នារសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ សមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងបទល្មើសជួញដូរមនុស្ស កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមនីតិវិធីច្បាប់ ពាក់ព័ន្ធករណី ប៉ុនប៉ងរំលោភសេពសន្ថវៈលើក្មេងស្រីជាអនីតិជន ។ ជនសង្ស័យឈ្មោះ ឃន់ ខង ហៅក្រៅ ឡូយ ភេទប្រុស អាយុ៣៤ឆ្នាំ មានស្រុកកំណើតនៅភូមិត្បូង ឃុំខ្ចាស់ ស្រុកសូត្រនិគម ខេត្តសៀមរាប បច្ចុប្បន្នស្នាក់នៅផ្ទះផលិតទឹកសុទ្ធ...
ភ្នំពេញ ៖ លោក ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល បានថ្លែងថា គិតត្រឹមថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ មានប្រជាពលរដ្ឋ ចំនួន១៤ ៤៩០គ្រួសារ បានស្ម័គ្រចិត្តប្រគល់ដីដែលបានរំលោភទន្ទ្រាននៅតំបន់៣ជូនរដ្ឋវិញក្នុងទំហំ ចំនួន៦០ ៣៦០,៤ហិកតា។ ក្នុងពិធីបិទកិច្ចប្រជុំបូកសរុបការងារវិស័យជលផលប្រចាំឆ្នាំ២០២១ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២២ក្រោមអធិបតីភាព លោក វេង សាខុន...
ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ថា ព្រះរាជអាជ្ញានៃគណៈកម្មការលុបបំបាត់អំពើពុករលួយ ហៅកាត់ KPK) របស់ប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃចន្ទនេះបានចេញដីកាបង្គាប់ឲ្យឃុំខ្លួនដាក់ពន្ធនាគាររយៈពេល៤ឆ្នាំនិង២ខែដល់អតីតប្រធានសភាតំណាងរាស្រ្ត Azis Syamsuddin សម្រាប់ការចោទប្រកាន់ថា គាត់ជាប់ពាក់ព័ន្ធក្នុងការករណីស៊ីសំណូក ។ នៅតុលាការបំបាត់អំពើពុករលួយកណ្តាលទីក្រុងហ្សាការតា ព្រះរាជអាជ្ញាក៏បានទាមទារឱ្យលោក Syamsuddin បង់ប្រាក់ពិន័យចំនួន២៥០លានរ៉ូពីដែលជារូបិយបណ្ណរបស់ឥណ្ឌូនេស៊ី ស្មើនឹងប្រហែល១៧.៤០០ដុល្លារអាមេរិក និងសិទ្ធិនយោបាយរបស់គាត់ក្នុងការឈរឈ្មោះឱ្យកាន់តំណែងត្រូវបានដកហូតសម្រាប់រយៈពេល៥ឆ្នាំបន្ទាប់ពីការដាក់ទណ្ឌកម្មរបស់គាត់ ។...
បរទេស៖ នៅមុននេះ មន្ទីរបញ្ចកោណ តាមសេចក្តីរាយការណ៍ បានស្នើឱ្យប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ដាក់ពង្រាយកងទ័ពបន្ថែមរហូតដល់ ៥ ០០០នាក់ ទៅកាន់តំបន់អឺរ៉ុបខាងកើត។ ការដាក់ពង្រាយដែលបានស្នើឡើងនេះមិនប៉ះពាល់ដល់អ៊ុយក្រែន ដែលក្រុងវ៉ាស៊ីនតោនអះអាងថា កំពុងប្រឈមមុខនឹងការគំរាមកំហែងនៃ “ការឈ្លានពាន” របស់រុស្ស៊ី។ ចំណែករដ្ឋាភិបាល ទីក្រុងម៉ូស្គូ បានច្រានចោលការចោទប្រកាន់ទាំងនេះម្តងហើយម្តងទៀត ផងដែរ។ យោងតាមសារព័ត៌មាន...
សិង្ហបុរី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ថា ប្រទេសសិង្ហបុរីបានរាយការណ៍ពីករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ចំនួន៣.៤៩៦ ករណីកាលពីថ្ងៃអាទិត្យ ដែលនាំឱ្យចំនួនអ្នកឆ្លងសរុបកើនដល់៣១៣.៧៧២នាក់ ។ ក្នុងចំណោមករណីថ្មី២.០០៧ករណីត្រូវបានរកឃើញតាមរយៈការធ្វើតេស្ត PCR (ប្រតិកម្មខ្សែសង្វាក់វត្ថុធាតុ polymerase) និង១.៤៨៩ករណីតាមរយៈការធ្វើតេស្ត ART (antigen rapid test) នេះបើយោងតាមស្ថិតិដែលចេញផ្សាយដោយក្រសួងសុខាភិបាល ។ ក្នុងចំណោមករណី PCR...
បន្ទាយមានជ័យ: នៅរសៀលថ្ងៃទី២៤ ខែ មករាឆ្នាំ ២០២២នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡោ សុខឡេង អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការហិរញ្ញវត្ថុ – ភស្តុភារ, លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងក្រុមការងារបានអញ្ជើញចុះត្រួតពិនិត្យលេខតួ លេខម៉ាសុីន និង ស្លាកលេខរថយន្តចង្កូតស្តាំ...
ភ្នំពេញ៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទសារព័ត៌មាន ស្ដីពី “វឌ្ឍនភាពមូលដ្ឋានឃុំ សង្កាត់ និងទិសដៅការងារបន្ដ របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ ស្អែកនេះ។ សន្និសីទនេះ មានគោលដៅបំផុស និងបង្ហាញជាសាធារណៈ នូវយន្ដការប្រជាធិបតេយ្យ ថ្នាក់ក្រោមជាតិ ជាប្រវត្តិសាស្រ្តរបស់កម្ពុជា និងផ្សព្វផ្សាយ ពីសមិទ្ធផល ដែលថ្នាក់មូលដ្ឋានខិតខំប្រឹងប្រែង បំពេញការងារសម្រេចបាន...
ព្រះនាងតូច នរោត្តម ជេនណា បានក្លាយជាទូតសុឆន្ទៈប្រចាំក្រុមហ៊ុន PAPA JOHN’S ដែលជាក្រុមហ៊ុនភីហ្សា ដ៏ល្បីឈ្មោះមួយលំដាប់ពិភពលោក។ ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាទូតសុឆន្ទៈរវាងព្រះនាងតូច នរោត្តម ជេនណា និងក្រុមហ៊ុន PAPA JOHN’S បានប្រារព្ធឡើងកាលពីព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ នៅ PAPA JOHN’S ដែលស្ថិតនៅសង្កាត់បឹងកក់ ខណ្ឌទួលគោក...
អតិថិជននិងអ្នកគាំទ្រផលិតផលខ្មែររាប់ពាន់នាក់ត្រូវបានរំពឹងថានឹងចូលរួមក្នុងពិព័រណ៍ផលិតផលក្នុងស្រុកដែលនឹងរៀបចំធ្វើឡើងក្នុងពេលឆាប់ៗនេះក្នុងរាជធានីភ្នំពេញ បន្ទាប់ពីទទួលបានជោគជ័យក្នុងការតាំងពិព័រណ៍ក្នុងខេត្តសៀមរាបដែលមានការតាំងបង្ហាញផលិតផលខ្មែរជាច្រើនដោយក្រុមហ៊ុនផលិតក្នុងស្រុក។ យោងតាមក្រុមហ៊ុន Beyond Retail Business Cambodia ដែលកំពុងរៀបចំពិព័រណ៍នេះក្នុងនាមឱ្យសហគ្រិនខ្មែរ (Khmer Enterprise) ដែលជាអង្គភាពមួយក្រោមចំណុះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានអ្នកទស្សនារាប់ពាន់នាក់ដែលបានចូលរួមក្នុងពិពិរណ៍នេះ ដែលបានរៀបចំធ្វើឡើងនៅអង្គរប៉ាវីសក្នុងទីក្រុងសៀមរាបពីថ្ងៃទី៨ ដល់ទី៩ ខែមករា ឆ្នាំ២០២២។ អ្នកទស្សទាកាន់តែច្រើនថែមទៀតត្រូវបានរំពឹងថានឹងចូលរួមក្នុងពិព័រណ៍នាពេលខាងមុខនេះក្នុងរាជធានីភ្នំពេញដែលចាប់ផ្តើមនៅថ្ងៃទី២៩ ខែមករា។ កញ្ញា ច័ន្ទ សីមា...
(ភ្នំពេញ) ថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២២៖ បើកក្បាលទំព័រឆ្នាំថ្មីភ្លាម…ក្រុមហ៊ុន សាមសុង ផ្តល់ជូននូវភាពអស្ចារ្យ និងរំភើបជូនអតិថិជនរបស់ខ្លួនភ្លែតតែម្តង…! ជាមួយនឹងការដាក់លក់ជាផ្លូវការនូវស្មាតហ្វូនលំដាប់ថវិកាដែលមានគុណភាពខ្ពស់ហួសពីការរំពឹងទុកជាមួយនឹង កាមេរ៉ាថតរូបបានច្បាស់ស្អាត និងប្រើធន់កម្លាំងថាមពលថ្មខ្លាំង ម៉ូឌែល Galaxy A03 ស៊េរីឆ្នាំ 2022 នេះ អតិថិជនទាំងអស់ក៏នឹងទទួលបាននូវកម្មវិធីប្រូម៉ូសិនថែមជូន កាតាបស្ពាយ ដ៏ស្រស់ស្អាតបន្ថែមទៀតផងដែរ…!...