គៀវ៖ សារព័ត៌មានប្រធានាធិបតីអ៊ុយក្រែនបានរាយការណ៍ថា ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី កាលពីថ្ងៃអង្គារបានទៅទស្សនាទីក្រុងជួរមុខ Bakhmut ក្នុងតំបន់ Donetsk ភាគខាងកើតនៃប្រទេសអ៊ុយក្រែន។ ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចការងាររបស់លោក លោក ហ្សេឡិនស្គី បានជួបជាមួយបុគ្គលិកនៃកងពលតូចមេកានិច ដែលពាក់ព័ន្ធនឹងការប្រឈមមុខដាក់គ្នាជាមួយកងកម្លាំងរុស្ស៊ីនៅលើផ្លូវទៅកាន់ទីក្រុង។ លោក ហ្សេឡិនស្គី បានស្តាប់របាយការណ៍របស់មេបញ្ជាការ ស្តីពីស្ថានភាពប្រតិបត្តិការនៅជួរមុខ ហើយបានថ្លែងអំណរគុណដល់យោធាអ៊ុយក្រែនចំពោះភាពក្លាហាន ភាពធន់ និងកម្លាំងរបស់ពួកគេដែលបានបង្ហាញក្នុងអំឡុងពេលប្រយុទ្ធ។...
ភ្នំពេញ ថ្ងៃពុធ ទី២១ ធ្នូ ២០២២៖ ដើម្បីចូលរួមអបអរពិធីបុណ្យណូអែល ឬគ្រឹស្តម៉ាស (Christmas) និងពិធីឆ្លងឆ្នាំសកល ២០២៣ ក្រុមហ៊ុន Smart Axiata បាននាំយកនូវហ្គេមកម្សាន្តបែបឌីជីថលមួយ ដែលមានឈ្មោះថា «SmartNas ចាប់កាដូ» សម្រាប់អតិថិជនរបស់ខ្លូន នៅលើកម្មវិធីទូរសព្ទដៃ ស្មាតណាស់ (SmartNas)។ ហ្គេមឌីជីថល...
ភ្នំពេញ៖ក្រសួងធនធានទឹក និងឧតុនិយមបានបញ្ជាក់ ឲ្យដឹងថាចាប់ពីថ្ងៃទី២១ ដល់២៧ធ្នូខាងមុខនេះតំបន់មួយចំនួនរបស់ប្រទេសកម្ពុជា នឹងបន្តចុះត្រជាក់ទៀត ដូច្នេះសូមប្រជាពលរដ្ឋដែលរស់នៅតំបន់ ទាំងនោះមានការប្រុងប្រយ័ត្ន។ យោងតាមសេចក្តីជូនដំណឹង ស្ដីពី ស្ថានភាពធាតុអាកាស របស់ក្រសួងធនធានទឹកចាប់ពី ថ្ងៃទី២១-២៧ ខែធ្នូ ឆ្នាំ២០២២ លើកឡើងថា នៅក្នុងមួយសប្ដាហ៍ខាង មុខនេះប្រទេសកម្ពុជា បន្តទទួលឥទ្ធិពលពីទ្រនុងនៃសម្ពាធខ្ពស់(ចិន) និងខ្យល់ មូសុងឦសាន្តក្នុងកម្រិតមធ្យម ។ ក្រសួងបានលើកឡើងថាស្ថានភាពបែបនេះ...
បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានសរសើរសមាជិកនៃទីភ្នាក់ងារសន្តិសុខចំពោះភាពក្លាហាន និងសេវាកម្ម ដោយមិនគិតតែពីខ្លួនឯងក្នុងការការពារសណ្តាប់ធ្នាប់រដ្ឋធម្មនុញ្ញ និងបូរណភាពទឹកដីរបស់រុស្ស៊ីពីការគំរាមកំហែងពីខាងក្រៅ និងក្នុងប្រទេស ហើយបានរាយបញ្ជីបញ្ហាប្រឈមជាច្រើនដែលពួកគេត្រូវតែផ្តោតលើ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា នៅក្នុងសុន្ទរកថាជាវីដេអូដែលបានផ្សាយដោយវិមានក្រឹមឡាំងនៅថ្ងៃអង្គារ លោកពូទីនបានសម្តែងការជូនពររបស់លោកទៅកាន់សេវាសន្តិសុខសហព័ន្ធ (FSB) សេវាស៊ើបការណ៍សម្ងាត់បរទេស (SVR)...
បរទេស៖ ប្រធានាធិបតីបេឡារុស្ស លោក Alexander Lukashenko បានប្រកាសកាលពីថ្ងៃចន្ទថា ប្រទេសបេឡារុសឥឡូវមានប្រដាប់ដោយកាំជ្រួចមីស៊ីល Iskander និងការពារដោយប្រព័ន្ធការពារអាកាស S-400។ លោក Alexander Lukashenko ក៏បាន អរគុណសមភាគីរុស្ស៊ី លោក Vladimir Putin ដែលបានផ្តល់សព្វាវុធថ្មី ដូចដែលមូស្គូបានសន្យា។ យោងតាមសារព័ត៌មាន RT...
ឯកឧត្តម ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល និងមន្ត្រីក្រោមឱវាទទាំងអស់ សូមគោរពជូនពរនិងអបអរសាទរ ក្នុងឱកាសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ទទួលបានពានរង្វាន់ «សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើមពិភពលោក» ពីវិទ្យាស្ថានយុទ្ធសាស្ត្រសម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិក (KSI)។
ដំណឹងពិសេសដល់អតិថិជនដែលតែងតែគាំទ្រ លើសេវាកម្មដឹកអ្នកដំណើររបស់ក្រុមហ៊ុនវិរៈប៊ុនថាំ ឥឡូវនេះលោកអ្នកនឹងទទួលបានការបញ្ចុះតម្លៃ ៥ភាគរយភ្លាមតែម្ដងនៅពេលដែលលោកអ្នកធ្វើការទិញសំបុត្រតាមរយៈកម្មវិធី VET និងគេហទំព័រ www.vireakbuntham.com !!
បរទេស៖អ្នកនាំពាក្យរបស់ក្រសួងការបរទេស នៃប្រទេសរុស្សីលោកស្រី Maria Zakharova កាលពីថ្ងៃចន្ទម្សិលមិញនេះបានលើកឡើងថារដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន បានកំពុងដាក់ខ្លួន ឯងនៅក្នុងទីតាំងមួយដ៏គ្រោះថ្នាក់ និងប្រឈមមុខទៅនឹងជម្លោះដោយផ្ទាល់ ជាមួយនឹងប្រទេសរុស្សី។ ការលើកឡើងនេះដើម្បីជាការឆ្លើយតបទៅនឹងអ្នកនាំពាក្យរបស់ក្រសួងការបរទេស របស់ប្រទេសអាមេរិកលោក Ned Price ដែលថ្មីៗនេះលោកបានស្តីបន្ទោសរុស្សីថា គឺជាអ្នកដែលបានធ្វើឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរមិនមានស្ថេរភាព និងមិនអាចព្យាករណ៍ទុកជាមុនបាន។ ទោះបីជាយ៉ាងណាក្តីលោកស្រី Zakharova បានបន្ថែមថាផ្ទុយទៅវិញអាមេរិកនោះទេ ដែលបានព្យាយាមធ្វើឲ្យទំនាក់ទំនងមិនមានភាពល្អប្រសើរ ខណៈដែលរុស្សីបានខិតខំថែរក្សាទំនាក់ទំនងក្នុងពេលដែលអាមេរិកមិនមានការប្តេជ្ញាចិត្តសោះឡើយ ចំពោះរឿងនេះ។...
ម៉ានីល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ថា រដ្ឋាភិបាលហ្វីលីពីនបានឲ្យដឹងកាលពីថ្ងៃអាទិត្យថា មនុស្សយ៉ាងហោចណាស់ចំនួន៦៧នាក់បានស្លាប់ដោយសារជំងឺអាសន្នរោគ ដែលជាជំងឺរាគរូសស្រួចស្រាវនៅក្នុងប្រទេសហ្វីលីពីន គិតចាប់តាំងពីខែមករាឆ្នាំនេះ ខណៈដែលករណីបានកើនឡើង២៨២ភាគរយបើធៀបនឹងឆ្នាំមុន ។នាយកដ្ឋានសុខាភិបាលហ្វីលីពីន ហៅកាត់ថា (DOH) បានរកឃើញករណីជំងឺអាសន្នរោគចំនួន៥.៨០០ករណីចាប់ពីខែមករាដល់ថ្ងៃទី២៦ ខែវិច្ឆិកាឆ្នាំនេះ ។ ទីភ្នាក់ងារនេះបានសន្មតថា ការកើនឡើងនៃករណីនេះទៅនឹងគ្រោះមហន្តរាយធម្មជាតិដែលបានវាយលុកប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ។ តំបន់ Visayas ភាគខាងកើត...
បរទេស៖ ជនជាតិចិន២នាក់ និងជនជាតិថៃ ១៧នាក់ ត្រូវបានចាប់ខ្លួននៅក្នុងការបង្ក្រាបលើប្រតិបត្តិករលើកម្មវិធីទូរស័ព្ទចំនួនពីរដែលផ្តល់ប្រាក់កម្ចីក្នុងអត្រាការប្រាក់យ៉ាងខ្ពស់រហូតដល់ទៅ ២០៨០ភាគរយ។ យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា មជ្ឈមណ្ឌលប្រឆាំងការរំលោភបំពានដោយ Loan Sharks (CCALS) ឬកម្ចីរដែលមានការប្រាក់ខ្ពស់ បានប្រកាសកាលពីថ្ងៃចន្ទថា សង្វៀននេះត្រូវបានចោទប្រកាន់ថា ដំណើរការដោយស្ត្រីពីរនាក់គឺ ឈ្មោះ...