ភ្នំពេញ៖ នាព្រឹក ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២ លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានដឹកនាំក្រុមការងារ នាំយកអំណោយ ជាសម្ភារៈនិងថវិកា ដែលជាជំនួយរបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ...
សកម្មភាព កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានចូលរួមជាមួយកម្លាំងចម្រុះ ចុះការពារសន្តិសុខសណ្តាប់ធ្នាប់ ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៥ ធ្នូ ២០២២។
សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ថា យោធាកូរ៉េខាងត្បូងបានឲ្យដឹងថា កូរ៉េខាងជើងបានបាញ់គ្រាប់ផ្លោងកាំភ្លើងធំប្រហែល១៣០គ្រាប់ចូលទៅក្នុងសមុទ្រ ពីឆ្នេរសមុទ្រភាគខាងកើត និងខាងលិចរបស់ខ្លួននៅថ្ងៃចន្ទនេះ នៅក្នុងសមយុទ្ធយោធាជាក់ស្តែងចុងក្រោយបង្អស់នៅជិតព្រំដែនរួមគ្នារបស់ពួកគេ ។ គ្រាប់ផ្លោងមួយចំនួនបានធ្លាក់នៅតំបន់ការពារក្បែរព្រំដែនសមុទ្រ នៅក្នុងអ្វីដែលទីក្រុងសេអ៊ូលបានបញ្ជាក់ថា ជាការរំលោភលើកិច្ចព្រមព្រៀងអន្តរកូរ៉េឆ្នាំ២០១៨ ដែលត្រូវបានរចនាឡើងដើម្បីកាត់បន្ថយភាពតានតឹង ។ ក្រសួងការពារជាតិបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យោធាកូរ៉េខាងត្បូង បានបញ្ជូនទំនាក់ទំនងព្រមានជាច្រើនទៅកាន់កូរ៉េខាងជើងជុំវិញការបាញ់នេះ...
ស្រូវជាដំណាំស្បៀងដ៏សំខាន់របស់មនុស្សជាតិដែលបានចញ្ចឹមប្រជាជនប្រហែលពាក់កណ្តាលលើពិភពលោក។ ក្រុមអ្នកសិក្សាស្រាវជ្រាវនៃបណ្ឌិត្យសភាវិទ្យាសាស្ត្រចិនបានបញ្ចប់ការពិសោធន៍បណ្តុះគ្រាប់ពូជស្រូវក្នុងអវកាស ពីដំណាក់កាលលូតលាស់ដល់ទុំ ដែលជាការពិសោធន៍លើកទីមួយនៃពិភពលោក។ គេហទំព័រCCTV.com បានផ្សាយដំណឹងនៅថ្ងៃទី ៥ ខែធ្នូថា ការពិសោធន៍បណ្តុះពូជស្រូវបានចាប់ផ្តើមពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ បញ្ចប់នៅថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០២២ សរុបបានធ្វើរយៈពេល ១២០ ថ្ងៃក្នុងបន្ទប់នៃស្ថានីយអវកាសចិន ដែលបានសម្រេចការពិសោធន៍ដំណាក់កាលដុះពន្លក ដំណាក់កាលលូតធំ ចេញផ្កា និងដំណាក់កាលហុចគ្រាប់ស្រូវ។...
ភ្នំពេញ៖ លោក កែវ រតនៈ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា បានជំរុញឱ្យក្រុមហ៊ុន Minebea Mitsumi ជប៉ុន ធ្វើការពិនិត្យលទ្ធភាព ក្នុងការពង្រីករោងចក្រ នៅក្នុងខេត្តពោធិ៍សាត់ ខណៈក្រុមហ៊ុននេះ បានបោះទុន វិនិយោគជាង ៦០០លានដុល្លារ នៅរាជធានីភ្នំពេញ។ ការជំរុញនេះ ធ្វើឡើង ក្នុងឱកាសដែលរូបលោក ដឹកនាំគណៈប្រតិភូរបស់ក្រុមហ៊ុន...
ម៉ូស្គូ៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ថា មនុស្សជាច្រើននាក់បានស្លាប់ក្នុងករណីផ្ទុះនៅជិតអាកាសយានដ្ឋានយោធារុស្ស៊ី ចំនួន២កន្លែង ។ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៊ីកំពុងរាយការណ៍ថា រថយន្តដឹកប្រេង១គ្រឿងបានផ្ទុះដោយបានសម្លាប់មនុស្សអស់ចំនួន៣នាក់ និងរបួស៦នាក់ នៅក្នុងអាកាសយានដ្ឋានក្បែរទីក្រុង Ryazan ភាគអាគ្នេយ៍នៃទីក្រុងម៉ូស្គូ ។ មនុស្ស២នាក់ផ្សេងទៀតត្រូវបានគេរាយការណ៍ថា បានរងរបួសនៅក្នុងការផ្ទុះមួយនៅឯអាកាសយានដ្ឋានក្នុងតំបន់ Saratov ។ គេនៅមិនទាន់ដឹងថា ការផ្ទុះនេះបណ្ដាលមកពីអ្វីនោះទេ ។...
ម៉ូស្គូ៖ រុស្ស៊ីបានឲ្យដឹងថា ខ្លួននឹងមិនគោរពតាមតម្លៃកំណត់ដោយប្រទេស G7 លើប្រេងរបស់ខ្លួននោះទេ បើទោះបីជាត្រូវកាត់បន្ថយការផលិតក៏ដោយ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន The National។ ការកំណត់តម្លៃប្រេងរបសល G7 បានចូលជាធរមាននៅថ្ងៃចន្ទ ខណៈដែលប្រទេសលោកខាងលិចព្យាយាមកំណត់សមត្ថភាពរបស់ទីក្រុងម៉ូស្គូ ក្នុងការផ្តល់ហិរញ្ញប្បទានដល់សង្រ្គាមរបស់ខ្លួននៅអ៊ុយក្រែន។ ដោយអនុវត្តដោយ G7, អឺរ៉ុប និងអូស្រ្ដាលី ការកំណត់តម្លៃ គឺស្ថិតនៅលើការហាមឃាត់របស់អឺរ៉ុប លើការនាំចូលប្រេងឆៅពីរុស្ស៊ីតាមសមុទ្រ និងការសន្យាស្រដៀងគ្នាដោយ អាមេរិក កាណាដា...
វ៉ាស៊ីនតោន៖ លោក ដូណាល់ ត្រាំ បានអំពាវនាវឱ្យផ្នែកខ្លះនៃរដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិក ត្រូវបាន “បញ្ចប់” និងបានចាប់ផ្តើមការវាយប្រហារជាថ្មីលើសុចរិតភាពនៃការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២០ ដែលលោកបានចាញ់លោក ចូ បៃដិន ដោយសម្លេងចំនួន ៧លានសំឡេង។ ការវាយប្រហារចុងក្រោយបំផុតរបស់លោក ត្រាំ លើបទដ្ឋានប្រជាធិបតេយ្យរបស់សហរដ្ឋអាមេរិកកើតឡើងបន្ទាប់ពីអ្នកសារព័ត៌មានស៊ើបអង្កេតបានចេញផ្សាយធ្វីតធ័រជាបន្តបន្ទាប់ដែលបង្ហាញពីរបៀបដែលការចែករំលែក Twitter មានកំណត់នៃអត្ថបទរបស់ New York Post ក្នុងឆ្នាំ២០២០...
ភ្នំពេញ ថ្ងៃទី៣០ ខែ វិច្ឆិកា ឆ្នាំ ២០២២ ដោយតម្រូវការចាំបាច់ និង ស្នាដៃក្នុងរយៈពេល ៤ឆ្នាំ ជាងកន្លងមក ក្រុមប្រឹក្សាភិបាលក្រុមហ៊ុន អភិវឌ្ឍន៍អចលនទ្រព្យ អ័រគីដេ (Orkide Development) បានសម្រេចជាផ្លូវការជ្រើសតាំង លោក គ្រួច សុភត្ត្រា ជានាយកចាត់ការទូរទៅ ដើម្បីឆ្លើយទៅនឹងទំហុំការងារទូរទៅដ៏ច្រើនសន្ធឹកសន្ធាប់របស់ក្រុមហ៊ុន...
ភ្នំពេញ៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានប្ដេជ្ញាដោះស្រាយប្រឈម ជូនប្រជាពលរដ្ឋ ទាក់ទងនឹងការខ្វះទឹក ឬសត្វល្អិត បំផ្លាញផលស្រូវ ខណៈការដាំដុះលើសផែនការគ្រោងទុក ដោយផែនការគឺ៥០០ហិកតា តែជាក់ស្តែងទាំងស្រូវប្រាំង និងវស្សាអនុវត្តន៍បាន១៥២០ហិកតា។ ក្នុងឱកាសដឹកនាំមន្រ្តីជំនាញនានាជុំវិញខេត្ត និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យវឌ្ឍនភាព នៃការដាំដុះដំណាំស្រូវស្តារឡើងវិញ របស់ប្រជាកសិករភូមិអូរតូង, ភូមិលាវ, ភូមិកំពង់ស្វាយ និងភូមិស្វាយមាស...