ព័ត៌មានជាតិ

ជាលើកទីមួយលើពិភពលោក ! ប្រទេសចិនបានសម្រេចការពិសោធន៍ បណ្តុះគ្រាប់ពូជស្រូវក្នុងអវកាស

ស្រូវជាដំណាំស្បៀងដ៏សំខាន់របស់មនុស្សជាតិដែលបានចញ្ចឹមប្រជាជនប្រហែលពាក់កណ្តាលលើពិភពលោក។ ក្រុមអ្នកសិក្សាស្រាវជ្រាវនៃបណ្ឌិត្យសភាវិទ្យាសាស្ត្រចិនបានបញ្ចប់ការពិសោធន៍បណ្តុះគ្រាប់ពូជស្រូវក្នុងអវកាស ពីដំណាក់កាលលូតលាស់ដល់ទុំ ដែលជាការពិសោធន៍លើកទីមួយនៃពិភពលោក។

គេហទំព័រCCTV.com បានផ្សាយដំណឹងនៅថ្ងៃទី ៥ ខែធ្នូថា ការពិសោធន៍បណ្តុះពូជស្រូវបានចាប់ផ្តើមពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ បញ្ចប់នៅថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០២២ សរុបបានធ្វើរយៈពេល ១២០ ថ្ងៃក្នុងបន្ទប់នៃស្ថានីយអវកាសចិន ដែលបានសម្រេចការពិសោធន៍ដំណាក់កាលដុះពន្លក ដំណាក់កាលលូតធំ ចេញផ្កា និងដំណាក់កាលហុចគ្រាប់ស្រូវ។ ក្នុងអំឡុងពេលនោះ អវកាសយានិកចិនបានប្រមូលសំណាកចំនួន ៣ លើក។ នៅថ្ងៃទី ៤ ខែធ្នូ ឆ្នាំ២០២២ សំណាកពិសោធន៍បានត្រឡប់មកភពផែនដីវិញជាមួយយានអវកាសផ្ទុកមនុស្សShenzhou-14 បន្ទាប់មកនឹងដឹកជញ្ជូនទៅបន្ទប់ពិសោធន៍នៅក្រុងសៀងហៃដើម្បីសង្កេតមើលថែមទៀត៕

To Top