តើពិភពលោកមានបញ្ហាអ្វី?នៅឆ្នាំ២០២២ អាកាសធាតុអាក្រក់ខ្លាំង និងគ្រោះធម្មជាតិបានកើតឡើងជាញឹកញាប់នៅជុំវិញពិភពលោក។ យោងតាមរបាយការណ៍បណ្តោះអាសន្នស្ដីពី “ស្ថានភាពនៃអាកាសធាតុសកលឆ្នាំ២០២២” (Provisional State of the Global Climate 2022)របស់អង្គការឧតុនិយមពិភពលោក (the World Meteorological Organization)រលកកំដៅខ្លាំង គ្រោះរាំងស្ងួត និងទឹកជំនន់បំផ្លិចបំផ្លាញក្នុងឆ្នាំ២០២២ បានប៉ះពាល់ដល់មនុស្សរាប់លាននាក់ និងបណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិរាប់ពាន់លានដុល្លារសហរដ្ឋអាមេរិក។ តើយើងគួរធ្វើយ៉ាងដូចម្ដេច?បម្រែបម្រួលអាកាសធាតុ គឺជាការគំរាមកំហែងទូទៅចំពោះមនុស្សជាតិទាំងមូល។...
កាលពីខែវិច្ឆិកា ឆ្នាំ ២០២២ ចំនួនប្រជាជនលើពិភពលោកមានដល់ ៨ ពាន់លាននាក់។ យោងតាមទិន្នន័យដែលចេញផ្សាយដោយអង្គការស្បៀងអាហារនិងកសិកម្មនៃសហប្រជាជាតិ (FAO)ឱ្យដឹងថា ចំនួនប្រជាជនដែលប្រឈមមុខនឹងការខ្វះខាតស្បៀងអាហារយ៉ាងធ្ងន់ធ្ងរនៅលើពិភពលោកបានកើនឡើងយ៉ាងខ្លាំងពី១៣៥ លាននាក់កាលពី ២ ឆ្នាំមុនដល់ប្រហែល៣៤៥ លាននាក់ដែលពាក់ព័ន្ធប្រទេសចំនួន ៨២ ។ បក្សកុម្មុយនីស្តចិនដែលជាបក្សកាន់អំណាចរបស់ប្រទេសចិនតែងតែចាត់ទុកការដោះស្រាយបញ្ហាហូបចុករបស់ប្រជាជនជាអាទិភាពកំពូល។ តាមរយៈការខិតខំប្រឹងប្រែងរបស់ប្រជាជនជាច្រើនជំនាន់ ប្រទេសចិនបានសម្រេចគោលដៅដែលប្រើប្រាស់ដីដាំដំណាំតិចជាង ៩% នៃដីដាំដំណាំរបស់ពិភពលោកដើម្បីដោះស្រាយបញ្ហាហូបចុករបស់មនុស្សមួយភាគប្រាំនៃចំនួនប្រជាជនលើពិភពលោក ហើយបានក្លាយជាប្រទេសផលិតស្បៀងធំជាងគេបំផុតលើពិភពលោក និងជាប្រទេសនាំចេញស្បៀងធំជាងគេទីបីលើពិភពលោក។...
រាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២៣ នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន (The 2023 CMG Spring Festival) នឹងជួបជាមួយទស្សនិកជនតាមពេលកំណត់ម្តងទៀត! រាត្រីសមោសរនេះមានប្រវត្តិសាស្ត្រ៤០ឆ្នាំហើយ ជាកម្មវិធីទូរទស្សន៍ដែលមានទស្សនិកជនច្រើនបំផុតលើពិភពលោកតាមដានទស្សនា ដែលបានជាប់កំណត់ត្រាហ្គីណេសពិភពលោក។ ការទស្សនារាត្រីសមោសរនេះបានក្លាយជាទំនៀមទម្លាប់ជួបជុំទទួលឆ្នាំថ្មីចិននាពេលបច្ចុប្បន្នសម្រាប់ជនចិនសញ្ជាតិបរទេសនៅលើពិភពលោកដើម្បីរួមគ្នាអបអរទទួលឆ្នាំថ្មីចិននិងទទួលសំណាងល្អនៃឆ្នាំថ្មីចិន។ របាំ ចម្រៀង ហ៊ី ក្បាច់គុន ភាពយន្តខ្នាតខ្លី ។ល។ កម្មវិធីសំដែងច្រើនបែបយ៉ាង ខ្លឹមសារសម្បូរបែប ដែលតាមរយៈការទស្សនា យើងអាចយល់ដឹងពីភាពរុងរឿងនៃប្រវត្តិសាស្ត្រ៥០០០ឆ្នាំនៃអរិយធម៌ចិន...
ថ្ងៃទី ៣០ ខែធ្នូ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានប្រកាសពីព័ត៌មានជាតិនិងអន្តរជាតិសំខាន់ៗទាំង ១០ ក្នុងឆ្នាំ ២០២២ ។ ព័ត៌មានចិនសំខាន់ៗទាំង ១០ ក្នុងឆ្នាំ ២០២២ គឺ៖១- សមាជបក្សកម្មុយនីស្តចិនលើកទី ២០ បានបើកធ្វើដោយជោគជ័យ ដំណើរថ្មីនៃការកសាងប្រទេសសង្គមនិយមគ្រប់ជ្រុងជ្រោយបានបោះជំហានទៅមុខដ៏រឹងមាំ លោក Xi Jinping បានត្រូវប្រើស់តាំងជាអគ្គលេខាធិការបក្សម្តងទៀត ។២–ទំហំសេដ្ឋកិច្ចសរុបរបស់ចិននៅឆ្នាំ...
បរទេស៖ ភាពជាដៃគូយុទ្ធសាស្ត្ររវាងរុស្ស៊ី-ចិន មានទិដ្ឋភាពជាច្រើន ដោយកិច្ចសហប្រតិបត្តិការយោធា គឺជាធាតុផ្សំដ៏សំខាន់មួយ ប្រធានាធិបតីរុស្ស៊ី ។ លោក វ្ល៉ាឌីមៀ ពូទីន បានប្រាប់សមភាគីចិន លោក ស៊ី ជីនពីង បែបនេះ នៅក្នុងកិច្ចពិភាក្សាតាមវីដេអូមួយកាលពីថ្ងៃសុក្រ។ លោកបានបន្តថា ប្រទេសទាំងពីរមានទស្សនៈវិស័យនៃពិភពលោកនាពេលអនាគតដ៏ត្រឹមត្រូវជាងនេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣០ ខែធ្នូ...
ប៉េកាំង៖ ប្រទេសចិន នៅថ្ងៃសុក្រនេះបានជំរុញឱ្យសហរដ្ឋអាមេរិក បញ្ឈប់ការលក់អាវុធទៅឱ្យ និងទំនាក់ទំនងយោធាជាមួយតំបន់តៃវ៉ាន់របស់ប្រទេសចិន និងបញ្ឈប់ការបង្កើតកត្តាថ្មី ដែលអាចនាំឱ្យមានភាពតានតឹងនៅទូទាំងច្រកសមុទ្រតៃវ៉ាន់។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានជាទៀងទាត់ថា “ប្រទេសចិននឹងធ្វើសកម្មភាពយ៉ាងម៉ឺងម៉ាត់ ដើម្បីការពារអធិបតេយ្យភាព និងផលប្រយោជន៍សន្តិសុខរបស់ខ្លួន”។ លោកបានសង្កត់ធ្ងន់ថា ចិនតែងតែប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះការលក់អាវុធរបស់អាមេរិកទៅឲ្យតំបន់តៃវ៉ាន់របស់ចិន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Wang បានលើកឡើងថា ប្រទេសចិនជំរុញឱ្យសហរដ្ឋអាមេរិកគោរពតាមគោលការណ៍ចិនតែមួយ...
បរទេស៖ សេវាសន្តិសុខរបស់ប្រទេសអ៊ុយក្រែន SBU បានចាប់ខ្លួន លោក Alexander Mamai កាលពីថ្ងៃ ព្រហស្បតិ៍ ដោយនិយាយថា អភិបាលក្រុង Poltava បានបង្ហាញព័ត៌មានអំពីការដាក់ពង្រាយយោធា។ អ្នកនយោបាយបក្ស ប្រឆាំងឥឡូវនេះ គឺប្រឈមមុខនឹងការជាប់ពន្ធនាគារដល់ទៅ ១២ ឆ្នាំ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៩ ខែធ្នូ...
សៅប៉ូឡូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ថា លោក Pele ដែលជាកីឡាករបាល់ទាត់ប្រេស៊ីលដ៏ល្បីល្បាញដែលបានងើបពីភាពក្រីក្រដោយជើងទទេរក្លាយជាអត្តពលិកដ៏អស្ចារ្យនិងល្បីល្បាញបំផុតក្នុងប្រវត្តិសាស្ត្រសម័យទំនើបបានទទួលមរណភាពកាលពីថ្ងៃព្រហស្បតិ៍ក្នុងវ័យ៨២ឆ្នាំ ។ មន្ទីរពេទ្យ Albert Einstein នៅក្រុង Sao Paulo ជាកន្លែងដែលលោក Pele កំពុងទទួលការព្យាបាលបានបញ្ជាក់ថា គាត់បានស្លាប់នៅម៉ោង៣និង២៧នាទីរសៀល...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានណែនាំដល់អភិបាលរាជធានី-ខេត្ត ត្រូវយក គំរូតាមលោក ម៉ៅ ធនិន អភិបាលខេត្តកំពត ដើម្បីដោះស្រាយបញ្ហាជម្លោះដីធ្លី និងបញ្ហានានាជូនប្រជាពលរដ្ឋក្រៅ ប្រព័ន្ធតុលាការ ពិសេស ត្រូវដោះស្រាយជូនប្រជាពលរដ្ឋដោយមិនលំអៀង ទៅខាងភាគីណាមួយឡើយ។ នាឱកាសអញ្ជើញបើកការដ្ឋានគម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ និងផ្លូវជាតិលេខ៣៣...
បរទេស៖ បន្ទាប់ពីទីក្រុងប៉េកាំងបានដកគោលនយោបាយ Dynamic Zero Covid របស់ខ្លួន ករណីនៃមេរោគ ផ្លូវដង្ហើមដែលឆ្លងខ្លាំង បានចាប់ផ្តើមរីករាលដាលយ៉ាងឆាប់រហ័សតាមរយៈចំនួនប្រជាជនដ៏ច្រើនចំនួន ១,៤ពាន់លាននាក់របស់ខ្លួន។ ទោះបីជាប្រទេសជាច្រើនបានបរិហារគោលនយោបាយចាស់ក៏ដោយ ក៏មានប្រទេសជាច្រើនបានចេញការរឹត បន្តឹងថ្មីលើអ្នកដំណើរមកពីប្រទេសចិន។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា ប្រទេសមួយចំនួនដែល កំពុងបង្កើន ការអនុម័តច្បាប់ទាក់ទង...