Covid-19

សិក្ខាសាលាស្ដីពី “កម្ពុជា-ចិន រួមជោគវាសនាប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩” ធ្វើឡើងនៅ រាជធានី ភ្នំពេញ

ភ្នុំពេញ៖ ថ្ងៃទី២១ ខែធ្នូ សិក្ខាសាលាដែលសហការរៀបចំឡើងដោយ វិទ្យុមិត្តភាពកម្ពុជាចិននៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ព្រឹទ្ធសភាកម្ពុជា ការិយាល័យមូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍប្រចាំកម្ពុជា សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានប្រព្រឹត្តទៅនៅព្រឹទ្ធសភាកម្ពុជា ក្រោមប្រធានបទ “កម្ពុជា-ចិនរួមជោគវាសនាប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩”។ ភ្ញៀវកិត្តិយសជាង១០០នាក់ ដែលមកពីព្រឹទ្ធសភាកម្ពុជា ក្រសួងសុខាភិបាល ក្រុមគ្រូពេទ្យជំនាញវេជ្ជសាស្ត្រយោធាចិនជួយកម្ពុជា ក្រុមអ្នកជំនាញវេជ្ជសាស្ត្របុរាណចិនជួយកម្ពុជាទប់ស្កាត់កូវីដ១៩ អ្នកជំនាញវេជ្ជសាស្ត្រកម្ពុជា ក្រុមគ្រូពេទ្យកម្ពុជា បានមានវត្តមានចូលរួមក្នុងសិក្ខាសាលាលើកនេះ។


ប្រធានបទនៃសិក្ខាសាលានេះគឺ “កម្ពុជា-ចិនរួមជោគវាសនាប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩”អ្នកចូលរួមទាំងអស់បានពិភាក្សាអំពីថាតើកម្ពុជានិងចិន បានសាមគ្គីគ្នាដូចម្ដេចខ្លះដើម្បីប្រយុទ្ធប្រឆាំងនឹង ជំងឺរាតត្បាតកូវីដ១៩ចាប់តាំងពីជំងឺនេះបានផ្ទុះឡើងមក រំឭកឡើងវិញអំពីរយៈពេលបីឆ្នាំកន្លងមកនេះប្រទេសចិន ខិតខំស្រាវជ្រាវផលិតវ៉ាក់សាំងកូវីដ១៩ ផ្ដល់ជំនួយដល់ការប្រយុទ្ធប្រឆាំង ជំងឺរាតត្បាតសកលតាមតែអាចធ្វើបាន ស្វែងយល់អំពីគោលនយោបាយថ្មីបង្ការ និងគ្រប់គ្រងជំងឺរាតត្បាតរបស់ប្រទេសចិន ដើម្បីរួមគ្នាត្រៀមខ្លួនបញ្ចូលថាមពលកាន់តែខ្លាំងក្លាទៅក្នុងសហគមន៍ជោគវាសនារួមកម្ពុជាចិន។


ឯកឧត្ដមWang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានណែនាំអ្នកចូលរួមទាំងអស់ក្នុងសិក្ខាសាលា ឱ្យបានយល់អំពីស្ថានភាពកែសម្រួលគោលនយោបាយបង្ការ និងគ្រប់គ្រងជំងឺរាតត្បាតរបស់ប្រទេសចិន និងបានមានប្រសាសន៍ថាការកែសម្រួលគោលនយោបាយ បង្ការនិងគ្រប់គ្រងជំងឺរាតត្បាតរបស់ប្រទេសចិនឆ្លុះបញ្ចាំងពីជំហររបស់ប្រជាជននិងស្មារតីនៃការស្វែងរកការពិត និងជឿនលឿនទៅតាមសម័យកាល។រដ្ឋាភិបាលចិនបានបង្កើនប្រសិទ្ធភាព និងកែសម្រួលវិធានការបង្ការ និងគ្រប់គ្រងជំងឺរាតត្បាតទៅតាមពេលវេលា និងស្ថានភាព។

គោលបំណងគឺ ដើម្បីកាត់បន្ថយផលប៉ះពាល់នៃការរាតត្បាតរបស់មេរោគមកលើជីវភាពរស់នៅរបស់ប្រជាជន និងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម ការពារយ៉ាងមានប្រសិទ្ធភាព និងប្រកបដោយវិទ្យាសាស្រ្ត នូវសុវត្ថិភាពអាយុជីវិតប្រជាជន និងធានាឱ្យបាននូវដំណើរការប្រកបដោយសណ្តាប់ធ្នាប់នៃសេដ្ឋកិច្ច និងសង្គម។ ស្របពេលជាមួយគ្នានេះ ការកែសម្រួលគោលនយោបាយបង្ការ និងគ្រប់គ្រងជំងឺរាតត្បាតរបស់ប្រទេសចិន គឺអំណោយផលដល់ការផ្លាស់ប្ដូរស៊ីជម្រៅជាមួយពិភព ខាងក្រៅនិងការចាក់បញ្ចូលថាមពលវិជ្ជមាន ចូលទៅក្នុងការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក។


ឯកឧត្ដមកិត្តិសង្គហបណ្ឌិតទេពងន អនុប្រធានទី២ព្រឹទ្ធសភាបានមានប្រសាសន៍ថា ប្រទេសទាំងពីរកម្ពុជានិងចិនបានជួយគ្នាទៅវិញទៅមកហើយប្រទេសចិន បានចាត់បញ្ជូនក្រុមគ្រូពេទ្យប្រយុទ្ធប្រឆាំងជំងឺឆ្លង ជាច្រើនលើកព្រមទាំងបរិច្ចាគសម្ភារៈប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ក៏ដូចជាវ៉ាក់សាំងការពារជំងឺកូវីដ១៩ ជាច្រើនដូសនិងច្រើនលើកមកកាន់ប្រទេសកម្ពុជា ជួយឱ្យកម្ពុជាទទួលបានលទ្ធផលល្អក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។

រដ្ឋាភិបាលក៏ដូចជាប្រជាជន នៃប្រទេសទាំងពីរកម្ពុជា-ចិន នៅតែបន្តការជួយយកអាសារគ្នាទៅវិញទៅមក រួមសុខរួមទុក្ខជាមួយគ្នាជំរុញនិងចូលរួមចំណែកយ៉ាង សកម្មក្នុងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំង នឹងជំងឺមួយនេះ។ថ្មីៗនេះប្រទេសចិនបានកែសម្រួល វិធានការបង្ការនិងគ្រប់គ្រងជំងឺរាតត្បាតម្ដង ទៀតដែលនេះគឺជាការសម្របខ្លួនតាមស្ថានភាពជាក់ស្ដែង និងជាសកម្មភាពរបស់ប្រទេសចិនខ្លួនឯង ផ្ទាល់ដើម្បីបង្កើនភាពត្រឹមត្រូវនៃការបង្ការនិងគ្រប់គ្រង ជំងឺរាតត្បាតដើម្បីអនុវត្តវិធានការមាន ប្រសិទ្ធភាពក្នុងការសម្របសម្រួលសុវត្ថិភាពសុខភាពនិងស្ដារឡើងវិញជីវភាពរស់ នៅជាប្រក្រតីរបស់ប្រជាជន។


លោកជំទាវយក់សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានមានប្រសាសន៍ថា កម្ពុជាតាមដានស្ថានភាពជំងឺរាតត្បាតកូវីដ១៩នៅក្នុងប្រទេសចិនជាប់ជានិច្ច ហើយយល់ឃើញថាការកែសម្រួលជាបន្តបន្ទាប់នូវវិធានការបង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩របស់ប្រទេសចិន គឺមានភាពប្រុងប្រយ័ត្ន សមស្របតាមបែបវិទ្យាសាស្ត្រ។ភាគីចិនរក្សាគោលជំហរ “យកប្រជាជនជាសំខាន់ យកអាយុជីវិតជាសំខាន់” ថែរក្សាការពារអាយុជីវិតប្រជាជន ដោយបានកាត់បន្ថយអត្រាឆ្លង អត្រាឈឺធ្ងន់ និងអត្រាស្លាប់ឱ្យទាប ជាងគេបំផុតលើពិភពលោកយ៉ាងជោគជ័យ។ លោកជំទាវយល់ឃើញថាការកែសម្រួលជា បន្តបន្ទាប់នូវវិធានការបង្ការនិងគ្រប់គ្រងជំងឺរាតត្បាត របស់ប្រទេសចិនគឺមានភាពប្រុងប្រយ័ត្ននិងត្រឹមត្រូវ តាមបែបវិទ្យាសាស្ត្រដែលមិនត្រឹមតែធានាបាននូវសុវត្ថិភាព អាយុជីវិតរបស់ប្រជាជនជាអតិបរមាប៉ុណ្ណោះទេ ថែមទាំងអាចស្ដារឡើងវិញនូវសកម្មភាពសេដ្ឋកិច្ច និងសង្គមប្រកបដោយរបៀបរៀបរយដែលផ្ដល់ប្រយោជន៍ដល់តំបន់ និងពិភពលោកឆ្ពោះទៅរកការអភិវឌ្ឍន៍ផងដែរ៕

To Top