Lកាលីហ្វ័រនីញ៉ា៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ថា គ្រោះរញ្ជួយដីកម្រិត៦.៤រ៉ិចទ័រ បានវាយលុកឆ្នេរសមុទ្រភាគខាងជើងនៃរដ្ឋកាលីហ្វ័រញ៉ា កាលពីព្រឹកថ្ងៃអង្គារ ដោយបានបំផ្លាញផ្ទះសម្បែង ផ្លូវថ្នល់ និងប្រព័ន្ធទឹក និងធ្វើឱ្យមនុស្សរាប់ម៉ឺននាក់គ្មានអគ្គិសនីប្រើប្រាស់ ។យោងតាមការិយាល័យត្រួតពិនិត្យតំបន់ Humboldt បានឱ្យដឹងថា យ៉ាងហោចណាស់មនុស្សរាប់សិបនាក់បានរងរបួស ហើយ២នាក់ផ្សេងទៀតបានស្លាប់ដោយសារ “ត្រូវការសង្គ្រោះបន្ទាន់ផ្នែកវេជ្ជសាស្រ្ត” ដែលបានកើតឡើងក្នុងអំឡុងពេល...
រ៉ងហ្គូន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ថា ប៉ូលិសមីយ៉ាន់ម៉ា បានចាប់ខ្លួនសមាជិកសង្ស័យចំនួន១២នាក់នៃក្រុមជួញដូរមនុស្សដែលជាប់ពាក់ព័ន្ធនឹងការស្លាប់របស់ជនជាតិរ៉ូហ៊ីងយ៉ាចំនួន១៣ នាក់ ។ រដ្ឋាភិបាលបានឲ្យដឹងកាលពីថ្ងៃអង្គារថា ប៉ូលិសបានឆ្មក់ចូលបរិវេណមួយក្នុងទីប្រជុំជន Hlegu ក្បែរមជ្ឈមណ្ឌលពាណិជ្ជកម្មទីក្រុង រ៉ងហ្គូន កាលពីថ្ងៃទី៩ ខែធ្នូ ដោយរឹបអូសបានរថយន្តចំនួន៥គ្រឿង និងនាវាដឹកប្រេង១គ្រឿងដែលប្រើប្រាស់ក្នុងការជួញដូរ ។...
ភ្នុំពេញ៖ ថ្ងៃទី២១ ខែធ្នូ សិក្ខាសាលាដែលសហការរៀបចំឡើងដោយ វិទ្យុមិត្តភាពកម្ពុជាចិននៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ព្រឹទ្ធសភាកម្ពុជា ការិយាល័យមូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍប្រចាំកម្ពុជា សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានប្រព្រឹត្តទៅនៅព្រឹទ្ធសភាកម្ពុជា ក្រោមប្រធានបទ “កម្ពុជា-ចិនរួមជោគវាសនាប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩”។ ភ្ញៀវកិត្តិយសជាង១០០នាក់ ដែលមកពីព្រឹទ្ធសភាកម្ពុជា ក្រសួងសុខាភិបាល ក្រុមគ្រូពេទ្យជំនាញវេជ្ជសាស្ត្រយោធាចិនជួយកម្ពុជា ក្រុមអ្នកជំនាញវេជ្ជសាស្ត្របុរាណចិនជួយកម្ពុជាទប់ស្កាត់កូវីដ១៩ អ្នកជំនាញវេជ្ជសាស្ត្រកម្ពុជា ក្រុមគ្រូពេទ្យកម្ពុជា បានមានវត្តមានចូលរួមក្នុងសិក្ខាសាលាលើកនេះ។ ប្រធានបទនៃសិក្ខាសាលានេះគឺ “កម្ពុជា-ចិនរួមជោគវាសនាប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩”អ្នកចូលរួមទាំងអស់បានពិភាក្សាអំពីថាតើកម្ពុជានិងចិន បានសាមគ្គីគ្នាដូចម្ដេចខ្លះដើម្បីប្រយុទ្ធប្រឆាំងនឹង...
On December 14, Huawei Ecosystem Summit was held at the Hyatt Regency Phnom Penh, Cambodia, bringing together local developers and technology companies...
ភ្នំពេញ ៖ ខែវិច្ឆិកា ឆ្នាំ២០២២នេះ មូលនិធិគន្ធបុប្ផាកម្ពុជា បានទទួលថវិកាបរិច្ចាគចំនួន ១ ០១៧ ២២៤ ៦០០រៀល និង ៣៦១ ៦៨៤ ដុល្លារអាមេរិក ពីសប្បុរសជនចំនួន ៥ ៣១២រូប រួមមានសមាជិកកិត្តិយស៣រូប, សមាជិកគាំទ្រ ៣ ៨៣៨រូប និងសប្បុរសជនផ្សេងៗ...
យុទ្ធនាការ «បុគ្គលល្អឯក» របស់ស្រាបៀរ ABC ដែលទន្ទឹងរង់ចាំយូរមកហើយនោះ បានកៀកមក ដល់ទីបញ្ចប់ហើយ បន្ទាប់ពីការអបអរស្នាដៃល្អឯកនានារបស់បុគ្គលល្អឯកនៅកម្ពុជាចំនួន១០រូប មកពីវិស័យ៥ ផ្សេងៗគ្នា។ បន្ទាប់ពីការពិភាក្សាជាច្រើនដោយគណៈមេប្រយោគទាំង ៥រូប រួចមក យុទ្ធនាការ ដែលដំណើរការដោយ ក្រុមហ៊ុនស្រាបៀរដ៏ល្បីរបស់កម្ពុជា បានរកឃើញបេក្ខភាព “បុគ្គលល្អឯក” ជាចុងភៅដ៏ល្បីល្បាញទទួលស្គាល់ជាអន្ដរជាតិគឺ កំពូលចុងភៅ លោក លូ...
ភ្នំពេញ ថ្ងៃពុធ ទី២១ ធ្នូ ២០២២៖ ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិករទូរស័ព្ទចល័តឈានមុខគេនៅកម្ពុជា បានធ្វើកិច្ចសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្នុងការរៀបចំវគ្គបណ្តុះបណ្តាលចំណេះដឹងផ្នែក អក្ខរកម្មឌីជីថលដល់សិស្សានុសិស្សវិទ្យាល័យសរុបចំនួន ១០៨០ នាក់ នៅក្នុងខេត្តចំនួនបី គឺខេត្តកំពង់ធំ កំពង់ចាម និងកំពង់ឆ្នាំង។ កម្មវិធីលើកកម្ពស់អក្ខរកម្មឌីជីថលមួយនេះ បានចាប់ដំណើរការពីខែមិថុនាដល់ខែតុលា...
ភ្នំពេញ ថ្ងៃទី២១ ខែ ធ្នូ ឆ្នាំ ២០២២៖ ក្នុងតួនាទីថ្មីមួយរយៈពេលកន្លងមក លោកនាយកចាត់ការវ័យ ៤០ ប្លាយ បានដាក់ចេញការប្តេជ្ញាចិត្តយ៉ាងមុតមាំទៅលើល្បឿននៃការសាងសង់ និង បញ្ចប់គម្រោងនីមួយៗអោយបានតាមពេលវេលាដែលបានកំណត់ និង ផ្តល់ជូនអោយអតិថិជនបានកាន់សោរចូលរស់នៅក្នុងគេហដ្ឋានប្រកបដោយគុណភាពនិងសោភ័ណ្ឌភាពស្អាតបំផុត។ លោក គ្រួច សុភត្រ្តា នាយកចាត់ការទូទៅថ្មីនៃក្រុមហ៊ុន Orkide Development បានមានប្រសាសន៍៍ថា...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ នេះ បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យផ្លូវបេតុងដែលបានបាក់ស្រុត ខូចខាតដោយសារទឹកជំនន់ស្ថិតនៅឃុំពាមប្រធ្នោះ និងឃុំល្វេ ក្នុងស្រុកកោះសូទិន។ បើតាមអភិបាលស្រុកកោះសូទិន លោក យី វណ្ណៈ បានប្រាប់ឲ្យដឹងថា ផ្លូវបេតុងស្ថិតនៅក្នុងឃុំទាំងពីរខាងលើ បានស្ថាបនារួចនៅខែកក្កដា ឆ្នាំ២០២២...
បរទេស៖រដ្ឋមន្ត្រីការបរទេសឥណ្ឌាលោក Subramanyam Jaishankar បានប្រកាសថាប្រទេសឥណ្ឌាបានសម្រេចចិត្តធ្វើការដាក់ពង្រាយចំនួនយោធាដ៏ច្រើនបំផុតមួយទៅកាន់តំបន់ព្រំដែនជាមួយនឹងប្រទេសចិនក្នុងគោលបំណងសំខាន់ធ្វើយ៉ាងណា ដាក់សំពាធទៅលើរដ្ឋាភិបាលក្រុងប៉េកាំងប៉ុណ្ណោះ ឲ្យកាត់បន្ថយភាពតានតឹងនៅក្នុងតំបន់ជម្លោះ។ លោករដ្ឋមន្ត្រីបានបន្តទៀតថាការដាក់ពង្រាយយោធា របស់ឥណ្ឌាបានធ្វើឡើងផងដែរ គឺនៅបន្ទាប់ពីប្រទេសចិនបានធ្វើការបង្កើនចំនួនយោធារបស់ខ្លួនទៅ កាន់ទីតាំងព្រំដែននេះកាន់តែច្រើនឡើងចាប់ តាំងតែពីឆ្នាំ២០២០ហើយចុងក្រោយនេះក៏មានការប៉ះទង្គិចគ្នា ផងដែរកាលពីថ្ងៃទី៩ខែធ្នូគិតចាប់តាំងពីពេលនោះមក។ ទោះបីជាយ៉ាងណាក្តីការប៉ះទង្គិចគ្នាមិនមានរយៈ ពេលយូរឡើយដោយមានយោធាតិចតួចប៉ុណ្ណោះ ដែលទទួលរងរបួសស្រាលខណៈដែលភាគីឥណ្ឌាបានចោទ ប្រកាន់ថាយោធាចិនបានប៉ុនប៉ង់ធ្វើដំណើរ ចូលមកដល់តំបន់បន្ទាត់ព្រំដែនដោយមិនមានការអនុញ្ញាតិនិងល្មើសទៅលើកិច្ច ព្រមព្រៀងទ្វេភាគី៕ ប្រែសម្រួល៖ស៊ុនលី