពី៤ទៅ៦គ្រឿងទៅកាន់ប្រទេសអ៊ុយក្រែន ។ នេះបើយោងតាមសារព័ត៌មាន El Pais បានរាយការណ៍ឲ្យដឹងនៅថ្ងៃពុធនេះ ដោយដកស្រង់ប្រភពរដ្ឋាភិបាលដែលមិនស្គាល់អត្តសញ្ញាណ ។ ប្រភពបានប្រាប់សារព័ត៌មាន El Pais...
បរទេស៖ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅសហរដ្ឋអាមេរិកបានច្រានចោលការអះអាងរបស់ទីក្រុងវ៉ាស៊ីនតោនដែលថា ទីក្រុងម៉ូស្គូកំពុងរំលោភលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរដែលនៅសល់ចុងក្រោយរវាងប្រទេសទាំងពីរ។ នៅក្នុងបទសម្ភាសន៍ជាមួយ RIA Novosti កាលពីថ្ងៃពុធ លោក Anatoly Antonov បានចាត់ទុកការចោទប្រកាន់នេះថា “ជាការបំភ្លើស” ដោយទទូចថា រុស្ស៊ីតែងតែគោរពតាមបទប្បញ្ញត្តិនៃសន្ធិសញ្ញា New START ដោយគ្មានកំហុស។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣...
យប់ថ្ងៃទី៣១ ខែមករា លោក Stoltenberg អគ្គលេខាធិការអង្គការណាតូដែលកំពុងបំពេញទស្សនកិច្ចនៅជប៉ុន បានចេញផ្សាយសេចក្តីថ្លែងការណ៍រួមជាមួយលោក Fumio Kishida នាយករដ្ឋមន្ត្រីជប៉ុន ដោយបានអះអាងថា ភាគីទាំងពីរនឹងធ្វើកិច្ចសហប្រតិបតិ្តការលើវិស័យសន្តិសុខលើសមុទ្រ បណ្តាញអ៊ីនធឺណែត ការគ្រប់គ្រងសព្វាវុធជាដើម ព្រមពេលជាមួយគ្នានេះ ក៏បានបង្ករឿងហេតុដែលបានលើកឡើងដល់កម្លាំងយោធារបស់ចិននិងបញ្ហាតៃវ៉ាន់ ។ ប្រព័ន្ធសារព័ត៌មានជប៉ុនបានប្រកាសថា នេះជាដំណើរទស្សនកិច្ចលើកដំបូងនៅជប៉ុនរបស់អគ្គលេខាធិការអង្គការណាតូក្នុងរយៈពេល៦ឆ្នាំកន្លងមក ជប៉ុននិងអង្គការណាតូបាននិងកំពុង”ពន្លឿនល្បឿនឃុបឃិតគ្នា” ។ក្រោមការណែនាំពីអ្វីដែលហៅថា “យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក”របស់អាមេរិក អង្គការណាតូដែលបានកកើតឡើងក្នុងសង្គ្រាមត្រជាក់...
ភ្នំពេញ៖ តបតាមការអញ្ជើញរបស់លោកស្រី រ៉េតណូ អិល.ភី. ម៉ារស៊ូឌី រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋឥណ្ឌូនេស៊ី លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសកម្ពុជា នឹងដឹកនាំគណៈប្រតិភូអញ្ជើញទៅចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន (ACC) លើកទី៣២ និងកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី៣-៤ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីក្រុងហ្សាការតា។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស នៅថ្ងៃទី១ កុម្ភៈនេះ...
ភ្នំពេញ ថ្ងៃទី១ កុម្ភៈ ២០២៣៖ ក្រុមហ៊ុន Smart Axiata ដែលជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេនៅកម្ពុជា បានផ្តល់ការជូនដំណឹងអំពីការតែងតាំងលោក ហ្សែដ ស្យាតារា (Ziad Shatara) ជានាយកប្រតិបត្តិថ្មីប្រចាំក្រុមហ៊ុន។ លោក ហ្សែដ ស្សាតារា នឹងបន្តតំណែងពី លោក Feiruz Ikhwan ដែលបានកាន់តួនាទីជានាយកប្រតិបត្តិស្តីទីរបស់ក្រុមហ៊ុនប្រតិបត្តិករទូរស័ព្ទមួយនេះតាំងពីឆ្នាំ...
ភ្នំពេញ ថ្ងៃទី ១២ ខែមករា ឆ្នាំ២០២៣៖ ក្រុមហ៊ុនតែលកូថេក បានចុះកិច្ចសន្យាជាមួយអាគារ Kampus ដើម្បីពង្រីកទីតាំងមជ្ឈមណ្ឌលទិន្នន័យថ្មីមួយទៀត ដែលជាសសរស្តម្ភដ៏សំខាន់មួយក្នុងការគាំទ្រដល់សេដ្ឋកិច្ចឌីជីថលនៅកម្ពុជា។ ស្របតាមទស្សនវិស័យរបស់ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ក្នុងការជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជាក្រោយជំងឺរាតត្បាតកូវីដ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថលទំនើបពិតជាមានសារៈសំខាន់ ដើម្បីបង្ហាញថាប្រទេសកម្ពុជាមានរចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ (ICT) សមស្រប ដើម្បីឆ្លើយតបទៅនឹងកំណើនយ៉ាងឆាប់រហ័សដែលកំពុងកើតមានក្នុងប្រទេសកម្ពុជា ក៏ដូចជាទាក់ទាញវិនិយោគិន បរទេសផងដែរ។ ក្រុមហ៊ុនតែលកូថេក...
ភ្នំពេញ ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានសម្រេចចាត់តាំងក្រុមការងារត្រួតពិនិត្យ និងជំរុញការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ដែលស្ថិតក្នុងសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ នៅថ្នាក់ក្រោមជាតិ។ យោងតាមសម្រេចរបស់ក្រសួងមហាផ្ទៃ នាថ្ងៃទី៣១ មករា សម្ដេច ស ខេង បានឱ្យដឹងថា ក្រុមការងារត្រួតពិនិត្យ និងជំរុញការអនុវត្តគោលនយោបាយ...
-ចាប់ផ្តើមឆ្នាំថ្មី Royal Enfield បានប្រកាសពីការដាក់ឱ្យដំណើរការនូវ Hunter 350 ថ្មីនៅកម្ពុជានៅថ្ងៃនេះ -Hunter 350 ត្រូវបានរៀបចំឡើងដើម្បីផ្តល់នូវភាពបត់បែនដ៏ល្អឥតខ្ចោះ និងការគ្រប់គ្រងយ៉ាងច្បាស់លាស់ ជាមួយនឹងមូលដ្ឋានយ៉ាន់ស្ព័រទំហំ 17អ៊ីញ ទម្ងន់ស្រាលជាងមុន និងស៊ុមបង្រួមជាងមុន ដែលមានគោលបំណងបម្រើឱ្យការធ្វើដំណើរតាមដងផ្លូវក្នុងទីក្រុង និងតំបន់ជុំវិញមួយចំនួន -Hunter 350 នឹងមានលក់ក្នុងប្រទេសកម្ពុជាក្នុងតម្លៃចាប់ពី ៣៨៩៧ដុល្លារអាម៉េរិក ដោយណែនាំជាពីរប្រភេទខុសគ្នា...
លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជាបានអះអាងថា ការប្រកួតបាល់ទះ Anchor Slamball គឺជាការរួមចំណែកមួយ ក្នុងការជំរុញការវិវឌ្ឍថ្មីនៃវិស័យបាល់ទះនៅកម្ពុជា។ ការប្រកួតបាល់ទះ Slamball បានបិទបញ្ចប់ហើយកាលពីថ្ងៃសៅរ៍កន្លងទៅនេះ ហើយក្រុមជើងឯកបានទៅលើក្រុមពង្រួលកំពង់ស្ពឺ ក្រោយពីយកឈ្នះត្រីឆ្លាំងភ្នំពេញក្នុងលទ្ធផល ៣សិតទល់នឹង២សិត។ ការប្រកួតដែលមាន៨ក្រុមចូលរួម និងប្រើពេល៣ខែ ធ្វើដំណើរ៨ខេត្ដក្រុងនេះ ពិតជាធ្វើឱ្យអ្នកគាំទ្រសប្បាយក្នុងការទស្សនាមែនទែន។ ក្រុមដែលចូលរួមសុទ្ធតែជាក្រុមខ្លាំងៗចេញពីខេត្តនីមួយៗ ហើយលក្ខខណ្ឌក្នុងការប្រកួតវិញក៏ល្អថែមទៀត ដោយប្រើច្បាប់តាមសហព័ន្ធបាល់ទះកម្ពុជាស្ដង់ដារទាំងអស់។...
ភ្នំពេញ ៖ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា បានអនុញ្ញាតឲ្យលោក អ៊ូអ៊ិណូ អាតស៊ូហ្ស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុន កម្ពុជា ទើបតែងតាំងថ្មី ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា នៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ ៕