ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានឲ្យដឹងថា ប្រទេសចិនប្រឆាំងដាច់ខាត ចំពោះការរៀបចំរបស់សហរដ្ឋអាមេរិក សម្រាប់ការធ្វើដំណើរ “ឆ្លងកាត់” របស់លោកស្រី Tsai Ing-wen ទៅកាន់សហរដ្ឋអាមេរិក និងជំនួបរវាងលោកស្រី និងប្រធានសភាអាមេរិក Kevin McCarthy ដែលជាមន្ត្រីជាន់ខ្ពស់ទីបី នៃរដ្ឋាភិបាលសហរដ្ឋអាមេរិក។ អ្នកនាំពាក្យចិនលោកស្រី Mao Ning បានធ្វើការកត់សម្គាល់នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ ដោយកត់សម្គាល់ថា...
បរទេស៖ យោងតាមការបញ្ជាក់ ដោយយភ្នាក់ងារសន្តិសុខជាតិហៅកាត់ថា KGB របស់ប្រទេសបេឡារូសកាលពីថ្ងៃម្សិលមិញនេះបានឲ្យដឹងថា កងកម្លាំងសន្តិសុខបេឡារូស បានធ្វើការឃាត់ខ្លួន បានពលរដ្ឋប៉ូឡូញ និងបណ្តាលប្រទេសនៅតំបន់ប៉ាល់តិកជាច្រើននាក់ទៀត ដែលសង្ស័យថាបានបំពេញបេសសកម្មស៊ើបការសំងាត់ នៅក្នុងទឹកដីបេឡារូស។ ការចេញផ្សាយដែលបានធ្វើឡើងដោយ RT បានសរសេរថាទៀតថាបេឡារូស បានស្រាវជ្រាវរកឃើញនូវសកម្មភាពនិងផែនការជាច្រើន ដែមានគោលបំណងប្រឆាំង នឹងប្រទេសរបស់ខ្លួន កាលពីពេលថ្មីៗចុងក្រោយនេះ។ បេឡារូស្សក៏បានអះអាងដែរថា ភ្នាក់ងារKGB បានឃុំខ្លួនពលរដ្ឋអ៊ុយក្រែន រាប់សិបនាក់ផ្សេងទៀត...
បរទេស៖ អតីតប្រធានាធិបតីអាមេរិក លោក Donald Trump មិនបានសារភាពទោសកំហុស លើបទចោទប្រកាន់ឧក្រិដ្ឋកម្មទាំង ៣៤ ប្រឆាំងនឹងរូបលោក បន្ទាប់ពីបានប្រគល់ខ្លួននៅក្នុងសំណុំរឿង នៅទីក្រុងញូវយ៉ក ដែលផ្តើមចេញពីការចោទប្រកាន់ របស់គាត់កាលពីឆ្នាំ ២០១៦ ចំពោះការបង់ប្រាក់បំបិទមាត់ទៅឱ្យតារាសិចគឺនាង Stormy Daniels ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែមេសា...
បាងកក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣ថា ប្រទេសថៃនៅថ្ងៃចន្ទនេះ បានមើលឃើញថា ការចុះឈ្មោះបេក្ខជនតំណាងរាស្រ្ត សម្រាប់ការបោះឆ្នោតសកលរបស់ខ្លួន ដែលនឹងត្រូវធ្វើឡើងនៅខែក្រោយ ដែលបានចាប់ផ្តើមនៅទូទាំងប្រទេស ។ លោក Thiticet Nuchanart ស្នងការរៀបចំការបោះឆ្នោត បានប្រាប់ដល់អ្នកយកព័ត៌មានថា ដំណើរការដាក់ពាក្យសុំបោះឆ្នោតកាលពីថ្ងៃចន្ទ បានប្រព្រឹត្តទៅដោយរលូន និងរបៀបរៀបរយ នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ។...
សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣ថា ទីភ្នាក់ងារព័ត៌មាន Yonhap បានឲ្យដឹងដោយដកស្រង់សម្តី ក្រុមសេវាព្រៃឈើកូរ៉េ ហៅកាត់ (KFS)ថា ភ្លើងឆេះព្រៃបានឆាបឆេះ នៅទូទាំងប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃអាទិត្យ ដោយសារអាកាសធាតុស្ងួត និងខ្យល់បក់នៅនិទាឃរដូវនេះ ។ គេហទំព័រព័ត៌មានភ្លើងឆេះព្រៃ តាមមពេលវេលាពិតរបស់ KFS បានឱ្យដឹងថា ភ្លើងឆេះព្រៃ...
ដាកា៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣ថា កាកាលពីថ្ងៃអង្គារនេះ ក្រុមអ្នកពន្លត់អគ្គីភ័យបង់ក្លាដេស រាប់រយនាក់ត្រូវបានចល័តនៅក្នុងរដ្ឋធានីដាកា ដើម្បីទប់ទល់នឹងភ្លើងឆេះដែលហុយពេញទីផ្សារ លក់សម្លៀកបំពាក់ដ៏ពេញនិយមមួយកន្លែង ហើយបានគ្របដណ្តប់តំបន់ដ៏ចំណាស់បំផុតរបស់ទីក្រុងនេះដោយផ្សែងខ្មៅ ។ គេបានដឹងថា រហូតមកទល់ពេលនេះ មិនទាន់មានសេចក្តីរាយការណ៍ពីអ្នកស្លាប់ និងរបួសនោះទេ ប៉ុន្តែម្ចាស់ហាង និងមន្ត្រីអគ្គិភ័យបានប្រាប់ ដល់អ្នកសារព័ត៌មានថា...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា និងជាប្រធានកិត្តិយស គណៈកម្មាធិការជាតិ ជំរុញចលនាភូមិមួយ ផលិតផលមួយ បានណែនាំក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ជំរុញ និងបំផុសតាមមូលដ្ឋាន មានការកែច្នៃផលិតផលនានា ដើម្បីលើកកម្ពស់ជីវភាពប្រជាជន កាន់តែល្អប្រសើរ។ តាមរយៈសារលិខិតរបស់ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសអបអរសាទរទិវាជាតិ លើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ...
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាសហរដ្ឋអាមេរិក បានបើកការវាយប្រហារមួយនៅក្នុងប្រទេសស៊ីរីហើយជាលទ្ធផលខ្លួន បានសម្លាប់មេដឹកនាំ IS ដ៏សំខាន់ម្នាក់ដែលជឿជាក់ថា កំពុងរៀបចំផែនការវាយប្រហារជាច្រើនកន្លែងនៅក្នុងប្លុកអឺរ៉ុប។ ប្រភពដដែលបានបន្តទៀតថា បុរសដែលត្រូវបានគេស្គាល់ឈ្មោះ Khalid Aydd Ahmed al Jabouri បានបាត់បង់ជីវិតនៅក្នុងទីតាំងមួយ ដែលមិនបានបញ្ជាក់លំអិតកាលពីព្រឹកថ្ងៃអង្គារនេះ ប៉ុន្តែក្នុងនោះមិនមានរបាយការណ៍អ្នកពលរដ្ឋស៊ីវិលដែលស្លាប់ នៅក្នុងហេតុការណ៍ជាមួយគ្នានេះទេ។ ទោះបីជាយ៉ាងណា...
វៀតណាម៖ ក្នុងអង្គសន្និសីទស្តីពី ថ្នាលឌីជីថល និងមូលដ្ឋានទិន្នន័យសម្រាប់លើកកម្ពស់ សេវាសាធារណៈក្នុងបរិបទឌីជីថល(Digital Platform, Database for Promotion of Public in the Digital Environment) នៅប្រទេសវៀតណាម លោកស្រី តឹក ធីតា អនុប្រធាននាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន នៃ ប.ស.ស. កម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករងនៃ ប.ស.ស. និងជាប្រធានប្តូរវេនសមាគម សន្តិសុខសង្គមអាស៊ាន (ASSA) បានលើកឡើងថា៖ បរិវត្តកម្មឌីជីថល និងការឈ្វេងយល់នូវការប្រើប្រាស់ ទូលំទូលាយនៃប្រព័ន្ធឌីជីថល អាចជួយគាំទ្រ ដល់ការអនុវត្ត របបសន្តិសុខសង្គមកាន់តែល្អប្រសើរ។ លោកស្រីបានលើកឡើងទៀតថា៖ បច្ចុប្បន្ន បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) កម្ពុជា បាននិងកំពុងប្រើប្រាស់ប្រព័ន្ធឌីជីថល ក្នុងប្រតិបត្តិការការងារសំខាន់ៗជាច្រើន ហើយបើទោះបីការងារមួយចំនួន នៅមិនទាន់បានផ្លាស់ប្តូរទាំងស្រុង ក្នុងការប្រើប្រាស់ ប្រព័ន្ធឌីជីថលយ៉ាងណាក៏ដោយ តែ ប.ស.ស. កម្ពុជាបាននិងកំពុងបន្សាំខ្លួន ទៅក្នុងបច្ចេកវិទ្យាជំនាន់ថ្មី ដែលជាទិសដៅផែនការយុទ្ធសាស្ត្រ និងបន្តអភិវឌ្ឍសកម្មភាពបច្ចេកវិទ្យា យ៉ាងសស្រាក់សស្រាំតាមការចង្អុលបង្ហាញ របស់លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ប.ស.ស. ផងដែរ។ លោកស្រីបានបន្តទៀតថា៖ ការអភិវឌ្ឍប្រព័ន្ធសម្រាប់ប្រតិបត្តិការការងារជាមួយបច្ចេកវិទ្យាថ្មី បានឈានចូលដល់ដំណាក់កាលទី២ និងបានដាក់គោលដៅបន្ទាប់ គឺការបញ្ចូលបច្ចេកវិទ្យា ជំនាន់ថ្មីដូចជា បញ្ញាសិប្បនិមិ្មត ប្រព័ន្ធសវនកម្ម និង សូចនាករប្រតិបត្តិការគន្លឺះសម្រាប់ហានិភ័យ ជាដើម ដែលអាចឱ្យ ប.ស.ស. កម្ពុជា បានប្រើប្រាស់ប្រព័ន្ធដែលទំនើប ដូចបណ្តាប្រទេសជឿនលឿនផងដែរ។ លោកស្រីបានបញ្ជាក់ទៀតថា វត្តមាន ប.ស.ស. កម្ពុជាបានចូលរួមសន្និសីទថ្នាក់អន្តរជាតិមួយនេះ គឺជាឱកាសដែល ប.ស.ស. កម្ពុជាអាចឈ្វេងយល់បន្ថែមពីប្រព័ន្ធឌីជីថល ក៏ដូចជាទទួលបាន នូវបទពិសោធន៍ថ្មីៗបន្ថែមទៀត ពីបណ្តាប្រទេស នៃសមាគមសន្តិសុខសង្គមអាស៊ាន (ASSA) ដែលជាធាតុចូលសំខាន់ សម្រាប់យកមកសិក្សាបន្ថែម ដើម្បីផ្តល់ភាពងាយស្រួល ក្នុងប្រតិបត្តិការការងារជាមួយនឹងការប្រើប្រាស់ ប្រព័ន្ធបច្ចេកវិទ្យាទំនើបជាជំនួយ។ សូមបញ្ជាក់ថា៖ សន្និសីទស្តីពី ថ្នាលឌីជីថល និងមូលដ្ឋានទិន្នន័យសម្រាប់លើកកម្ពស់ សេវាសាធារណៈ ក្នុងបរិបទឌីជីថលដ៏មានសារៈសំខាន់នេះ ប្រព្រឹត្តិទៅចំនួន ៤ថ្ងៃ គឺចាប់ពីថ្ងៃទី២៨ ដល់៣១ ខែ មីនា ឆ្នាំ២០២៣ ក្រោមការរៀបចំឡើងដោយអង្គភាពសន្តិសុខសង្គមវៀតណាម (VSS) ដែលប្រារព្ធធ្វើឡើង នៅសណ្ឋាគារ Draco-Thang...
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញជាអធិបតីភាព បើកវគ្គបណ្ដុះបណ្ដាល ស្ដីពី “ការធ្វើបច្ចុប្បន្នភាព របបសន្ដិសុខសង្គម” លោក អ៊ុកសមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយក ប.ស.ស. បានមានប្រសាសន៍ថា៖ ការធ្វើការងារក្នុងអង្គភាព មិនមែនចេះត្រឹមតែការងារផ្ទាល់ ការងារស្នូលរបស់ខ្លួនទេ គឺត្រូវចេះការងាររួមរបស់អង្គភាពទាំងមូល ហើយវគ្គបណ្ដុះបណ្ដាលនាពេលនេះ ជាការបង្ហាញចំណេះដឹងថ្មីៗអំពីការងាររួមក្នុងអង្គភាព ប.ស.ស. ដោយកន្លងមកថ្នាក់ដឹកនាំក្នុងអង្គភាពនីមួយៗ ធ្វើការទៅតាមជំនាញដោយផ្ដោតទៅលើភារកិច្ចប្រចាំថ្ងៃរបស់ខ្លួនរៀងៗខ្លួន ក៏ប៉ុន្ដែការយល់ដឹងអំពីគោលការណ៍រួម លិខិតបទដ្ឋានរួមរបស់អង្គភាព នៅមានកម្រិតនៅឡើយ។ លោកអគ្គនាយក ថ្លែងបន្ដថា៖ វគ្គបណ្ដុះបណ្ដាលនាពេលនេះ ជាឱកាសពង្រឹងសមត្ថភាពបន្ថែមមួយកម្រិតទៀត និងជាមូលដ្ឋានគ្រឹះចំណេះដឹង និងចំណេះធ្វើលើការងារស្នូលរបស់ ប.ស.ស. ដើម្បីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ យល់ដឹងកាន់តែច្បាស់បន្ថែមទៀតពាក់ព័ន្ធនឹងការវិវត្តន៍ប្រព័ន្ធសន្ដិសុខសង្គមថ្មីៗរួមមាន៖ បែបបទ នីតិវិធីនៃ ការចុះបញ្ជិកា បង់ភាគទាន សម្រាប់បុគ្គលស្វ័យនិយោជន៍បែបបទ នីតិវិធីនៃការផ្ដល់តាវកាលិកសន្ដិសុខសង្គមសម្រាប់ផ្នែកទាំង៣ និងលក្ខខណ្ឌផ្សេងៗ ដើម្បីរួមចំណែកផ្សព្វផ្សាយបន្ដឱ្យទទួលបានប្រសិទ្ធភាព ប្រសិទ្ធផលខ្ពស់ និងដើម្បីងាយស្រួលឆ្លើយតបព័ត៌មានដែលច្បាស់លាស់ត្រឹមត្រូវទៅកាន់បងប្អូនប្រជាពលរដ្ឋជាពិសេសសមាជិក ប.ស.ស. ផ្ទាល់។ បន្ថែមពីលើនេះ លោកអគ្គនាយក ប.ស.ស. បានជំរុញលើកទឹកចិត្តឱ្យមានការរៀបចំ ការបណ្តុះបណ្តាលទាក់ទងនឹងការធ្វើបច្ចុប្បន្នភាពរបបសន្ដិសុខសង្គម នេះ រៀងរាល់ ៣ខែម្ដង ដើម្បីធ្វើបច្ចុប្បន្នភាពព័ត៌មាននានា ទាក់ទងនឹងការវិវត្តន៍ នៃការអនុវត្តរបបសន្ដិសុខសង្គម ដល់ថ្នាក់ដឹកនាំ មន្ត្រីក្រោមឱវាទ ពង្រឹងសមត្ថភាពបន្ថែម ឱ្យកាន់តែទូលំទូលាយ និងរិះរកនីតិវិធីថ្មីៗ សំដៅលើកកម្ពស់ ការងារប្រចាំថ្ងៃឱ្យកាន់តែប្រសើរឡើង។ លោកអគ្គនាយក សង្ឃឹមយ៉ាងមុតមាំថា៖ ថ្នាក់ដឹកនាំគ្រប់លំដាប់ដែលចូលរួម ក្នុងវគ្គបណ្ដុះបណ្ដាលនេះ នឹងព្យាយាមចូលរួមសួរសំនួរអំពីបញ្ហានានា ដែលខ្លួនកំពុងខ្វះខាត ដើម្បីយកទៅបំពេញបន្ថែម ក្នុងការបំពេញការងារ ការផ្សព្វផ្សាយបន្ដ ប្រកបដោយទំនួលខុសត្រូវ ប្រកបដោយវិជ្ជាជីវ: គុណភាព និងប្រសិទ្ធភាព។ សូមបញ្ជាក់ថា៖ វគ្គបណ្ដុះបណ្ដាល ស្ដីពី “ការធ្វើបច្ចុប្បន្នភាពរបបសន្ដិសុខសង្គម” នេះ ប្រព្រឹត្តទៅនាព្រឹកថ្ងៃចន្ទ ទី៣ ខែមេសាឆ្នាំ២០២៣ នៅសាលប្រជុំសន្ដិភាព ស្នាក់ការកណ្ដាល ប.ស.ស. រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមថ្នាក់ដឹកនាំ ចាប់ពីអនុការិយាល័យ នៃនាយកដ្ឋានចំនួន៨ នៃ ប.ស.ស. សរុបប្រមាណ ២០០នាក់៕