ព័ត៌មានអន្តរជាតិ

មូស្គូ៖អាមេរិក ព្យាយាមដាក់បញ្ចូលខ្លួនឯង នៅក្នុងជម្លោះដោយផ្ទាល់ ជាមួយនឹងរុស្សី

បរទេស៖អ្នកនាំពាក្យរបស់ក្រសួងការបរទេស នៃប្រទេសរុស្សីលោកស្រី Maria Zakharova កាលពីថ្ងៃចន្ទម្សិលមិញនេះបានលើកឡើងថារដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន បានកំពុងដាក់ខ្លួន ឯងនៅក្នុងទីតាំងមួយដ៏គ្រោះថ្នាក់ និងប្រឈមមុខទៅនឹងជម្លោះដោយផ្ទាល់ ជាមួយនឹងប្រទេសរុស្សី។

ការលើកឡើងនេះដើម្បីជាការឆ្លើយតបទៅនឹងអ្នកនាំពាក្យរបស់ក្រសួងការបរទេស របស់ប្រទេសអាមេរិកលោក Ned Price ដែលថ្មីៗនេះលោកបានស្តីបន្ទោសរុស្សីថា គឺជាអ្នកដែលបានធ្វើឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរមិនមានស្ថេរភាព និងមិនអាចព្យាករណ៍ទុកជាមុនបាន។

ទោះបីជាយ៉ាងណាក្តីលោកស្រី Zakharova បានបន្ថែមថាផ្ទុយទៅវិញអាមេរិកនោះទេ ដែលបានព្យាយាមធ្វើឲ្យទំនាក់ទំនងមិនមានភាពល្អប្រសើរ ខណៈដែលរុស្សីបានខិតខំថែរក្សាទំនាក់ទំនងក្នុងពេលដែលអាមេរិកមិនមានការប្តេជ្ញាចិត្តសោះឡើយ ចំពោះរឿងនេះ។

លោកស្រីក៏បានអះអាងដែរថារុស្សីនៅតែបន្តអំពាវនាវឲ្យរដ្ឋាភិបាល របស់លោកប្រធានាធិបតី Joe Biden ក្នុងការជៀសវាងការបង្កហេតុនានាហើយបញ្ជាក់ថា រដ្ឋាភិបាលក្រុងមូស្គូនៅតែបើកទ្វាដើម្បីអាចចរចានិងពិភាក្សាជាមួយ នឹងអាមេរិកនៅគ្រប់កម្រិតទាំងអស់៕

ប្រែសម្រួល៖ស៊ុនលី

To Top