ព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការ គណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ នៅវេលាម៉ោង ១៦:០០នាទី បានបញ្ជូនអូប័រពេទ្យមួយគ្រឿង របស់ក្រុមហ៊ុន GTVC ទៅទទួលយកបុរសម្នាក់ ជាប្រពលរដ្ឋរស់នៅក្រុងកោះរ៉ុង ជួបគ្រោះថ្នាក់ចរាចរណ៍ បញ្ជូនយកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះនៅមន្ទីរពេទ្យ។ បើតាមលោកឧកញ៉ា...
ស្វាយរៀង ៖ លោកចាន់ កុលបុត្រ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំពងទឹក ស្រុករំដួល ខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១២ខែកុម្ភះឆ្នាំ២០២៣នេះ បានអញ្ជើញសំណេះសំណាលនិង ប្រគល់សេចក្តីសម្រេចជូន លោក លោកស្រី ជា អនុប្រធាន និង សមាជិក សមាជិកា ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំពងទឹក ស្រុករំដួល ខេត្តស្វាយរៀង ចំនួន១៩រូបបន្ថែមទៀត...
កំពង់ចាម ៖ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយក ម.ស.ម.ក (CMAC) លោក ហេង រតនា បានផ្តួចផ្តើម ឧបត្ថម្ភរៀបចំឲ្យមានការប្រកួតកីឡាបាល់ទាត់ ដើម្បីអបអរ ការប្រកាសអស់គ្រាប់មីន ក្នុងខេត្តកំពង់ចាម នៅថ្ងៃទី១៦ ខែគុម្ភ: ឆ្នាំ ២០២៣ ខាងមុខនេះ ។ ការប្រកួតកីឡាបាល់ទាត់នេះ បានប្រព្រឹត្តទៅ...
វៀងច័ន្ទ៖ ការត្រៀមរៀបចំកំពុងដំណើរការសម្រាប់ប្រទេសឡាវដើម្បីធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានបន្ទាប់នៅឆ្នាំ២០២៤ ដោយកិច្ចប្រជុំថ្នាក់ជាតិបានកោះប្រជុំកាលពីថ្ងៃព្រហស្បតិ៍នៅឯទីស្តីការនាយករដ្ឋមន្រ្តីដើម្បីពិភាក្សាអំពីការរៀបចំ។ នេះបើតាមការចុះផ្សាយរបស់កាសែត Vientiane Times នៅថ្ងៃសុក្រ កិច្ចប្រជុំនេះដឹកនាំដោយនាយករដ្ឋមន្ត្រីឡាវ លោក Sonexay Siphandone នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ គណៈកម្មាធិការជាតិទទួលបន្ទុករៀបចំកន្លែងស្នាក់នៅ និងយានជំនិះ រៀបចំទីកន្លែងប្រជុំ ផ្ទេរភារកិច្ចជូនមន្ត្រី រៀបចំថវិកា និងសម្រេចលើខ្លឹមសារនៃកិច្ចប្រជុំកំពូល បានពិនិត្យលើការត្រៀមរៀបចំរហូតមកដល់បច្ចុប្បន្ន។ អាស្រ័យហេតុនេះ អនុគណៈកម្មាធិការចំនួន ១៤...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បានឲ្យដឹងថា ប្រសិនបើរបាយការណ៍ពីអ្នកកាសែតស៊ើបអង្កេត Seymour Hersh ស្តីពីការចូលរួមរបស់សហរដ្ឋអាមេរិកនៅក្នុងការផ្ទុះនៅបំពង់បង្ហូរ Nord Stream ជាការពិត សហរដ្ឋអាមេរិក ជំពាក់ពិភពលោក ចំពោះការពន្យល់ប្រកបដោយការទទួលខុសត្រូវ។ យោងតាមលោក Hersh ដែលជាអ្នកឈ្នះរង្វាន់ Pulitzer អ្នកមុជទឹកអាមេរិកបានដំឡើងគ្រឿងផ្ទុះនៅក្រោមបំពង់ Nord...
តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បានថ្កោលទោសទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិក លើអ៊ីរ៉ង់ដោយលើកឡើងថា ការទទូចរបស់ទីក្រុងវ៉ាស៊ីនតោនក្នុងការងាកទៅរកការដាក់ទណ្ឌកម្មខុសច្បាប់ និងឯកតោភាគីគឺជាភស្តុតាងនៃ “អរិភាព និងពុតត្បុត” របស់ខ្លួនចំពោះទីក្រុងតេអេរ៉ង់ និងកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥។ លោក Nasser Kanaani បានធ្វើការកត់សម្គាល់នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយនៅលើគេហទំព័ររបស់ក្រសួងការបរទេសកាលពីយប់ថ្ងៃព្រហស្បតិ៍ដោយប្រតិកម្មទៅនឹងការដាក់ទណ្ឌកម្មថ្មី ដែលដាក់ដោយក្រសួងរតនាគារសហរដ្ឋអាមេរិកលើក្រុមហ៊ុនអ៊ីរ៉ង់មួយចំនួន។ លោក Kanaani បានលើកឡើងថា ការផ្លាស់ប្តូររបស់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន...
ព្រុចសែល៖ កិច្ចប្រជុំកំពូលវិសាមញ្ញរបស់ក្រុមប្រឹក្សាអឺរ៉ុប បានកោះប្រជុំនៅទីក្រុងប្រ៊ុចសែល ដើម្បីពិភាក្សាអំពីអ៊ុយក្រែន គោលនយោបាយសេដ្ឋកិច្ច និងការធ្វើចំណាកស្រុកបានបញ្ចប់កាលពីថ្ងៃសុក្រ ជាមួយនឹងភាពខុសគ្នា ដែលមិនអាចដោះស្រាយបានក្នុងចំណោមមេដឹកនាំជុំវិញបញ្ហាសំខាន់ៗ។ ទោះបីជាមានកិច្ចព្រមព្រៀងមួយចំនួន ស្តីពីការបន្តការគាំទ្ររបស់អឺរ៉ុប ចំពោះអ៊ុយក្រែនក្នុងជម្លោះរបស់ខ្លួនជាមួយរុស្ស៊ីក៏ដោយ មតិបានបង្វែរអំពីគោលនយោបាយអន្តោប្រវេសន៍ និងលើចំណុចជាក់លាក់ទាក់ទងនឹងបេក្ខភាពអ៊ុយក្រែនសម្រាប់សមាជិកភាពសហភាពអឺរ៉ុប។ ក្នុងអំឡុងពេលទស្សនកិច្ចរបស់ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហកសេឡិនស្គី ទៅកាន់កិច្ចប្រជុំកំពូលរយៈពេលពីរថ្ងៃ លោកបានអំពាវនាវឱ្យមានជំនួយផ្នែកសេដ្ឋកិច្ច និងយោធាបន្ថែមទៀតសម្រាប់ប្រទេសរបស់លោក។ ប្រមុខរដ្ឋ និងរដ្ឋាភិបាលបានយល់ព្រមធ្វើអ្វីគ្រប់យ៉ាងដែលខ្លួនត្រូវការ ដើម្បីគាំទ្រអ៊ុយក្រែន...
ប៉េរូត៖ រដ្ឋមន្ត្រីក្រសួងកសិកម្មប្រទេសលីបង់ លោក Abbas Hajj Hassan បានឲ្យដឹងថា ការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក លើប្រទេសស៊ីរី នឹងមិនឈរនៅក្នុងផ្លូវនៃកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសលីបង់ ក្នុងការផ្តល់ជំនួយមនុស្សធម៌សម្រាប់អ្នកជិតខាងរបស់ខ្លួននោះទេ។ លោក Hajj Hassan បានឲ្យដឹងនៅក្នុងបទសម្ភាសន៍តាមទូរទស្សន៍ជាមួយទូរទស្សន៍ Alghad TV ថា រដ្ឋាភិបាលលីបង់ “ដឹងពីច្បាប់ Caesar និងលក្ខខណ្ឌរបស់វា...
ដាម៉ាស់៖ ក្រសួងការបរទេសស៊ីរីបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា វិធានការចុងក្រោយរបស់សហរដ្ឋអាមេរិកក្នុងការបន្ធូរបន្ថយទណ្ឌកម្ម ដែលដាក់លើប្រទេសស៊ីរីដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង សង្គ្រោះគ្រោះរញ្ជួយដីគឺ “បំភាន់ និងមានបំណងផ្តល់ចំណាប់អារម្មណ៍ មនុស្សធម៌បោកប្រាស់” ។ កាលពីថ្ងៃព្រហស្បតិ៍ ក្រសួងរតនាគារសហរដ្ឋអាមេរិក បានចេញនូវអ្វីដែលហៅថាការលើកលែងទណ្ឌកម្មរយៈពេល ៦ខែសម្រាប់ជំនួយមនុស្សធម៌ដែលជាប់ព្រំដែនស៊ីរីដោយថា ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសស៊ីរី “នឹងមិនឈរនៅក្នុងផ្លូវ” នៃកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះជីវិតនោះទេ។ ក្រសួងស៊ីរីបានឆ្លើយតបក្នុងសេចក្តីថ្លែងការណ៍ថា សេចក្តីសម្រេចរបស់សហរដ្ឋអាមេរិក “កំណត់ការលើកលែងក្នុងគោលបំណងមនុស្សធម៌ ហើយការពិតនៅលើដីបានបង្ហាញពីភាពមិនពិត” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ វិធានការបង្ខិតបង្ខំ...
បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាប្រធានាធិបតីអាមេរិកលោក Joe Biden បានចេញបញ្ជាឲ្យមានការបាញ់ទំលាក់វត្ថុមិនស្គាល់តំរុយច្បាស់មួយដែលស្ថិតនៅរយៈកំពស់ខ្ពស់ពីលើរដ្ឋអាឡាស្កាកាលពីថ្ងៃសុក្រម្សិលមិញនេះ។ អ្នកនាំពាក្យរបស់សេតវិមានលោក John Kirby បានបញ្ជាក់ដែរថាវត្ថុនេះមានទំហំប៉ុននឹងរថយន្តហើយជឿជាក់ថាជាវត្ថុដែលមានភាពគម្រាមកំហែងទៅដល់ការធ្វើដំណើររបស់ក្រុមអាកាសចរស៊ីវិល។ លោកបានបន្តថាទោះបីជាយ៉ាងណាក្តីវត្ថុនេះជាកម្មសិទ្ធរបស់អ្នកណាឬក្នុងគោលបំណងអ្វីគឺនៅមិនទាន់មានអ្នកណាបានដឹងនៅឡើយនោះទេហើយព្រឹត្តិការណ៍នេះបានកើតឡើងត្រឹមពេលមួយសប្តាហ៍ប៉ុណ្ណោះបន្ទាប់ពីអាមេរិកបានបាញ់ទំលាក់បាឡុងរបស់ចិននៅក្នុងដែនទឹករបស់អាមេរិក៕ ប្រែសម្រួល៖ស៊ុនលី