រ៉ូម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ថា កសិករចិញ្ចឹមមាន់នៅ ទូទាំងទ្វីបអឺរ៉ុប ត្រូវបានបង្ខំឱ្យសម្លាប់ហ្វូងសត្វរបស់ពួកគេនៅក្នុងកិច្ចខិតខំប្រឹងប្រែងចុងក្រោយបង្អស់ដើម្បីបង្អាក់ការរីករាលដាលនៃជំងឺគ្រុនផ្តាសាយបក្សីដែលឆ្លងខ្លាំងនៅទ្វីបនេះ ។ កាលពីថ្ងៃពុធ អាជ្ញាធរស៊ុយអែតបានប្រកាសថា ពួកគេនឹងសម្លាប់មាន់ប្រហែល១៦៥.០០០ក្បាល នៅកសិដ្ឋានតែ១ នៅភាគខាងត្បូង នៃប្រទេស បន្ទាប់ពីការផ្ទុះឡើងនៃមេរោគ Salmonella ។ លោកស្រី Katharina Gielen ប្រធានផ្នែកគ្រប់គ្រង...
សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ថា ដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានកម្ចាត់អតីតរដ្ឋមន្ត្រីការបរទេស ដែលដើរតួយ៉ាងសំខាន់នៅក្នុងកិច្ចប្រជុំកំពូលរបស់ គាត់ជាមួយអតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ក្នុងឆ្នាំ២០១៨ និងឆ្នាំ២០១៩ ។ នេះបើតាមការលើកឡើងរបស់សមាជិកសភាកូរ៉េខាងត្បូង...
ប៉េកាំង៖ យោងតាមសេចក្តីថ្លែងការណ៍រួមរបស់ប្រទេសទាំងពីរបានឱ្យដឹងថា ប្រទេសចិន និងហ្វីលីពីនបានព្រមព្រៀង គ្នាបង្កើត បណ្តាញទំនាក់ទំនងផ្ទាល់នៅលើសមុទ្រចិនខាងត្បូង និងដើម្បីដោះស្រាយជម្លោះលើផ្លូវទឹក ដែលមានជម្លោះ “តាមរយៈមធ្យោបាយសន្តិភាព” នេះបើយោងតាមសេចក្តីថ្លែងការណ៍រួមរបស់ប្រទេសទាំងពីរ។ កិច្ចព្រមព្រៀងនៅថ្ងៃព្រហស្បតិ៍នេះបានកើតឡើង មួយថ្ងៃបន្ទាប់ពីប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos Jr បានជួបជាមួយប្រធានាធិបតីចិនស៊ី ជីនពីង នៅទីក្រុងប៉េកាំង ចំពេលមានកិច្ចខិតខំប្រឹងប្រែងដើម្បី ជួសជុលទំនាក់ទំនង ដែល ត្រូវបានតានតឹងដោយការសម្រេចចិត្តរបស់ទីក្រុងម៉ានីលក្នុងឆ្នាំ២០១៦...
ភ្នំពេញ ៖ ក្រសួងទេសចរណ៍ បានឱ្យដឹងថា កម្ពុជា ប្រកាសទទួលស្វាគមន៍ចំពោះទេសចរចិន មកទស្សនាកម្ពុជាដោយឥតលក្ខខណ្ឌផ្នែកសុខាភិបាល ខណៈកម្ពុជាត្រៀមរួចជាស្រេច ក្នុងការទទួលទេសចរចិន ក៏ដូចជា ទេសចរអន្តរជាតិផ្សេងៗទៀត។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងទេសចរណ៍ នាថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា ប្រទេសចិនជាប្រទេសធំ មានប្រជាជនច្រើន ជាទីផ្សារទេសចរណ៍ដ៏ធំបំផុតនៅក្នុងតំបន់ និង ពិភពលោក និងជាប្រទេសមួយដែរនៅក្នុងតំបន់មិនឆ្ងាយពីកម្ពុជា...
ក្រសួងពាណិជ្ជកម្ម បន្ដសហការជាមួយ ក្រុមហ៊ុនអាមេរិក ដើម្បីនាំចេញផលិតផលកសិកម្មពីកម្ពុជាhttps://dap-news.com/national/2023/01/05/304226/ ឆ្នាំ២០២២ កម្ពុជាទទួលចំណូលជាង ១១លានដុល្លារ ពីការលក់បណ្ណចូលទស្សនា រមណីយដ្ឋានអង្គរhttps://dap-news.com/national/2023/01/05/304150/ នាយករដ្ឋមន្ដ្រីចេញអនុក្រឹត្យ ស្ដីពីការកែប្រែនិងដំឡើង ប្រាក់បំណាច់មុខងារមន្ដ្រីនគរបាលជាតិកម្ពុជាhttps://dap-news.com/national/2023/01/05/304133/ សម្ដេចក្រឡាហោម ស ខេង៖ កីឡាករ-កីឡាការិនី ក្រសួងមហាផ្ទៃទំាងអស់ ត្រូវធ្វើតេស្តិ៍រកសារធាតុញៀន ជាចាំបាច់https://dap-news.com/national/2023/01/05/304129/ រដ្ឋមន្ដ្រីយុត្តិធម៌៖ ស្ថាប័នតុលាការ នៅមិនទាន់ឆ្លើយតបបានល្អប្រសើរ...
វៀងច័ន្ទ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ថា ប្រទេសឡាវ បានបើកដំណើរការខ្សែបញ្ជូនថាមពល៥០០គីឡូវ៉ុល តភ្ជាប់ស្ថានីយអគ្គិសនីមួយនៅឯភូមិមួយក្នុងខេត្តចំប៉ាសាក់ ភាគខាងត្បូងរបស់ខ្លួន ទៅកាន់តំបន់ព្រំដែននៃប្រទេសកម្ពុជា ។ នៅថ្ងៃព្រហស្បតិ៍នេះ វិទ្យុជាតិឡាវ នៅក្នុងសេចក្តីការណ៍មួយបានដកស្រង់សម្តីអនុរដ្ឋមន្ត្រីក្រសួងថាមពល និងរ៉ែ លោក Thongphat Inthavong បានលើកឡើងនៅក្នុងពិធីសម្ពោធកាលពីថ្ងៃអង្គារថា គម្រោងនេះនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍វិស័យថាមពលនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍ ជាពិសេសសមត្ថភាពផ្គត់ផ្គង់អគ្គិសនីដល់ប្រជាពលរដ្ឋក្នុងស្រុក និងផ្តល់ផលប្រយោជន៍ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច...
ម៉ូស្គូ៖ ទូរទស្សន៍ Press TV របស់អ៊ីរ៉ង់បានរាយការណ៍ថា ប្រទេសអ៊ីរ៉ង់ និងរុស្ស៊ីបានចុះហត្ថលេខាលើកិច្ចសន្យា សម្រាប់ការសាងសង់កប៉ាល់ដឹកទំនិញ សម្រាប់កំពង់ផែសមុទ្រកាសព្យែន នៃទីក្រុង Solyanka ។ យោងតាមរបាយការណ៍ ភាគីរុស្ស៊ី នឹងផលិតកប៉ាល់ដឹកទំនិញសម្រាប់អ៊ីរ៉ង់ ដើម្បីប្រើប្រាស់នៅ Solyanka ដែលមានទីតាំងនៅទីក្រុង Astrakhan ភាគខាងត្បូងនៃប្រទេសរុស្ស៊ី ហើយត្រូវបានអភិវឌ្ឍរួមគ្នាដោយប្រទេសទាំងពីរ។ ការបញ្ជាទិញដែលត្រូវបានដាក់ដោយបណ្តាញដឹកជញ្ជូនសាធារណៈរដ្ឋអ៊ីស្លាមអ៊ីរ៉ង់...
ដាម៉ាស់៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ SANA បានរាយការណ៍ថា កងកម្លាំងសហរដ្ឋអាមេរិក បានបញ្ជូនរថយន្តដឹកទំនិញស៊ីរីសរុបចំនួន ៦០គ្រឿងទៅកាន់មូលដ្ឋានរបស់ខ្លួននៅភាគខាងជើងប្រទេសអ៊ីរ៉ាក់កាលពីថ្ងៃពុធម្សិលមិញនេះ។ សារព័ត៌មាន SANA បានកត់សម្គាល់ថា ការដឹកជញ្ជូននាពេលថ្មីៗនេះ គឺជាខ្សែចុងក្រោយបំផុតនៃការលួចប្រេងរបស់សហរដ្ឋអាមេរិក ចេញពីប្រទេសស៊ីរី នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ កាលពីខែធ្នូ ក្រសួងការបរទេសស៊ីរី បានប៉ាន់ប្រមាណនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការខាតបង់សេដ្ឋកិច្ចរបស់ប្រទេសស៊ីរី ដែលបណ្តាលមកពីប្រតិបត្តិការយោធារបស់សហរដ្ឋអាមេរិកនៅលើដីរបស់ខ្លួនមានចំនួន ១១១,៩ពាន់លានដុល្លារ។ ការខាតបង់ដោយផ្ទាល់ត្រូវបានគេប៉ាន់ប្រមាណថាមានចំនួន ២៥,៩...
ភ្នំពេញ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញចូលរួមក្នុងពិធីកាត់ឫសសីមា និងសម្ពោធសមិទ្ធផលនានាក្នុងវត្តឧត្តមសាមគ្គី ហៅវត្តវាលកន្សែង ខេត្តក្រចេះ នាថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣ ។ លោកបណ្ឌិត សូមអបអរសាទរចំពោះសមិទ្ធផលជាច្រើន ដែលបានកកើតឡើង នៅក្នុងទីអារាមដែលទើបតែមានអាយុកាលប្រមាណជាង ១០ឆ្នាំ...
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ វឌ្ឍនៈ មង្គល ប្រធាននាយកដ្ឋានច្រកទ្វារទី១ និងលោកឧត្តមសេនីយ៍ត្រី អុី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត នារសៀលថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣ បានដឹកនាំក្រុមការងារចុះមកពិនិត្យស្ថានភាពទូទៅ និងពង្រឹងការងារជំនាញនៅប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ។ ការចុះពិនិត្យ នេះដោយមានការណែនាំពី លោកនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍...