ព័ត៌មានជាតិ

សម្ដេច ស ខេង ចាត់តាំងក្រុមការងារពិនិត្យគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព

ភ្នំពេញ ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានសម្រេចចាត់តាំងក្រុមការងារត្រួតពិនិត្យ និងជំរុញការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ដែលស្ថិតក្នុងសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ នៅថ្នាក់ក្រោមជាតិ។

យោងតាមសម្រេចរបស់ក្រសួងមហាផ្ទៃ នាថ្ងៃទី៣១ មករា សម្ដេច ស ខេង បានឱ្យដឹងថា ក្រុមការងារត្រួតពិនិត្យ និងជំរុញការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ស្ថិតក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃ នៅថ្នាក់ក្រោមជាតិ មានតួនាទីភារកិច្ចសហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ដើម្បីរៀបចំ ការផ្សព្វផ្សាយគោល នយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ជូនដល់មន្ត្រីរាជការ កងកម្លាំងមានសមត្ថកិច្ច សមាគម អង្គការមិនមែនរដ្ឋាភិបាល វិស័យឯកជន និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានឱ្យបានជ្រួតជ្រាប និងចូលរួមអនុវត្ត។

ផ្ទាំងពាណិជ្ជកម្ម

សម្ដេចបន្ដថា ក្រុមការងារ ក៏សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី-ខេត្តរៀបចំគោលការណ៍វិធានការ និងផែនការអនុវត្តតាមដំណាក់កាលនីមួយៗ, សហការណែនាំដល់ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ឱ្យរៀបចំផែនការសកម្មភាព ជាក់ស្ដែងដើម្បី អនុវត្តផែនការសកម្មភាព រួមជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត និងអ្នកពាក់ព័ន្ធនានា ដើម្បីតាមដាន ត្រួតពិនិត្យ វាយតម្លៃ និងជំរុញការអនុវត្តផែនការសកម្មភាពតាមដំណាក់កាលនីមួយៗ និងជំរុញឱ្យក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ចាត់ចែងអនុវត្តឱ្យមានប្រសិទ្ធភាព និងទទួលបានជោគជ័យ៕

To Top

ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២

SEA Game 2023