កំពង់ចាម៖ លោក ថំ បណ្តូល អគ្គនាយករង និងជាប្រធាននាយកដ្ឋានរដ្ឋបាល បានប្រគល់វិញ្ញាសារប្រឡង និងអត្រាកំណែដល់ លោកប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកំពង់ចាម ក្នុងរួមនោះមានកញ្ចប់វិញ្ញាសាចំនួន ១០កញ្ចប់ និងកញ្ចប់អត្រាកំណែចំនួន ១កញ្ចប់ សម្រាប់ការប្រឡងជ្រើសរើស សមាសភាពក្រុមចុះឈ្មោះបោះឆ្នោត សម្រាប់បម្រើការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥ នៅតាមឃុំ សង្កាត់ ក្នុងខេត្តកំពង់ចាម ។ លោក...
ភ្នំពេញ៖ យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលវេទិកាពិភាក្សា ស្តីពី “ទំនាក់ទំនងកម្ពុជា ចិន ក្នុងបរិបទថ្មី” បានឱ្យដឹងថា សមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន (សសកច-CCJA) បានរៀបចំវេទិកាពិភាក្សា ស្តីពីទំនាក់ទំនងកម្ពុជា ចិន ក្នុងបរិបថថ្មី នារសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួម ពីសំណាក់វាគ្មិនកិត្តិយសជាច្រើន ជាមួយនឹងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ប្រមាណ២០០នាក់...
ភ្នំពេញ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥ បានបញ្ជូនអូប័រល្បឿនលឿនរបស់ក្រុមហ៊ុន GTVC ទៅទទួលអ្នកនេសាទម្នាក់ បានដេកខ្យល់គរសន្លប់លើទូក កណ្តាលសមុទ្រ យកមកសង្គ្រោះនៅមន្ទីរពេទ្យ។ អ្នកនេសាទខាងលើ ត្រូវបានក្រុមការងារ របស់អ្នកឧកញ៉ា បញ្ជូនតាមអូប័រ មកកាន់កំពង់ផែទេសចរណ៍ក្រុងព្រះសីហនុដោយសុវត្ថិភាព នឹងបន្តដឹកតាមរថយន្តសង្គ្រោះក្រមហ៊ុន...
ភ្នំពេញ៖ លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានគូសបញ្ជាក់ថា ការពង្រឹងបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត គឺជាការងារចាំបាច់ដែល គ.ជ.ប ត្រូវយកចិត្តទុកដាក់អនុវត្តជាប្រចាំ ពិសេសការកែតម្រូវទិន្នន័យជីវប្រវត្តិ និងការធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ ហើយការងារនេះទាមទារឱ្យមាន កិច្ចសហការខ្ពស់ពីភាគីពាក់ព័ន្ធ និងបងប្អូនប្រជា-ពលរដ្ឋទាំងអស់ ។ ការលើកឡើងរបស់ប្រធាន គ.ជ.ប ខាងលើនេះ ធ្វើឡើងក្នុងពិធីបិទវគ្គបណ្តុះបណ្តាល...
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នាព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ បានរៀបចំពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការពិនិត្យ បញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥” ជូនដល់មន្ត្រីបោះឆ្នោត តំណាងគណបក្សនយោបាយ តំណាងសមាគម អង្គការមិនមែនរដ្ឋាភិបាល និងតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ នៅទីស្តីការ គ.ជ.ប ក្រោមអធិបតីភាពលោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប។ លោក ទេព នីថា បានមានប្រសាសន៍ថា...
ភ្នំពេញ៖ ឧកញ៉ាសាស្ត្រាចារ្យសមូហកបណ្ឌិត ឡី សុភាព ប្រធានសមាគមសហព័ន្ធវិនិយោគិនកម្ពុជា សមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា និងសមាគមសម្ពន្ធភាការអង្គការសហគម និងវិស័យឯកជននៅកម្ពុជា បានគូសបញ្ជាក់ថា អ្នកដឹកនាំវ័យក្មេងជាក្តីសង្ឃឹមនៃបុព្វហេតុជាតិ និងប្រជាជន ទន្ទឹមនឹងអ្នកដឹកនាំវ័យក្មេងមានភាពស្វាហាប់ និងក្លាហាន អ្នកដឹកនាំវ័យក្មេងក៏មានចំណុចខ្វះខាតជាច្រើនផងដែរ ដែលទាមទារឱ្យសិក្សាស្វែងយល់ឱ្យបានច្រើន ។ ថ្លែងក្នុងពិធីប្រកាសចូលកាន់តំណែង គណៈកម្មការនិវិយោគិនថ្នាក់កណ្តាលសមាគម ឧកញ៉ាសាស្ត្រាចារ្យសមូហកបណ្ឌិត ឡី សុភាព យល់ឃើញថានៅក្នុងដំណើរការ...
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ បានបេីកកិច្ចប្រជុំ ជាមួយភាគីពាក់ព័ន្ធនឹងការបោះឆ្នោត ក្រោមអធិបតីភាពរបស់ លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប និងជាប្រធានដឹកនាំកិច្ចប្រជុំ ដើម្បីប្រកាសផ្សាយប្រតិទិន សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥។ ក្នុងកិច្ចប្រជុំនេះ លោក ប្រាជ្ញ...
ភ្នំពេញ៖ លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានគូសបញ្ជាក់ថា បន្ទាប់ពីការបោះឆ្នោតឆ្នាំ១៩៩៨ ការបោះឆ្នោតក៏ដូចជាការចុះឈ្មោះបោះឆ្នោត ជាបន្តបន្ទាប់នៅកម្ពុជា ត្រូវបានកែលម្អ និងកែទម្រង់ទាំងក្របខណ្ឌច្បាប់ ការងារគ្រប់គ្រង បច្ចេកទេស ការអនុវត្ត និងការងារសន្តិសុខសុវត្ថិភាព ដែលបានបង្កលក្ខណៈល្អដល់ គ.ជ.ប ក្នុងការអនុវត្តសមត្ថកិច្ចរបស់ខ្លួន ឱ្យកាន់តែប្រសើរឡើង នៅក្នុងពេលចំពោះមុខ និងទៅអនាគត...
ភ្នំពេញ៖ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥នេះ បានបើកកិច្ចប្រជុំ ដើម្បីពិនិត្យនិងសម្រេចលើកំណត់ហេតុ នៃកិច្ចប្រជុំ គ.ជ.ប ឯកសារបោះពុម្ពផ្សាយ សម្រាប់ផ្សព្វផ្សាយ ក្នុងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត និងលទ្ធផល នៃការប្រឡងជ្រើសរើសមន្ត្រីជាប់កិច្ចសន្យា រយៈពេលខ្លី បម្រើការងារនៅតាមលេខាធិការដ្ឋានរាជធានីខេត្ត រៀបចំការបោះឆ្នោតទាំង២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក...
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥នេះ បានរៀបចំពិធីបើកវគ្គបណ្តុះបណ្តាលជូនដល់គ្រូបង្ហាត់ គ.ជ.ប និងមន្រ្តី គ.ជ.ប ស្តីពី “ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥” នៅទីស្តីការ គ.ជ.ប ក្រោមអធិបតីភាពលោក ស៊ុំ ប៊ុនហុង អគ្គនាយកនៃអគ្គនាយកដ្ឋានអប់រំ ព័ត៌មាន និងទំនាក់ទំនងសាធារណៈ។...