គៀវ៖ រុស្ស៊ី យល់ព្រមបើកឲ្យមានការចរចាលើអ៊ុយក្រែន ដោយគ្មានលក្ខខណ្ឌ ខាងក្រោមនេះគឺជាការវិវឌ្ឍចុងក្រោយបង្អស់ក្នុងវិបត្តិអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ លោក Oleksiy Danilov លេខាធិការនៃក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិអ៊ុយក្រែន (NSDC) បានច្រានចោលការបង្កកជម្លោះជាមួយរុស្ស៊ី បន្ទាប់ពីកងកម្លាំងអ៊ុយក្រែន បានកាន់កាប់ទីក្រុង Kherson ភាគខាងត្បូងប្រទេសឡើងវិញ នេះបើយោងតាមសេវាសារព័ត៌មានរបស់ NSDC។ លោក Danilov បានលើកឡើងថា...
បរទេស៖ លោក Olaf Scholz អធិការបតីអាល្លឺម៉ង់ ចង់ឱ្យប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin អាចចូលរួមក្នុងកិច្ចប្រជុំកំពូល G20 ដើម្បីប្រឈមមុខនឹង “រាល់សំណួរ និងការរិះគន់” ពីមហាអំណាចលោកខាងលិច ជុំវិញជម្លោះអ៊ុយក្រែន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា លោក...
ការ៉ាកាស៖ រដ្ឋាភិបាលវេណេស៊ុយអេឡា បានរិះគន់ការសម្រេចចិត្តរបស់សហភាពអឺរ៉ុប ក្នុងការបន្តដាក់ទណ្ឌកម្មប្រឆាំងនឹងប្រទេសនៅអាមេរិកខាងត្បូងមួយនេះ រយៈពេលមួយឆ្នាំទៀត នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ សេចក្តីថ្លែងការណ៍បានឲ្យដឹងថា “ជាមួយនឹងការសម្រេចចិត្តដ៏អនាធិបតេយ្យនេះ ចេតនាគឺដើម្បីទទូចលើយុទ្ធសាស្ត្រ ដែលមានកំហុសទាំងស្រុង ដែលសហភាពអឺរ៉ុប មិនបានគ្រប់គ្រងដើម្បីសម្រេចគោលបំណងរបស់ខ្លួនក្នុងការផ្តួលរំលំរដ្ឋាភិបាលបូលីវ៉ារៀ ឬបំបែកប្រជាជនរបស់យើងចេញពីផ្លូវនយោបាយ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញរបស់យើង”។ ក្រសួងបានថ្កោលទោសវិធានការនេះថាជាការអនុវត្តដោយខុសច្បាប់ ក្នុងលក្ខណៈដែលបានកំណត់ទុកជាមុនដើម្បី “ដាក់ទណ្ឌកម្ម និងរំលោភសិទ្ធិមនុស្សរបស់ប្រជាជនវេណេស៊ុយអេឡា” ខណៈទណ្ឌកម្មនឹងបញ្ចប់ត្រឹមតែការកំណត់សិទ្ធិទទួលបានអាហារ ឱសថ និងអ្វីដែលជាតម្រូវការផ្សេងទៀត។ សេចក្តីថ្លែងការណ៍បានឲ្យដឹងទៀតថា...
តេអេរ៉ង់៖ គេហទំព័ររបស់ក្រសួងការបរទេសអ៊ីរ៉ង់បានរាយការណ៍ថា អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Nasser Kanaani បានរិះគន់ការកត់សម្គាល់នាពេលថ្មីៗនេះរបស់អធិការបតីអាល្លឺម៉ង់ទាក់ទងនឹងអ៊ីរ៉ង់ថា ជាការជ្រៀតជ្រែក បង្កហេតុ និងគ្មានការទូត” ។ លោក Kanaani បានលើកឡើងថា នៅពេលនិយាយអំពីគោលការណ៍សិទ្ធិមនុស្ស រួមទាំងសេចក្តីថ្លៃថ្នូររបស់មនុស្ស ការប្រឆាំងនឹងការគំរាមកំហែង និងការការពារអ្នក ដែលត្រូវបានគេជិះជាន់នោះ អ៊ីរ៉ង់ប្តេជ្ញាធ្វើសកម្មភាពប្រកបដោយការទទួលខុសត្រូវ។ អ្នកនាំពាក្យរូបនេះបានស្តីបន្ទោសប្រទេសអាល្លឺម៉ង់ សម្រាប់ការផ្តល់ទីជំរកដល់ពួកប្រឆាំង “ភេរវករ...
ភ្នំពេញ៖ សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានចូលរួមក្នុងបេសកកម្ម ការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ជូនគណ:ប្រតិភូ មកពីបណ្តាប្រទេស ចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលមានសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ជាប្រធានអាស៊ានឆ្នាំ២០២២ និងជាប្រធានលើកទី៣ ផងដែរ។
នំពេញ៖ នាយប៉ុស្តិ៍ច្រកអន្តរជាតិប៉ោយប៉ែត លោកឧត្ដមសេនីយ៍ត្រី អុី ចំរើន បានចាត់បញ្ជូនក្រុមការងារចំនួន ៥រូប ដឹកនាំដោយ លោកវរសេនីយ៍ឯក សៀង អ៊ិន ឋានៈ នាយរងប៉ុស្តិ៍ បានចុះសួរសុខទុក្ខលោកវរសេនីយ៍ត្រី ខេម ម៉ៅ នាយរងប៉ុស្តិ៍ ដែលកំពុងសម្រាកព្យាបាលជំងឺ នៅគេហឋាន ស្ថិតក្នុង ភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ...
(ភ្នំពេញ) ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២៖ ហ្អេ៎..តោះ! ទៅផ្ដិតយកពេលវេលាដ៏រីករាយដែលមិនអាចបំភ្លេចបានរបស់អ្នកជាមួយមុខងារ FlexCam Mode ដែលមាននៅលើស្មាតហ្វូនអេក្រង់បត់ Samsung Galaxy Z Fold4 និង Galaxy Z Flip4 ដែលជាស្មាតហ្វូនមានសមត្ថភាពខ្លាំង..គុណភាពក៏រឹតតែខ្លាំង..ដែលស្មាតហ្វូនធម្មតាច្បាស់ជាហក់មិនដល់នោះទេ! នឹងរឹតតែពិសេស! រីករាយជាមួយប្រូម៉ូសិនចុងឆ្នាំពីក្រុមហ៊ុនសាមសុង ដែលមានការផ្ដល់ជូនបូ្រម៉ូសិនដ៏ពិសេសដែលចំណេញភ្លាមៗ រាល់ជាវទូរស័ព្ទអេក្រង់បត់...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ បានស្នើដល់លោក António Guterres អគ្គលេខាធិការនៃអង្គការសហប្រជាជាតិដាក់បញ្ចូលការដោះមីនទៅក្នុងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ។នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា។ ក្នុងជំនួបពិភាក្សាការងារជាមួយអគ្គលេខាធិការនៃអង្គការសហប្រជាជាតិ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី បានលើកឡើងអំពីសកម្មភាពដោះមីន ដោយគូសបញ្ជាក់ពីសកម្មភាពមនុស្សធម៌របស់កម្ពុជាតាមរយៈការចែករំលែកបទពិសោធន៍ការងារបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ (UXO) ក្រោមកម្មវិធីរបស់អង្គការសហប្រជាជាតិ...
CNA៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ថា លោក ចូ បៃដិនប្រធានាធិបតីអាមេរិក នឹងជួបជាមួយមេដឹកនាំចិន ហ្ស៊ី ជិនពីង ដោយផ្ទាល់នៅថ្ងៃចន្ទ ជាលើកដំបូងចាប់តាំងពីចូលកាន់តំណែង ដោយមានការព្រួយបារម្ភរបស់សហរដ្ឋអាមេរិក ចំពោះកោះតៃវ៉ាន់ សង្រ្គាមរបស់រុស្ស៊ីនៅអ៊ុយក្រែន និងមហិច្ឆតានុយក្លេអ៊ែររបស់កូរ៉េខាងជើង ដែលជារបៀបវារៈសំខាន់បំផុតរបស់គាត់ ។...
ភ្នំពេញ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ថា នៅថ្ងៃអាទិត្យនេះ លោក ចូ បៃដិន បានថ្លែងថា លោកពិតជារីករាយមិនគួរឱ្យជឿចំពោះចំនួនអ្នកទៅបោះឆ្នោតនៅសហរដ្ឋអាមេរិក បន្ទាប់ពីគណបក្សប្រជាធិបតេយ្យ ដណ្តើមបានការគ្រប់គ្រងព្រឹទ្ធសភា ដែលជាជ័យជម្នះដ៏សំខាន់មួយសម្រាប់ប្រធានាធិបតី ខណៈដែលលោកសម្លឹងមើលទៅលើមុខតំណែង២ឆ្នាំបន្ទាប់របស់លោក ។ ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅក្នុងប្រទេសកម្ពុជា នៅមុនកិច្ចប្រជុំកំពូលអាស៊ីបូព៌ា លោក...